ការជូនដំណឹងស្ដីពីឯកជនភាព ( បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី 2021-04-06 )


នៅក្នុង​ការជូន​ដំណឹង​នេះ ពួកយើងជាសាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​អង្គភាព​ទាំងឡាយ​នៃ​សាសនាចក្រ​នេះ ផ្ដល់​ជូន​លោកអ្នក​នូវ​ព័ត៌មាន​អំពី​របៀប​ដែល​ពួកយើង​ធ្វើ​ដំណើរការ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក ។ នៅពេល​សំដៅ​ទៅលើ​ពាក្យ « យើង » ឬ « ពួកយើង » ឬ « របស់​យើង » នោះ​ពួកយើង​ចង់​មាន​ន័យ​ថាជា​សាសនាចក្រ និង​អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ ។

. តើនរណាគ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ?

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ធ្វើ​កិច្ចការ​តាមរយៈ​អ្នកតំណាង​សាសនាចក្រ និង​អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ នៅពេល​ពួកយើង​ធ្វើ​ដំណើរការ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក ។ នៅពេល​លោកអ្នក​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​ជាមួយ​ពួកយើង នោះ​លោកអ្នក​កំពុង​ចែកចាយ​វា​ជាមួយ​នឹង​សាសនាចក្រ​តាមរយៈ​អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ ។

ក. សាសនាចក្រ ៖ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ( « សាសនាចក្រ » ) គឺជា​សហគមន៍​មនុស្ស​ដែល​ជឿ​ទៅលើ​គោលលទ្ធិ​ខាង​សាសនា​ដូចគ្នា អនុវត្ត​ពិធី​ខាង​សាសនា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ដូចគ្នា ហើយ​ត្រូវបាន​គ្រប់គ្រង​ដោយ​គោលការណ៍​ទាំងឡាយ​ខាង​បព្វជិត ។ អង្គភាព​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ដូចជា​វួដ សាខា ស្ដេក មណ្ឌល បេសកកម្ម និង​តំបន់​ទាំងឡាយ​គឺ​គ្រាន់តែ​ជា​សាខា​រង​នៃ​សហគមន៍​នៃ​ពួក​អ្នកជឿ​នេះ​ប៉ុណ្ណោះ ហើយ​ពុំមែន​ជា​អង្គភាព​ស្របច្បាប់​ដាច់​ដោយ​ឡែក​ពីគ្នា​នោះ​ទេ ករណី​លើកលែង​មាន​ដែន​កំណត់​ត្រូវបាន​អនុវត្ត ។

ខ. អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ ៖ ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​កិច្ចការ​អាណាចក្រ និង​បំពេញ​តាម​គោលបំណង​ដទៃទៀត​របស់​សាសនាចក្រ នោះ​រចនាសម្ព័ន្ធ​ផ្លូវច្បាប់​មាន​នូវ​អង្គភាព​ស្របច្បាប់​ជាក់លាក់​ផ្សេងៗ​ជាច្រើន ដើម្បី​ជួយ​ដល់​សាសនាចក្រ​នៅ​ទូទាំង​ពិភពលោក ។ អង្គភាព​ស្របច្បាប់​ជាក់លាក់​ទាំងនេះ ( ក្នុងនេះ​ហៅថា « អង្គភាពទាំងឡាយរបស់សាសនាចក្រ » ) គឺ​ដាច់​ដោយឡែក​ពី​សាសនាចក្រ​ខាង​ផ្លូវច្បាប់ ។ អង្គភាព​មួយ​នៃ​អង្គភាព​របស់​សាសនាចក្រ​ទាំងឡាយ ដែលជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ពោល​គឺ​សាជីវកម្ម​ឯកបុគ្គលនៅ​រដ្ឋ​យូថាហ៍ រួមគ្នា​នឹង​អង្គភាព​មួយ ឬ​ច្រើន​របស់​សាសនាចក្រ ធ្វើ​ដំណើរការ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ជា​អ្នកគ្រប់គ្រង​ទិន្នន័យ​រួម​ដែល​មាន​ការទទួល​ខុសត្រូវ ។ អង្គភាព​មួយ​ចំនួន​របស់​សាសនាចក្រ​អាច​ទទួល​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុងនាម​ជា​អ្នកដំណើរការ​ទិន្នន័យ ដើម្បី​ផ្ដល់​សេវា​ទៅដល់​អង្គភាព​សាសនាចក្រ​ទាំងនោះ​ដែល​ធ្វើជា​អ្នកគ្រប់គ្រង​លើ​ទិន្នន័យ ។ តាម​សំណើរ​របស់​លោកអ្នក នោះ​ពួកយើង​នឹង​ផ្ដល់​ដល់​លោកអ្នក​នូវ​ព័ត៌មាន​ដែល​អង្គភាព​ទាំងឡាយ​នៃ​សាសនាចក្រ​ដំណើរការ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក ។

. តើទិន្នន័យផ្ទាល់ខ្លួនអ្វីខ្លះដែលពួកយើងប្រមូល ?

ពួកយើង​ប្រមូល​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល ( ក ) លោកអ្នក​បញ្ជូន​មក​ពួកយើង​យ៉ាង​សកម្ម ( ខ ) ពួកយើង​កត់ត្រា​ទុក និង ( គ ) ពួកយើង​ទទួល​មកពី​ភាគី​ទីបី ។ ពួកយើង​អាច​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោកអ្នក​តាម​មធ្យោបាយ​ស្វ័យប្រវត្តិ ឬ​មិន​ស្វ័យប្រវត្តិ រួមមាន​ការប្រមូលផ្ដុំ ការកត់ត្រា អង្គការ រចនាសម្ព័ន្ធ ការស្ដុក ការសម្រប​សម្រួល ឬ​ការផ្លាស់ប្ដូរ ការវិភាគ ការទាញ​យកមក​វិញ ការប្រឹក្សា ការប្រើប្រាស់ ការបើក​បង្ហាញ​ដោយ​ការផ្ទេរ ការចែកចាយ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ដែល​មាន​ការសម្រប​តាម ឬ​ការដាក់​បញ្ចូល​គ្នា ការដាក់​កំហិត ការលុបចោល ឬ​ការបំផ្លាញ​ចោល​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ។

ក. ទិន្នន័យ​ដែល​បាន​បញ្ជូន​មក​យ៉ាង​សកម្ម ។ លោក​អ្នក​បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​មកកាន់​ពួកយើង នៅពេល​លោក​អ្នក​ចូលរួម​ក្នុង​សាសនាចក្រ ស្វែងរក​ពិធីបរិសុទ្ធ​ទាំងឡាយ​របស់​សាសនាចក្រ ស្នើសុំ​សម្ភារ​របស់​សាសនាចក្រ ស្នើសុំ​ចូល​ប្រើ​ឧបករណ៍ ឬ​សេវា​របស់​សាសនាចក្រ ឬ​ចូលរួម​នៅក្នុង​ការប្រាស្រ័យ​ទាក់ទង ឬ​ទំនាក់ទំនង​ដទៃ​ទៀត​ជាមួយ​នឹង​សាសនាចក្រ ។ នៅពេល​លោក​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​សាសនាចក្រ នោះ​ជាទូទៅ ពួកយើង​ធ្វើ​ដំណើរការ​ទៅលើ​ឈ្មោះ ថ្ងៃខែឆ្នាំ​កំណើត ទីកន្លែង​កំណើត លេខ​ទូរសព្ទ អាសយដ្ឋាន​អ៊ីម៉ែល អាសយដ្ឋាន​ផ្ទះ រូបថត ភេទ ព័ត៌មាន​នៃ​ការបរិច្ចាគ ឬ​ការបង់សង​ជាដើម ។ លោកអ្នក​អាច​ផ្ដល់​ដល់​ពួកយើង​នូវ​ព័ត៌មាន​បន្ថែម​ទៀត ដើម្បី​លោកអ្នក​អាច​ផ្ដួចផ្ដើម​ផ្ទាល់ខ្លួន​នៅក្នុង​ការស្ទង់មតិ ការប្រឡង​ប្រណាំង ឬ​សកម្មភាព ឬ​ព្រឹត្តិការណ៍​ផ្សេងៗទៀត រួមទាំង​ពេល​ដែល​អ្នក​ចូលរួម​នៅក្នុង​ការថត​ជា​វីដេអូ ឬ​ជា​សំឡេង ដូចជា​ពេល​ប្រើ​បច្ចេកវិទ្យា​ជួប​ប្រជុំគ្នា​តាម​វីដេអូ ។ ការចូលរួម​នៅក្នុង​ការស្ទង់មតិ ការប្រឡង​ប្រណាំង និង​សកម្មភាព​ស្រដៀងគ្នា​គឺជា​ជម្រើស ។ បើ​លោកអ្នក​ពុំ​ចង់​ចូលរួម ឬ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ទាក់ទង​ទៅនឹង​សកម្មភាព​នានា​ទេ នោះ​រឿងនេះ​ពុំ​ជះឥទ្ធិពល​ទៅលើ​ស្ថានភាព​សមាជិកភាព​របស់​លោកអ្នក ឬ​លទ្ធភាព​របស់​លោកអ្នក​ដើម្បី​ប្រើ​ឧបករណ៍ ឬ​សេវា​របស់​សាសនាចក្រ​នោះទេ ។ នៅក្នុង​ករណី​នីមួយៗ​បែបនេះ លោក​អ្នក​នឹង​ដឹង​ថា ទិន្នន័យ​ផ្ទាល់ខ្លួន​អ្វីខ្លះ​ដែល​លោក​អ្នក​ផ្ដល់​មក​ឲ្យ​ពួកយើង ដោយសារ​លោកអ្នក​បាន​បញ្ជូន​ទិន្នន័យ​យ៉ាង​សកម្ម និង​ដោយ​ស្ម័គ្រចិត្ត ។

ខ. ទិន្នន័យដែល​យើង​ទទួល​បាន​មកពី​ភាគី​ទីបី និង​ទិន្នន័យ​ដែល​បាន​បញ្ជូន​មក​ដោយ​ប្រយោល ។ នៅពេល​ច្បាប់​ក្នុង​មូលដ្ឋាន​អនុញ្ញាតឲ្យ នោះ​លោក​អ្នក​អាច​បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​បាន រួមមាន​ព័ត៌មាន​ទំនាក់ទំនង​អំពី​បុគ្គល​ម្នាក់ទៀត​ក្រៅពី​ខ្លួន​លោក​អ្នក ( អាច​ហៅ​ម្យ៉ាងទៀត ភាគី​ទីបី ) ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ទាក់ទង​ជាមួយ​បុគ្គល​នោះ ធ្វើ​ការបញ្ជូន ឬ​បំពេញតាម​សំណើរ​របស់​លោក​អ្នក​ផ្សេងៗ​ទៀត ។ នៅពេល​ផ្ដល់​ទិន្នន័យ​ផ្ទាល់ខ្លួន​អំពី​បុគ្គល​ផ្សេងទៀត​ក្រៅពី​ខ្លួន​លោក​អ្នក នោះ​លោក​អ្នក​ត្រូវតែ​ទទួល​បាន​ការយល់ព្រម​មកពី​បុគ្គល​នោះ​ជាមុន​សិន ប្រសិនបើ​ការយល់ព្រម​របស់​ពួកគេ​នោះ​ត្រូវបាន​តម្រូវ​ដោយ​ច្បាប់ ។

ប្រសិនបើ​លោក​អ្នក ឬ​នរណា​ម្នាក់​ទៀត​បាន​ផ្ដល់​មក​ពួក​យើង​នូវ​ព័ត៌មាន​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក ហើយ​លោក​អ្នក​ចង់​ស្នើ​សុំ​កុំ​ឲ្យ​ពួក​យើង​ទំនាក់ទំនង​ទៅ​លោក​អ្នក​តទៅទៀត សូម​ធ្វើ​តាម​ទម្រង់ការ​ឈប់​ជាវ​ជា​ប្រចាំ ឬ​ទម្រង់​ការបដិសេធ​មិន​ចូលរួម ដែល​បាន​ផ្ដល់​ឲ្យ​នៅ​លើ​គេហទំព័រ​ជាក់លាក់ សារព័ត៌មាន ឬការ​ជូនដំណឹង​តាម​អ៊ីម៉ែល ឬ​សូម​ទំនាក់ទំនង​មក​កាន់​ពួកយើង​តាម www.ChurchofJesusChrist.org/DataPrivacy ។

ពួកយើង​អាច​ដំណើរការ និង​ធ្វើឲ្យ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​មាន​ជា​សាធារណៈ ជា​ទិន្នន័យ​ដែល​បាន​ទទួល​មកពី​ប្រភព​នានា​ដែល​បាន​ចេញផ្សាយ ។ ពួកយើង​អាច​ដំណើរការ និង​បោះផ្សាយ​ព័ត៌មាន​នៅរស់​ជា​សាធារណៈ​ដែល​អនុលោម​តាម​ការអនុវត្ត​ច្បាប់​ក្នុង​មូលដ្ឋាន ។

ព័ត៌មាន​ទីតាំង​មូលដ្ឋាន​របស់​លោកអ្នក អាច​ត្រូវ​បាន​ប្រមូល​ដោយ​កម្មវិធី​ឧបករណ៍​ចល័ត​មួយ​ចំនួន ក្នុង​គោលបំណង​ជួយ​លោក​អ្នក​ឲ្យ​ស្វែងរក​ទីតាំង​ព្រះវិហារ​បរិសុទ្ធ ឬ​សាលាប្រជុំ​ដែល​នៅ​ជិត​បំផុត ឬ​សម្រាប់​មូលហេតុ​ស្រដៀងគ្នា​ណាមួយ ។ លោកអ្នក​អាច​កែតម្រូវ​ការកំណត់​នៅក្នុង​ឧបករណ៍​របស់​លោកអ្នក ដើម្បី​ដក​ខ្លួន​ចេញពី​សេវា​ដែល​ផ្ដោត​ទៅលើ​ទីតាំង ។

