ឆ្នាំ ២០២៣
ពិធីសាក្រាម៉ង់​ដំបូង
ខែ មិថុនា ឆ្នាំ ២០២៣


« ពិធីសាក្រាម៉ង់​ដំបូង» ប្រិយមិត្ត ខែ មិថុនា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ ខែ មិថុនា ឆ្នាំ ២០២៣

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

ពិធី​សាក្រាម៉ង់​ដំបូង

ព្រះយេស៊ូវ​គង់​នៅ​តុ​ជាមួយ​ពួកសាវក​របស់​ទ្រង់

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

មុន​ពេលទ្រង់​សុគត ព្រះយេស៊ូវគ្រីស្ទ​បាន​ជួប​ជាមួយ​ពួក​សាវក​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ពិធី​សាក្រាម៉ង់​ដល់​ពួកគាត់ ។

ព្រះយេស៊ូវ​កាន់​នំប៉័ង

ព្រះយេស៊ូវ​បាន​កាច់​នំប៉័ង ហើយ​ហុច​ទៅ​ឲ្យ​ពួកគាត់ ។ ទ្រង់​បាន​សុំ​ឲ្យ​ពួកគាត់​ទទួលទាន​វា ដើម្បី​ជួយ​ពួកគាត់​ឲ្យ​ចងចាំ​ថា ទ្រង់​បាន​ប្រទាន​ព្រះជន្ម​ទ្រង់​សម្រាប់​ពួកលោក ។

ព្រះយេស៊ូវ​កាន់​ពែង

បន្ទាប់​មក​ព្រះយេស៊ូវ​បាន​ប្រទានពែង​ដល់​ពួកគាត់ ។ ទ្រង់​បាន​សុំ​ឲ្យ​ពួកគាត់ផឹក​វា ។ វា​នឹង​ជួយ​ពួកគាត់ឲ្យ​ចងចាំ​ទ្រង់​ផងដែរ ។

ពួកគ្រីស្ទាន​ពី​ជំនាន់​ដំបូងៗ​ទទួលទាន​សាក្រាម៉ង់

ទោះបីជា​ព្រះយេស៊ូវ​ពុំ​បាន​គង់នៅ​ជាមួយ​នឹង​ពួកសាវក​របស់​ទ្រង់​ទៀត​ក្ដី ក៏​ពិធី​សាក្រាម៉ង់​បាន​ជួយ​ពួកគាត់​ឲ្យ​គិត​អំពី​ទ្រង់ដែរ ។ ពួកគាត់​អាច​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ហើយ​ចងចាំ​ពី​ព្រះបញ្ញត្តិ​ទាំងឡាយ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​ទទួលទាន​សាក្រាម៉ង់ ។

ក្មេងប្រុស​ទទួលទាន​សាក្រាម៉ង់

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ពេល​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ខ្ញុំ​អាច​ចងចាំអំ​ពី​ព្រះយេស៊ូវ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ ។