ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះ
នៅពេលបងប្អូនមានអារម្មណ៍ថា បានបរាជ័យជាច្រើនដងច្រើនគ្រាដើម្បីបន្តការព្យាយាមទៀត នោះសូមចងចាំពីដង្វាយធួននិងព្រះគុណរបស់ព្រះគ្រីស្ទដែលពិតជាធ្វើឲ្យអ្វីៗកើតឡើងបានប្រាកដមែន ។
មានពេលមួយ ខ្ញុំបានផ្ញើសារមួយទៅកាន់កូនស្រី និងកូនប្រសារប្រុសខ្ញុំដោយប្រើមុខងារក្នុងទូរសព្ទពីការនិយាយទៅជាសារសសេរនៅលើទូរសព្ទរបស់ខ្ញុំ ។ ខ្ញុំបាននិយាយថា « សួស្តី កូនទាំងពីរ ។ ស្រឡាញ់កូនទាំងពីរណាស់ » ។ សារដែលពួកគេបានទទួលគឺ « ស្អប់កូនទាំងពីរ ។ គួរតែស្រឡាញ់កូនទាំងពីរ » ។ តើវាអស្ចារ្យណាស់មែនទេពីរបៀបដែលអាចកើតឡើងបាន ចំពោះសារដ៏វិជ្ជមាន និងចេតនាល្អមួយប្រែជាធ្វើឲ្យភ័នច្រឡំបាន ? ពេលខ្លះ រឿងបែបនេះកើតឡើងចំពោះ សារលិខិតនៃការប្រែចិត្ត និងភាពស័ក្ដិសមរបស់ព្រះ ។
មនុស្សមួយចំនួនទទួលយកសារលិខិតដោយខុសឆ្គងថា ការប្រែចិត្ត និងការផ្លាស់ប្តូរគឺមិនចាំបាច់នោះទេ ។ សារលិខិតរបស់ព្រះគឺសំខាន់ណាស់ ។ ១ ប៉ុន្តែទាំងដែលយើងមានកំហុស តើព្រះស្រឡាញ់យើងដែរឬទេ ? ប្រាកដណាស់ ! ទ្រង់ស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌឡើយ ។ ខ្ញុំស្រលាញ់ចៅៗរបស់ខ្ញុំណាស់ ទាំងភាពមិនល្អឥតខ្ចោះ និងគ្រប់បែបយ៉ាងទាំងអស់ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំមិនចង់ឲ្យពួកគេរីកចម្រើន និងក្លាយជាមនុស្សដែលពួកគេអាចប្រែក្លាយនោះទេ ។ ព្រះស្រឡាញ់យើងគឺជាយើង ប៉ុន្តែទ្រង់ស្រឡាញ់យើងខ្លាំងណាស់ រហូតមិនទុកឲ្យយើងនៅតែបែបនេះនោះទេ ។ ២ ការធំឡើងនៅក្នុងព្រះអម្ចាស់ គឺជាគោលបំណងនៃជីវិតរមែងស្លាប់នេះ ។ ៣ ការផ្លាស់ប្ដូរគឺជាគោលបំណងនៃដង្វាយធួនរបស់ព្រះគ្រីស្ទ ។ ព្រះគ្រីស្ទមិនត្រឹមតែប្រោសឲ្យរស់ លាងជម្រះ លួងលោមចិត្ត និងព្យាបាលយើងនោះទេ តែតាមរយៈការណ៍ទាំងនេះ ទ្រង់អាចផ្លាស់ប្ដូរយើងឲ្យកាន់តែក្លាយដូចជាទ្រង់បាន ។ ៤
មនុស្សមួយចំនួនទទួលយកសារលិខិតដោយខុសឆ្គងថា ការប្រែចិត្តគឺជារឿងដែលត្រូវធ្វើតែម្ដងប៉ុណ្ណោះ ។ សារលិខិតរបស់ព្រះ គឺដូចដែលប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ការប្រែចិត្ត … គឺជាដំណើរការមួយ » ។ ៥ « ការប្រែចិត្តអាចត្រូវការពេលវេលា និងការព្យាយាមម្តងហើយម្តងទៀត » ៦ ដូច្នេះ ការលះបង់ចោលអំពើបាប ៧ និងការ « ពុំមានបំណងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » ៨ គឺជាការខិតខំប្រឹងប្រែងពេញមួយជីវិត ។ ៩