នៅពេល​លោក​អ្នក​ចូល​មើល​ធនធាន ឬ​សេវា​ណាមួយ​របស់​ពួកយើង ( ដោយ​ការប្រើ​ឯកសារ​ចូល ឬ​ប្រព័ន្ធ​តម្រង​ព័ត៌មាន ) នោះ​ពួកយើង​ប្រមូល​ព័ត៌មាន​ដែល​កម្មវិធី​រុករក​វិប​របស់លោក​អ្នក​ផ្ញើ​មក គ្រប់​ពេល​ដែល​លោកអ្នក​ចូល​មើល​គេហទំព័រ​មួយ ។ ព័ត៌មាន​នេះ​អាច​មាន ប៉ុន្តែ​មិន​កំណត់​ត្រឹម អាសយដ្ឋាន​ប្រូតូកូល​អ៊ីនធឺណិត ( អាសយដ្ឋាន IP ) ប្រភេទ​កម្មវិធី​រុករក ប្រព័ន្ធ​ប្រតិបត្តិការ ភាសា​ដែល​លោក​អ្នក​ចង់បាន គេហទំព័រ​ណាមួយ​ដែល​លោក​អ្នក​ចូលមើល​ពី​មុនពេល​ដែល​លោក​អ្នក​ចូល​មក​កាន់​គេហទំព័រ​របស់​យើង​ខ្ញុំ កាលបរិច្ឆេទ និង​ពេលវេលា​នៃ​សំណើ​អ្នកចូល​មើល​នីមួយៗ ព័ត៌មាន​ដែល​លោកអ្នក​ស្រាវជ្រាវ​រក​នៅលើ​គេហទំព័រ​របស់​យើងខ្ញុំ និង​ព័ត៌មាន​ដទៃទៀត​ដែល​បាន​ប្រមូល​ដោយ​ឃុកឃី ឬ​បច្ចេកវិទ្យា​ស្រដៀងគ្នា​នេះ ។  សូម​យោងទៅ​ឧបករណ៍​ឃុកឃី​ផ្ទាល់ខ្លួន ( « ឧបករណ៍​ឃុកឃី » ) ដែល​បាន​ចុះផ្សាយ​នៅលើ​កម្មវិធី​ឧបករណ៍​ចល័ត និង​គេហទំព័រ​របស់​យើង​នីមួយៗ ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ឃុកឃី រួមទាំង​ប្រភេទ​ឃុកឃី និង​ដើម្បី​បញ្ជាក់​ថា​យើង​ប្រើ​ឃុកឃី​មួយណា ។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​ពុំ​ទទួល​យក​ឃុកឃី​ទេ​នោះ អ្នក​មិន​អាច​ប្រើប្រាស់​ផ្នែក ឬ​មុខងារ​ខ្លះៗ​នៃ​គេហទំព័រ ឬ​កម្មវិធី​របស់​យើង ដូច​ដែលបាន​ចែង​នៅក្នុង​ឧបករណ៍​ឃុកឃីបានទេ ។

. តើពួកយើងធ្វើដំណើរការលើទិន្នន័យផ្ទាល់ខ្លួននោះក្នុងគោលបំណងអ្វីទៅ ?

ពួកយើង​ធ្វើ​ដំណើរការ​ទិន្នន័យ​ផ្ទាល់ខ្លួន​សម្រាប់​គោលបំណង​ខាង​បព្វជិត ពង្សប្រវត្តិ មនុស្សធម៌ សុខុមាលភាព​សង្គម អ្នក​ផ្សព្វផ្សាយ​សាសនា ការបង្រៀន និង​គោលបំណង​ប្រតិបត្តិការ និង​គ្រប់គ្រង​ដទៃៗ​ទៀត ។

ពួកយើង​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ដើម្បី​ផ្ដល់​សេវា​ខាង​បព្វជិត និង​សេវា​ដែល​ជាប់​ទាក់ទង​ដទៃទៀត ដើម្បី​បំពេញ​បេសកកម្ម​របស់​សាសនាចក្រ ។ ពួកយើង​អាច​ប្រើប្រាស់ និង​វិភាគ​ទិន្នន័យ​ផ្ទាល់ខ្លួន ( រួមមាន​ទិន្នន័យ​ស្ដីពី​របៀប​ដែល​លោកអ្នក​ប្រើ​ឧបករណ៍ និង​សេវា​របស់​យើង ) ដើម្បី ( ក ) ទាក់ទង​ទៅ​លោកអ្នក ឬ​អ្នកដទៃ​ទៀត ( ខ ) បង្កើត និង​រក្សា​កំណត់ត្រា​សមាជិកភាព ( គ ) បំពេញ​សំណើ​របស់​លោកអ្នក ( ឃ ) ស្វែងរក​ការបញ្ចេញ​មតិ​ដោយ​ស្ម័គ្រចិត្ត​របស់​លោកអ្នក ( ង ) ប្ដូរ​មុខងារ ឬ​មាតិកា​នៅលើ​ឧបករណ៍ ឬ​សេវា​នានា​របស់​ពួកយើង ( ច ) វាយតម្លៃ​សិទ្ធិ​ចូលរួម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ដទៃទៀត ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា អ្នកស្ម័គ្រចិត្ត ឬ​តំណែង​ថ្នាក់ដឹកនាំ​ទាំងឡាយ ឬ ( ឆ ) គ្រប់គ្រង​លើ​ការអប់រំ​ខាង​សាសនា​របស់​សាសនាចក្រ សុខុមាលភាព ឬ​កម្មវិធី​ដទៃទៀត​ក្នុង​សាសនាចក្រ ។ នៅក្នុង​បរិបទ​នេះ មូលដ្ឋាន​ច្បាប់​សម្រាប់​ការដំណើរការ​របស់​យើង​ខ្ញុំ​ទៅលើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​គឺ អាច​ជា​ការចាំបាច់​ដើម្បី​ធ្វើ​ការចុះ​កិច្ចសន្យា និង​កាតព្វកិច្ច​ផ្សេងទៀត​ដែល​យើង​មាន​ចំពោះ​លោក​អ្នក ឬ​អាចជា​ការអនុវត្ត​សកម្មភាព​ស្របច្បាប់​ទាំងឡាយ​របស់​យើងខ្ញុំ​ក្នុង​នាមជា​សាសនាចក្រ​មួយ ។

ពួក​យើង​ក៏​ប្រើ​ទិន្នន័យ​របស់​លោក​អ្នក​ដោយ​អនុលោម​ទៅតាម​ច្បាប់​ជាធរមាន ហើយ​អនុវត្ត​សិទ្ធិ​ស្របច្បាប់​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការដំណើរការ​ទិន្នន័យ​របស់​យើង ។

ពួក​យើង​ក៏​អាច​នឹង​ប្រើប្រាស់​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​សម្រាប់​គោលបំណង​ផ្ទៃក្នុង រួមមាន​ការធ្វើ​សវនកម្ម ការវិភាគ​ទិន្នន័យ ការជួសជុល​ប្រព័ន្ធ និង​ការស្រាវជ្រាវ​ផងដែរ ។ នៅក្នុង​ករណី​ទាំងអស់នេះ ពួក​យើង​ផ្ដោត​ការដំណើរការ​របស់​យើង​ខ្ញុំ​ទៅលើ​ចំណាប់​អារម្មណ៍​ស្របច្បាប់ ដើម្បី​ធ្វើ​សកម្មភាព​ទាំងឡាយ​របស់​សាសនាចក្រ ។

. តើពួកយើងចែកចាយទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងនរណាខ្លះ ?

ពួកយើង​ខ្ញុំ​ចែកចាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​ជាមួយ​នឹង​ភាគី​ដទៃ​ទៀត​នៅក្នុង​ស្ថានភាព​ដូច​ខាងក្រោម ៖

ក. អ្នកផ្គត់ផ្គង់​ដែល​ជា​ភាគី​ទីបី ។ ពួក​យើង​អាច​ផ្ដល់​ទិន្នន័យ​ផ្ទាល់ខ្លួន​ទៅកាន់​ភាគី​ទីបី​សម្រាប់​ការដំណើរការ​របស់​ពួកគេ ដើម្បីឲ្យ​ពួកគេ​ធ្វើ​កិច្ចការ​ជំនួស​ឲ្យ​ពួក​យើង​ក្នុងនាមជា​អ្នកដំណើរការ​ទិន្នន័យ ( ឧទាហរណ៍ ដំណើរការ​បង់ប្រាក់ ការថែទាំ សន្ដិសុខ ការវិភាគ​ទិន្នន័យ ការគ្រប់គ្រង សេវា​វាស់វែង សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ទាញយក​ទិន្នន័យ ការស្ទង់មតិ ជាដើម ) ។ នៅក្នុង​ករណី​បែបនេះ យោង​តាម​ការជូន​ដំណឹង​នេះ និង​ច្បាប់​ជា​ធរមាន ពួក​អ្នក​ផ្គង់ផ្គង់​នឹង​ត្រូវ​ទាមទារ​ឲ្យចុះ​កិច្ចសន្យា ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន​ពី​ការដំណើរការ​បន្ថែម​( រួមទាំង​សម្រាប់​គោលបំណង​ទីផ្សារ ) និង​ពី​ការផ្ទេរ ។

ខ. អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ ពួកយើង​អាច​នឹង​ផ្ទេរ​ទិន្នន័យ​ផ្ទាល់ខ្លួន​ទៅកាន់​អង្គភាព​សាសនាចក្រ​ណាមួយ ដើម្បី​បំពេញ​តាម​គោលបំណង​របស់​សាសនាចក្រ ។

