មួយបន្ទាត់ម្តងៗ
មរ៉ូណៃ 10:32
បាវចនាម៉្ញូឆលឆ្នាំនេះ គឺជាការអញ្ជើញមួយមកពីមរ៉ូណៃដើម្បីដើរតាមព្រះអង្គសង្គ្រោះ ។
« មករកព្រះគ្រីស្ទ » ។
ព្រះគម្ពីរមាននូវការអញ្ជើញជាច្រើន ឲ្យមករកព្រះគ្រីស្ទ ។ សូមរកមើលឧទាហរណ៍មួយចំនួន ដែលរៀបរាប់នៅខាងក្រោយ ។ តើខគម្ពីរទាំងនេះ បង្រៀនអ្នកអំពីពរជ័យនៃការយាងមករកព្រះអង្គសង្គ្រោះយ៉ាងណាខ្លះ ? តើអ្នកអាចរកខគម្ពីរបន្ថែមទៀត ដែលមានការអញ្ជើញនេះឬទេ ?
ចូរបានល្អឥតខ្ចោះនៅក្នុងទ្រង់
« យើងពុំចាំបាច់ត្រូវស្រងាកចិត្តឡើយ បើកិច្ចខិតខំយ៉ាងខ្លាំងបំផុតរបស់យើង ឆ្ពោះទៅរកការល្អឥតខ្ចោះក្នុងពេលឥឡូវនេះ មើលទៅហាក់ដូចជាលំបាកយ៉ាងខ្លាំង ហើយគ្មានទីបញ្ចប់ក្តី ។ ការល្អឥតខ្ចោះ គឺមិនទាន់សម្រេចទេ ។ វាអាចកើតមានពេញលេញតែក្រោយពេលរស់ឡើងវិញ និងតាមរយៈព្រះអម្ចាស់តែប៉ុណ្ណោះ ។ វារង់ចាំមនុស្សទាំងអស់ដែលស្រឡាញ់ទ្រង់ ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ » ។
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Perfection Pending » Ensign, ខែវិច្ឆិកា ឆ្នាំ 1995, ទំព័រ 88 ។
ស្រឡាញ់ព្រះ
តើអ្នកអាចបង្ហាញព្រះវរបិតាសួគ៌ថា អ្នកស្រឡាញ់ទ្រង់ដោយរបៀបណា ? ចូរពិចារណាអំពីយោបល់ទាំងនេះ ហើយសូមបន្ថែមនូវយោបល់ផ្ទាល់ខ្លួនអ្នក ។ នៅក្នុងកំណត់ហេតុរបស់អ្នក ចូរសរសេរអំពី អ្វីដែលអ្នកនឹងធ្វើ ។
-
កាន់តាមព្រះព្រះបញ្ញត្តិ ។
-
ស្រឡាញ់ និងបម្រើដល់អ្នកដទៃ ។
-
បំពេញនូវការទទួលខុសត្រូវក្នុងសាសនាចក្រ ។
-
អធិស្ឋានដោយស្មោះ ។
ព្រះគុណទ្រង់ គឺល្មមគ្រប់គ្រាន់សម្រាប់អ្នក
« ពួកគ្រីស្ទានមួយចំនួនបានចោទប្រកាន់ដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយ … អំពីការបដិសេធព្រះគុណនៃព្រះ តាមរយៈការប្រកាសថា ពួកគេអាចទទួលបានសេចក្ដីសង្គ្រោះផ្ទាល់ខ្លួនពួកគេ ។ យើងឆ្លើយចំពោះការចោទប្រកាន់នេះថា… ‹ ត្បិតយើងព្យាយាមខំ… បញ្ចុះបញ្ចូលកូនចៅយើង… ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ ត្បិតយើងដឹងថា មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន › ( នីហ្វៃទី 2 25:23 ) ។ ហើយតើ ‹ អ្វីៗទាំងអស់ ដែលយើងអាចធ្វើបានមានអ្វីខ្លះ › ? ប្រាកដណាស់ វារួមបញ្ចូលទាំងការប្រែចិត្ត ( សូមមើល អាលម៉ា 24:11 ) និងពិធីបុណ្យជ្រមុជទឹក ការរក្សាបទបញ្ញត្តិ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត » ។
អែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ « Have You Been Saved ? » Liahona, ខែកក្កដា ឆ្នាំ 1998,ទំព័រ 68; Ensign, ខែឧសភា ឆ្នាំ 1998, ទំព័រ 56 ។
ព្រះគុណ
« ពាក្យ ព្រះគុណ ពេលប្រើនៅក្នុងព្រះគម្ពីរ គឺសំដៅសំខាន់ទៅលើជំនួយពីព្រះ និងកម្លាំងដែលយើងទទួល តាមរយៈដង្វាយធួននៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
ពិតចំពោះសេចក្តីជំនឿ ៖ ឯកសារយោងដំណឹងល្អ ( ឆ្នាំ 2004 ) ទំព័រ 127 ។
ល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ
ល្អឥតខ្ចោះដូចដែលបានប្រើនៅក្នុងបទគម្ពីរ មានន័យថា « បានអភិវឌ្ឍទាំងស្រុង ទាំងមូល និងពេញលេញ សុចរិតទាំងស្រុង ។ ល្អឥតខ្ចោះ ក៏អាចមានន័យផងដែរថា គ្មានអំពើបាប ឬគ្មានអំពើអាក្រក់មានតែព្រះគ្រីស្ទមួយប៉ុណ្ណោះ ល្អឥតខ្ចោះទាំងស្រុង ។ អ្នកដើរតាមពិតរបស់ព្រះគ្រីស្ទ អាចប្រែជាល្អឥតខ្ចោះ តាមរយៈព្រះគុណ និងដង្វាយធួនរបស់ទ្រង់ » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ« ល្អឥតខ្ចោះ » scriptures.lds.org ) ។
គ្មានផ្លូវឯណាទៀត
គ្មានផ្លូវឯណាទៀត— គ្មានវិធី ឬគ្មានសោះ ។
ក្រាហ្វិកដោយ ឌីសាញ ហ្វាម