តម្រូវការឲ្យមានក្រេដីឌសម្រាប់ថ្នាក់សិក្ខាសលាអាចធ្វើឲ្យការប្រែចិត្តជឿរបស់សិស្សលើព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ
« អ្វីៗទាំងអស់ដែលយើងធ្វើ គួរតែពង្រឹងការប្រែចិត្តជឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ឲ្យបានកាន់តែជ្រៅជ្រះ ដោយសារទ្រង់គឺជាចម្លើយចំពោះឧបសគ្គ និងសំណួរទាំងឡាយរបស់ [ សិស្ស ] » ( ឆាដ អេច វិប « អ្នកនាំសារនៃដំណឹងល្អ » ) ។
តម្រូវការឲ្យមានក្រេដីឌរបស់ថ្នាក់សិក្ខាសាលាបានធ្វើបច្ចុប្បន្នភាពដើម្បីសម្របទៅនឹងគោលបំណងរបស់យើងកាន់តែប្រសើរក្នុងការធ្វើឲ្យការប្រែចិត្តជឿរបស់សិស្សលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញរបស់ទ្រង់កាន់តែស៊ីជម្រៅ ។ ដោយសារសិស្សគ្រប់រូបមានកម្រិតការយល់ដឹងអំពីដំណឹងល្អ ការប្តេជ្ញាចិត្ត សមត្ថភាព និងការគាំទ្រគ្រួសារ ខុសគ្នា នោះតម្រូវការដែលបានធ្វើបច្ចុប្បន្នភាពគឺមានបំណងគាំទ្រពួកគេក្នុងស្ថានភាពបច្ចុប្បន្នរបស់ពួកគេ ។
ដោយមានតម្រូវការសម្រាប់ថ្នាក់សិក្ខាសាលាដែលបានធ្វើបច្ចុប្បន្នភាព សិស្សនឹង អានវគ្គបទគម្ពីរដែលបានជ្រើសរើស ចូលរួមនៅក្នុង ក្រុមវាយតម្លៃការរៀនសូត្រ ក៏ដូចជាបន្ត ចូលរៀនថ្នាក់សិក្ខាសាលាយ៉ាងខ្ជាប់ខ្ជួន ដូចបានបង្ហាញខាងក្រោមផងដែរ ។
បន្ថែមពីលើនោះ គ្រូបង្រៀនទាំងឡាយលើកទឹកចិត្តសិស្សឲ្យដាក់គោលដៅ និងដឹកនាំគោលដៅសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ។ គំរូនៃគោលដៅផ្ទាល់ខ្លួនអាចរួមមានទាំងការអានជំពូកដែលបានដាក់នៅក្នុងចូរមកតាមខ្ញុំ និងវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរមរមន ។ ដោយសារលក្ខណៈផ្ទាល់ខ្លួននៃគោលដៅទាំងនេះ សិស្សនឹងមិនរាយការណ៍វាទៅគ្រូបង្រៀនទេ ( ហើយពួកគេនឹងមិនត្រូវបានតាមដាននៅក្នុង WISE ដែរ ) ។ សិស្សអាចជ្រើសរើសតាមដានគោលដៅរបស់ពួកគេនៅក្នុង mySeminary សម្រាប់ជាប្រយោជន៍របស់ពួកគេ ។
« ការណ៍នេះនឹងតម្រូវឲ្យមានការយកចិត្តទុកដាក់ផ្ទាល់ខ្លួន និងជាលក្ខណៈបុគ្គលកាន់តែខ្លាំងថែមទៀតមកពីគ្រូបង្រៀន ។ វានឹងបន្ថែមបន្ទុក ប៉ុន្ដែវាគឺជាបន្ទុកមួយដែលគ្រូបង្រៀនគួរតែរីករាយនឹងទទួល ដោយសារការងារបម្រើផ្ទាល់ខ្លួនរបស់ពួកគាត់គឺសំខាន់ដូចជាការណែនាំនៅក្នុងថ្នាក់រៀនរបស់ពួកគាត់ដែរ ។ ប្រសិនបើអ្នកណាអាចធ្វើរឿងនេះបាន គ្រូបង្រៀនរបស់អ្នកក៏អាចធ្វើបានដែរ ។ ពួកគាត់អស្ចារ្យណាស់ » ( ឆាដ អេច វិប បានដកស្រង់ពីប្រធាន ហិនរី ប៊ី អាវរិង « អ្នកនាំសារនៃដំណឹងល្អ » ) ។
តើនៅពេលណាដែលយើងអនុវត្តតាមការផ្លាស់ប្តូរនេះ ?