ព័ត៌មាន​ស្ដីពី​សមាជិកភាព​ទូទៅ​របស់​លោកអ្នក ( ប្រសិនបើ​លោកអ្នក​ជា​សមាជិក​សាសនាចក្រ ) និង​ព័ត៌មាន​ជម្រើស​ណាមួយ ដែល​លោកអ្នក​អាច​ជ្រើសរើស​ដើម្បី​ផ្ដល់ឲ្យ ( ឧទាហរណ៍ អាសយដ្ឋាន​អ៊ីម៉ែល និង​រូបថត ឬ​វីដេអូ​ដែល​លោកអ្នក​ផ្ដល់ឲ្យ ឬ​ដែល​យើង​ថតយក​ដោយ​មាន​ការអនុញ្ញាត​ពី​លោកអ្នក ) អាច​ត្រូវបាន​ចែកចាយ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​នៅក្នុង​វួដ ឬ​សាខា និង​ស្ដេក ឬ​មណ្ឌល​របស់​លោកអ្នក ឬ​ជាមួយ​នឹង​អ្នកចូលរួម​ដទៃទៀត​នៅក្នុង​កម្មវិធី​មួយ ដែល​លោកអ្នក​ចូលរួម តាម​ការចាំបាច់​សម្រាប់​គោលបំណង​របស់​សាសនាចក្រ​ដូច​បាន​ចែងមក​ខាងលើ​នេះ ។ ព័ត៌មាន​ខ្លះ​របស់​លោក​អ្នក​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ​លើមូលដ្ឋានដែលមាន​កំណត់ និង​កម្រិតនៅលើ​ធនធាន​អ៊ីនធឺណិត​របស់​យើង រួម​ទាំង​នៅលើ​គេហទំព័រ ChurchofJesusChrist.org ផងដែរ ។ លោកអ្នក​អាច​ជ្រើសរើស​មិន​ចែកចាយ​ព័ត៌មាន ឬ​កំណត់​ព័ត៌មាន​ជម្រើស​ដែល​លោក​អ្នក​បាន​ចែកចាយ តាមរយៈ​ការកែ​សម្រួល​ប្រវត្តិរូប​ផ្ទាល់ខ្លួន​របស់​លោកអ្នក​នៅលើ​ធនធាន​នីមួយៗ ឬ​តាមរយៈ​ការទាក់ទង​មកកាន់​យើងខ្ញុំ​ដោយ​ប្រើ​ព័ត៌មាន​ដែល​បាន​ផ្ដល់​ជូន​ខាងក្រោម​នេះ ។

គ. តម្រូវការ​ផ្នែក​ច្បាប់ ។ យើង​អាច​ចូល​ប្រើប្រាស់ ហើយ​បង្ហាញ​ទិន្នន័យ​ផ្ទាល់ខ្លួន ការចុះផ្សាយ ការចុះ​កំណត់ហេតុ ការឈែត​តាម​អ៊ីនធឺណិត កំណត់​ចំណាំ​ផ្ទាល់ខ្លួន មាតិកា ឬ​ការបញ្ជូន​ផ្សេងទៀត​របស់​លោកអ្នក​ទៅកាន់​ធនធាន​ណាមួយ ប្រសិនបើ​យើង​មាន​ជំនឿ​ដោយ​មុតមាំ​ថា ការធ្វើ​ដូច្នេះ​គឺ​ស្រប​ទៅតាម​ដីកា ដោយ​បទបញ្ជា​តុលាការ ឬ​រដ្ឋបាល ឬ​តម្រូវការ​ដោយ​ផ្នែក​ច្បាប់ ។ លើសពី​នេះ ពួកយើង​អាច​នឹង​ប្រកាស​ព័ត៌មាន​ផ្ទាល់ខ្លួន និង​ព័ត៌មាន​ផ្សេងទៀត​របស់​លោក​អ្នក ៖ នៅពេល​ច្បាប់​តម្រូវ ឬ​ដើម្បី​អនុវត្ត ឬ​ការពារ​សិទ្ធិ​ស្របច្បាប់; ដើម្បី​ការពារ​ជាមុន​ជាមួយ​នឹង​ការទទួល​ខុសត្រូវ; ដើម្បី​ការពារ​សិទ្ធិ ទ្រព្យ​សម្បត្តិ ឬ​សុវត្ថិភាព​នៃ​ធនធាន​របស់​បុគ្គល​ណាម្នាក់ ឬ​របស់​សាធារណជន; ដើម្បី​រក្សា និង​ការពារ​សន្តិសុខ និង​ភាពថ្លៃថ្នូរ​នៃ​សេវាកម្ម ឬ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​យើង; ដើម្បី​ការពារ​ខ្លួន​យើងខ្ញុំ និង​សេវាកម្ម​របស់​ពួកយើង​ពី​ការក្លែង​បន្លំ ការរំលោភ​បំពាន ឬ​ការប្រើប្រាស់​ពុំស្រប​តាម​ច្បាប់; ដើម្បី​ពិនិត្យ​ឲ្យបាន​ល្អិតល្អន់ និង​ការពារ​ខ្លួន​យើង​ពី​ការទាមទារ ឬ​ការចោទ​ប្រកាន់​របស់​ភាគី​ទីបី; ឬ​ដើម្បី​ជួយ​ដល់​ភ្នាក់ងារ​កង​កម្លាំង​ច្បាប់​រដ្ឋាភិបាល ។

. តើពួកយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួននៅកន្លែងណា ?

