សាក្សីពិសេស
តើការធ្វើជាពួកគ្រីស្ទានមានន័យដូចម្ដេច ?
ចេញមកពី « Being a More Christian Christian » Liahona, ខែវិច្ឆិកា ឆ្នាំ 2012, 90–92 ។
សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។
គ្រីស្ទានម្នាក់ មានជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។
គ្រីស្ទានម្នាក់ ជឿថាតាមរយៈព្រះគុណនៃព្រះ ជាព្រះបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ នោះយើងអាចប្រែចិត្ត ។
ពាក្យ គ្រីស្ទាន មានន័យថា យើងយកដាក់លើខ្លួនយើង នូវព្រះនាមនៃព្រះគ្រីស្ទ ។ យើងធ្វើកិច្ចការនេះ តាមរយៈការទទួលបុណ្យជ្រមុជទឹក និងការទទួលព្រះវិញ្ញាណបរិសុទ្ធ ។
នៅពេលយើងដើរតាមព្រះយេស៊ូវគ្រីស្ទ នោះយើងប្រែក្លាយជាមនុស្សដែលព្រះវរបិតាសួគ៌ចង់ឲ្យយើងប្រែក្លាយ ។