លោគ្រូ អ្នកគ្រូ សូមប្រឹក្សាជាមួយនឹងអ្នកគ្រប់គ្រង ឬអ្នកសម្របសម្រួលរបស់អ្នក ពីពេលវេលាសម្រាប់ការផ្លាស់ប្តូរទាំងនេះ ។
- អឌ្ឍគោលខាងជើង ៖ ឆ្នាំ សិក្សាថ្មី ឆ្នាំ ២០២៣ ប្រើមុខងារប្រព័ន្ធថ្មី ។
- អឌ្ឍគោលខាងត្បូង ៖ ឆ្នាំសិក្សាថ្មី ឆ្នាំ ២០២៣ ប្រើមុខងារប្រព័ន្ធកេរដំណែល ឬពាក់កណ្តាលឆ្នាំ ២០២៣ ប្រើមុខងារប្រព័ន្ធថ្មី ។
តម្រូវការអំណាន
វគ្គបទគម្ពីររបស់ថ្នាក់សិក្ខាសាលា ថ្មី រួមបញ្ចូលប្រហែលជា ៦០ ទំព័រ ពីគម្ពីរក្នុងព្រះគម្ពីរសម្រាប់វគ្គសិក្សា ( ៣០ ទំព័រក្នុងមួយវគ្គ/ឆមាស ) ។ វគ្គបទគម្ពីរទាំងនេះត្រូវបានជ្រើសរើសដោយយកចិត្តទុកដាក់ ដោយសារតែភាពស៊ីជម្រៅ និងភាពសម្បូរនៃគោលលទ្ធិដែលមាននៅក្នុងវគ្គបទគម្ពីរទាំងនោះ ។ លើសពីនេះ វគ្គបទគម្ពីរគួរតែតាមបទដ្ឋានសម្រាប់ការធ្វើលំហាត់បន្ថែម សម្រាប់តម្រូវការអំណានដែលខកខានពីមុន ។
តម្រូវការចាស់ ៖ អានព្រះគម្ពីរយ៉ាងហោចណាស់ ៧៥% តាមកាលវិភាគប្រចាំថ្ងៃនៅក្នុងវគ្គ ។
ថ្មី ៖ លើកទឹកចិត្តឲ្យមានគោលដៅផ្ទាល់ខ្លួន អំណានដែលបានជ្រើសរើសមួយចំនួនគឺជាកិច្ចតម្រូវ ។
កត់ត្រាអំណាននៅក្នុង WISE
- សិស្សដែលបំពេញវគ្គបទគម្ពីរដែលបានជ្រើសរើសសម្រាប់វគ្គនោះ ៖ « គូសសម្គាល់អំណានទាំងអស់ » បំពេញសម្រាប់សិស្ស ។
- សិស្សដែលមិនបានបំពេញតាមតម្រូវការអំណានសម្រាប់វគ្គនោះ ៖ បង្ហាញរបាយការណ៍អំណានក្រោម ៧៥% ។
- សូមចងចាំថា គោលដៅរបស់សិស្សគឺ មិន កត់ត្រានៅក្នុង WISE ទេ ។
ការវាយតម្លៃលើការរៀនសូត្រ
នៅក្នុងការចាក់ផ្សាយនៅខែមករា បងប្រុស វិប បានប្រកាសថា « ការវាយតម្លៃការរៀនសូត្រនឹងប្ដូរពីការវាយតម្លៃជាលក្ខណៈបុគ្គល ទៅជាការរំឭកជាក្រុមឡើងវិញ » ។ ជាលទ្ធផល គ្រូបង្រៀនទាំងឡាយគួរធ្វើដូចតទៅនេះនៅឆ្នាំ ២០២៣ ៖
[ ជាមួយវត្តមានសិស្សធ្វើការវាយតម្លៃនៅក្នុងថ្នាក់ ]
ប្រើ ចំណេះចំណានខាងគោលលទ្ធិ ៖ រំឭកការវាយតម្លៃឡើងវិញ ទី ១ សម្រាប់ត្រីមាសទីមួយ ( ឬ រំឭកឡើងវិញទី ២ សម្រាប់ត្រីមាសទីពីរ ) ។
- ការរំឭកឡើងវិញទាំងនេះផ្តល់នូវវិធីសាស្រ្តសហការបន្ថែមទៀតចំពោះការវាយតម្លៃនេះ ។
- សិស្សទាំងអស់ដែលមានវត្តមាននៅក្នុងការវាយតម្លៃនឹងទទួលបានក្រេដីឌ ។
[ សម្រាប់សិស្សដែលមិនបានធ្វើការវាយតម្លៃនៅក្នុងថ្នាក់ ]
ផ្តល់ ចំណេះចំណានខាងគោលលទ្ធិ ៖ រំឭកការវាយតម្លៃឡើងវិញ ទី ១ សម្រាប់ការបំពេញវគ្គដំបូង ( ឬ ការវាយតម្លៃទី ២ សម្រាប់វគ្គទីពីរ ) ។
- ការធ្វើការវាយតម្លៃសងវិញប្រហែលជាមិន ធ្វើឡើងដោយខ្លួនពួកគេផ្ទាល់ ជាមួយអ្នកដទៃ ឬជាមួយគ្រូបង្រៀនរបស់ពួកគេនោះទេ ។
- នៅពេលប្រគល់ការវាយតម្លៃទៅឲ្យគ្រូបង្រៀន នោះនឹងទទួលបានក្រេដីឌ ។
កត់ត្រាពិន្ទុ ១០០% នៅក្នុង WISE សម្រាប់អស់អ្នកដែលចូលរួមនៅក្នុងការវាយតម្លៃការរៀនសូត្រជាក្រុម និងអស់អ្នកដែលប្រគល់ការវាយតម្លៃសងវិញ ។
សម្រាប់វគ្គសិក្សាបទគម្ពីរនីមួយៗ តម្រូវឲ្យមានការពិនិត្យមើលការវាយតម្លៃចំនួនពីរ ( មួយប្រចាំវគ្គធម្មតា/ឆមាស ) ។ ការពិនិត្យមើលនេះអាចត្រូវការសម្របទៅតាមអស់អ្នកដែលនៅកាលវិភាគផ្សេង ( ដូចជា ត្រីមាស ) ដើម្បីថ្លែងពីការសិក្សាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ ចំពោះសំណួរអំពីរបៀបសម្របសម្រួល សូមអ៊ីម៉ែលទៅកាន់ CES-Manuals@ChurchofJesusChrist.org ។
តម្រូវការចាស់ ៖ បំពេញវគ្គសិក្សាការវាយតម្លៃការរៀនសូត្រដែលមានពិន្ទុយ៉ាងហោចណាស់ ៧៥% ។
ថ្មី ៖ ចូលរួមក្នុងបទពិសោធន៍ការវាយតម្លៃការសិក្សាវគ្គចំណេះចំណានខាងគោលលទ្ធិដែលសហការគ្នា ។
លំហាត់សិក្សានៅលើអនឡាញ ឬសិក្សានៅផ្ទះ
លំហាត់សិក្សានៅលើអនឡាញ ឬសិក្សានៅផ្ទះគួរតែបំពេញ និងដាក់បញ្ជូនដូចខាងក្រោម ៖
- សិស្សរៀន អនឡាញ ៖ បំពេញការវាយតម្លៃ និងដាក់បញ្ជូនវាតាមរយៈ Canvas ។
- សិស្សរៀននៅផ្ទះ ៖ បំពេញការវាយតម្លៃ និងដាក់បញ្ជូនវាតាមការណែនាំរបស់គ្រូបង្រៀនការសិក្សានៅផ្ទះ ។
ការធ្វើការសម្របសម្រួលសម្រាប់សិស្សដែលពិការ
គោលបំណងនៃការសម្របសម្រួលការវាយតម្លៃនេះ គឺដើម្បីអនុញ្ញាតឲ្យសិស្សដែលមានតម្រូវការពិសេស ពិការភាព ឬមានបញ្ហាទាក់ទងនឹងសុខភាព ឲ្យចូលរួមក្នុងការវាយតម្លៃ ដោយឈរលើមូលដ្ឋានស្មើភាពជាមួយនឹងសិស្សដទៃទៀតដែរ ។ គ្រូបង្រៀនទាំងឡាយ គួរធ្វើការសម្របសម្រួលដែលសមរម្យ ដើម្បីបំពេញតាមតម្រូវការជាក់លាក់ណាមួយចំពោះ ពិការភាព និងបញ្ហាដែលទាក់ទងនឹងសុខភាពរបស់សិស្សខ្លួន ។ រៀនបន្ថែម ។
សិស្សស្នើសុំការវាយតម្លៃបន្ថែមសម្រាប់ឆ្នាំ ២០២០ ឆ្នាំ ២០២១ និងឆ្នាំ ២០២២
សម្រាប់សិស្សដែលស្នើសុំការវាយតម្លៃធ្វើការវាយតម្លៃសងវិញសម្រាប់ឆ្នាំចាស់ គ្រូបង្រៀនអាចចែកចាយសៀវភៅណែនាំការសិក្សា និងការវាយតម្លៃការសិក្សាដែលបានបង្ហាញខាងក្រោម ។ ការធ្វើវាយតម្លៃសងវិញអាចធ្វើឡើងដោយខ្លួន ពួកគេ ឬជាមួយអ្នកដទៃ ។ នៅពេលប្រគល់ការវាយតម្លៃទៅឲ្យគ្រូបង្រៀន នោះនឹងទទួលបានក្រេដីឌ ហើយគ្រូបង្រៀននឹងកត់ត្រាវាជា ១០០% ។
ចំណាំ ៖ មិនគួរប្រើសន្លឹកពពុះទេ ExcelSoft លែងមានសម្រាប់បង្កើតសន្លឹកក្រដាសទៀតហើយ ។
ព្រះគម្ពីរសញ្ញាចាស់ ( ឆ្នាំ ២០២២ )
- លោកុប្បត្តិ—នាងរស់ សេចក្តីណែនាំការសិក្សា និងការវាយតម្លៃការរៀនសូត្រ
- សាំយ៉ូអែល ទី១—ម៉ាឡាគី សៀវភៅមគ្គុទេសន៍ការសិក្សា និងការវាយតម្លៃការរៀនសូត្រ
ព្រះគម្ពីរមរមន ( ឆ្នាំ ២០២០ )
- នីហ្វៃទី១—អាលម៉ា ១៦ សៀវភៅមគ្គុទេសន៍ការសិក្សា និងការវាយតម្លៃការរៀនសូត្រ
- អាលម៉ា ១៧—មរ៉ូណៃ សេចក្តីណែនាំការសិក្សា និងការវាយតម្លៃការរៀនសូត្រ
គោលលទ្ធិ និង សេចក្តីសញ្ញា ( ឆ្នាំ ២០២១ )
វត្តមាន
មិនបានផ្លាស់ប្តូរតម្រូវការស្រង់វត្តមានឡើយ ។ រង្វាន់ក្រេដីឌដល់សិស្សដែលមានការចូលរួមយ៉ាងហោចណាស់ ៧៥% ។ ការចូលរៀននៅថ្នាក់សិក្ខាសាលាផ្ដល់ពរដល់សិស្សនៅក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទពេញមួយជីវិត ។
ថ្នាក់សិក្ខាសាលា និងវិទ្យាស្ថាននឹងជួយបងប្អូនដើម្បីកែលម្អផ្ទះរបស់បងប្អូនឲ្យក្លាយជាទីពិសិដ្ឋនៃសេចក្ដីជំនឿ—ជាកន្លែងមួយដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទត្រូវបានបង្រៀន រៀន រស់នៅតាម និងស្រឡាញ់ » ។… « ការបញ្ចប់ការសិក្សាពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថាននឹងជួយពង្រីកសមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីដែលសំខាន់បំផុតក្នុងជីវិត ។ អំណរពិតប្រាកដនឹងក្លាយជារបស់អ្នក ! » ( រ័សុល អិម ណិលសុន A Personal Invitation to Participate in Seminary and Institute » ) ។
ចំណាំ ៖ នៅក្នុងថ្នាក់សិក្ខាសាលានៅ ម៉ោងទំនេរ នោះអវត្តមានដែលមិនបានដឹងមុនគួរតែត្រូវបានបំពេញបន្ថែមពីមុនទទួលបានក្រេដីឌ ។
ធនធានដែលទាក់ទង
គោលបំណងថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា