ស្វែងរកព្រះគ្រីស្ទគ្រប់ទាំងគំនិត
ការវាយតបប្រឆាំងនឹងការល្បួងត្រូវការភាពឧស្សាហ៍ព្យាយាម និងសេចក្តីស្មោះត្រង់ពេញមួយជីវិត ី ជួយដល់យើង ។
នៅក្នុងទំនុកតម្កើងបែបកំណាព្យស្ដីពីការសរសើរ អ្នកនិពន្ធទំនុកដំកើងបានប្រកាសថា
« ឱ ព្រះយេហូវ៉ា អើយ ទ្រង់ បាន ពិនិត្យ មើល ហើយ បាន ស្គាល់ ទូលបង្គំ ផង ។
« ទ្រង់ ជ្រាប ការ ដែល ទូលបង្គំ អង្គុយ ចុះ និង ការ ដែល ទូលបង្គំ ក្រោក ឡើង ផង ទ្រង់ ក៏ យល់ គំនិត របស់ ទូលបង្គំ ពី ចម្ងាយ ដែរ ។
« ទ្រង់ ពិនិត្យ ពិចារណា ផ្លូវ ច្រក និង ទី ដេក របស់ ទូលបង្គំ ក៏ ស្គាល់ អស់ ទាំង ផ្លូវ ប្រព្រឹត្ត របស់ ទូលបង្គំ ដែរ ។ ១
ការប្រើប្រាស់ពាក្យពេចន៍នៅក្នុងសុភាសិតនេះ អ្នកនិពន្ធទំនុកដំកើងសរសើរឥរិយាបថនៃការជ្រាបដឹងអ្វីៗគ្រប់យ៉ាងដ៏ទេវភាពរបស់ព្រះអម្ចាស់ ដោយសារទ្រង់ពិតជាជ្រាបដឹងគ្រប់រឿងនៃព្រលឹងរបស់យើង ។ ២ ដោយដឹងថារឿងទាំងនោះគឺចាំបាច់សម្រាប់យើងនៅក្នុងជីវិតនេះ នោះព្រះអង្គសង្គ្រោះអញ្ជើញយើងឲ្យស្វែងរកទ្រង់នៅគ្រប់ទាំងគំនិត ហើយធ្វើតាមទ្រង់ឲ្យអស់ពីដួងចិត្តរបស់យើង ។ ៣ ការណ៍នេះផ្តល់សេចក្តីសន្យាដល់យើងថា យើងអាចដើរនៅក្នុងពន្លឺរបស់ទ្រង់ ហើយថា ការដឹកនាំរបស់ទ្រង់ការពារមិនឲ្យមានភាពងងឹតនៅក្នុងជីវិតរបស់យើង ។ ៤
ការស្វែងរកព្រះគ្រីស្ទនៅគ្រប់ទាំងគំនិត ហើយធ្វើតាមទ្រង់ឲ្យអស់ពី ដួងចិត្តរបស់យើងតម្រូវឲ្យយើងធ្វើឲ្យគំនិត និងបំណងប្រាថ្នារបស់យើងស្របទាំងនឹងព្រះតំរិះ និងព្រះបំណងរបស់ទ្រង់ ។ ៥ បទគម្ពីរសំដៅទៅលើការធ្វើស្របនេះថាជា ការ« [ កំពុង ] ឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ » ។ ៦ ដំណើរនៃសកម្មភាពនេះបញ្ជាក់ថា យើងត្រូវធ្វើឲ្យជីវិតរបស់យើងមានភាពសុខុដុមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទជានិច្ចហើយផ្ដោតលើអ្វីដែលជារឿងល្អៗជាប្រចាំ ។ ៧ ធ្វើដូច្នេះយើងអាចសម្រេចបាននូវ« សេចក្តី សុខ សាន្ត របស់ ព្រះ ដែល ហួស លើស ពី អស់ ទាំងគំនិត »ហើយដែលនឹង« ជួយ ការពារ ចិត្ត ហើយ និង គំនិត [ របស់យើង ]នៅក្នុង »ព្រះគ្រីស្ទព្រះយេស៊ូវ ។ ៨ ព្រះអង្គសង្គ្រោះផ្ទាល់បានណែនាំដល់ពួកអែលឌើរនៃសាសនាចក្រនៅខែ កុម្ភៈឆ្នាំ ១៨៣១ថា « ចូររក្សាការណ៍ទាំងឡាយនេះ ទុកនៅក្នុងចិត្តរបស់អ្នករាល់គ្នា ហើយចូរឲ្យការម៉ឺងម៉ាត់នៃភាពអស់កល្បជានិច្ច ស្ថិតនៅក្នុងគំនិតរបស់អ្នករាល់គ្នាចុះ » ។ ៩
ថ្វីបើយើងបន្តខិតខំស្វែងរកព្រះអម្ចាស់យ៉ាងណាក៏ដោយ គំនិតមិនសមរម្យអាចនឹងជ្រៀតចូលគំនិតរបស់យើង ។ នៅពេលគំនិតបែបនោះ ត្រូវបានទទួលយក ហើយទាំងអនុវត្តតាមនោះ វាអាចកំណត់បំណងប្រាថ្នានៃដួងចិត្តរបស់យើងបាន ហើយដឹកនាំយើងទៅរកអ្វីដែលយើងនឹងប្រែក្លាយនៅក្នុងជីវិតនេះ និងអ្វីដែលយើងនឹងគ្រងមរតកសម្រាប់ភាពអស់កល្បជានិច្ច ។ ១០ មានគ្រាមួយអែលឌើរ នែល អេ ម៉ាក់ស្វែលបានសង្កត់ធ្ងន់ពីគោលការណ៍នេះដោយថ្លែងថា « បំណងប្រាថ្នាក៏កំណត់ពីលទ្ធផល រួមទាំងហេតុផលដែលមានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានពួកគេតែបន្តិចទេ ដែលត្រូវបានរើសឡើងដែរ » ។ ១១
ព្យាការីពីបុរាណ និងនៅសម័យទំនើបរបស់យើងបានរំឭកយើងជាប្រចាំឲ្យតទល់នឹងការល្បួង ដើម្បីជៀសវាងពីការបាត់បង់ខាងវិញ្ញាណ ហើយទៅជាច្របូកច្របល់ វង្វេងស្មារតី និងខកបំណងនៅក្នុងជីវិត ។
និយាយជាពាក្យប្រៀបធៀប ការងាកទៅរកការល្បួងគឺប្រៀបបានទៅនឹងការកាន់ដែកទៅរកមេដែកដូច្នោះដែរ ។ ថាមពលមើលមិនឃើញរបស់មេដែកស្រូប យកវត្ថុដែលមានជាតិលោហៈ ហើយទាញលោហៈនោះឲ្យទៅជាប់ ។ មេដែកបាត់បង់ថាមពលរបស់វា នៅពេលដែលវត្ថុដែលមានជាតិលោហៈនៅឆ្ងាយពីវា ។ ដូច្នេះហើយ ដូចជាមេដែកដែលមិនអាចមានឥទ្ធិពលមកលើលោហៈដែលនៅឆ្ងាយដែរ ពេលយើងមិនចុះចូលនឹងការល្បួង នោះវារសាយបាត់ ហើយបាត់ថាមពលរបស់វាមកលើគំនិត និងចិត្តរបស់យើង ហេតុដូច្នេះហើយ វាគ្មានឥទ្ធិពលលើសកម្មភាពរបស់យើងបានឡើយ ។
ការប្រៀបធៀបនេះធ្វើឲ្យខ្ញុំនឹកឃើញពីបទពិសោធន៍មួយដែលសមាជិកស្មោះត្រង់ម្នាក់ក្នុងសាសនាចក្របានចែកចាយនឹងខ្ញុំ កាលពី ច្រើនឆ្នាំកន្លងទៅ ។ សមាជិករូបនេះបានប្រាប់ខ្ញុំថា នាព្រឹកមួយ កាលនាងបានភ្ញាក់ឡើងពីដំណេក នោះគំនិតដ៏អាក្រក់មួយដែលនាងពុំធ្លាប់មានបានចូលមកក្នុងគំនិតរបស់នាងដោយមិនបានរំពឹងទុកជាមុន ។ ទោះជាវាធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្ដី ក៏នាងឆ្លើយតបទាស់នឹងស្ថានភាពនោះភ្លាម ដោយនិយាយទៅ កាន់ខ្លួនឯង និងគំនិតនោះថា « ទេ ! »ហើយដាក់ជំនួសដោយអ្វីដែលល្អ ដើម្បីបង្វែរគំនិតរបស់នាង ចេញពីគំនិតនោះ ។ នាងបានប្រាប់ខ្ញុំថា នៅពេលនាងអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌របស់នាងក្នុងសេចក្តីសុចរិត នោះគំនិតអវិជ្ជមានរសាយបាត់ភ្លាមៗដោយស្វ័យប្រវត្តិ ។
ពេលមរ៉ូណៃបានអំពាវនាវឲ្យប្រជារាស្រ្តមានជំនឿលើព្រះគ្រីស្ទឲ្យប្រែចិត្ត នោះលោកបានជម្រុញពួកគេឲ្យមករកព្រះអង្គសង្គ្រោះឲ្យអស់ពីដួងចិត្តរបស់ខ្លួន ដោយដកខ្លួនគេចេញពីរាល់ភាពមិនស្អាតស្អំ ។ លើសពីនេះទៀត មរ៉ូណៃបានអញ្ជើញពួកគេឲ្យទូលសូមព្រះ ដោយមានការតាំងចិត្តដ៏ម៉ឺងម៉ាត់ ថាពួកគេនឹងមិនធ្លាក់ចូលទៅក្នុងការល្បួងឡើយ ។ ១២ ការអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់យើងតម្រូវឲ្យមានលើសពីការគ្រាន់តែជឿ ប៉ុន្តែតម្រូវឲ្យមានការកែសម្រួលគំនិត និងចិត្តរបស់យើងតាមគោលការណ៍ដ៏ទេវភាពទាំងនេះផងដែរ ។ ការកែសម្រួលបែបនេះតម្រូវឲ្យយើងមានការខិតខំ ពឹងផ្អែកលើព្រះអង្គសង្រ្គោះបន្ថែម ដោយសារទំនោរចិត្តជីវិតរមែងស្លាប់របស់យើងនឹងមិនរលាយបាត់ដោយឯកឯងឡើយ ។ ការវាយតបប្រឆាំងនឹងការល្បួងត្រូវការភាពឧស្សាហ៍ព្យាយាម និងសេចក្តីស្មោះត្រង់ពេញមួយជីវិត ។ ប៉ុន្តែ សូមដឹងថា ព្រះអម្ចាស់គឺត្រៀមព្រះកាយដើម្បី ជួយយើងនៅក្នុងកិច្ចខិតខំផ្ទាល់ខ្លួនរបស់យើងជានិច្ច ហើយសន្យាសម្រាប់ពរជ័យដ៏អស្ចារ្យ ប្រសិនបើយើងតស៊ូដល់ទីបញ្ចប់ ។
ក្នុងពេលដ៏លំបាកមួយ នៅពេលយ៉ូសែប ស្ម៊ីធ និងពួកអ្នកទោសដែលជាប់គុកលីប៊ើធីជាមួយលោកពុំមានសេរីភាពធ្វើអ្វីនោះទេ លើកលែងតែគំនិតរបស់ពួកគេ ព្រះអម្ចាស់បានប្រទានការប្រឹក្សាដ៏មានអត្ថប្រយោជន៍ ហើយការសន្យាមួយដល់ពួកលោកក៏ដូចជាប្រទានដល់យើងទាំងអស់គ្នាដែរ ៖
« សូមឲ្យចិត្តអ្នកពេញទៅដោយសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ និងដល់ពួកអ្នកជឿផង ហើយសូមឲ្យគុណធម៌តុបតែងគំនិតអ្នក ដោយឥតឈប់ឈរឡើយ ខណៈនោះ អ្នកនឹងមានចិត្តក្លាហានឡើងនៅចំពោះវត្តមាននៃព្រះ …