ពួក​យើង​អាច​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​នៅក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ​សហរដ្ឋ​អាមេរិក នៅក្នុង​កន្លែង​ផ្ទុក​ទិន្នន័យ​នៅលើ​ខ្លោត ឬ​នៅក្នុង​អគារ​នៃ​អង្គភាព​ទាំងឡាយ​របស់​សាសនាចក្រ ។ ដើម្បី​ប្រាកដ​អំពី​ការការពារ​ទិន្នន័យ ដែល​យើង​ខ្ញុំ​ផ្ទេរ​ទៅកាន់​យុត្តាធិការ​ដទៃទៀត​បានល្អ​គ្រប់គ្រាន់ នោះ​ពួក​យើង​បាន​រៀបចំ​កិច្ចព្រមព្រៀង​ការផ្ទេរ​ទិន្នន័យ និង​ដំណើរការ​រវាង​អង្គភាព​សាសនាចក្រ​ទាំងឡាយ និង​អ្នកផ្គត់ផ្គង់​សេវា​របស់​អង្គភាព​ទាំងនោះ ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​រួមមាន​មាត្រា​កិច្ចសន្យា​តាម​បទដ្ឋាន ដែល​បាន​អនុម័ត​ដោយ​គណៈកម្មការ​សហព័ន្ធ​អឺរ៉ុប​ដើម្បី​អនុលោម​តាម​ច្បាប់​សហព័ន្ធ​អឺរ៉ុប ( ដែល​លោក​អ្នក​អាច​នឹង​មាន​សិទ្ធិ​ដើម្បី​ពិនិត្យមើល ប្រសិនបើ​លោក​អ្នក​ទាក់ទង​មក​កាន់​ពួក​យើង ដូច​បាន​ផ្ដល់ជា​យោបល់​នៅ​ចុងបញ្ចប់​នៃ​ការជូន​ដំណឹង​នេះ ) ។

. តើយើងការពារទិន្នន័យផ្ទាល់ខ្លួនឲ្យមានសុវត្ថិភាពយ៉ាងដូចម្ដេច ?

យើង​ខ្ញុំ​ប្រើប្រាស់​វិធានការណ៍​បច្ចេកទេស និង​ស្ថាប័ន​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ដែល​ពួក​យើង​ទទួល​បាន កុំ​ឲ្យ​បាត់បង់ កុំឲ្យ​ប្រើ​ខុស និង​កុំឲ្យ​មាន​ការផ្លាស់ប្ដូរ​ដែល​ពុំ​មាន​ការអនុញ្ញាត ព្រមទាំង​ដើម្បី​ការពារ​ការសម្ងាត់​របស់​វា ។ ពួក​យើង​មើល​ជា​ទៀងទាត់​នូវ​ដំណើរការ​សុវត្ថិភាព ហើយ​ពិចារណា​ពី​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ផ្នែក​សន្ដិសុខ​ថ្មីៗ​ដែល​សមស្រប ។ ពួក​យើង​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ចាក់សោ​ព័ត៌មាន​នៅពេល​បច្ចុប្បន្ន ដើម្បី​ចាក់សោ​ទិន្នន័យ​នៅពេល​បញ្ជូន​ទិន្នន័យ​នៅលើ​ទំព័រ​ចុះឈ្មោះ​ចូល​របស់ពួក​យើង ។ ប៉ុន្តែ ដោយសារ​ពួក​យើង​ពុំ​អាច​ធានា​បាន​ពី​សុវត្ថិភាព​ពេញលេញ​នៃ​បច្ចេកវិទ្យា​ចាក់សោ​ព័ត៌មាន​ទាំងនេះ នោះ​សូម​មាន​ការប្រុង​ប្រយ័ត្ន នៅពេល​បញ្ជូន​ទិន្នន័យ​ផ្ទាល់ខ្លួន​នៅលើ​អ៊ីនធឺណិត ។

. តើយើងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរយៈពេលយូរប៉ុណ្ណា ?

ពួកយើង​រក្សាទុក​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​បាន​ប្រមូល​មក រួមទាំង​ព័ត៌មាន​ដែល​បាន​ប្រមូល​តាមរយៈ​កម្មវិធី​ឧបករណ៍​ចល័ត និង​ការបញ្ជូន​ដទៃទៀត ក្នុង​រយៈពេល​មួយ​សមរម្យ ដើម្បី​បំពេញ​តាម​គោលបំណង​នៃ​ការដំណើរការ​ដូច​ដែល​បានចែង​មក​ខាង​លើ ។ បន្ទាប់មក ពួក​យើង​នឹង​ដាក់ទុក​នៅក្នុង​បណ្ណាសា​ក្នុង​រយៈពេល​មួយ​ដែល​តម្រូវ ឬ​បង្គាប់​ដោយ​ច្បាប់ ឬ​ការពិចារណា​តាម​ផ្លូវច្បាប់ ។ នៅពេល​វា​ឈប់​តម្រូវ​ឲ្យ​រក្សាទុក​នៅក្នុង​បណ្ណាសារ នោះ​ពួកយើង​នឹង​លុបចោល​ទិន្នន័យ​ផ្ទាល់ខ្លួន​ពី​ក្នុង​កំណត់ត្រា​របស់​ពួក​យើង លើកលែង​តែ​ព័ត៌មាន​ប្រវត្តិរូប​ជា​ប្រវត្តិសាស្ត្រ​ដែល​មាន​ដែន​កំណត់ កំណត់ហេតុ​ពង្សប្រវត្តិ​ទូទៅ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ដែល​បាន​រក្សាទុក​ជា​ផ្នែក​មួយ​នៃ​ពង្សាវលី​ជានិរន្ដរ សមាជិកភាព ឬ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។

. តើលោកអ្នកអាចចូលប្រើប្រាស់ និងកែតម្រូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានយ៉ាងដូចម្ដេច ?

