នៅក្នុងការជូនដំណឹងនេះ ពួកយើងជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងអង្គភាពទាំងឡាយនៃសាសនាចក្រនេះ ផ្ដល់ជូនលោកអ្នកនូវព័ត៌មានអំពីរបៀបដែលពួកយើងធ្វើដំណើរការទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។ នៅពេលសំដៅទៅលើពាក្យ « យើង » ឬ « ពួកយើង » ឬ « របស់យើង » នោះពួកយើងចង់មានន័យថាជាសាសនាចក្រ និងអង្គភាពទាំងឡាយរបស់សាសនាចក្រ ។
១. តើនរណាគ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ?
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្វើកិច្ចការតាមរយៈអ្នកតំណាងសាសនាចក្រ និងអង្គភាពទាំងឡាយរបស់សាសនាចក្រ នៅពេលពួកយើងធ្វើដំណើរការទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។ នៅពេលលោកអ្នកចែកចាយទិន្នន័យផ្ទាល់ខ្លួនជាមួយពួកយើង នោះលោកអ្នកកំពុងចែកចាយវាជាមួយនឹងសាសនាចក្រតាមរយៈអង្គភាពទាំងឡាយរបស់សាសនាចក្រ ។
ក. សាសនាចក្រ ៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( « សាសនាចក្រ » ) គឺជាសហគមន៍មនុស្សដែលជឿទៅលើគោលលទ្ធិខាងសាសនាដូចគ្នា អនុវត្តពិធីខាងសាសនា និងពិធីបរិសុទ្ធទាំងឡាយដូចគ្នា ហើយត្រូវបានគ្រប់គ្រងដោយគោលការណ៍ទាំងឡាយខាងបព្វជិត ។ អង្គភាពសាសនាចក្រក្នុងមូលដ្ឋានដូចជាវួដ សាខា ស្ដេក មណ្ឌល បេសកកម្ម និងតំបន់ទាំងឡាយគឺគ្រាន់តែជាសាខារងនៃសហគមន៍នៃពួកអ្នកជឿនេះប៉ុណ្ណោះ ហើយពុំមែនជាអង្គភាពស្របច្បាប់ដាច់ដោយឡែកពីគ្នានោះទេ ករណីលើកលែងមានដែនកំណត់ត្រូវបានអនុវត្ត ។
ខ. អង្គភាពទាំងឡាយរបស់សាសនាចក្រ ៖ ដើម្បីបំពេញតាមតម្រូវការនៃកិច្ចការអាណាចក្រ និងបំពេញតាមគោលបំណងដទៃទៀតរបស់សាសនាចក្រ នោះរចនាសម្ព័ន្ធផ្លូវច្បាប់មាននូវអង្គភាពស្របច្បាប់ជាក់លាក់ផ្សេងៗជាច្រើន ដើម្បីជួយដល់សាសនាចក្រនៅទូទាំងពិភពលោក ។ អង្គភាពស្របច្បាប់ជាក់លាក់ទាំងនេះ ( ក្នុងនេះហៅថា « អង្គភាពទាំងឡាយរបស់សាសនាចក្រ » ) គឺដាច់ដោយឡែកពីសាសនាចក្រខាងផ្លូវច្បាប់ ។ អង្គភាពមួយនៃអង្គភាពរបស់សាសនាចក្រទាំងឡាយ ដែលជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ពោលគឺសាជីវកម្មឯកបុគ្គលនៅរដ្ឋយូថាហ៍ រួមគ្នានឹងអង្គភាពមួយ ឬច្រើនរបស់សាសនាចក្រ ធ្វើដំណើរការទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ជាអ្នកគ្រប់គ្រងទិន្នន័យរួមដែលមានការទទួលខុសត្រូវ ។ អង្គភាពមួយចំនួនរបស់សាសនាចក្រអាចទទួលទិន្នន័យផ្ទាល់ខ្លួនក្នុងនាមជាអ្នកដំណើរការទិន្នន័យ ដើម្បីផ្ដល់សេវាទៅដល់អង្គភាពសាសនាចក្រទាំងនោះដែលធ្វើជាអ្នកគ្រប់គ្រងលើទិន្នន័យ ។ តាមសំណើររបស់លោកអ្នក នោះពួកយើងនឹងផ្ដល់ដល់លោកអ្នកនូវព័ត៌មានដែលអង្គភាពទាំងឡាយនៃសាសនាចក្រដំណើរការទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។
២. តើទិន្នន័យផ្ទាល់ខ្លួនអ្វីខ្លះដែលពួកយើងប្រមូល ?
