ការបង្រៀន ដើម្បីកម្លាំងនៃយុវជន
ការរក្សាថ្ងៃបរិសុទ្ធ
ចំពោះមនុស្សជាច្រើន ថ្ងៃអាទិត្យគឺគ្រាន់តែជាថ្ងៃមួយទៀតនៅចុងសប្ដាហ៍សម្រាប់ការសម្រាក និងការកម្សាន្តបន្ថែមទៀត ។ ប៉ុន្តែ វិវរណៈពីបុរាណ និងសម័យទំនើបបានបង្រៀនពីសារៈសំខាន់នៃការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ នៅទំព័រ 56–57 ក្នុងទស្សនាវដ្ដីច្បាប់នេះ លែរី អិម ហ្គីបសុន ជាទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានយុវជនទូទៅ ពិភាក្សាពីតួនាទីដ៏សំខាន់នៃការរក្សាថ្ងៃបរិសុទ្ធ ។ បងប្រុស ហ្គីបសុន បានមានប្រសាសន៍ថា « របៀបដែលយើងរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ គឺជាការបង្ហាញពីខាងក្រៅមួយនូវសេចក្ដីសញ្ញារបស់យើងក្នុងការចងចាំដល់ព្រះយេស៊ូវគ្រីស្ទជានិច្ច » ។
នៅពេលកូនចៅរបស់អ្នករៀនរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នោះពួកគេនឹងរៀបចំខ្លួនទទួលពរជ័យជាច្រើន ។ ដូចជាបងប្រុសហ្គីបសុនបានមានប្រសាសន៍ថា « ប្រសិនបើយើងធ្វើ ហើយរស់នៅតាមបញ្ញត្តិដ៏ទេវភាពដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ នោះព្រះអម្ចាស់នឹងប្រទានពរយើង ដឹកនាំយើង ហើយបំផុសគំនិតយើងក្នុងការដោះស្រាយបញ្ហាដែលយើងជួបប្រទះ » ។
យោបល់ទំាងឡាយសម្រាប់បង្រៀនយុវវ័យ
-
សូមអានអត្ថបទរបស់បងប្រុសហ្គីបសុននៅទំព័រ 56–57 រួមគ្នា ។ បន្ទាប់មកពិភាក្សាពីអ្វីដែលគ្រួសាររបស់អ្នកអាចធ្វើនៅរាល់សប្ដាហ៍ដើម្បីរៀបចំខ្លួនរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។ នៅក្នុងរាត្រីជួបជុំក្រុមគ្រួសារ អ្នកអាចច្រៀង « Gently Raise the Sacred Strain » ( Hymns ល.រ. 146 ) ឬទំនុកតម្កើងព្រះផ្សេងទៀតស្ដីពីថ្ងៃឈប់សម្រាក ហើយពិភាក្សាពីអ្វីដែលគ្រួសាររបស់អ្នកអាចធ្វើដើម្បីរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
-
សូមពិចារណាអានជាមួយកូនជំទង់ៗរបស់អ្នកនូវផ្នែកការរក្សាថ្ងៃបរិសុទ្ធឲ្យបរិសុទ្ធនៅក្នុង ដើម្បីកម្លាំងនៃយុវជន រួមទាំងបទគម្ពីរដែលមាននៅចុងបញ្ចប់ផងដែរ ។ អ្នកអាចរកមើលរួមគ្នានូវបទគម្ពីរផ្សេងទៀតស្ដីពីការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ហើយពិភាក្សាពីគោលការណ៍ដែលបង្កប់នៅក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
-
អ្នកគួរមើលខ្សែវីដេអូដែលទាក់ទង ហើយអានអត្ថបទនានាជាមួយនឹងកូនជំទង់ៗរបស់អ្នក ។ ចូលទៅ youth.lds.org រួចចុច « For the Strength of Youth » នៅក្នុង menu ។ រួចចុចលើផ្នែក Sabbath day observance ( ការរក្សាថ្ងៃបរិសុទ្ធ ) ហើយអ្នកនឹងរកឃើញខ្សែវីដេអូ និងអត្ថបទដែលទាក់ទងនៅផ្នែខាងស្ដាំ និងខាងក្រោមនៃទំព័រនោះ ។
យោបល់ទំាងឡាយដើម្បីបង្រៀនកូនចៅ
-
សូមអាន « ឌីកុនថ្មោងថ្មី » នៅក្នុង លីអាហូណា ខែ តុលា ឆ្នាំ 2013 ហើយពិភាក្សាពីសារៈសំខាន់នៃសាក្រាម៉ង់ក្នុងការរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ។
-
សូមពិចារណាអាន « A Lesson in Reverence » ក្នុង Liahona ខែ មិនា ឆ្នាំ 2010 ។ អ្នកក៏គួរធ្វើសកម្មភាពដែលសមស្របនឹងអត្ថបទនោះផងដែរ ។ សូមពិភាក្សាជាមួយនឹងកូនរបស់អ្នកថាតើការមានគារវភាពនៅព្រះវិហារជួយរក្សាថ្ងៃសម្រាកឲ្យបរិសុទ្ធយ៉ាងដូចម្ដេចដែរ ។
-
សូមពិភាក្សាពីអ្វីដែលគ្រួសាររបស់អ្នកអាចធ្វើនៅថ្ងៃអាទិត្យដើម្បីគោរពដល់ព្រះអម្ចាស់ ។ អ្នកក៏គួរអាន « Decide Right Now » នៅក្នុង Liahona ខែ មិនា ឆ្នាំ 2012 ពីគំរូរបស់មនុស្សម្នាក់ដែលបានរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធក្នុងកាលៈទេសៈមួយដ៏លំបាក ។
-
អ្នកអាចច្រៀងជាមួយនឹងកូនរបស់អ្នកនូវចម្រៀងមួយចំនួនដែលទាក់ទងនឹងថ្ងៃឈប់សម្រាក រួមទាំង « ថ្ងៃសៅរ៍ » ផងដែរ ( Children’s Songbook 196 ) ។ សូមពិភាក្សាពីរបៀបដែលគ្រួសាររបស់អ្នកអាចប្រើថ្ងៃសៅរ៍ និងថ្ងៃផ្សេងទៀតក្នុងសប្ដាហ៍ដើម្បីរៀបចំខ្លួនសម្រាប់ថ្ងៃអាទិត្យ ។