ពួក​យើង​ព្យាយាម​រក្សា​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន ហើយ​ពឹងផ្អែក​លើ​លោក​អ្នក ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក​មាន​ភាពពេញលេញ និង​ត្រឹមត្រូវ ។ លោក​អ្នក​អាច​ស្នើសុំ​ចូល​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ហើយ​បញ្ជាក់​ពី​ភាពត្រឹមត្រូវ ឬ​កែតម្រូវ ( រួមទាំង​ធ្វើ​បច្ចុប្បន្នភាព ) និង​បិទ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក តាមរយៈ​ការចុះឈ្មោះ​លើ​គេហទំព័រ​ជាក់លាក់​របស់​លោក​អ្នក តាមរយៈ​ជីវប្រវត្តិ​របស់​លោក​អ្នក ឬ​តាមរយៈ​គណនី​សាសនាចក្រ​របស់​លោក​អ្នក តាម​ដែល​អាចធ្វើ​បាន ។

ប្រសិនបើ​លោកអ្នក​ជា​សមាជិក​សាសនាចក្រ នោះ​ទិន្នន័យ​ផ្ទាល់ខ្លួន​មួយ​ចំនួន​របស់​លោក​អ្នក​អាច​នឹង​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​តែ​តាមរយៈ​ការធ្វើ​ការផ្លាស់ប្ដូរ​នៅក្នុង​កំណត់ត្រា​សមាជិកភាព​សាសនាចក្រ​របស់​លោកអ្នក​ប៉ុណ្ណោះ ។ ការផ្លាស់ប្ដូរ​នេះ​ត្រូវតែ​បាន​ធ្វើឡើង​ដោយ​ការទាក់ទង​នឹង​ស្មៀន​ក្នុង​អង្គភាព​សាសនាចក្រ​របស់​លោក​អ្នក ហើយ​ស្នើសុំ​ឲ្យមាន​ការផ្លាស់ប្ដូរ ។

លោក​អ្នក​អាច​ទាក់ទង​មកកាន់​យើងខ្ញុំ​ដើម្បី​អនុវត្ត​សិទ្ធិ​លក្ខន្ដិកៈ​បន្ថែម ដូចជា​ការដែល​អាច​យក​ទិន្នន័យ​ទៅតាម ការបដិសេធ​ស្របតាម​ច្បាប់​ជា​ធរមាន ការដាក់​កំហិត​ទៅលើ​ដំណើរការ និង​ការលុបចោល​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ។ លោក​អ្នក​ក៏មាន​សិទ្ធិ​ដើម្បី​ដាក់​បណ្ដឹង​មួយ​ជាមួយ​នឹង​អាជ្ញាធរ​គ្រប់គ្រង​ផងដែរ ។

ប្រសិនបើ​លោក​អ្នក​មាន​បញ្ហា​នៅក្នុង​ការកែប្រែ ឬ​ការធ្វើ​បច្ចុប្បន្នភាព​លើ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​លោក​អ្នក នោះ​លោកអ្នក​អាច​ទាក់ទាក់​មកកាន់​ពួកយើង ដូច​បាន​ផ្តល់​យោបល់​នៅ​ចុងបញ្ចប់​នៃ​ការជូន​ដំណឹង​នេះ ។

. កាលបរិច្ឆេទដែលមានប្រសិទ្ធភាព និងវិសោធនកម្ម 

ការជូន​ដំណឹង​នេះ​មាន​សុពលភាព​នៅ​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២១ ហើយ​យូរៗ​ម្តង​អាច​នឹង​ត្រូវបាន​កែប្រែ ។

១០. សូមទាក់ទងមកកាន់យើងខ្ញុំ 

លោក​អ្នក​អាច​ផ្ញើ​សំណួរ​ទាក់ទង​នឹង​ការជូន​ដំណឹង​នេះ ឬ​អំពី​សុវត្ថិភាព​នៃ​ទិន្នន័យ​ផ្ទាល់ខ្លួន​ដែល​យើង​ដំណើរការ តាមរយៈ​គេហទំព័រ ទូរសារ ឬ​សំបុត្រ​បាន ៖

គេហទំព័រ ៖          www.ChurchofJesusChrist.org/DataPrivacy
ទូរសារ ៖             +១–៨០១–២៤០–១១៨៧
អាសយដ្ឋាន      Data Privacy Office
                            50 East North Temple Street
                            Salt Lake City, UT 84150-0005
                            USA