ជីវិតហាក់ដូចជាការធ្វើដំណើរលើផ្លូវឆ្លងកាត់ប្រទេសមួយអញ្ចឹង ។ យើងមិនអាចទៅដល់គោលដៅបានដោយចាក់សាំងតែមួយធុងនោះទេ ។ យើងត្រូវតែចាក់សាំងម្ដងហើយម្ដងទៀត ។ ការទទួលទានសាក្រាម៉ង់ គឺដូចជាការបត់ចូលស្ថានីយ៍ប្រេងឥន្ធនៈដូច្នោះដែរ ព្រះវិញ្ញាណបរិសុទ្ធ ។ ១០ សរុបមក យើងសន្យាឈានទៅមុខលើដំណើរផ្លូវរបស់យើង ហើយព្រះ និងព្រះគ្រីស្ទសន្យាបំពេញឲ្យយើងខាងវិញ្ញាណសាជាថ្មី ។
មនុស្សមួយចំនួនទទួលយកសារលិខិតដោយខុសឆ្គងថា ដោយាសារពួកគេមិនអាចបោះបង់ចោលទម្លាប់អាក្រក់ទាំងស្រុងបាន នោះពួកគេមិនសក្ដិសមដើម្បីចូលរួមយ៉ាងពេញលេញក្នុងដំណឹងល្អឡើយ ។ សារលិខិតរបស់ព្រះគឺថា ភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះនោះទេ ។ ១១ ភាពស័ក្ដិសមគឺជាការប្រព្រឹត្តដោយស្មោះត្រង់ និងការព្យាយាម ។ យើងត្រូវតែស្មោះត្រង់ជាមួយព្រះ ថ្នាក់ដឹកនាំបព្វជិតភាព និងមនុស្សទាំងឡាយដែលស្រឡាញ់យើង ១២ ហើយយើងត្រូវខិតខំកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ហើយកុំចុះចាញ់ដោយសារយើងគ្រាន់តែភ្លាត់ភ្លាំងនោះឡើយ ។ ១៣ អែលឌើរ ប្រ៊ូស ស៊ី ហាហ្វិន បានមានប្រសាសន៍ថា ការអភិវឌ្ឍចរិតលក្ខណៈដូចព្រះគ្រីស្ទ « តម្រូវឲ្យមានការអត់ធ្មត់ និងស៊ូទ្រាំជាងទាមទារឲ្យមានភាពល្អឥតខ្ចោះ » ។ ១៤ ព្រះអម្ចាស់បានមានបន្ទូលថា អំណោយទាននៃព្រះវិញ្ញាណ គឺ « ត្រូវបានប្រទានឲ្យមក ដើម្បីជាប្រយោជន៍ដល់អស់អ្នកណាដែលស្រឡាញ់យើង ហើយកាន់តាមគ្រប់បញ្ញត្តិទាំងអស់របស់យើង ហើយនិងដល់អ្នកណាដែលស្វែងរកផង » ។ ១៥
មានយុវជនម្នាក់ ឈ្មោះ ដាម៉ុន បានសរសេរថា « ខ្ញុំធំឡើងមានបញ្ហាជាមួយរូបអាសគ្រាម ាស់ជានិច្ច ដែលខ្ញុំមិនអាចបញ្ឈប់វាបាន » ។ រាល់ពេលដែល ដាម៉ុនធ្វើខុស នោះភាពសោកស្តាយវាធ្វើឲ្យឈឺចាប់ ហើយមានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង រហូតដល់ គាត់បានវិនិច្ឆ័យខ្លួនគាត់ថា មិនស័ក្ដិសមសម្រាប់គ្រប់អស់ទាំងព្រះគុណ ការអភ័យទោស ឬឱកាសបន្ថែមទៀតពីព្រះឡើយ ។ គាត់និយាយថា « សមហើយដែលខ្ញុំទទួលអារម្មណ៍សោកស្ដាយគ្រប់ពេលវេលានោះ ។ ខ្ញុំបានយល់ថា ព្រះប្រហែលជាស្អប់ខ្ញុំ ដោយសារខ្ញុំមិនមានឆន្ទៈព្យាយាមឲ្យខ្លាំងជាងមុន ដើម្បីយកឈ្នះលើរឿងនោះទាំងលើកនេះ និងគ្រប់ពេលទាំងអស់ ។ ខ្ញុំបានប្រឆាំងនឹងការល្បួងរយៈពេលមួយសប្ដាហ៍ ហើយពេលខ្លះដល់មួយខែ ប៉ុន្តែក្រោយមកខ្ញុំភ្លាត់ ហើយគិតថា ‹ ខ្ញុំនឹងមិនអាចល្អគ្រប់គ្រាន់នោះទេ ដូច្នេះតើខំព្យាយាមធ្វើអ្វីទៀត ? › »
នៅគ្រាដ៏ក្រៀមក្រំមួយ ដាម៉ុន បាននិយាយទៅកាន់អ្នកដឹកនាំបព្វជិតភាពថា « ខ្ញុំមិនគួរមកព្រះវិហារទៀតទេ ។ ខ្ញុំធុញទ្រាំនឹងធ្វើជាមនុស្សលាក់ពុតណាស់ » ។
អ្នកដឹកនាំរបស់គាត់ឆ្លើយតបវិញថា « ដោយសារប្អូនកំពុងព្យាយាមកាត់ផ្ដាច់ទម្លាប់ដ៏អាក្រក់មួយដែលប្អូនមាន នោះប្អូនមិនមែនជាមនុស្សលាក់ពុតទេ ។ ប្អូនជាមនុស្សលាក់ពុត ប្រសិនបើប្អូនលាក់វា កុហកវា ឬព្យាយាមដើម្បីបញ្ចុះបញ្ចូលខ្លួនឯងថា សាសនាចក្រមានបញ្ហាក្នុងការរក្សាបទដ្ឋានខ្ពស់បែបនេះ ។ ការស្មោះត្រង់ចំពោះសកម្មភាពរបស់ប្អូន និងការបោះជំហានទៅមុខ គឺមិនមែនជាការលាក់ពុតនោះទេ ។ វាគឺជាការធ្វើជាសិស្សម្នាក់ » ។ ១៦ អ្នកដឹកនាំនេះបានដងស្រង់សំដី អែលឌើរ រីឆាដ ជី ស្កត ដែលបានបង្រៀនថា « ព្រះអម្ចាស់ទតមើលភាពទន់ខ្សោយខុសផ្សេងពីការបះបោរ ។ … ពេលព្រះមានបន្ទូលអំពីភាពទន់ខ្សោយ នោះតែងតែមានក្ដីមេត្តាករុណា » ។ ១៧
ទស្សនវិស័យនោះបានផ្ដល់ក្ដីសង្ឃឹមដល់ ដាម៉ុន ។ គាត់បានយល់ថា ព្រះមិនបានមានបន្ទូលថា « ដាម៉ុន បានធ្លាក់ទៀតហើយ »នោះទេ ។ ផ្ទុយទៅវិញ ទ្រង់ប្រហែលជាមានបន្ទូលថា « មើល ដាម៉ុនបានមកដល់ឆ្ងាយគួរសមហើយ » ។ ទីបំផុត យុវជនម្នាក់នេះលែងជ្រប់មុខដោយសារភាពអៀនខ្មាស់ ឬមើលទៅម្ខាងដើម្បីរកលេសដោះសារទៀតហើយ ។ គាត់បានងើយទៅលើរកមើលជំនួយដ៏ទេវភាព ហើយគាត់បានរកឃើញវា ។ ១៨
ដាម៉ុន និយាយថា « នៅក្នុងពេលកន្លងទៅ ខ្ញុំងាកទៅរកព្រះ គឺដើម្បីតែទូលសូមការអភ័យទោសប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនេះ ខ្ញុំក៏ទូលសូមសម្រាប់ព្រះគុណផងដែរ—ដែលជា ‹ ព្រះចេស្ដាគាំទ្រ › របស់ទ្រង់ [ Bible Dictionary, « Grace » ] ។ ខ្ញុំពុំធ្លាប់ធ្វើអញ្ចឹងពីមុនមកទេ ។ សព្វថ្ងៃនេះ ខ្ញុំចំណាយពេលស្អប់ខ្លួនឯងតិចជាងពីមុនឆ្ងាយណាស់ ចំពោះអ្វីដែលខ្ញុំបានធ្វើ ហើយបានចំណាយពេលច្រើនជាងមុន គឺស្រឡាញ់ព្រះយេស៊ូវគ្រីស្ទសម្រាប់អ្វីដែលទ្រង់បានធ្វើ » ។
