« នាងរស់ និង ន៉ាអូមី » សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ មិថុនា ឆ្នាំ២០២២
« នាងរស់ និង ន៉ាអូមី »
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ មិថុនា ឆ្នាំ ២០២២
នាងរស់ និង ន៉ាអូមី
ន៉ាអូមី និងក្រុមគ្រួសាររបស់គាត់បានមកកាន់ដែនដីថ្មីដោយសារតែជួបគ្រោះអំណត់អត់ ។ ពួកគេបានជួបនឹងស្រ្តីវ័យក្មេងម្នាក់ឈ្មោះថា នាងរស់ ។ នាងរស់ បានរៀបការជាមួយកូនប្រុសរបស់ ន៉ាអូមី ។
បន្ទាប់មក ស្វាមីរបស់នាងរស់បានស្លាប់ ។ នាងរស់ បានសោកសៅយ៉ាងខ្លាំង ។
ន៉ាអូមី ក៏សោកសៅណាស់ដែរ ។ គាត់គ្មានគ្រួសារមើលថែគាត់ទេ ។ គាត់បានសម្រេចចិត្តត្រឡប់ទៅទឹកដីដែលគាត់បានចេញមក ។
ន៉ាអូមី បានប្រាប់នាងរស់ ឲ្យត្រឡប់ទៅជួបជុំក្រុមគ្រួសាររបស់នាងវិញ ។ ប៉ុន្តែនាងរស់ ស្រឡាញ់ន៉ាអូមី ។ នាងបានសន្យាថានឹងមកជាមួយន៉ាអូមី ហើយមើលថែគាត់ ។
នាងរស់ និងន៉ាអូមីក្រីក្រណាស់ ។ ដូច្នោះហើយនាងរស់ បានខិតខំធ្វើការដើម្បីស្វែងរកអាហារសម្រាប់ពួកគេ ។
នៅថ្ងៃមួយ បុរសម្នាក់ឈ្មោះ អូបូស បានឃើញនាងរស់កំពុងប្រមូលស្រូវដែលនៅសល់នៅឯស្រែរបស់គាត់ ។
អូបូស ចិត្តល្អណាស់ ។ គាត់បានប្រាប់កូនឈ្នួលរបស់គាត់ឲ្យទុកអាហារបន្ថែមទៀតឲ្យនាងរស់ ។
ក្រោយមកនាងរស់ និងអូបូស បានរៀបការជាមួយគ្នា ។ ពួកគាត់មានកូនប្រុសម្នាក់ ។ ន៉ាអូមីបានជួយមើលថែក្មេងប្រុសរូបនោះ ។
ខ្ញុំអាចជួយមើលថែអ្នកដទៃ ។ ខ្ញុំអាចធ្វើល្អដល់អ្នកដែលខ្វះខាត ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, June 2022. Cambodian. 18315 258