ទទួល​បាន​ការណែនាំ​ទៅ​កាន់​សហគមន៍​សាសនាចក្រ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដែល​នៅជិត​អ្នក ។

សូម​ស្វែងរក​ព្រះវិហារ​របស់​យើង​ដែល​នៅ​ជិត​អ្នក​ខាងក្រោមនេះ ។ សុំ​ឲ្យ​អ្នកផ្សាយ​សាសនា​មក​ជួប​ដើម្បី​នឹង​ជួយ​អ្នក​ដឹង​នូវ​អ្វី​ដែល​ត្រូវ​រំពឹង​នៅ​ឯ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ បន្ទាប់​មក​ពួកគេ​នឹង​រង់ចាំ​ជួប​អ្នក​នៅ​មាត់​ទ្វារ ហើយ​អង្គុយ​ជិត​អ្នក​នៅ​ថ្ងៃ​អាទិត្យ !

អ្វី​ដែល​ត្រូវ​រំពឹង​នៅ​សាសនាចក្រ

យើង​ចង់​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្តៅ​ពេល​អ្នក​មក​ចូល​រួម​ព្រះវិហារ​ជាមួយ​យើង​លើក​ដំបូង ។ នេះ​គឺ​ជា​អ្វី​ដែល​អ្នក​នឹង​ជួប ៖

បុរស​ម្នាក់​កំពុង​ច្រៀង​បទ​ទំនុក​តម្កើង​ជាមួយ​ក្រុម​ជំនុំ​នៅ​ព្រះវិហារ
យើង​នឹង​បាន​លើក​តម្កើង​តាម​រយៈ​ចម្រៀង និង​ការអធិស្ឋានជាមួយ​គ្នា ។
ស្ត្រី​ម្នាក់​កំពុង​ទទួល​ទាន​សាក្រាម៉ង់
យើង​នឹង​ចង់​ចាំ​ព្រះយេស៊ូវ​ដោយ​ការទទួល​ទាន​សាក្រាម៉ង់ ( ស្រដៀង​ទៅ​ការប្រជុំ​របស់​ព្រះវិហារ​ផ្សេង​ដែរ ) ។
ស្រ្តី​ម្នាក់​កំពុង​និយាយ​ក្នុង​ការប្រជុំ​សាក្រាម៉ង់
យើង​នឹង​ត្រូវ​បាន​បំផុស​ដោយ​ការឡើង​និយាយ​ខ្លីៗ​ដែល​ផ្តោត​លើ​ការបង្រៀន​របស់​ព្រះ​យេស៊ូវ ។
ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ
បន្ទាប់​មក យើង​នឹង​ចូល​រួម​ក្រុម​ពិភាក្សា​ដំណឹង​ល្អ និង​ធ្វើ​ការរាក់ទាក់​គ្នា​ទៅ​វិញ​ទៅមក ។

នៅ​ថ្ងៃ​អាទិត្យ​ដែល​គៀក​បុណ្យ​គ្រីស្ទម៉ាស់​បំផុត ការថ្វាយបង្គំ​ថ្ងៃ​អាទិត្យ​រយៈពេល​មួយ​ម៉ោង​ត្រូវ​បាន​ដាក់​ផែនការ​ដែល​ផ្តោត​លើ​កំណើត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ញឹកញាប់​មាន​បញ្ចូល​តន្ត្រី​ច្រើន​ជាង​ថ្ងៃ​អាទិត្យ​ថ្វាយ​បង្គំ​ផ្សេងៗ​ទៀត ។

បទ​ពិសោធន៍​នៅ​ព្រះវិហារ​មក​ពី​អ្នក​ទស្សនា​លើក​ដំបូង

Jessica
Read
« ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្អូនស្រី​របស់​ខ្ញុំ ហើយ​បាន​និយាយ​ថា ‘ បង​ចង់​ត្រឡប់​ទៅ​ព្រះវិហារ​នេះ​វិញ’ … វា​គឺ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ ។ វា​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ប្រសើរ​ឡើង​អស់​ពេញ​មួយ​ខែ » ។
Back
Daniel
Read
« គ្រប់​គ្នា​បាន​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្តៅ ។ មនុស្ស​នៅ​ក្រោយ​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ហាក់​ដូច​ជា​ពួកគេ​បាន​ស្គាល់​ខ្ញុំ​ពេញ​មួយ​ជីវិត​ពួកគេ » ។
Back
Jennifer
Read
« នៅ​ពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ព្រះវិហារ វា​ដូចជា​សហគមន៍​មនុស្ស​ដែល​បាន​ប្រញាប់ប្រញាល់​មក​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ក្តី​ស្រឡាញ់ » ។
Back
Christina
Read
« ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​ខ្ញុំ​គឺ​ជា​ចំណែក​នៃ​សហគមន៍​នេះ​មក​តាំង​ពី​ដំបូង​អញ្ចឹង … ខ្ញុំ​បាន​ជួប​មនុស្ស​ល្អៗ​ជា​ច្រើន​ក្នុង​ជីវិត​ខ្ញុំ ប៉ុន្តែ​មនុស្ស​ល្អៗ​ច្រើន​ណាស់​ក្នុង​តំបន់​មួយ​ហាក់​ដូច​ជា​បាន​ស្តារ​ជំនឿ​របស់​ខ្ញុំ​លើ​មនុស្ស​ឡើង​វិញ និយាយ​មែន » ។
Back
ក្រុម​ជំនុំ​សាសនាចក្រ

មក​ចូល​រួម​នៅ​អាទិត្យ​ណា​មួយ​ក៏​បាន ! យើង​ស្វាគមន៍​គ្រប់​គ្នា ។

ស្វែងរក​ព្រះវិហារ​របស់​យើង​ដែល​នៅ​ជិត​លោកអ្នក ។

តើ​ចង់​រៀន​ថែម​ទៀត​ទេ ?