ពួកយើងប្រមូលទិន្នន័យផ្ទាល់ខ្លួនដែល ( ក ) លោកអ្នកបញ្ជូនមកពួកយើងយ៉ាងសកម្ម ( ខ ) ពួកយើងកត់ត្រាទុក និង ( គ ) ពួកយើងទទួលមកពីភាគីទីបី ។ ពួកយើងអាចដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកតាមមធ្យោបាយស្វ័យប្រវត្តិ ឬមិនស្វ័យប្រវត្តិ រួមមានការប្រមូលផ្ដុំ ការកត់ត្រា អង្គការ រចនាសម្ព័ន្ធ ការស្ដុក ការសម្របសម្រួល ឬការផ្លាស់ប្ដូរ ការវិភាគ ការទាញយកមកវិញ ការប្រឹក្សា ការប្រើប្រាស់ ការបើកបង្ហាញដោយការផ្ទេរ ការចែកចាយ ឬតាមមធ្យោបាយផ្សេងៗទៀតដែលមានការសម្របតាម ឬការដាក់បញ្ចូលគ្នា ការដាក់កំហិត ការលុបចោល ឬការបំផ្លាញចោលនូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។
ក. ទិន្នន័យដែលបានបញ្ជូនមកយ៉ាងសកម្ម ។ លោកអ្នកបញ្ជូនទិន្នន័យផ្ទាល់ខ្លួនមកកាន់ពួកយើង នៅពេលលោកអ្នកចូលរួមក្នុងសាសនាចក្រ ស្វែងរកពិធីបរិសុទ្ធទាំងឡាយរបស់សាសនាចក្រ ស្នើសុំសម្ភាររបស់សាសនាចក្រ ស្នើសុំចូលប្រើឧបករណ៍ ឬសេវារបស់សាសនាចក្រ ឬចូលរួមនៅក្នុងការប្រាស្រ័យទាក់ទង ឬទំនាក់ទំនងដទៃទៀតជាមួយនឹងសាសនាចក្រ ។ នៅពេលលោកអ្នកប្រាស្រ័យទាក់ទងជាមួយនឹងសាសនាចក្រ នោះជាទូទៅ ពួកយើងធ្វើដំណើរការទៅលើឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទីកន្លែងកំណើត លេខទូរសព្ទ អាសយដ្ឋានអ៊ីម៉ែល អាសយដ្ឋានផ្ទះ រូបថត ភេទ ព័ត៌មាននៃការបរិច្ចាគ ឬការបង់សងជាដើម ។ លោកអ្នកអាចផ្ដល់ដល់ពួកយើងនូវព័ត៌មានបន្ថែមទៀត ដើម្បីលោកអ្នកអាចផ្ដួចផ្ដើមផ្ទាល់ខ្លួននៅក្នុងការស្ទង់មតិ ការប្រឡងប្រណាំង ឬសកម្មភាព ឬព្រឹត្តិការណ៍ផ្សេងៗទៀត រួមទាំងពេលដែលអ្នកចូលរួមនៅក្នុងការថតជាវីដេអូ ឬជាសំឡេង ដូចជាពេលប្រើបច្ចេកវិទ្យាជួបប្រជុំគ្នាតាមវីដេអូ ។ ការចូលរួមនៅក្នុងការស្ទង់មតិ ការប្រឡងប្រណាំង និងសកម្មភាពស្រដៀងគ្នាគឺជាជម្រើស ។ បើលោកអ្នកពុំចង់ចូលរួម ឬផ្ដល់ព័ត៌មានផ្ទាល់ខ្លួនទាក់ទងទៅនឹងសកម្មភាពនានាទេ នោះរឿងនេះពុំជះឥទ្ធិពលទៅលើស្ថានភាពសមាជិកភាពរបស់លោកអ្នក ឬលទ្ធភាពរបស់លោកអ្នកដើម្បីប្រើឧបករណ៍ ឬសេវារបស់សាសនាចក្រនោះទេ ។ នៅក្នុងករណីនីមួយៗបែបនេះ លោកអ្នកនឹងដឹងថា ទិន្នន័យផ្ទាល់ខ្លួនអ្វីខ្លះដែលលោកអ្នកផ្ដល់មកឲ្យពួកយើង ដោយសារលោកអ្នកបានបញ្ជូនទិន្នន័យយ៉ាងសកម្ម និងដោយស្ម័គ្រចិត្ត ។
