២០១៤
« មក​រក​ព្រះគ្រីស្ទ »
ខែ មករា ឆ្នាំ 2014


« មក​រក​ព្រះគ្រីស្ទ »

រូបភាព
គណៈ​ប្រធាន​យុវជន​ទូទៅ ឆ្នាំ 2013

យុវជន​នៃ​បព្វជិតភាព​អើរ៉ុន ឆ្នាំ​នេះ​បាវចនា​ម៉្ញូឆល​របស់​យើង​ បំផុសគំនិត​អ្នកឲ្យ​គិត​អំពី​ទំនាក់​ទំនង​របស់​អ្នក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ហើយនឹង​របៀប​ដែល​អ្នក​អាច​ប្រែក្លាយ​ដូចជា​ទ្រង់ ។ បាវចនា​របស់​យើងគឺ​ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ » ( មរ៉ូណៃ 10:32 ) ។

នេះ​គឺ​ជា​ការ​អញ្ជើញ​ដ៏​ពិសិដ្ឋ​មួយ ដើម្បី​ខិត​ទៅ​ជិត​នឹង​ព្រះរាជបុត្រា​នៃ​ព្រះ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​អំណាច​នៃ​ការ​បម្រើ ដើម្បី​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​​ក្នុង​ជីវិត​របស់​យើង ហើយ​ដើម្បី​ដឹង​អំពីក្ដី​ស្រឡាញ់​ដ៏​គ្មាន​ទីបំផុត​របស់​ទ្រង់ ។នៅ​ពេល​យើង​ធ្វើ​ដូច្នោះ នោះ​យើង​នឹង​រក​ឃើញ​សេចក្ដី​សុខ​សាន្ដ​ និង​សុភមង្គល​ពិត ។

នៅ​ពេល​អ្នក​ធ្វើ​តាម​ការ​អញ្ជើញ​ឲ្យ​មក​រក​ព្រះគ្រីស្ទ នោះ​អ្នក​នឹង​មក​ដើម្បី​យល់​ដឹង​អំពីកាតព្វកិច្ច​ពិសិដ្ឋ​របស់​អ្នក ដើម្បី « អញ្ជើញ​មនុស្ស​ទាំង​អស់​មក​រក​ព្រះគ្រីស្ទ » ( គ&ស 20:59 ) ផងដែរ ។ ដួង​ចិត្ត​របស់​អ្នក​នឹង​ពេញ​ដោយ​បំណង​ប្រាថ្នា​មួយ ដើម្បី​ដឹកនាំ​អ្នក​ដទៃ​មក​រក​ទ្រង់ ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ដូច​គ្នា​ដែល​អ្នក​បាន​ទទួល ហើយ​បន្ដ​ទទួល ។

មាន​យុវជន​ម្នាក់ ឈ្មោះ ម៉ៃឃល បាន​បំពេញ​កាតព្វកិច្ច​របស់​គាត់ តាមរយៈ​ការ​ជួយ​ដល់​ ចូស ជា​មិត្ត​ម្នាក់​មក​ពី​សាលា​រៀន ។

ថ្ងៃ​មួយ ចូស បាន​សួរ​គាត់​ថា « ម៉ៃឃល តើ​ហេតុអ្វី​បាន​ជា​អ្នក​សប្បាយ​ជានិច្ច​ដូច្នេះ ? »

ម៉ៃឃល បាន​និយាយ​ថា « វា​ដោយសារតែ​ខ្ញុំធ្វើ​ការ​​បម្រើ » ។

« ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ការ​បម្រើ ? »

ចម្លើយ​គឺ​​ថា « ដោយ​សារ​ខ្ញុំ​កាន់​បព្វជិតភាព​ ហើយ​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ » ។

ចូស បាន​និយាយ​ថា « ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៀត​អំពី​បព្វជិតភាព » ។

ម៉ៃឃល បាន​អញ្ជើញ ​ចូស ឲ្យ​មក​ចូលរួម​សកម្មភាព​ក្នុង​សាសនាចក្រ ហើយ​ក្រោយ​មក​​ មក​ក្នុង​ការ​ប្រជុំ​របស់​សាសនាចក្រ ។ ទីបំផុត ចូស និង គ្រួសារ​របស់​គាត់ ត្រូវ​បាន​បង្រៀន​ដោយ​អ្នក​ផ្សព្វផ្សាយសាសនា ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។ ចូ​ស បាន​និយាយ​ថា « កិច្ចការផ្សព្វ​ផ្សាយសាសនា គឺ​ជា​មូលដ្ឋាន​នៃ​សាសនាចក្រ​របស់​យើង ។ បើ​សិន​ជា​យើង​នឹង​ទៀងត្រង់ ហើយ​សុចរិត​​ក្នុង​ការ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ​របស់​យើង នោះ​អ្នក​ទាំងឡាយ​ដែល​នៅ​ជុំ​វិញ​យើង នឹង​កត់សម្គាល់ ហើយ​សួរ​យើង​ដូច​ជា​ខ្ញុំត្រូវបានគេសួរ​ដែរ ។ ម៉ៃឃល គឺ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ផែនការ​ដ៏​មហិមា​របស់​ព្រះ » ។

នៅ​ពេល​អ្នក​ខិត​ទៅ​ជិត​នឹង​ព្រះអម្ចាស់ នោះ​អ្នក​នឹង​មាន​បំណង​ប្រាថ្នា​មួយ ដើម្បី​បម្រើ​អ្នកដទៃ ដូចជា​ម៉ៃឃល​បាន​ធ្វើ ។ ហើយ​នៅ​ពេល​អ្នក​ធ្វើ នោះ​អ្នក​នឹង​រក​ឃើញ​នូវ​ការ​សន្យា​នេះ មក​ពី​ប្រធាន ហ៊ែនរី ប៊ី អាវរិង ជា​ទីប្រឹក្សា​ទីមួយ នៅក្នុង​គណៈ​ប្រធាន​ទីមួយ ជា​ការ​ពិត​ថា ៖ « នៅពេល​អ្នក​ដាក់​ដួងចិត្ត​របស់​អ្នក​អញ្ជើញ​ដល់​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ នោះ​ដួងចិត្ត​អ្នក​នឹង​បាន​ផ្លាស់​ប្ដូរ ។ អ្នក​នឹង​ធ្វើ​កិច្ចការ​របស់​ទ្រង់​សម្រាប់​ទ្រង់ ។ អ្នក​នឹង​ឃើញ​ថា ទ្រង់​រក្សា​ការ​សន្យា​របស់​ទ្រង់​ ដើម្បី​​រួម​តែ​មួយនឹង​អ្នក នៅ​ក្នុង​ការ​បម្រើ​របស់​អ្នក ។ អ្នក​នឹង​បាន​ស្គាល់​ទ្រង់ ។ ពេល​នោះ អ្នក​នឹង​មក​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ ‹ បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ › ។2

នេះ​គឺ​ជា​បេះដូង​នៃ​បាវចនា​របស់​ឆ្នាំ​នេះ ។

កំណត់​ចំណាំ

  1. ហ៊ែនរី ប៊ី. អាវរិង « Come unto Christ » Liahona, ខែ​មិនា ឆ្នាំ 2008,ទំព័រ 49 ។

  2. ហ៊ែនរី ប៊ី. អាវរិង « Come unto Christ » Liahona, ខែ​មិនា ឆ្នាំ 2008, ទំព័រ 52 ។

បោះពុម្ព