ដោយគិតពីរយៈពេលដែល ដាម៉ុន បានពុះពារនេះ វាគ្មានប្រយោជន៍ និងមិនពិតឡើយ ដែលឪពុកម្ដាយ និងថ្នាក់ដឹកនាំដែលកំពុងជួយគាត់និយាយថា « ៀតទេ » លឿនពេកហើយ ឬដាក់បទដ្ឋានមួយចំនួនជាតំណមលើអត្ថន័យនៃពាក្យ « ស័ក្ដិសម » នោះ ។ ផ្ទុយទៅវិញ ពួកគេបានចាប់ផ្ដើមជាមួយគោលដៅតូចតាច ដែលងាយៗវិញ ។ ពួកគេបានបោះបង់ចោលនូវការរំពឹងទុកទាំងអស់ឬក៏គ្មានអ្វីទាំងអស់ ហើយបានផ្តោតទៅលើការរីកចម្រើនជាលំដាប់ ដែលបានអនុញ្ញាតឲ្យ ដាម៉ុន ស្ថាបនាភាពជោគជ័យជំនួសឲ្យភាពបរាជ័យ ។ ១៩ ដូចជាប្រជាជនរបស់លិមហៃដែលជាទាសករដែរ គាត់បានរៀនថា គាត់អាច « ចម្រើនឡើងបន្តិចម្ដងៗ » ។ ២០
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានផ្តល់ប្រឹក្សាថា ៖ « ដើម្បីប្រឈមមុខនឹងបញ្ហាមួយដែលធំនោះ យើងអាចត្រូវដោះស្រាយវាដោយសន្សឹមៗជារៀងរាល់ថ្ងៃ ។ … ការដាក់បញ្ចូលនូវទម្លាប់ថ្មី និងត្រឹមត្រូវចូលទៅក្នុងអាកប្បកិរិយារបស់យើង ឬការយកឈ្នះលើទម្លាប់អាក្រក់ ឬការញៀនទាំងឡាយ ជាញឹកញាប់មានន័យថា ជាការខិតខំនៅថ្ងៃនេះ និងថ្ងៃស្អែក ហើយអាចច្រើនថ្ងៃ ច្រើនខែ និងច្រើនឆ្នាំ រហូតទាល់តែយើងទទួលបានជោគជ័យ ។ … ប៉ុន្តែ យើងអាចធ្វើវាបាន ពីព្រោះយើងអាចអំពាវនាវទៅកាន់ព្រះ…សម្រាប់ជំនួយដែលយើងត្រូវការជារៀងរាល់ថ្ងៃ » ។ ២១
ឥឡូវនេះ បងប្អូនប្រុសស្រី ជំងឺរាតត្បាតជាសកលកូវីដ-១៩ បានធ្វើឲ្យមានភាពលំបាកដល់មនុស្សទាំងអស់ ប៉ុន្តែការដាក់កម្រិតឲ្យធ្វើចត្តាឡីស័ក បានធ្វើឲ្យជីវិតកាន់តែពិបាកខ្លាំង ជាពិសេសចំពោះអស់អ្នកដែលកំពុងមានបញ្ហានឹងទម្លាប់មិនល្អទាំងឡាយ ថា ការផ្លាស់ប្ដូរគឺអាចធ្វើបាន ការប្រែចិត្តគឺជាដំណើរការមួយ ហើយភាពស័ក្ដិសមមិនមែនជាភាពល្អឥតខ្ចោះនោះទេ ។ សំខាន់បំផុតនោះ សូមចងចាំថា ព្រះ និងព្រះគ្រីស្ទស្ម័គ្រព្រះទ័យជួយដល់យើងនៅទីនេះ ហើយឥឡូវនេះ ។ ២២
មនុស្សមួយចំនួនទទួលយកសារលិខិតដោយខុសឆ្គងថា ព្រះកំពុងរង់ចាំដើម្បីជួយយើង បន្ទាប់ពី យើងប្រែចិត្តសិន ។ សារលិខិតរបស់ព្រះគឺថា ទ្រង់នឹងជួយយើង នៅពេល យើងប្រែចិត្ត ។ ព្រះគុណរបស់ទ្រង់គឺមានសម្រាប់យើង « មិនថាយើងនៅកន្លែងណា នៅលើផ្លូវនៃការគោរពប្រតិបត្តិនោះទេ » ។ ២៣ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា « ព្រះទ្រង់មិនត្រូវការប្រជាជនដែលល្អឥតខ្ចោះនោះទេ ។ ទ្រង់ស្វែងរកអស់អ្នកដែលថ្វាយដួងចិត្តរបស់ពួកគេ និងគំនិតដ៏ស្មោះស្ម័គ្រ [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៤ ]ហើយទ្រង់នឹងធ្វើឲ្យពួកគេល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ[មរ៉ូណៃ ១០:៣២–៣៣ ] » ។ ២៤
មនុស្សជាច្រើនបានឈឺចាប់ ដោយសារទំនាក់ទំនងបានបែកបាក់ និងប្រេះស្រាំ ដែលវាពិបាកឲ្យពួកគេជឿលើសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ធ្មត់របស់ព្រះ ។ ពួកគេពិបាកមើលឃើញព្រះថាទ្រង់គឺជា—ព្រះបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ដែលជួយយើងនៅពេលយើងត្រូវការជំនួយ ២៦ ហើយជ្រាបថាត្រូវ « ប្រទានរបស់ល្អមកអស់អ្នកដែលសូម » ។ ២៧ ព្រះគុណទ្រង់គឺមិនមែនគ្រាន់តែជារង្វាន់សម្រាប់តែភាពស័ក្ដិសមនោះទេ ។ វាគឺជា « ជំនួយដ៏ទេវភាព » ដែលទ្រង់ប្រទានឲ្យ ដែលជួយយើងឲ្យមានភាពស័ក្ដិសមបាន ។ វាមិនគ្រាន់តែជារង្វាន់មួយសម្រាប់មនុស្សសុចរិតប៉ុណ្ណោះទេ ។ វាគឺជា « អំណោយទានពិសិដ្ឋនៃកម្លាំង » ដែលទ្រង់ប្រទានឲ្យ ដែលជួយយើងឲ្យក្លាយជាមនុស្សសុចរិតបាន ។ ២៧ យើងមិនគ្រាន់តែកំពុងដើរ ឆ្ពោះទៅរកព្រះ និងព្រះគ្រីស្ទប៉ុណ្ណោះទេ ។ ប៉ុន្តែយើងកំពុងដើរ ជាមួយទ្រង់ទាំងទ្វេ ។ ២៨
នៅទូទាំងសាសនាចក្រ យុវវ័យសូត្របាវចនារបស់ក្រុមយុវនារី និងកូរ៉ុមបព្វជិតភាពអើរ៉ុន ។ ចាប់ពី នូវវែលសេឡង់ ទៅអេស្ប៉ាញ ទៅអេត្យូពី ទៅជប៉ុន ក្រុមយុវនារីថ្លែងថា « ខ្ញុំរីករាយចំពោះអំណោយទាននៃការប្រែចិត្ត » ។ ចាប់ពីឈីលី ទៅក្វាតេម៉ាឡា ទៅមរ៉ូណៃ យូថាហ៍ ក្រុមយុវនារីថ្លែងថា « កាលណាខ្ញុំព្យាយាមបម្រើ អនុវត្តសេចក្តីជំនឿ ប្រែចិត្ត ហើយកែលម្អជារៀងរាល់ថ្ងៃ នោះខ្ញុំនឹងមានគុណសម្បត្តិដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ និងអំណរដ៏ឋិតថេរនៃដំណឹងល្អ » ។
ខ្ញុំសន្យាថា ពរជ័យនិងអំណរនោះពិតជាអាចប្រទានដល់អស់អ្នកដែលកាន់តាមគ្រប់បទបញ្ញត្តិទាំងអស់ ហើយ« ដល់អ្នកណាដែលស្វែងរកផងដែរ » ២៩ ីៗកើតឡើងបានប្រាកដមែន ។ ៣០ « ព្រះពាហុដ៏ប្រកបដោយសេចក្ដីមេត្តាករុណា[ របស់ទ្រង់គឺ ] បានលូកមករក » បងប្អូន ។ ៣១ សូមបងប្អូនទទួលបានក្តីស្រឡាញ់—នៅថ្ងៃនេះ ហើយក្នុងអំឡុង ២០ ឆ្នាំទៀត និងជា រៀងរហូតតទៅ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