ខ. ទិន្នន័យដែលយើងទទួលបានមកពីភាគីទីបី និងទិន្នន័យដែលបានបញ្ជូនមកដោយប្រយោល ។ នៅពេលច្បាប់ក្នុងមូលដ្ឋានអនុញ្ញាតឲ្យ នោះលោកអ្នកអាចបញ្ជូនទិន្នន័យផ្ទាល់ខ្លួនបាន រួមមានព័ត៌មានទំនាក់ទំនងអំពីបុគ្គលម្នាក់ទៀតក្រៅពីខ្លួនលោកអ្នក ( អាចហៅម្យ៉ាងទៀត ភាគីទីបី ) ដើម្បីអនុញ្ញាតឲ្យយើងទាក់ទងជាមួយបុគ្គលនោះ ធ្វើការបញ្ជូន ឬបំពេញតាមសំណើររបស់លោកអ្នកផ្សេងៗទៀត ។ នៅពេលផ្ដល់ទិន្នន័យផ្ទាល់ខ្លួនអំពីបុគ្គលផ្សេងទៀតក្រៅពីខ្លួនលោកអ្នក នោះលោកអ្នកត្រូវតែទទួលបានការយល់ព្រមមកពីបុគ្គលនោះជាមុនសិន ប្រសិនបើការយល់ព្រមរបស់ពួកគេនោះត្រូវបានតម្រូវដោយច្បាប់ ។
ប្រសិនបើលោកអ្នក ឬនរណាម្នាក់ទៀតបានផ្ដល់មកពួកយើងនូវព័ត៌មានទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកអ្នក ហើយលោកអ្នកចង់ស្នើសុំកុំឲ្យពួកយើងទំនាក់ទំនងទៅលោកអ្នកតទៅទៀត សូមធ្វើតាមទម្រង់ការឈប់ជាវជាប្រចាំ ឬទម្រង់ការបដិសេធមិនចូលរួម ដែលបានផ្ដល់ឲ្យនៅលើគេហទំព័រជាក់លាក់ សារព័ត៌មាន ឬការជូនដំណឹងតាមអ៊ីម៉ែល ឬសូមទំនាក់ទំនងមកកាន់ពួកយើងតាម www.ChurchofJesusChrist.org/DataPrivacy ។
ពួកយើងអាចដំណើរការ និងធ្វើឲ្យទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានជាសាធារណៈ ជាទិន្នន័យដែលបានទទួលមកពីប្រភពនានាដែលបានចេញផ្សាយ ។ ពួកយើងអាចដំណើរការ និងបោះផ្សាយព័ត៌មាននៅរស់ជាសាធារណៈដែលអនុលោមតាមការអនុវត្តច្បាប់ក្នុងមូលដ្ឋាន ។
ព័ត៌មានទីតាំងមូលដ្ឋានរបស់លោកអ្នក អាចត្រូវបានប្រមូលដោយកម្មវិធីឧបករណ៍ចល័តមួយចំនួន ក្នុងគោលបំណងជួយលោកអ្នកឲ្យស្វែងរកទីតាំងព្រះវិហារបរិសុទ្ធ ឬសាលាប្រជុំដែលនៅជិតបំផុត ឬសម្រាប់មូលហេតុស្រដៀងគ្នាណាមួយ ។ លោកអ្នកអាចកែតម្រូវការកំណត់នៅក្នុងឧបករណ៍របស់លោកអ្នក ដើម្បីដកខ្លួនចេញពីសេវាដែលផ្ដោតទៅលើទីតាំង ។
នៅពេលលោកអ្នកចូលមើលធនធាន ឬសេវាណាមួយរបស់ពួកយើង ( ដោយការប្រើឯកសារចូល ឬប្រព័ន្ធតម្រងព័ត៌មាន ) នោះពួកយើងប្រមូលព័ត៌មានដែលកម្មវិធីរុករកវិបរបស់លោកអ្នកផ្ញើមក គ្រប់ពេលដែលលោកអ្នកចូលមើលគេហទំព័រមួយ ។ ព័ត៌មាននេះអាចមាន ប៉ុន្តែមិនកំណត់ត្រឹម អាសយដ្ឋានប្រូតូកូលអ៊ីនធឺណិត ( អាសយដ្ឋាន IP ) ប្រភេទកម្មវិធីរុករក ប្រព័ន្ធប្រតិបត្តិការ ភាសាដែលលោកអ្នកចង់បាន គេហទំព័រណាមួយដែលលោកអ្នកចូលមើលពីមុនពេលដែលលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ កាលបរិច្ឆេទ និងពេលវេលានៃសំណើអ្នកចូលមើលនីមួយៗ ព័ត៌មានដែលលោកអ្នកស្រាវជ្រាវរកនៅលើគេហទំព័ររបស់យើងខ្ញុំ និងព័ត៌មានដទៃទៀតដែលបានប្រមូលដោយឃុកឃី ឬបច្ចេកវិទ្យាស្រដៀងគ្នានេះ ។ សូមយោងទៅឧបករណ៍ឃុកឃីផ្ទាល់ខ្លួន ( « ឧបករណ៍ឃុកឃី » ) ដែលបានចុះផ្សាយនៅលើកម្មវិធីឧបករណ៍ចល័ត និងគេហទំព័ររបស់យើងនីមួយៗ ដើម្បីរៀនបន្ថែមទៀតអំពីឃុកឃី រួមទាំងប្រភេទឃុកឃី និងដើម្បីបញ្ជាក់ថាយើងប្រើឃុកឃីមួយណា ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកពុំទទួលយកឃុកឃីទេនោះ អ្នកមិនអាចប្រើប្រាស់ផ្នែក ឬមុខងារខ្លះៗនៃគេហទំព័រ ឬកម្មវិធីរបស់យើង ដូចដែលបានចែងនៅក្នុងឧបករណ៍ឃុកឃីបានទេ ។
៣. តើពួកយើងធ្វើដំណើរការលើទិន្នន័យផ្ទាល់ខ្លួននោះក្នុងគោលបំណងអ្វីទៅ ?
ពួកយើងធ្វើដំណើរការទិន្នន័យផ្ទាល់ខ្លួនសម្រាប់គោលបំណងខាងបព្វជិត ពង្សប្រវត្តិ មនុស្សធម៌ សុខុមាលភាពសង្គម អ្នកផ្សព្វផ្សាយសាសនា ការបង្រៀន និងគោលបំណងប្រតិបត្តិការ និងគ្រប់គ្រងដទៃៗទៀត ។
ពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនដើម្បីផ្ដល់សេវាខាងបព្វជិត និងសេវាដែលជាប់ទាក់ទងដទៃទៀត ដើម្បីបំពេញបេសកកម្មរបស់សាសនាចក្រ ។ ពួកយើងអាចប្រើប្រាស់ និងវិភាគទិន្នន័យផ្ទាល់ខ្លួន ( រួមមានទិន្នន័យស្ដីពីរបៀបដែលលោកអ្នកប្រើឧបករណ៍ និងសេវារបស់យើង ) ដើម្បី ( ក ) ទាក់ទងទៅលោកអ្នក ឬអ្នកដទៃទៀត ( ខ ) បង្កើត និងរក្សាកំណត់ត្រាសមាជិកភាព ( គ ) បំពេញសំណើរបស់លោកអ្នក ( ឃ ) ស្វែងរកការបញ្ចេញមតិដោយស្ម័គ្រចិត្តរបស់លោកអ្នក ( ង ) ប្ដូរមុខងារ ឬមាតិកានៅលើឧបករណ៍ ឬសេវានានារបស់ពួកយើង ( ច ) វាយតម្លៃសិទ្ធិចូលរួមនៅក្នុងព្រះវិហារបរិសុទ្ធ និងពិធីបរិសុទ្ធដទៃទៀត ការបម្រើជាអ្នកផ្សព្វផ្សាយសាសនា អ្នកស្ម័គ្រចិត្ត ឬតំណែងថ្នាក់ដឹកនាំទាំងឡាយ ឬ ( ឆ ) គ្រប់គ្រងលើការអប់រំខាងសាសនារបស់សាសនាចក្រ សុខុមាលភាព ឬកម្មវិធីដទៃទៀតក្នុងសាសនាចក្រ ។ នៅក្នុងបរិបទនេះ មូលដ្ឋានច្បាប់សម្រាប់ការដំណើរការរបស់យើងខ្ញុំទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកគឺ អាចជាការចាំបាច់ដើម្បីធ្វើការចុះកិច្ចសន្យា និងកាតព្វកិច្ចផ្សេងទៀតដែលយើងមានចំពោះលោកអ្នក ឬអាចជាការអនុវត្តសកម្មភាពស្របច្បាប់ទាំងឡាយរបស់យើងខ្ញុំក្នុងនាមជាសាសនាចក្រមួយ ។
ពួកយើងក៏ប្រើទិន្នន័យរបស់លោកអ្នកដោយអនុលោមទៅតាមច្បាប់ជាធរមាន ហើយអនុវត្តសិទ្ធិស្របច្បាប់ជាមូលដ្ឋានគ្រឹះសម្រាប់ការដំណើរការទិន្នន័យរបស់យើង ។
ពួកយើងក៏អាចនឹងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងផ្ទៃក្នុង រួមមានការធ្វើសវនកម្ម ការវិភាគទិន្នន័យ ការជួសជុលប្រព័ន្ធ និងការស្រាវជ្រាវផងដែរ ។ នៅក្នុងករណីទាំងអស់នេះ ពួកយើងផ្ដោតការដំណើរការរបស់យើងខ្ញុំទៅលើចំណាប់អារម្មណ៍ស្របច្បាប់ ដើម្បីធ្វើសកម្មភាពទាំងឡាយរបស់សាសនាចក្រ ។
៤. តើពួកយើងចែកចាយទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងនរណាខ្លះ ?
ពួកយើងខ្ញុំចែកចាយទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹងភាគីដទៃទៀតនៅក្នុងស្ថានភាពដូចខាងក្រោម ៖
ក. អ្នកផ្គត់ផ្គង់ដែលជាភាគីទីបី ។ ពួកយើងអាចផ្ដល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភាគីទីបីសម្រាប់ការដំណើរការរបស់ពួកគេ ដើម្បីឲ្យពួកគេធ្វើកិច្ចការជំនួសឲ្យពួកយើងក្នុងនាមជាអ្នកដំណើរការទិន្នន័យ ( ឧទាហរណ៍ ដំណើរការបង់ប្រាក់ ការថែទាំ សន្ដិសុខ ការវិភាគទិន្នន័យ ការគ្រប់គ្រង សេវាវាស់វែង សារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទាញយកទិន្នន័យ ការស្ទង់មតិ ជាដើម ) ។ នៅក្នុងករណីបែបនេះ យោងតាមការជូនដំណឹងនេះ និងច្បាប់ជាធរមាន ពួកអ្នកផ្គង់ផ្គង់នឹងត្រូវទាមទារឲ្យចុះកិច្ចសន្យា ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនពីការដំណើរការបន្ថែម( រួមទាំងសម្រាប់គោលបំណងទីផ្សារ ) និងពីការផ្ទេរ ។
ខ. អង្គភាពទាំងឡាយរបស់សាសនាចក្រ ពួកយើងអាចនឹងផ្ទេរទិន្នន័យផ្ទាល់ខ្លួនទៅកាន់អង្គភាពសាសនាចក្រណាមួយ ដើម្បីបំពេញតាមគោលបំណងរបស់សាសនាចក្រ ។
