ប្រិយមិត្ត
កងទ័ព​កំលោះ
ខែ​សីហា ឆ្នាំ​២០២៤


« កងទ័ព​កំលោះ » ប្រិយមិត្ដ ខែ​សីហា ឆ្នាំ​២០២៤ ទំព័រ ២៦–២៧

សារលិខិត​ប្រចាំខែ​នៃ​ទស្សនាវដ្តី ប្រិយមិត្ត ខែ​សីហា ឆ្នាំ​២០២៤

កងទ័ព​កំលោះ

ប្រជាជន​កប់​គ្រឿងសស្ត្រាវុធ​សង្គ្រាម​របស់​ខ្លួន​នៅ​ក្នុង​រណ្តៅ​មួយ

រចនា​រូបភាព​ដោយ អេនឌ្រូ ប៊ូស្លី

មនុស្ស​ដែល​អាំម៉ូន និង​បងប្អូន​របស់​លោក​បាន​បង្រៀន ចង់​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​បាន​កប់​គ្រឿងសស្ត្រាវុធ​សង្គ្រាម​របស់​ពួកគេ ហើយ​បាន​សន្យា​នឹង​ព្រះ​ថា ពួកគេ​នឹង​មិន​ប្រយុទ្ធ​ទៀត​ឡើយ ។

យុវជន​មួយ​ក្រុម​ដើរ​សំដៅ​ទៅកាន់​ផ្ទះ​ដែល​សមាជិក​វ័យ​កណ្តាល​កំពុង​និយាយ​គ្នា

ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន ពួកគេ​ត្រូវ​ការពារ​ក្រុមគ្រួសារ​របស់​ពួកគេ ។ ឪពុក​ទាំងឡាយ​ដែល​បាន​កប់​អាវុធ​របស់​ខ្លួន​មិន​ចង់​ក្បត់​ការសន្យា​របស់​ពួកគាត់​ជាមួយនឹង​ព្រះ​ឡើយ ។ ដូច្នេះ កូនប្រុស​ទាំងឡាយ​របស់​ពួកគាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ជំនួស​ពួកគាត់ ។ កូនប្រុស​ទាំងឡាយ​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​កងទ័ព​កំលោះ​ពីរពាន់​នាក់ ។ កំលោះ មាន​ន័យ​ថា « វ័យ​ក្មេង » ។

យុវជន​ម្នាក់​អធិស្ឋាន​ជាមួយ​ម្តាយ​របស់​ខ្លួន ខណៈ​យុវជន​ដទៃ​ទៀត​ប្រមូលផ្ដុំ​គ្នា​ដោយ​កាន់​អាវុធ

កងទ័ព​កំលោះ​ទាំងនេះ​មិន​ដែល​ធ្លាប់​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពី​មុន​មក​ទេ ។ ប៉ុន្តែ​ម្ដាយ​របស់​ពួកគេ​បាន​ជួយ​រៀបចំ​ពួកគេ ហើយ​បង្រៀន​ពួកគេ​ឲ្យ​ទុកចិត្ត​លើ​ព្រះ ។

ហេលេមិន​កំពុង​នាំមុខ​កងទ័ព​កំលោះ​នៅ​ក្នុង​ការ​ធ្វើដំណើរ យុវជន​ម្នាក់​ជួយ​បណ្ដើរ​យុវជន​ម្នាក់​ទៀត​ដែល​កំពុង​មាន​របួស

ពួកគេ​បាន​ជ្រើសរើស​ហេលេមិន​ដើម្បី​ធ្វើ​ជា​មេដឹកនាំ​របស់​ពួកគេ ។ ពួកគេ​មាន​ចិត្ត​ក្លាហាន ហើយ​ព្រះ​បាន​ជួយ​ពួកគេ ។ ពួកគេ​ទាំងអស់​គ្នា​បាន​រងរបួស ប៉ុន្ដែ​ពួកគេ​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក ។ ព្រះទ្រង់​សព្វ​ព្រះទ័យ​នឹង​សេចក្ដី​ជំនឿ​របស់​ពួកគេ ហើយ​ពួកគេ​ទាំងអស់​គ្នា​បាន​រួច​ជីវិត ។

ទំព័រ​ផាត់ពណ៌

ព្រះគម្ពីរ​អាច​ជួយ​ខ្ញុំ​ជារៀងរាល់​ថ្ងៃ​បាន

ទំព័រ​ផាត់ពណ៌​ដែល​មាន​តួអង្គ​ក្នុង​ព្រះគម្ពីរ​មរមន​ផុស​ចេញ​ពី​ទំព័រ​សៀវភៅ​ដែល​បើកចំហ

រចនា​រូបភាព​ដោយ អ័ដាម កូហ្វ័ដ

តើ​ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​ដែល​ប្អូនៗ​ចូលចិត្ត​គឺ​ជា​អ្វី ?