ពរជ័យ ទាំងសងខាង
ការចូលរួមក្នុងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ គឺសំខាន់ទាំងពីរ នៅពេលបានរួមបញ្ចូលគ្នា នោះវានាំមកនូវពរជ័យបន្ថែមទៀត ។
នៅពេលអ្នកបើកទំព័រទស្សនាវដ្ដីលីអាហូណាខែនេះ សូមរកមើលបណ្ដុំពណ៌ផ្សេងៗជាច្រើន ដែលធ្វើឲ្យរូបភាព គំនូ ឬការរចនានីមួយៗមានភាពទាក់ទាញ និង ស្រស់ស្អាតយ៉ាងខ្លាំងនោះ ។ ពណ៌ជាច្រើន អាចកើតមានឡើងបានដោយសារពណ៌សំខាន់ពីរគឺ —ក្រហម លឿង ឬខៀវ —ដាក់បញ្ចូលគ្នាដើម្បីបង្កើតពណ៌ថ្មី ពណ៌មួយដែលពុំអាចកើតមានឡើងបាន បើពណ៌សំខាន់ទាំងនេះ នៅដាច់ដោយឡែកពីគ្នា ។
ពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធមានភាពស្រដៀងគ្នាក៏ដូចជាពណ៌ទាំងនោះដែរ ៖ អ្នកអាចទទួលបានពរជ័យបន្ថែមទៀតដោយការបញ្ចូលនូវការងារសំខាន់ៗពីរនេះរួមគ្នា ។ នោះគឺដោយសារពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ តាមធម្មតា ជាផ្នែកពីរនៃកិច្ចការតែមួយ —ជាកិច្ចការនៃសេចក្ដីសង្គ្រោះ ។ ប្រាកដណាស់ អ្នកនឹងនៅតែទទួលបានពរជ័យដ៏មហិមា តាមរយៈការជួយដល់អ្នកដទៃធ្វើពង្សប្រវត្តិរបស់ពួកគេ និងការចូលរួមក្នុងព្រះវិហារបរិសុទ្ធដើម្បីធ្វើកិច្ចការសម្រាប់អ្នកទាំងឡាយដែលឈ្មោះ មានផ្ដល់ឲ្យនៅទីនោះ ។ ប៉ុន្តែអ្នកទទួលបានពរជ័យកាន់តែមហិមា— រីករាយនឹងពណ៌ជាច្រើនដេរដាស —នៅពេលអ្នករួមបញ្ចូលផ្នែកទាំងពីរជាមួយគ្នា ហើយរកឈ្មោះគ្រួសាររបស់យើងផ្ទាល់ ហើយធ្វើកិច្ចការសម្រាប់ជីដូនជីតារបស់អ្នកនៅក្នុងព្រះវិហារបរិសុទ្ធ ។
ដូចដែលអែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀន ៖
« កិច្ចការព្រះវិហារបរិសុទ្ធ និង ពង្សប្រវត្តិ គឺជាកិច្ចការមួយដែលចែកជាពីរផ្នែក ។ …
« ព្រះវរបិតានៅស្ថានសួគ៌សព្វព្រះទ័យឲ្យយើងម្នាក់ៗទទួលបានពរជ័យទាំងសងខាងនៃកិច្ចការជំនួសដ៏សំខាន់នេះ ។ ទ្រង់បានដឹកនាំអ្នកផ្សេងឲ្យបង្ហាញយើងពីរបៀបដើម្បីធ្វើបាន ។ វាស្ថិតលើអ្នក និងខ្ញុំទេ ដែលត្រូវទទួលយកពរជ័យទាំងនោះ ។
« កិច្ចការអ្វីដែលអ្នកធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាពេលដែលបានចំណាយយ៉ាងល្អ ប៉ុន្ដែការទទួល ពិធីបរិសុទ្ធ ជំនួសឲ្យជីដូនជីតាផ្ទាល់របស់អ្នកម្នាក់ នឹងធ្វើឲ្យពេលវេលាក្នុងព្រះវិហារបរិសុទ្ធកាន់តែ ពិសិដ្ឋ ហើយថែមទាំងទទួលបានពរជ័យកាន់តែអស្ចារ្យទៀតផង » ។1
