ប្រវត្តិ​សាសនាចក្រ
ប្រទេស​កម្ពុជា ៖ កាលប្រវត្តិ​របស់​សាសនាចក្រ


ប្រទេស​កម្ពុជា ៖ កាលប្រវត្តិ​របស់​សាសនាចក្រ

ទសវត្សរ៍​ឆ្នាំ ១៩៦០–១៩៧០ • ប្រទេស​កម្ពុជាគ្រួសារ​ជនបរទេស​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​កម្មវិធី​នានា​ម្តងម្កាល ។

ទសវត្សរ៍​ឆ្នាំ ១៩៧៥–១៩៨០ • ប្រទេស​កម្ពុជាពួក​ខ្មែរ​ក្រហម​បាន​ដណ្ដើម​យក​ទីក្រុង​ភ្នំពេញ ហើយ​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា ។ ប្រជាជន​ប្រមាណ​ជា​ពីរ​លាន​នាក់​ត្រូវ​បាន​សម្លាប់ ឬ​ស្លាប់​ដោយសារ​ភាពអត់ឃ្លាន ហើយ​មនុស្ស​រាប់​រយ​ពាន់​នាក់​បាន​រត់​ភៀសខ្លួន​ជា​ជន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ សហរដ្ឋ​អាមេរិក និង​កន្លែង​ផ្សេង​ទៀត ។

ខែ សីហា ឆ្នាំ ១៩៨២ • ទីក្រុង សលត៍ លេក រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិកជម្រើស​នានា​នៃ​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នក​ប្រែចិត្តជឿ​ជា​ជនជាតិ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ។

ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៤ • ប្រទេស​កម្ពុជាសាសនាចក្រ​ទទួល​បាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​នៅ​ប្រទេស​កម្ពុជា ។

ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៩៩៤ • ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជាការប្រជុំ​ជា​ផ្លូវការ​លើក​ទី ១ របស់​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្វើឡើង​នៅ​ឯ​សណ្ឋាគារ​ហាវៃ ដែល​មាន​អ្នក​ចូលរួម​ចំនួន ១៥ នាក់ ។

ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ១៩៩៤ • ទីក្រុង​ភ្នំពេញលោកស្រី ម៉ៅ ផល ដែល​ជា​អ្នក​ប្រែចិត្តជឿ​ដំបូង​គេ បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៩៤ • ទីក្រុង​ភ្នំពេញសាខា​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បានរៀបចំ​ឡើង លោក អូយ៉ា ស៊ិចជីយូគី ដែល​ជា​សមាជិក​ជនជាតិ​ជប៉ុន​គឺជា​ប្រធាន​សាខា ។ មាន​សមាជិក​ជា​ជនជាតិ​ខ្មែរ និង​វៀតណាម​ប្រមាណ ៦០ នាក់ ។

ខែ កុម្ភៈ ឆ្នាំ ១៩៩៥ • ប្រទេស​កម្ពុជាពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​បាន​ចាប់ផ្ដើម​បង្រៀន​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​ថ្នាក់​រៀន​ភាសា​អង់គ្លេស​នៅ​ទីក្រុង​ភ្នំពេញ ។ ពួកគាត់​ក៏​បាន​ធ្វើការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​បង្រៀន​ថ្នាក់​វិទ្យាសាស្រ្ត​កសិកម្ម និង​បង្កើត​រោង​ម៉ាស៊ីន​កិនស្រូវ​គំរូ និង​រោងចក្រ​ធ្វើ​គ្រឿង​កំប៉ុង​គំរូ ។

ខែ មករា ឆ្នាំ ១៩៩៥ • ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជាពួក​អ្នក​ផ្សព្វផ្សាយ​សាសនា និង​សមាជិក​ក្នុង​មូលដ្ឋាន​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បរិច្ចាគ​អង្ករ​ចំនួន ១០ តោន ព្រមទាំង​សម្លៀកបំពាក់​ជជុស​ដល់​ក្រុមគ្រួសារ​នៅ​ភូមិ​តាម​ជនបទ​ដែល​ទទួល​រង​គ្រោះ​រាំងស្ងួត ។