ព័ត៌មានស្ដីពីសមាជិកភាពទូទៅរបស់លោកអ្នក ( ប្រសិនបើលោកអ្នកជាសមាជិកសាសនាចក្រ ) និងព័ត៌មានជម្រើសណាមួយ ដែលលោកអ្នកអាចជ្រើសរើសដើម្បីផ្ដល់ឲ្យ ( ឧទាហរណ៍ អាសយដ្ឋានអ៊ីម៉ែល និងរូបថត ឬវីដេអូដែលលោកអ្នកផ្ដល់ឲ្យ ឬដែលយើងថតយកដោយមានការអនុញ្ញាតពីលោកអ្នក ) អាចត្រូវបានចែកចាយជាមួយនឹងសមាជិកសាសនាចក្រនៅក្នុងវួដ ឬសាខា និងស្ដេក ឬមណ្ឌលរបស់លោកអ្នក ឬជាមួយនឹងអ្នកចូលរួមដទៃទៀតនៅក្នុងកម្មវិធីមួយ ដែលលោកអ្នកចូលរួម តាមការចាំបាច់សម្រាប់គោលបំណងរបស់សាសនាចក្រដូចបានចែងមកខាងលើនេះ ។ ព័ត៌មានខ្លះរបស់លោកអ្នកក៏អាចត្រូវបានគេមើលឃើញលើមូលដ្ឋានដែលមានកំណត់ និងកម្រិតនៅលើធនធានអ៊ីនធឺណិតរបស់យើង រួមទាំងនៅលើគេហទំព័រ ChurchofJesusChrist.org ផងដែរ ។ លោកអ្នកអាចជ្រើសរើសមិនចែកចាយព័ត៌មាន ឬកំណត់ព័ត៌មានជម្រើសដែលលោកអ្នកបានចែកចាយ តាមរយៈការកែសម្រួលប្រវត្តិរូបផ្ទាល់ខ្លួនរបស់លោកអ្នកនៅលើធនធាននីមួយៗ ឬតាមរយៈការទាក់ទងមកកាន់យើងខ្ញុំដោយប្រើព័ត៌មានដែលបានផ្ដល់ជូនខាងក្រោមនេះ ។
គ. តម្រូវការផ្នែកច្បាប់ ។ យើងអាចចូលប្រើប្រាស់ ហើយបង្ហាញទិន្នន័យផ្ទាល់ខ្លួន ការចុះផ្សាយ ការចុះកំណត់ហេតុ ការឈែតតាមអ៊ីនធឺណិត កំណត់ចំណាំផ្ទាល់ខ្លួន មាតិកា ឬការបញ្ជូនផ្សេងទៀតរបស់លោកអ្នកទៅកាន់ធនធានណាមួយ ប្រសិនបើយើងមានជំនឿដោយមុតមាំថា ការធ្វើដូច្នេះគឺស្របទៅតាមដីកា ដោយបទបញ្ជាតុលាការ ឬរដ្ឋបាល ឬតម្រូវការដោយផ្នែកច្បាប់ ។ លើសពីនេះ ពួកយើងអាចនឹងប្រកាសព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្សេងទៀតរបស់លោកអ្នក ៖ នៅពេលច្បាប់តម្រូវ ឬដើម្បីអនុវត្ត ឬការពារសិទ្ធិស្របច្បាប់; ដើម្បីការពារជាមុនជាមួយនឹងការទទួលខុសត្រូវ; ដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពនៃធនធានរបស់បុគ្គលណាម្នាក់ ឬរបស់សាធារណជន; ដើម្បីរក្សា និងការពារសន្តិសុខ និងភាពថ្លៃថ្នូរនៃសេវាកម្ម ឬហេដ្ឋារចនាសម្ព័ន្ធរបស់យើង; ដើម្បីការពារខ្លួនយើងខ្ញុំ និងសេវាកម្មរបស់ពួកយើងពីការក្លែងបន្លំ ការរំលោភបំពាន ឬការប្រើប្រាស់ពុំស្របតាមច្បាប់; ដើម្បីពិនិត្យឲ្យបានល្អិតល្អន់ និងការពារខ្លួនយើងពីការទាមទារ ឬការចោទប្រកាន់របស់ភាគីទីបី; ឬដើម្បីជួយដល់ភ្នាក់ងារកងកម្លាំងច្បាប់រដ្ឋាភិបាល ។
៥. តើពួកយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួននៅកន្លែងណា ?
ពួកយើងអាចរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យនៅសហរដ្ឋអាមេរិក នៅក្នុងកន្លែងផ្ទុកទិន្នន័យនៅលើខ្លោត ឬនៅក្នុងអគារនៃអង្គភាពទាំងឡាយរបស់សាសនាចក្រ ។ ដើម្បីប្រាកដអំពីការការពារទិន្នន័យ ដែលយើងខ្ញុំផ្ទេរទៅកាន់យុត្តាធិការដទៃទៀតបានល្អគ្រប់គ្រាន់ នោះពួកយើងបានរៀបចំកិច្ចព្រមព្រៀងការផ្ទេរទិន្នន័យ និងដំណើរការរវាងអង្គភាពសាសនាចក្រទាំងឡាយ និងអ្នកផ្គត់ផ្គង់សេវារបស់អង្គភាពទាំងនោះ ដែលកិច្ចព្រមព្រៀងទាំងនោះរួមមានមាត្រាកិច្ចសន្យាតាមបទដ្ឋាន ដែលបានអនុម័តដោយគណៈកម្មការសហព័ន្ធអឺរ៉ុបដើម្បីអនុលោមតាមច្បាប់សហព័ន្ធអឺរ៉ុប ( ដែលលោកអ្នកអាចនឹងមានសិទ្ធិដើម្បីពិនិត្យមើល ប្រសិនបើលោកអ្នកទាក់ទងមកកាន់ពួកយើង ដូចបានផ្ដល់ជាយោបល់នៅចុងបញ្ចប់នៃការជូនដំណឹងនេះ ) ។
៦. តើយើងការពារទិន្នន័យផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពយ៉ាងដូចម្ដេច ?
យើងខ្ញុំប្រើប្រាស់វិធានការណ៍បច្ចេកទេស និងស្ថាប័នដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន ដែលពួកយើងទទួលបាន កុំឲ្យបាត់បង់ កុំឲ្យប្រើខុស និងកុំឲ្យមានការផ្លាស់ប្ដូរដែលពុំមានការអនុញ្ញាត ព្រមទាំងដើម្បីការពារការសម្ងាត់របស់វា ។ ពួកយើងមើលជាទៀងទាត់នូវដំណើរការសុវត្ថិភាព ហើយពិចារណាពីបច្ចេកវិទ្យា និងវិធីសាស្ត្រផ្នែកសន្ដិសុខថ្មីៗដែលសមស្រប ។ ពួកយើងក៏ប្រើប្រាស់បច្ចេកវិទ្យាចាក់សោព័ត៌មាននៅពេលបច្ចុប្បន្ន ដើម្បីចាក់សោទិន្នន័យនៅពេលបញ្ជូនទិន្នន័យនៅលើទំព័រចុះឈ្មោះចូលរបស់ពួកយើង ។ ប៉ុន្តែ ដោយសារពួកយើងពុំអាចធានាបានពីសុវត្ថិភាពពេញលេញនៃបច្ចេកវិទ្យាចាក់សោព័ត៌មានទាំងនេះ នោះសូមមានការប្រុងប្រយ័ត្ន នៅពេលបញ្ជូនទិន្នន័យផ្ទាល់ខ្លួននៅលើអ៊ីនធឺណិត ។
៧. តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរយៈពេលយូរប៉ុណ្ណា ?
ពួកយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលបានប្រមូលមក រួមទាំងព័ត៌មានដែលបានប្រមូលតាមរយៈកម្មវិធីឧបករណ៍ចល័ត និងការបញ្ជូនដទៃទៀត ក្នុងរយៈពេលមួយសមរម្យ ដើម្បីបំពេញតាមគោលបំណងនៃការដំណើរការដូចដែលបានចែងមកខាងលើ ។ បន្ទាប់មក ពួកយើងនឹងដាក់ទុកនៅក្នុងបណ្ណាសាក្នុងរយៈពេលមួយដែលតម្រូវ ឬបង្គាប់ដោយច្បាប់ ឬការពិចារណាតាមផ្លូវច្បាប់ ។ នៅពេលវាឈប់តម្រូវឲ្យរក្សាទុកនៅក្នុងបណ្ណាសារ នោះពួកយើងនឹងលុបចោលទិន្នន័យផ្ទាល់ខ្លួនពីក្នុងកំណត់ត្រារបស់ពួកយើង លើកលែងតែព័ត៌មានប្រវត្តិរូបជាប្រវត្តិសាស្ត្រដែលមានដែនកំណត់ កំណត់ហេតុពង្សប្រវត្តិទូទៅ និងព័ត៌មានផ្ទាល់ខ្លួនដែលបានរក្សាទុកជាផ្នែកមួយនៃពង្សាវលីជានិរន្ដរ សមាជិកភាព ឬកំណត់ត្រាប្រវត្តិសាស្ត្រសាសនាចក្រ ។
៨. តើលោកអ្នកអាចចូលប្រើប្រាស់ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានយ៉ាងដូចម្ដេច ?
