« ទំនុកដំកើងបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ » សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ សីហា ឆ្នាំ ២០២២
« ទំនុកដំកើងបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ »
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ សីហា ឆ្នាំ ២០២២
ទំនុកដំកើងបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ
ទំនុកដំកើងគឺជាចម្រៀងដ៏ពិសិដ្ឋ ។ មនុស្សនៅក្នុងព្រះគម្ពីរប៊ីបសរសេរទំនុកដំកើងថ្វាយសរសើរដល់ព្រះ ។ ទំនុកដំកើងជាច្រើនរបស់ពួកគេបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាទំនុកដំកើងមួយចំនួនមកពីការបង្រៀនក្នុងព្រះគម្ពីរប៊ីប ។
ទូលបង្គំស្រឡាញ់ទ្រង់ ។ ទ្រង់ជាថ្មដា និងជាកម្លាំងនៃទូលបង្គំ ។ ទូលបង្គំនឹងទុកចិត្តទ្រង់ ។ ទូលបង្គំនឹងសរសើរតម្ដើងទ្រង់ ។
ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ។ ទ្រង់ដឹកនាំខ្ញុំទៅទីមានស្មៅខៀវខ្ចី ។ ទ្រង់ដឹកនាំខ្ញុំទៅទីមានទឹកហូរគ្រឿនៗ ។ ខ្ញុំនឹងមិនខ្លាចឡើយ ។
ព្រះយេហូវ៉ាទ្រង់ជាពន្លឺខ្ញុំ ។ ខ្ញុំនឹងមិនភ័យខ្លាចឡើយ ។ ខ្ញុំនឹងមានចិត្តក្លាហាន ។ ទ្រង់នឹងធ្វើឲ្យដួងចិត្តខ្ញុំរឹងមាំ ។
ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ហើយទ្រង់ស្រឡាញ់ខ្ញុំ ។ ខ្ញុំអាចសរសើរតម្កើងទ្រង់ នៅពេលខ្ញុំរៀន និងច្រៀងអំពីទ្រង់ ។
© 2022 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, August 2022. Cambodian 18316 258