ព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកនអ្នកជានិច្ច ហើយដំបងពេជ្ររបស់អ្នក ជាដំបងពេជ្រនៃសេចក្តីសុចរិត និង សេចក្តីពិត ។» ១៣
ដើម្បីធ្វើដូច្នោះ គំនិតបរិសុទ្ធនឹងតាក់តែងគំនិតរបស់យើងជាបន្តបន្ទាប់ ហើយបំណងប្រាថ្នាដ៏បរិសុទ្ធនឹងនាំ យើងឲ្យមានសកម្មភាពសុចរិត ។
មរ៉ូណៃ ក៏បានរំឭកដល់ប្រជារាស្រ្តរបស់ទ្រង់កុំឲ្យតណ្ហាគ្រប់គ្រងលើពួកគេឡើយ ។ ១៤ ពាក្យថា តណ្ហាសំដៅទៅលើការចង់បានយ៉ាងខ្លាំង និងប្រាថ្នាចង់បានអ្វីមួយដែលមិនត្រឹមត្រូវ ។ ១៥ វារួមមានទាំងគំនិតខ្មៅកខ្វក់ ឬបំណងប្រាថ្នាអាក្រក់នានាដែលធ្វើឲ្យបុគ្គលម្នាក់ផ្ដោតទៅលើការប្រព្រឹត្តដ៏អាត្មានិយម ឬទ្រព្យសម្បត្តិលោកិយជាជាងធ្វើល្អ មានចិត្តល្អ និងគោរពតាមបទបញ្ញតិព្រះជាដើម ។ ជាញឹកញាប់វាត្រូវបានបង្ហាញឲ្យឃើញតាមរយៈបំណងប្រាថ្នាសម្រាប់ភាពរីករាយ ។ សាវក ប៉ុល បានបញ្ជាក់ពីអារម្មណ៍ទាំងនេះ ដូចជា « ភាពមិនស្អាតស្អំ ភាពស្រើបស្រាល ការស្អប់ កំហឹង ការឈ្លោះប្រកែក ការច្រណែន និងអ្វីៗ …ដែលប្រហាក់ប្រហែលនោះ » ។ ១៦ ក្រៅពីរាល់កត្តាអាក្រក់នៃតណ្ហា នោះយើងត្រូវចាំថា ខ្មាំងសត្រូវប្រើវាជាអាវុធដ៏សម្ងាត់ និងបោកបញ្ឆោតទាស់នឹងយើង ពេលវាល្បួងយើងឲ្យធ្វើអ្វីមួយខុស ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងពឹងផ្អែកទៅលើថ្មដានៃ សេចក្តីសង្រ្គោះ ជាអង្គសង្រ្គោះនៃព្រលឹងរបស់យើង និងធ្វើតាមការប្រឹក្សារបស់មរ៉ូណៃ នោះសមត្ថភាពដើម្បីគ្រប់គ្រងគំនិតរបស់យើងនឹងកើនឡើងយ៉ាងខ្លាំង ។ ខ្ញុំអាចអះអាងនឹងបងប្អូនថា ភាពចាស់ទុំខាងវិញ្ញាណរបស់យើងនឹងចម្រើនឡើងយ៉ាងខ្លាំង ដោយធ្វើឲ្យដួងចិត្តយើងផ្លាស់ប្ដូរ ហើយធ្វើឲ្យយើងកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។ លើសពីនេះទៅទៀត ឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនឹងកាន់តែជិតស្និទ្ធ ហើយនឹងបន្តនៅក្នុងជីវិតរបស់យើងជានិច្ច ។ បន្ទាប់មក ការល្បួងរបស់ខ្មាំងសត្រូវនឹងបាត់បង់អំណាចរបស់វាបន្តិចម្តងៗ ដែលជាលទ្ធផល ធ្វើឲ្យជីវិតកាន់តែរីករាយ និងកាន់តែបរិសុទ្ធ ។
សម្រាប់ជនទាំងឡាយណា ក្នុងហេតុផលអ្វីក៏ដោយ ដែលបានធ្លាក់ក្នុងការល្បួង ហើយកំពុងតែធ្វើសកម្មភាព ទុច្ចរិត ខ្ញុំសូមបញ្ជាក់ដល់អ្នកថា អ្នកអាចត្រឡប់មកវិញបាន ថា ក្នុងព្រះគ្រីស្ទ យើងមានក្តីសង្ឃឹម រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួបនឹងបញ្ហាដ៏លំបាកនៅក្នុងជីវិតរបស់គាត់ បន្ទាប់ពីការប្រព្រឹត្តិការរំលងដ៏ធ្ងន់ធ្ងរមួយ ។ ពេលខ្ញុំបានជួបគាត់ដំបូង ខ្ញុំអាចមើលឃើញទុក្ខព្រួយនៅក្នុងកែវភ្នែករបស់គាត់ រួមជាមួយនឹងពន្លឺនៃ សេចក្តីសង្ឃឹមនៅលើទឹកមុខរបស់គាត់ ។ ទឹកមុខរបស់គាត់បានបង្ហាញពីដួងចិត្តរាបសា និងផ្លាស់ប្តូរ ។ គាត់គឺជាអ្នកកាន់គ្រិស្តសាសនាដ៏រឹងមាំ ហើយបានទទួលពរជ័យជាច្រើនពីព្រះអម្ចាស់ ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបណ្តោយឲ្យគំនិតមិនត្រឹមត្រូវចូលក្នុងគំនិតរបស់គាត់តែម្តង បន្ទាប់មកនាំឲ្យមានគំនិតផ្សេងៗទៀត ។ នៅពេលគាត់មានគំនិតទាំងនេះកាន់តែច្រើនឡើងៗ មិនយូរប៉ុន្មាន គំនិតទាំងនេះ បានចាក់ឫសនៅក្នុងចិត្តរបស់គាត់ ហើយបានចាប់ផ្តើមចាក់យ៉ាងជ្រៅនៅក្នុងចិត្តរបស់គាត់ ។ នៅទីបំផុត គាត់ចាប់ផ្តើមធ្វើតាមបំណងប្រាថ្នាមិនស័ក្តិសមទាំងនេះ ដែលនាំគាត់ធ្វើការសម្រេចចិត្តប្រឆាំងនឹងអ្វីៗគ្រប់យ៉ាងដែលមានតម្លៃបំផុតក្នុងជីវិតរបស់គាត់ ។ គាត់បានប្រាប់ខ្ញុំថា ប្រសិនបើគាត់មិនបានឲ្យគំនិតចោលម្សៀតមានកន្លែងនៅក្នុងដួងចិត្តរបស់គាត់ទេ នោះគាត់នឹងមិនក្លាយជាជនទន់ខ្សោយ និងជាជនរងគ្រោះចំពោះការល្បួងនៃមារសត្រូវនោះទេ—ការល្បួងដែលនាំមកនូវទុក្ខសោកក្នុងជីវិតគាត់ យ៉ាងហោចណាស់មួយរយៈកាល ។
សំណាងល្អ ដូចជាកូនខ្ជះខ្ជាយនៅក្នុងរឿងប្រៀបធៀបដ៏មានល្បីដែលមាននៅក្នុងដំណឹងល្អនៃលូកា « នោះ ។ ១៧ គាត់មានទំនុកចិត្តលើព្រះអម្ចាស់ឡើងវិញ ហើយមានអារម្មណ៍ភ្ញាក់ខ្លួនពិតប្រាកដ និងមានបំណងប្រាថ្នាត្រឡប់មករកហ្វូងរបស់ព្រះអម្ចាស់វិញ ។ នៅថ្ងៃនោះ យើងទាំងពីរនាក់ ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏ប្រោសលោះរបស់ព្រះអង្គសង្រ្គោះសម្រាប់យើង ។ នៅចុងបញ្ចប់នៃការសួរសុខទុក្ខដ៏ខ្លីរបស់យើង ពួកយើងទាំងពីរនាក់មានអារម្មណ៍រំជួលចិត្ត ហើយមកដល់ថ្ងៃនេះ ខ្ញុំនៅចាំពីសេចក្តីរីករាយនៅលើទឹកមុខរបស់គាត់ នៅពេលគាត់ចេញពីការិយាល័យរបស់ខ្ញុំទៅ ។
មិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំអើយ នៅពេលយើងតស៊ូនឹងការល្បួងតូចៗ ដែលតែងកើតឡើងដោយមិនរំពឹងទុកនៅក្នុងជីវិតរបស់យើង នោះយើងត្រូវបានបំពាក់ឲ្យបានប្រសើរជាងមុនដើម្បីជៀសវាងពីការរំលងដ៏ធ្ងន់ធ្ងរ ។ ដូចដែលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានថ្លែងថា ៖« មនុស្សម្នាក់កម្រធ្លាក់ខ្លួនចូលទៅក្នុងអំពើរំលងមួយដ៏ជ្រៅណាស់ បើដំបូងឡើយគាត់មិនបានងាកទៅ រកការល្បួងតូចៗ ដែលបើកទ្វារទៅ រកការល្បួងដ៏ធំនោះ ។… ‹ ទីវាលដ៏ស្អាតមួយ [ មិន ]អាច[ ក្លាយ ]ទៅជាទីវាលអាក្រក់ភ្លាមៗនោះទេ › » ។ ១8
ខណៈកំពុងរៀបចំខ្លួនដើម្បី សម្រេចបេសកកម្មដ៏ទេវភាពរបស់ទ្រង់នៅលើផែនដី នោះព្រះអង្គ សង្គ្រោះព្រះយេស៊ូវគ្រីស្ទ បានធ្វើជាគំរូដ៏ខ្ជាប់ខ្ជួនពីការតស៊ូដ៏រឹងមាំចំពោះអ្វីៗដែលអាចរារាំងយើងពីការសម្រេចគោលបំណងដ៏អស់កល្បជានិច្ចរបស់យើង ដងមកពីសំណាក់ខ្មាំងសត្រូវ ដែលបានល្បួងឲ្យបង្វែរទ្រង់ចេញពីបេសកកម្មរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះបានបណ្ដេញអារក្សចេញយ៉ាងដាច់អហង្ការ ដោយមានបន្ទូលថា « នែ សាតាំង ចូរឯងថយចេញពីអញទៅ ។… ដូច្នេះ អារក្ស ក៏ ថយ ចេញ ពី ទ្រង់ ទៅ រួច មាន ពួក ទេវតា មក បម្រើ ទ្រង់ » ។ ១៩
បងប្អូនប្រុសស្រីតើបងប្អូនអាចនឹកស្រមៃថាអ្វីនឹងកើតឡើងបានទេ បើសិនជាយើងត្រូវទាញយកកម្លាំង និងភាពក្លាហានមកពី ព្រះអង្គសង្គ្រោះ ហើយនិយាយពាក្យថា « ទេ » និង« ចូរឯងថយចេញ »ចំពោះគំនិតមិនស្មោះត្រង់ តាំងពីវាចាប់ផ្តើមគិតឡើងនៅក្នុងចិត្តរបស់បងប្អូនពីដំបូងនោះ ? តើមានអ្វីនឹងកើតឡើងចំពោះបំណងប្រាថ្នានៃដួងចិត្តរបស់យើង ? តើលទ្ធផលដែលយើងទទួលបានធ្វើឲ្យយើងនៅជិតព្រះអង្គសង្រ្គោះ និងអនុញ្ញាតឲ្យឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធបន្តមាននៅក្នុងជីវិតរបស់យើង យ៉ាងដូចម្តេច ? ខ្ញុំដឹងថា តាមរយៈការធ្វើតាមគំរូរបស់ព្រះយេស៊ូវ នោះយើងត្រូវចៀសវាងពី រឿងអកុសល និងឥរិយាបថដែលមិនគួរឲ្យចង់បានដែលអាចធ្វើឲ្យមានបញ្ហាក្នុងគ្រួសារ និងការមិនចុះសម្រុងគ្នា អារម្មណ៍ និងទំនោរចិត្តអវិជ្ជមាន ការប្រព្រឹត្តដោយអយុត្តិធម៌ និងការរំលោភបំពាន ជាទាសករដោយការញៀនដ៏អាក្រក់ និងអ្វីៗផ្សេងទៀតដែលទាស់នឹងបទបញ្ញត្តិរបស់ព្រះអម្ចាស់ ។