ពួកយើងព្យាយាមរក្សាភាពត្រឹមត្រូវនៃទិន្នន័យផ្ទាល់ខ្លួន ហើយពឹងផ្អែកលើលោកអ្នក ដើម្បីធ្វើឲ្យប្រាកដថា ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកមានភាពពេញលេញ និងត្រឹមត្រូវ ។ លោកអ្នកអាចស្នើសុំចូលប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ហើយបញ្ជាក់ពីភាពត្រឹមត្រូវ ឬកែតម្រូវ ( រួមទាំងធ្វើបច្ចុប្បន្នភាព ) និងបិទទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈការចុះឈ្មោះលើគេហទំព័រជាក់លាក់របស់លោកអ្នក តាមរយៈជីវប្រវត្តិរបស់លោកអ្នក ឬតាមរយៈគណនីសាសនាចក្ររបស់លោកអ្នក តាមដែលអាចធ្វើបាន ។
ប្រសិនបើលោកអ្នកជាសមាជិកសាសនាចក្រ នោះទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់លោកអ្នកអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាពតែតាមរយៈការធ្វើការផ្លាស់ប្ដូរនៅក្នុងកំណត់ត្រាសមាជិកភាពសាសនាចក្ររបស់លោកអ្នកប៉ុណ្ណោះ ។ ការផ្លាស់ប្ដូរនេះត្រូវតែបានធ្វើឡើងដោយការទាក់ទងនឹងស្មៀនក្នុងអង្គភាពសាសនាចក្ររបស់លោកអ្នក ហើយស្នើសុំឲ្យមានការផ្លាស់ប្ដូរ ។
លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំដើម្បីអនុវត្តសិទ្ធិលក្ខន្ដិកៈបន្ថែម ដូចជាការដែលអាចយកទិន្នន័យទៅតាម ការបដិសេធស្របតាមច្បាប់ជាធរមាន ការដាក់កំហិតទៅលើដំណើរការ និងការលុបចោលទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ។ លោកអ្នកក៏មានសិទ្ធិដើម្បីដាក់បណ្ដឹងមួយជាមួយនឹងអាជ្ញាធរគ្រប់គ្រងផងដែរ ។
ប្រសិនបើលោកអ្នកមានបញ្ហានៅក្នុងការកែប្រែ ឬការធ្វើបច្ចុប្បន្នភាពលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក នោះលោកអ្នកអាចទាក់ទាក់មកកាន់ពួកយើង ដូចបានផ្តល់យោបល់នៅចុងបញ្ចប់នៃការជូនដំណឹងនេះ ។
៩. កាលបរិច្ឆេទដែលមានប្រសិទ្ធភាព និងវិសោធនកម្ម ។
ការជូនដំណឹងនេះមានសុពលភាពនៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ ហើយយូរៗម្តងអាចនឹងត្រូវបានកែប្រែ ។
១០. សូមទាក់ទងមកកាន់យើងខ្ញុំ ។
លោកអ្នកអាចផ្ញើសំណួរទាក់ទងនឹងការជូនដំណឹងនេះ ឬអំពីសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួនដែលយើងដំណើរការ តាមរយៈគេហទំព័រ ទូរសារ ឬសំបុត្របាន ៖
គេហទំព័រ ៖ www.ChurchofJesusChrist.org/DataPrivacy
ទូរសារ ៖ +១–៨០១–២៤០–១១៨៧
អាសយដ្ឋាន៖ Data Privacy Office
50 East North Temple Street
Salt Lake City, UT 84150-0005
USA