ខែ មីនា ឆ្នាំ​១៩៩៦ • ទីក្រុង​ភ្នំពេញលោក អ៊ុំ បូរិន បាន​ធ្វើ​ជា​ប្រធាន​សាខា​ដំបូងគេ​នៅក្នុង​មូលដ្ឋាន ។

ថ្ងៃទី ២៨–២៩ ខែ ឧសភា ឆ្នាំ ១៩៩៦ • ទីក្រុង​ភ្នំពេញពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជាង ៤០០ នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រធាន​សាសនាចក្រ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ដែល​លោក​ធ្វើ​ការអធិស្ឋាន​ឧទ្ទិស​ដល់​ដែនដី​នេះ ។

ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៧ • ប្រទេស​កម្ពុជាបងប្រុស ស៊ុយ ឆៃលាង ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញម៉ោង​ដំបូងគេ​មកពី​ប្រទេស​កម្ពុជា ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ប៉ូកាតេឡូ អៃដាហូ ។

ខែ កក្កដា–ខែ សីហា ឆ្នាំ ១៩៩៧ • ប្រទេស​កម្ពុជា និង​ប្រទេស​ថៃអំពើ​ហិង្សា​ផ្នែក​នយោបាយ​នៅ​ទីក្រុង​ភ្នំពេញ​នាំ​ឲ្យ​មាន​ការជម្លៀស​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ។ សមាជិក​ក្នុង​មូលដ្ឋាន​បានបន្ត​ធ្វើ​កម្មវិធី​ប្រជុំ ។

ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ១៩៩៨ • ទីក្រុង​ភ្នំពេញបងស្រី រ័ត្ន ធានី ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​ដំបូងគេ​មកពី​ប្រទេស​កម្ពុជា ត្រូវបាន​ញែកចេញ និង​ចាកចេញ​ទៅ​បម្រើ​បេសកកម្ម​នៅ​សាក្រាម៉ង់តូ កាលីហ្វ័រញ៉ា ។

ឆ្នាំ ១៩៩៩ • ប្រទេស​កម្ពុជាទូ អាញ់ គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​វៀតណាម​ជា​ស៊ីស្ទើរ​ដំបូងគេ​មកពី​ប្រទេស​កម្ពុជា ។ គាត់​បានបម្រើ​នៅ​មណ្ឌល​ភាសា​វៀតណាម​នៃ​ទីក្រុង​វ៉ាស៊ីនតោន ឌីស៊ី ។

ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ១៩៩៩ • ទីក្រុង​ភ្នំពេញអ្នក​តំណាង​សាសនាចក្រ​បាន​ចូល​គាល់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅ​ព្រះបរមរាជវាំង ។

ខែ កុម្ភៈ ខែ មេសា ឆ្នាំ ២០០០ • ក្រុង​តាខ្មៅ និង​ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជាសាខា​ទាំងឡាយ​បាន​រៀបចំ​ឡើង​នៅ​ក្រុង​តាខ្មៅ និង​ខេត្ត​កំពង់ចាម​ដែល​ជា​អង្គភាព​ដំបូង​ដែល​នៅ​ក្រៅ​ទីក្រុង​ភ្នំពេញ ។

ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០០០ • ទីក្រុង​ភ្នំពេញលោក ប៉ែន វិបុល បាន​ធ្វើ​ជា​ប្រធាន​មណ្ឌល​ដំបូង​គេ ដោយ​បាន​បម្រើ​នៅក្នុង​មណ្ឌល​ភ្នំពេញ​ខាងជើង ។

ខែ មិថុនា ឆ្នាំ ២០០០ • ប្រទេស​កម្ពុជានៅពេល​ដែល​សាសនាចក្រ​បាន​រីកចម្រើន ហើយ​សមាជិក​ថ្មី​ជា​ច្រើន​ត្រូវ​បានហៅ​ឲ្យ​បម្រើ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​ក្នុង​សាខា គូ​ស្វាមី​ភរិយា​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​បួន​នាក់​ត្រូវ​បាន​ហៅ​ឲ្យ​ជួយ​ដល់​ថ្នាក់​ដឹកនាំ​សាខា​ក្នុង​មូលដ្ឋាន ។

ខែ វិច្ឆិកា ឆ្នាំ ២០០១ • ទីក្រុង​សលត៍ លេកព្រះគម្ពីរ​មរមន​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​ខ្មែរ ។

ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០០២ • ប្រទេស​កម្ពុជាលោកស្រី បាបារ៉ា និង​លោក ចន ភី ខូលតុន ដែល​ជា​អធិបតី​លើ​បេសកកម្ម​ភ្នំពេញ កម្ពុជា បាន​ចូល​គាល់​ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ និង​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ។

ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០០២ • ប្រទេស​កម្ពុជាមណ្ឌល​សម្រាប់​សមាជិក​និយាយ​ភាសា​វៀតណាម​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​រៀបចំ​ឡើង ដោយ​គ្របដណ្ដប់​ប្រទេស​ទាំងមូល ។

ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០០៣ • ប្រទេស​កម្ពុជាស៊ីស្ទើរ​ជា​ជនជាតិ​ខ្មែរ​បី​នាក់ ដែល​មាន សួន សុខុម, សួន ចាន់ ម៉ូលីស និង​ស៊ាន សុដាលីស និង​ស៊ីស្ទើរ​ជនជាតិ​អាមេរិកកាំង​ចំនួន​បី​រូប​គឺជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ស្រី​ដំបូង​ដែល​បាន​ហៅ​បម្រើ​នៅ​បេសកកម្ម​ភ្នំពេញ កម្ពុជា ។

ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០០៤ • ទីក្រុង​ភ្នំពេញមណ្ឌល​ភ្នំពេញ​ខាងត្បូង ដែល​សាងសង់​ឡើង​ដោយ​ស្ថាបត្យកម្ម​ខ្មែរ ត្រូវ​បាន​ឧទ្ទិសឆ្លង ។

ខែ កក្កដា ឆ្នាំ ២០០៧ • ទីក្រុង សលត៍ លេកការបកប្រែ​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្តី​សញ្ញា និង​ព្រះគម្ពីរ​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា​ត្រូវ​បាន​បោះពុម្ព ។ បណ្ដុំ​ព្រះគម្ពីរ​ទាំងបី​ត្រូវបាន​ចេញផ្សាយ រួមទាំង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ផែនទី និង​រូបថត​នានា ។

ឆ្នាំ ២០០៨ • ទីក្រុង​ភ្នំពេញក្រសួង​ធម្មការ និង​សាសនា​បាន​ស្នើសុំ​ជំនួយ​ពី​សាសនាចក្រ​ក្នុងការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃ​សន្និសីទ​អន្តរជំនឿ​ថ្នាក់​ជាតិ និង​ព្រឹត្តិការណ៍​ស្រដៀង​គ្នា​នេះ​សម្រាប់​អ្នកតំណាង​សាសនា​មកពី​បណ្តា​ប្រទេស​អាស៊ាន ។ សាសនាចក្រ​បាន​បរិច្ចាគ​ឧបករណ៍​សោតទស្សន៍ ហើយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​បាន​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការរៀបចំ រួម​ជាមួយ​នឹង​ការបកប្រែ​ភាសា​ជា​ភាសាខ្មែរ និង​វៀតណាម ។

ឆ្នាំ ២០១១ • ទីក្រុង​ភ្នំពេញសមាជិក​សាសនាចក្រ​មកពី​មណ្ឌល​ខាងជើង ខាងត្បូង និង​កណ្តាល បានស្ម័គ្រចិត្ត​សម្អាត​ផ្លូវ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់ ។

ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១២ • ទីក្រុង​ភ្នំពេញពួកបរិសុទ្ធ​ខ្មែរ​ជាង ១,០០០ នាក់ បាន​ចូលរួម​ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​ជាមួយ​អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ។

ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៤ • ប្រទេស​កម្ពុជាស្តេក​ចំនួន​ពីរ​ដំបូង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង ៖ ស្តេក​ភ្នំពេញ កម្ពុជា​ខាងជើង ដែល​មាន​ប្រធាន អ៊េង ប៊ុនហួច ជាប្រធាន និង ស្តេក​ភ្នំពេញ​ខាងត្បូង ដែល​មាន ប្រធាន អ៊ុក សុផល ជា​ប្រធាន ។

ខែ មិថុនា ឆ្នាំ ២០១៤ • ទីក្រុង​ភ្នំពេញយុវមជ្ឈិមវ័យ​នៅលីវ​ចំនួន ៩០ នាក់​មកពី​សាខា​វៀតណាម​ចំនួន​បី​ក្នុង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​នានា​ក្នុង​ប្រទេស​វៀតណាម ដូចជា​ទីក្រុង​ហាន់ណូយ និង​ហូជីមិញ បាន​ចូលរួម​សន្និសីទ​យុវមជ្ឈិមវ័យ​នៅលីវ​វៀតណាម​ជា​លើក​ដំបូង ដោយ​មាន​អាហារ​រៀបចំ និង​បម្រើ​ដោយ​សមាជិក​ក្នុង​តំបន់ ។

ខែ សីហា ឆ្នាំ ២០១៤ • ទីក្រុង​ភ្នំពេញពួក​បរិសុទ្ធ​ជាង ៣,០០០ នាក់​មកពី​ទូទាំង​ប្រទេស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​មហោស្រព​កោះពេជ្រ​ដើម្បី​ប្រារព្ធខួប​លើក​ទី ២០ ឆ្នាំ​នៃ​ការបង្កើត​សាសនាចក្រ​នៅ​ប្រទេស​កម្ពុជា ។

ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥ • ទីក្រុង​ភ្នំពេញអ្នកដឹកនាំ​សាសនាចក្រ​ចំនួន ២៥ នាក់​បាន​ចូលរួម​សន្និសីទ​ទូទាំង​ប្រទេស ដោយ​ការផ្សព្វផ្សាយ​ទស្សនវិស័យ​សីលធម៌​សាសនា​សម្រាប់​សុខដុមនីយកម្ម​នៅ​ប្រទេស​កម្ពុជា ដែល​បាន​កោះ​ប្រជុំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម​បណ្ឌិត មិន ឃិន ។ ប្រធាន អ៊េង ប៊ុនហួច អ្នក​នាំ​ពាក្យ​របស់​សាសនាចក្រ​នៅ​កម្ពុជា និង​ជា​ប្រធាន​ស្តេក​ភ្នំពេញ កម្ពុជា ខាងជើង ទទួល​បាន​គ្រឿង​ឥស្សរិយយស​ពី​រដ្ឋមន្ត្រី​ឯកឧត្តម​បណ្ឌិត មិន ឃិន ។

កញ្ញា ញ៉ែម សុភាព មក​ពី​ប្រទេស​កម្ពុជា រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ

ខែ មិថុនា ឆ្នាំ ២០១៦ • ទីក្រុង សលត៍ លេក

ការប្រកួត​ប្រជែង​សិល្បៈ​អន្តរជាតិ​លើក​ទី ១០ ដែល​ប្រារព្ធ​ធ្វើ​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​របស់​វិចិត្រករ​ខ្មែរ កញ្ញា ញ៉ែម សុភាព ព្រឹក​ព្រលឹម​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ដែល​បង្ហាញ​ពី​កុមារ​កម្ពុជា​នៅ​ជុំវិញ​ព្រះ​យេស៊ូវ ។

ខែ វិច្ឆិកា ឆ្នាំ ២០១៧ • ទីក្រុង​ភ្នំពេញសមាជិក​យុវមជ្ឈិមវ័យ​នៅលីវ​ជាង ៣០០ នាក់​បាន​ជួយ​សម្អាត​សំណង់​ទូទៅ​សម្រាប់​មន្ទីរពេទ្យ​មហារីក​ស្ត្រី​នគរទេព ជា​កន្លែង​ព្យាបាល​ជំងឺមហារីក ដែលមាន​​ឧបករណ៍​ព្យាបាលទាន់សម័យ ។ អតីត​អភិបាល​រង​រាជធានី​ភ្នំពេញ ឯកឧត្តម ត្រាក់ ថៃសៀង និង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី លោក​ជំទាវ​បណ្ឌិត អ៊ឹង កន្ថាផាវី នៅ​ទីតាំង​ជាមួយ​ពួក​អ្នក​ស្ម័គ្រចិត្ត ដោយ​បង្ហាញ​អំណរគុណ និង​ការអរគុណ​ផ្ទាល់ខ្លួន ។

ខែ ធ្នូ ឆ្នាំ ២០១៧ • ទីក្រុង​ភ្នំពេញយុវមជ្ឈិមវ័យ​ជាង ២០០ នាក់​បាន​ចូលរួម​សិក្ខាសាលា​នៅក្នុង​សន្និសីទ​ស្តីពី​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែល​បាន​បើក​សម្ពោធ ដែល​ធ្វើ​ឡើង​នៅក្នុង​សណ្ឋាគារ​ហ្គាឌិន ស៊ីធី និង​ដឹកនាំ​ដោយ​លោក យី ផាន់ណា ជា​អ្នក​គ្រប់គ្រង​នៃ​កម្មវិធី​ខ្លួន​ទីពឹង​ខ្លួន​របស់​សាសនាចក្រ ។

រូបភាព​បង្ហាញ​ពីព្រះវិហារ​បរិសុទ្ធ​ភ្នំពេញ កម្ពុជា

ថ្ងៃទី ៧ ខែ តុលា ឆ្នាំ ២០១៨ • ទីក្រុង​សលត៍ លេក

ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​ប្រកាស ។

ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ • ខេត្ត​បាត់ដំបង នៃ​ប្រទេស​កម្ពុជាក្រុម​យុវមជ្ឈិមវ័យ​នៅលីវ និង​បុគ្គលិក​សាលា​ចំនួន ៥០ នាក់​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ជួសជុល​អគារ​សាលា រូង ជ្រៃ ។ ពួកគេ​បាន​គូរ​ជញ្ជាំង និង​ធ្វើ​តុ​ឈើ ។

ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២០ • ទីក្រុង​ភ្នំពេញក្រុម​ដំបូង​នៃ​និស្សិត​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–PathwayConnect ដែល​មាន​និស្សិត​សរុប​ចំនួន ២១ នាក់ បាន​អបអរ​ពិធី​ទទួល​សញ្ញាបត្រ​របស់​ពួកគេ​ពី​កម្មវិធី​នេះ ។

ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២០ • ខេត្ត​ព្រៃវែង ប្រទេស​កម្ពុជាមន្ត្រី​រដ្ឋាភិបាល បុគ្គលិក​មន្ទីរពេទ្យ អ្នក​ជំងឺ និង​សមាជិក​សាសនាចក្រ​ក្នុង​តំបន់​បាន​ប្រារព្ធ​ពិធី​បរិច្ចាគ​ម៉ាស៊ីន​ភ្លើង និង​រថយន្ត​សង្គ្រោះ​របស់​សាសនាចក្រ​ដល់​មន្ទីរពេទ្យ​បង្អែក​ពារាំង ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រៀមច្បង​នៅផ្នែក​កិច្ចខិតខំ​លើក​កម្ពស់​សុខភាព​កម្ពុជា បាន​ធ្វើការ​ជាច្រើន​ខែ​ជាមួយ​មន្ទីរពេទ្យ និង​គ្លីនិក​ក្នុង​ស្រុក​ចំនួន​ប្រាំបួន ដោយ​បានរៀបចំ​ការបរិច្ចាគ​គ្រឿង​បរិក្ខារ​ពេទ្យ និង​ការបណ្តុះ​បណ្តាល ។

ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២១ • ទីក្រុង​ភ្នំពេញស៊ីស្ទើរ ថុល ចន្ធី និង​ប្រធាន នាង គួនណូវាសនា បាន​ក្លាយជា​គូស្វាមី​ខ្មែរ​ដំបូង​គេ​ដែល​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​ភ្នំពេញ កម្ពុជា ។