នៅក្នុងសារលិខិតជាប្រវត្តិសាស្ត្ររបស់លោកនៅខែមេសាឆ្នាំនេះ ព្យាការីរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានធ្វើការសន្យាមួយថា អស់អ្នកដែលនឹងយល់ព្រមដើម្បី« ស្ដាប់ទ្រង់ »—ស្ដាប់ព្រះគ្រីស្ទ— ហើយគោរពបទបញ្ញត្តិរបស់ទ្រង់« នឹងប្រទានពរនូវអំណាចបន្ថែមទៀតដើម្បីប្រឈមនឹងការល្បួង បញ្ហា និងភាពទន់ខ្សោយ » ហើយថា សមត្ថភាពរបស់យើងដើម្បីទទួលអារម្មណ៍ដ៏រីករាយនឹងកើនឡើង ទោះបីជាក្នុងគ្រាដ៏ច្របូកច្របល់នេះ ក្តី ។ ២០
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា ការសន្យារបស់ព្យាការីជាទីស្រឡាញ់របស់យើងគឺជាការសន្យាមកពីព្រះអង្គ សង្គ្រោះផ្ទាល់ ។ ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាឲ្យ« ស្ដាប់ទ្រង់ »នៅគ្រប់ទាំងគំនិត ហើយធ្វើតាមទ្រង់ឲ្យអស់ពីដួងចិត្តរបស់យើង ដើម្បីទទួលបានកម្លាំង និងភាពក្លាហានដើម្បីនិយាយពាក្យថា« ទេ » និង « ចូរឯងថយចេញ »ទៅដល់គ្រប់រឿងដែលអាចនាំភាពអពមង្គលមកក្នុងជីវិតរបស់យើង ។ បើយើងធ្វើដូច្នេះ ខ្ញុំសូមសន្យាថា ព្រះអម្ចាស់នឹងចាត់ព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ឲ្យមកដើម្បីពង្រឹង ហើយលួងលោមយើងបន្ថែមទៀត ហើយយើងអាចក្លាយជាបុគ្គលស្របតាមព្រះឆន្ទះរបស់ព្រះអម្ចាស់ ។ ២១
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទ មានព្រះជន្មរស់ ហើយថា តាមរយៈទ្រង់ យើងអាចមានជ័យជម្នះលើឥទ្ធិពលអាក្រក់របស់ខ្មាំងសត្រូវ ហើយមានភាពស័ក្ដិសមដើម្បីរស់នៅក្នុងភាពអស់កល្បជានិច្ចជាមួយនឹងព្រះអម្ចាស់ និងនៅក្នុងវត្តមាននៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជាទីស្រឡាញ់របស់យើង ក្ដីស្រឡាញ់របស់ខ្ញុំចំពោះ បងប្អូន និងចំពោះព្រះអង្គសង្គ្រោះដ៏បរវនៃយើង ជាអង្គដែលខ្ញុំផ្ដល់សិរី ល្អ ការគោរព និងការសរសើរចំពោះព្រះនាមទ្រង់លើសអ្វីៗទាំងអស់ ។ ខ្ញុំសូមនិយាយការណ៍ទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។