ការបង្កើតមិត្តភាពនៅជុំវិញពិភពលោក
Hola Amigos !*
យើងឈ្មោះ ម៉ាហូនរី និង ហេលេមិន មកពីប្រទេស ម៉ិចស៊ិក
រៀបចំកាបូបអ្នកទៅ !មកជួបនឹងមិត្តនៅជុំវិញពិភពលោក !
ម៉ាហូនរី និងហេលេមិន គឺជាបងប្អូនប្រុសនឹងគ្នា ដែលរស់នៅលើឆ្នេរសមុទ្រនៃប្រទេសម៊ិកស៊ិក ។ ឪពុកម្ដាយរបស់ពួកគេដាក់ឈ្មោះពួកគេ តាមបុរសដ៏អស្ចារ្យពីរនាក់ក្នុងគម្ពីរមរមន ។ ម៉ាហូនរី ម៉ូរីអានគុមើរ គឺជាបងរបស់យ៉ារេឌ ។ គាត់បានមើលឃើញព្រះអង្គុលីរបស់ព្រះអម្ចាស់ ។ មេបញ្ជាការហេលេមិន គឺជាអ្នកដឹកនាំសុចរិតម្នាក់ ។ គាត់បានដឹកនាំកងទ័ពកម្លោះពីរពាន់នាក់ ។
បងប្អូនប្រុសទាំងនេះ សង្ឃឹមថានឹងរស់នៅតាមឈ្មោះ ដែលឪពុកម្ដាយពួកគេបានដាក់ឲ្យគេ ។ ពួកគេចង់ធ្វើដូចជា ម៉ាហូនរី និងហេលេមិន មកពីព្រះគម្ពីរមរមន ។
ឪពុកម្ដាយយើង បានផ្សាភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ហ្គូដាឡាចារ៉ា ក្នុងឆ្នាំ 2003 ។ នេះគឺជាព្រះវិហារបរិសុទ្ធដែលជិតជាងគេបំផុត ទៅកន្លែងដែលយើងរស់នៅ ។ វាចំណាយពេលប្រហែលជាប្រាំមួយម៉ោង ដើម្បីធ្វើដំណើរទៅទីនោះ ។ យើងចូលចិត្តទៅទស្សនាព្រះវិហារបរិសុទ្ធ ហើយដឹងថា ថ្ងៃមួយ យើងនឹងចូលទៅខាងក្នុង ដូចជាឪពុកម្ដាយរបស់យើងធ្វើនាពេលនេះដែរ ។
យើងចូលចិត្តចំណាយពេលជាគ្រួសារ ។ ជារៀងរាល់ថ្ងៃសៅរ៍ យើងទៅមាត់សមុទ្រជិតផ្ទះរបស់យើង ។ យើងបរិភោគបង្គារ—ជាអាហារដែលយើងចូលចិត្ត —និង ថាកូស និងតូទៀរ ( ជាស៊ាំងវិចមួយប្រភេទ ) ។ យើងដើរនៅតាមបណ្ដោយផ្លូវម៉ាឡេគូន ឬផ្លូវនៅជាប់មាត់សមុទ្រ ។ យើងធ្វើប្រាសាទពីដីខ្សាច់ ហើយលេងនៅក្នុងសមុទ្រ ។
ខ្ញុំចូលចិត្តមើលព្រះវិហារបរិសុទ្ធ
ព្រះវិហារបរិសុទ្ធហ្គូដាឡាយ៉ារ៉ា ម៊ិកស៊ីក គឺជាព្រះវិហារបរិសុទ្ធទី 11 នៃព្រះវិហារបរិសុទ្ធទាំងដប់បីក្នុងប្រទេសម៊ិកស៊ិក ។
ត្រៀមខ្លួននឹងទៅជាស្រេច !
កាបូបរបស់ម៉ាហូនរី និងហេលេមិន បានដាក់ពេញនូវរបស់សំណប់ចិត្តពួកគេមួយចំនួន ។ តើរបស់ទាំងអស់នេះណាមួយ ដែលអ្នកនឹងវេចនៅក្នុងកាបូបរបស់អ្នក ?
រូបថតដោយ ចូនខាឡុស សាន់តូយ៉ូ លំអររូបភាពដោយ ថូម៉ាស ឆាល