ដូច្នេះ តើ « ពរជ័យកាន់តែមហិមា » មួយចំនួន ដែលកើតមាន នៅពេលយើងទទួល « ពរជ័យទាំងសងខាង » មានអ្វីខ្លះ ? នៅផ្នែកខាងស្ដាំមានការសន្យាមួយចំនួនចេញមកពីសាវកសម័យទំនើប ។
ការបន្សុទ្ធ ឥទ្ធិពលខាងវិញ្ញាណ
« កិច្ចការពង្សប្រវត្តិរបស់សមាជិកសាសនាចក្រ មានឥទ្ធិពលបន្សុទ្ធ ឥទ្ធិពលខាងវិញ្ញាណ ឥទ្ធិពលស្រទន់មកលើអ្នកទាំងឡាយណាដែលទាក់ទងនឹងកិច្ចការនោះ ។ពួកគេយល់ថា ពួកគេកំពុងតែចងចំណងគ្រួសាររបស់គេជាមួយគ្នា ។… នៅពេលយើងស្រាវជ្រាវរកខ្សែស្រឡាយរបស់យើងផ្ទាល់ នោះយើងចាប់អារម្មណកាន់តែខ្លាំងជាងគ្រាន់តែរកឈ្មោះ …ចំណាប់អារម្មណ៍របស់យើង បង្វែរដួងចិត្តរបស់យើងទៅរកជីដូនជីតាយើង យើងព្យាយាមដើម្បីស្វែងរកពួកគាត់ ហើយដើម្បីស្គាល់ និង បម្រើដល់ពួកគាត់ » ។2
ចំណែកនៃកិច្ចការកាន់តែអស្ចារ្យមួយ
« ទំនាក់ទំនងខាងវិញ្ញាណ … ត្រូវបានបង្កើតឡើង ។… នៅពេលដួងចិត្តរបស់យើង បង្វែរទៅរកជីដូនជីតារបស់យើង នោះមានអ្វីមួយផ្លាស់ប្ដូរនៅក្នុងខ្លួនយើងហើយ ។យើងមានអារម្មណ៍ថាមានចំណែកអ្វីមួយដែលខ្លាំងជាងខ្លួនយើង » ។3
ការចាំយាមទប់ទល់នឹងការល្បួង
« យើងម្នាក់ៗទទួលបានប្រយោជន៍មកពីមរណៈជនទាំងអស់។ការរៀននូវរឿងទាំងឡាយនោះ ជួយយើងឲ្យកាន់តែយល់ពិតថា យើងជានរណា ហើយយើងមកពីកន្លែងណា ។… តើអ្នកកំពុងតែធ្វើការស្រាវជ្រាវរកគ្រួសារផ្ទាល់ខ្លួនរបស់អ្នក ហើយកំពុងតែជួយដល់អ្នកដទៃធ្វើការស្រាវជ្រាវរកគ្រួសាររបស់គេដែរឬទេ ? សម្រាប់មនុស្សវ័យក្មេងម្នាក់នៅក្នុងពិភពលោកទុច្ចរិត ដែលយើងរស់នៅសព្វថ្ងៃ នោះគឺជាការចាំយាមដ៏មហិមាបំផុតមួយទប់ទល់នឹងការល្បួងនៃមារសត្រូវ » ។4
ជំនួយមកពីពិភពដែលមើលមិនឃើញ
« ប្រសិនបើយើងនឹងធ្វើកិច្ចការរបស់យើង ជំនួសឲ្យអ្នកទាំងឡាយនៅក្នុងពិភពដែលមើលមិនឃើញ ដែលពួកគាត់ទន្ទឹង និងអធិស្ឋានសុំឲ្យយើងអាចធ្វើកិច្ចការសម្រាប់ពួកគាត់ នោះពិភពដែលមើលមិនឃើញ នឹងផ្ដល់ជំនួយមកយើងវិញនៅថ្ងៃនេះក្នុងតម្រូវការបន្ទាន់របស់យើង ។មានបុគ្គលយ៉ាងច្រើននៅពិភពដទៃ ជាងនៅទីនេះ ។មានអំណាច និង កម្លាំងខ្លាំងជាងនៅទីនោះ ជាងយើងមាននៅលើផែនដីនេះ » ។5
តើអ្នកនឹងធ្វើអ្វីខ្លះ ?
តើអ្នកនឹងធ្វើអ្វីខ្លះ ដើម្បី « ប្រកាសពរជ័យទាំងនោះ » នៃការស្វែងរកឈ្មោះគ្រួសារ បន្ទាប់មកនាំឈ្មោះទាំងនោះទៅព្រះវិហាបរិសុទ្ធ ? សូមដាក់ផែនការមួយថ្ងៃនេះ ដើម្បីនាំការសន្យាទាំងឡាយនៃការទទួលពរជ័យទាំងសងខាងមកក្នុងជីវិតរបស់អ្នក ។