កម្មវិធីចាក់វីដេអូអិល.ឌី.អែស ( វីដេអូ )
តើអ្វីទៅជាតម្រូវការរបស់ប្រព័ន្ធដើម្បីមើលវីដេអូដែលមានក្នុងកម្មវិធីវីដេអូអិល.ឌី.អែស. ?
អ្នកគួរមានកម្មវិធីរុករកសម្រាប់អ៊ិធើរណែតមួយ និងកំណែកម្មវិធី Flash មួយដូចតទៅនេះ បានដាក់ដំឡើងនៅក្នុងកុំព្យូទ័ររបស់អ្នក ។
កំណត់ចំណាំ ៖ ប្រសិនបើកម្មវិធី flash របស់អ្នកនៅតែគាំង សូមបញ្ឈប់ការបង្កើនល្បឿននៃកម្មវិធី flash របស់អ្នក ។ វាគួរបញ្ឈប់នូវការគាំង ហើយអនុញ្ញាតឲ្យការចាក់វីដេអូបន្ត ។ សូម មើលសេចក្តីណែនាំ ពីរបៀបធ្វើកិច្ចការទាំងនេះ ។
កុំព្យូទ័រប្រើ Windows |
Mac | |
កម្មវិធីរុករក |
|
|
កម្មវិធី Flash |
|
|
កំណត់ចំណាំ ៖ មានបញ្ហាដែលបានដឹងជាមួយនឹងកម្មវិធី Flash កំណែ 10.1.85.3 ។ សូមធ្វើបច្ចុប្បន្នភាពទៅកំណែចុងក្រោយបង្អស់របស់កម្មវិធី Flash ប្រសិនបើអ្នកជួបបញ្ហាក្នុងការមើលវីដេអូជាមួយនឹងកម្មវិធីចាក់វីដេអូ អិល.ឌី.អែស. ។
យើងក៏ត្រូវកត់សម្គាល់ផងដែរពីបញ្ហាមួយជាមួយនឹង iOS 4.3x ។ បន្ទាប់ពីចុចប៊ូតុងចាក់រួច សូមរង់ចាំពីរបីវិនាទី ខណៈដែលវាផ្ទុក រួចហើយវាគួរតែចាក់ ។ ខណៈដែលវាកំពុងផ្ទុក សូមកុំចុចប៊ូតុងចាក់នៅកណ្ដាល ឬ ប៊ូតុងដែលបង្ហាញនៅផ្នែកជ្រុងកែងម្ដងទៀតឡើយ ។ វាកើតឡើងតែនៅក្នុង 4.3x ប៉ុណ្ណោះ ។
ហេតុអ្វីពេលខ្លះវីដេអូរអាក់រអួល ឬផ្អាកអំឡុងពេលកំពុងចាក់ ?
វីដេអូប្រហែលជារអាក់រអួល ឬផ្អាកអំឡុងពេលកំពុងចាក់ ប្រសិនបើការតភ្ជាប់អ៊ិនធើរណែតពុំមានល្បឿនលឿនគ្រប់គ្រាន់ ឬប្រសិនបើកុំព្យូទ័ររបស់អ្នកមានប្រព័ន្ធដំណើរការយឺតខុសពីធម្មតា ឬមាន RAM ( អង្គចងចាំ ) តូច ។ សួម្បីតែមានការតភ្ជាប់អ៊ិនធើរណែតល្បឿនលឿនក្ដី ការកកស្ទះចរាចរណ៍នៃប្រព័ន្ធអ៊ិនធើរណែតក៏អាចបណ្ដាលឲ្យមានការចាក់មើលនោះរអាក់រអួល ឬ ការដើរសារឡើងវិញដែរ ។
តើខ្ញុំអាចចែកចាយតំណសម្រាប់វីដេអូជាក់លាក់មួយបានដោយរបៀបណា ?
សូមប្រើជម្រើស Shared Video ឬ Get Linkនៅក្នុងប៊ូតុងមីនុយលើកម្មវិធីចាក់វីដេអូនោះ ។ អ្នកអាចចម្លងតំណនោះ ហើយបិទភ្ជាប់វានៅក្នុងសារអ៊ីម៉ែលមួយ ឬលើទំព័របណ្ដាញ ។
តើ « Get Code » ធ្វើអ្វីខ្លះ ?
ជម្រើស Get Code អនុញ្ញាតឲ្យអ្នកចម្លងលេខបង្កប់ HTML សម្រាប់កម្មវិធីវីដេអូមួយ ហើយបិទភ្ជាប់វាចូលទៅក្នុងទំព័របណ្ដាញរបស់អ្នក ។ អ្នកអាចប្រើជម្រើសនេះដើម្បីធ្វើឲ្យកម្មវិធីចាក់វីដេអូអិល.ឌី.អែស. ក្លាយជាផ្នែកមួយក្នុងទំព័របណ្ដាញរបស់អ្នក ។
កម្មវិធីចាក់វីដេអូអិល.ឌី.អែស. កំពុងបង្ហាញនូវការព្រមានមួយដែលថ្លែងថា ខ្ញុំត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីចាក់វីដេអូក្នុងកម្មវិធី Flash ។ តើខ្ញុំធ្វើបច្ចុប្បន្នភាពតាមរបៀបណា ?
កម្មវិធីចាក់វីដេអូនឹងបង្ហាញសារមួយដែលស្រដៀងគ្នានេះ ៖
អ្នកអាចចុចលើសារនេះដើម្បី ទទួលបាននូវកំណែចុងក្រោយបង្អស់នៃកម្មវិធីចាក់វីដេអូក្នុងកម្មវិធី Flash ពី Adobe ។
កម្មវិធីចាក់វីដេអូអិល.ឌី.អែស. មិនបានបង្ហាញត្រឹមត្រូវ ឬកំពុងបង្ហាញវីដេអូខុស ។ តើខ្ញុំអាចជួសជុលវាតាមរបៀបណា ?
កម្មវិធីរុករកនៃគេហទំព័ររបស់អ្នកអាចបង្ហាញព័ត៌មានសម្ងាត់ ( ឬ ចាស់ ) ។ ដើម្បីសម្អាតព័ត៌មានក្នុងកម្មវិធីរុករករបស់អ្នក ហើយមើលឃើញពីកំណែចុងក្រោយបង្អស់នៃទំព័រដែលអ្នកបើក សូមចុច CTRL + F5 សម្រាប់ Windows ឬ COMMAND + SHIFT + R សម្រាប់ Mac ។
Windows Media Player ( មានតែវីដេអូ ឬ សំឡេង ) ។
គេហទំព័រ ChurchofJesusChrist.org ប្រើកម្មវិធី Windows Media Player ពី Microsoft ដើម្បីផ្ដល់ជាវីដេអូ និង សំឡេងតាមអ៊ិនធើរណែត ។ ដើម្បីមើល ឬស្ដាប់វីដេអូ ឬសំឡេងលើអ៊ិនធើរណែត អ្នកត្រូវមានWindows Media Player ដំឡើងនៅលើកុំព្យូទ័ររបស់អ្នក ប្រសិនបើអ្នកពុំទាន់មានវានៅឡើយ ។
ដើម្បីសាកល្បងថា តើអ្នកមាន Windows Media Player នៅក្នុងកុំព្យូទ័ររបស់អ្នកដែរ ឬ អត់ សូមចុច Windows Media Player test ។ ប្រសិនបើមានផ្ទាំងតូចមួយលេចចេញមក ហើយអ្នកឮសំឡេង នោះអ្នកមានកម្មវិធីចាក់វីដេអូហើយ ។ ប្រសិនបើកម្មវិធីរុករករបស់អ្នកបង្ហាញថា អ្នកពុំមានកម្មវិធីជំនួយដែលចាំបាច់មួយ នោះអ្នកអាច ទាញយក Windows Media Player បានដោយឥតគិតថ្លៃ ។