២០២២
អ័ប្រាហាំ និង​សារ៉ាយ
ខែកុម្ភៈ ឆ្នាំ២០២២


« អ័ប្រាហាំ និង​សារ៉ាយ » សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២២

« អ័ប្រាហាំ និង សារ៉ាយ »

សារលិខិត ប្រិយមិត្ត ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០២២

អ័ប្រាហាំ និង​សារ៉ាយ

អ័ប្រាហាំ និង សារ៉ាយ​នៅ​ក្នុង​ត្រសាល

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

អ័ប្រាហាំ គឺជា​ព្យាការី ។ ព្រះ​បាន​ចុះ​សេចក្ដី​សញ្ញា​មួយ​ជាមួយ​នឹង​អ័ប្រាហាំ និង​ភរិយា​របស់​លោក​ឈ្មោះ​សារ៉ាយ ។

អ័ប្រាហាំ និង សារ៉ាយ​មាន​ទឹកមុខ​សោកសៅ

ព្រះ​ទ្រង់​បាន​សន្យា​នឹង​ប្រទាន​ពរ​ដល់​ពួកគាត់ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ពួកគាត់​ថា ពួកគាត់​នឹង​មាន​កូនចៅ ។ អ័ប្រាហាំ និង​សារ៉ាយ​បាន​សន្យា​ថា​គោរព​តាម​ព្រះ ។

អ័ប្រាហាំ និង​សារ៉ាយ

អ័ប្រាហាំ និង សារ៉ាយ​គោរព​ការ​សន្យា​របស់​ពួកគាត់ ។ ប៉ុន្តែ​ពួកគាត់​មិន​មាន​កូនសោះ​ជាយូរ​មក​ហើយ ។ ពួកគាត់​កាន់តែ​ចាស់ទៅៗ ។

អ័ប្រាហាំ និង សារ៉ាយ​ជាមួយ​នឹង​ទារក​ឈ្មោះ​អ៊ីសាក

នៅទីបំផុត ពេល​អ័ប្រាហាំ​មាន​អាយុ ១០០ ឆ្នាំ ហើយ​សារ៉ាយ​មាន​អាយុ ៩០ ឆ្នាំ ពួកគាត់​បាន​មាន​កូនប្រុស​ម្នាក់ ។ ពួកគាត់​ដាក់​ឈ្មោះ​ទារក​នោះ​ថា អ៊ីសាក ។ ពួកគាត់ បាន​ដឹង​ថា ព្រះ​បាន​ប្រទាន​ពរ​ដល់​ពួកគាត់ ។

កូនតូច​កំពុង​ដាំដំណាំ

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះ ។ ពេលខ្លះ ពរជ័យ​មិន​កើត​ឡើង​ភ្លាមៗ​នោះទេ ។ ប៉ុន្តែ​ព្រះ​តែង​តែ​រក្សា​ការសន្យា​របស់​ទ្រង់​ជានិច្ច ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​ទុកចិត្ត​លើ​ព្រះ

កូន​តូច​កំពុង​អធិស្ឋាន

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​ព្រះវរបិតាសួគ៌ បាន​ជួយ​អ្នក​ដោយ​របៀប​ណា ពេល​អ្នក​ភ័យ​ខ្លាច ឬ​សោកសៅ ?