« ខ្ញុំនឹងប្តេជ្ញាចិត្តដើម្បីអនាគតភ្លឺស្វាង »
យុវមជ្ឈិមវ័យនៅលីវដែលមានភាពស្វាហាប់ជាង ២០០ នាក់ បានចូលរួមក្នុងសន្និសីទភាពខ្លួនទីពឹងខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជា ។ វាមានចំណងជើងថា « ខ្ញុំនឹងប្តេជ្ញាចិត្តដើម្បីអនាគតភ្លឺស្វាង » ហើយបានធ្វើឡើងនៅ ឯសណ្ឋាគារហ្គាឌិន ស៊ីធី នៅក្នុងទីក្រុងភ្នំពេញ ។ នៅក្នុងសន្និសីទរយៈពេលពីរថ្ងៃនេះ ដែលបានដាក់ផែនការក្រោមការដឹកនាំរបស់លោក យី ផាន់ណា អ្នកគ្រប់គ្រងរបស់សាសនាចក្រ សម្រាប់ភាពខ្លួនទីពឹងខ្លួននៅក្នុងប្រទេសកម្ពុជា សមាជិកដែលចូលរួមបានចូលរួមនៅក្នុងសកម្មភាព ការបង្រៀន ការវាយតម្លៃផ្ទាល់ខ្លួន និងការបំពាក់បំប៉នដោយផ្ទាល់ ។ វគ្គសិក្ខាសាលារួមមាន ៖ សុខភាពផ្នែកហិរញ្ញវត្ថុ ភាពខ្លួនទីពឹងខ្លួន ជំនាញដោះស្រាយបញ្ហា ការដាក់គោលដៅ និងការសម្រេចបានការរីកចម្រើនខាងហិរញ្ញវត្ថុ ។
ការសម្រេចបាននៃសន្និសីទនេះគឺជាការប្រកួតសហគ្រិន ដែលក្រុមទាំងឡាយបានខិតខំអនុវត្តជំនាញ និងចំណេះដឹងរបស់ពួកគេ ។ ដោយធ្វើការក្រោមពេលវេលាដែលមានកំហិតតឹងរឹង នោះក្រុមនីមួយៗត្រូវតែបង្កើតផែនការឱកាសអាជីវកម្មសម្រាប់អាជីវកម្មថ្មីមួយ និងបង្ហាញវាដើម្បីអនុម័តដល់មិត្តភក្តិរបស់ពួកគេ និងមានចៅក្រមចំនួនបីនាក់ ។ ក្រុមទាំងនេះបានបង្កើតបទបង្ហាញជាស្លាយដែលបានរៀបចំផែនការអាជីវកម្ម ថវិកា និងទីផ្សារ ។
ចៅក្រមម្នាក់ឈ្មោះលោក អ៊ិត វិចិត្រ បានសង្កេតឃើញថា « ខ្ញុំធ្លាប់បានវិនិច្ឆ័យការចូលរួមការប្រកួតធ្វើអាជីវកម្មនៅថ្នាក់មហាវិទ្យាល័យ ប៉ុន្តែពួកគេមិនបានធ្វើផែនការបានល្អដូចជាយុវមជ្ឈិមវ័យនៅលីវរបស់យើងមួយចំនួនបានរៀបចំក្នុងរយៈពេលតិចតួចនេះទេ » ។
អ្នកចូលរួមបានទទួលទំនុកចិត្តលើសមត្ថភាពរបស់ពួកគេក្នុងការកែលម្អជីវិត និងការងារនាពេលអនាគតរបស់ពួកគេ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេ ។