ឆ្នាំ​២០២២
ចង្កៀង​ដល់​ជើង​ទូលបង្គំ
ខែ សីហា ឆ្នាំ ២០២២


« ចង្កៀង​ដល់​ជើង​ទូលបង្គំ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ សីហា ឆ្នាំ ២០២២ ។

សារលិខិត​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ សីហា ឆ្នាំ ២០២២

ចង្កៀង​ដល់​ជើង​ទូលបង្គំ

វត្ថុ​សាមញ្ញ​មួយ​សម្រាប់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​អាច​បង្រៀន​យើង​ពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​យើង ។

ចង្កៀង​ប្រេង

ការពិត​នានា

នៅក្នុង​សម័យ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ មនុស្ស​បានប្រើ​ចង្កៀង​ប្រេង​ដើម្បី​បំភ្លឺ​ផ្លូវ​ពួកគេ​នៅក្នុង​ទីងងឹត ។ ចង្កៀង​ទាំង​នោះ​ភាគច្រើន​មាន​លក្ខណៈ​ពិសេស​ជា​មូលដ្ឋាន​ចំនួន​បី ៖

  1. ចាន​គោម ដីឥដ្ឋ​សម្រាប់​ដាក់​ប្រេង​អូលីវ ដែល​ជា​ទូទៅ​តូច​ល្មម​ដើម្បី​ដាក់​លើ​បាត​ដៃ

  2. ប្រឆេះ កប្បាស​សម្រាប់​ដុត​បន្ទាប់​ពី​វា​ជក់​ប្រេង​រួច

  3. ចំពួយ ឬ​ក្បាល​ចង្កៀង សម្រាប់​ដាក់​ប្រឆេះ​ចង្កៀង

ចង្កៀង​ប្រេង​ធម្មតា​ដែល​មាន​ប្រឆេះ​តែ​មួយ​នឹង​ជះ​ពន្លឺ​ប្រហែល​ត្រឹមតែ​មួយ​ម៉ែត្រ​ជុំវិញ​វា​ប៉ុណ្ណោះ ។ ប្រសិនបើ​ត្រូវ​បាន​ប្រើ​ពេលកំពុង​ដើរ វា​នឹង​បញ្ចេញ​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​មើល​ឃើញ​ជំហ៊ាន​ខាងមុខ​របស់​អ្នក ដូច្នេះ​អ្នក​អាច​ដើរ​ដោយ​ប្រយ័ត្នប្រយែង​នៅក្នុង​ទីងងឹត ។

អ្វី​ដែល​យើង​អាច​រៀន

ព្រះយេស៊ូវគ្រីស្ទ​កាន់​ចង្កៀង​ប្រេង

ប្រើប្រាស់​ដោយ​មាន​ការអនុញ្ញាត ។ ដើរ​តាម​ពន្លឺ ដោយ ស៊ីម៉ូន ឌីវី ។ Courtesy of altusfineart.com © 2022.

ព្រះបន្ទូល​នៃ​ព្រះអម្ចាស់​អាច​បំភ្លឺ​ផ្លូវ​របស់​យើង​ឆ្លងកាត់​សេចក្ដី​ងងឹត និង​ភាពច្របូក​ច្របល់​ដែល​ហ៊ុំព័ទ្ធ​ជុំវិញ​យើង​ក្នុង​ពិភពលោក​នេះ ។

ព្រះអម្ចាស់​បានសូម​មិន​ឲ្យ​យើង​គ្របបាំង​ពន្លឺ​របស់​យើង តែ​សូម​ឲ្យ​ពន្លឺ​នៃ​ដំណឹង​ល្អ​មានជាប់​នឹង​យើង ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាចបាន​ឃើញ ( សូមមើល ម៉ាថាយ ៥:១៤–១៦ ) ។

វា​គឺ​អាស្រ័យ​លើ​យើង​ក្នុងការធ្វើ​ឲ្យ​ប្រាកដ​ថា ចង្កៀង​របស់​យើង​គឺ​មាន​ប្រេង​ពេញ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ។ យើង​ធ្វើ​ដូចនេះ​តាមរយៈ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ ការបម្រើ ការធ្វើតាម​ព្យាការី និង​ទង្វើ​នៃ​សេចក្ដី​ជំនឿ និង​ការលះបង់​ផ្សេងៗ​ទៀត ( សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល Faith Precedes the Miracle [ ឆ្នាំ ១៩៧២ ] ទំព័រ ២៥៦ ) ។

ប្រសិនបើ​យើង​អនុវត្ត​សេចក្ដី​ជំនឿ នោះ​ពេលខ្លះ​ព្រះអម្ចាស់​បំភ្លឺ​ផ្លូវ​របស់​យើង​ឲ្យ​ភ្លឺ​គ្រប់គ្រាន់​ដើម្បី​យើង​ឈាន​ទៅ​មុខ​មួយ​ជំហ៊ាន​ទៀត ( សូមមើល ប៊យដ៍ ឃេ ផាកកឺ « The Candle of the Lord » Ensignខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៤ ) ។