កាន់តែ​ខិតជិត​ព្រះ​ក្នុង​រដូវកាល​បុណ្យ​គ្រីស្ទម៉ាស់​នេះ ។ ជួប​អ្នកផ្សាយ​សាសនា​តាម​អនឡាញ ឬ ដោយ​ផ្ទាល់ ។

ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះ និង​រៀន​ពី​ផែនការ​របស់​ទ្រង់​សម្រាប់​អ្នក​ពេល​អ្នក​ជួប​ជាមួយ​អ្នកផ្សាយសាសនា​មក​ពី​សាសនា​ចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​នឹង​អធិស្ឋាន អាន​ព្រះគម្ពីរ និង​ពិភាក្សា​ពី​ការបង្រៀន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

អ្វី​ដែល​ត្រូវ​រំពឹង​ពី​ការចូលរួម​របស់​អ្នក ។

យើង​មាន​ចិត្ត​រំភើប​រីករាយ​ដើម្បី​ជួប​អ្នក ហើយ​ជួយ​អ្នក​ឲ្យ​មាន​សេចក្ដីសុខសាន្ត​ដែល​កើត​ចេញ​ពី​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​ជា​អ្វី​ដែល​ការចូលរួម​របស់​អ្នក​អាច​មាន​ដូច​ជា ៖

ពួក​អ្នកផ្សាយ​សាសនា​ព្យាយាម​ស្គាល់​មនុស្ស​ដែល​ពួកគេ​ទៅ​ជួប
យើង​នឹង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក ។
ពួក​អ្នកផ្សាយ​សាសនា​កំពុង​អធិស្ឋាន​ជាមួយ​ស្ត្រី​ម្នាក់​ពី​មុន​ការសិក្សា​ជាមួយ​គ្នា
យើង​នឹង​អធិស្ឋាន​រួមគ្នា ។
ពួក​អ្នកផ្សាយ​សាសនា​កំពុង​អាន​ព្រះគម្ពីរ​មរមន​ឲ្យ​ស្រ្តីម្នាក់​ស្តាប់
យើង​នឹង​រៀន​អំពី​ដំណឹងល្អ​នៃ​ព្រះ យេស៊ូវ​គ្រីស្ទ ។
ស្ត្រី​ពីរ​នាក់​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅមក​នៅ​ឯ​ព្រះវិហារ
យើង​សូម​អញ្ជើញ​អ្នក​ឲ្យ​មក​ព្រះវិហារ​ជាមួយ​យើង ។

សូម​មើល​របៀប​ដែល​អ្នកផ្សាយ​សាសនា​បាន​ជួយ​អ្នក​ដទៃ​ទទួល​អារម្មណ៍​ក្តី​ស្រឡាញ់​របស់​ព្រះ

Alejandra
Read
ខ្ញុំមានសំណួរគ្រប់ប្រភេទ ។ តើព្រះអង្គសង្គ្រោះរបស់ខ្ញុំជានរណា? តើព្រះវរបិតាសួគ៌ស្គាល់ខ្ញុំដែរឬទេ? តើអ្វីទៅជាផែនការរបស់ទ្រង់មានសម្រាប់ខ្ញុំ? ពួកគេតែងតែមានឆន្ទៈ និងត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយសំណួររបស់ខ្ញុំ ហើយពួកគេមានធនធានទាំងឡាយដើម្បីជួយដល់ពួកគេជានិច្ច»។
Back
Paris
Read
« ទីបំផុត អ្នកផ្សាយសាសនា​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ‘ ប្រសិន​បើ​អ្នក​ចង់ដឹង​ថា​តើ​ការណ៍​ពិត … សូម​កុំ​ពឹង​លើ​សម្តី​របស់​ពួក​យើង ។ សូម​ស្វែង​យល់​នៅ​ប្រភព​នៃ​សេចក្តី​ពិត​ទាំងអស់ ’ ។ ហើយ​នោះ​គឺ​ជា​វិធី​ដែល​ខ្ញុំ​បាន ធ្វើ ។ នៅ​ពេល​ខ្ញុំ​បាន​ទូល​សួរ​ព្រះ​ប្រសិន​បើ​អ្វី​ដែល​ពួកគេ​បាន​ប្រាប់​នោះ​ពិត វា​បាន​នាំ​នូវ​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ អំណរ និង​ភាពសុខសាន្ត » ។
Back
Jennifer
Read
« ពួកគេ​ពិត​ជា​ចង់​ក្លាយ​ទៅ​ដូច​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​របស់​ពួកគេ ។ តែ​ប៉ុណ្ណឹង​ឯង ។ ពួកគេ​គ្មាន​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ចេតនា​ល្អ និង​គ្មាន​អ្វី​ផ្សេង​ក្រៅ​តែ​សេចក្តី​ស្រឡាញ់​នោះ​ទេ » ។
Back
Natalie
Read
« នៅ​ពេល​យើង​បាន​ជួប​អ្នកផ្សាយ​សាសនា​ដំបូង ពួកគេ​បាន​នាំមក​នូវ​សុភមង្គម ។ ពួកគេ​បាន​បញ្ចេញ​អំណរ និង​សេចក្តី​ស្រឡាញ់ ។
Back

តើ​ចង់​រៀន​ថែម​ទៀត​ទេ ?