តើយុវជនត្រូវតែបម្រើបេសកកម្ម ពេលគេឈានចូលដល់អាយុ 18 ឆ្នាំភ្លាមឬ ? ហើយតើយុវនារីត្រូវបានលើកទឹកចិត្តកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបម្រើបេសកកម្មនាពេលឥឡូវនេះ ដើម្បីពួកគេអាចទៅនៅអាយុ 19 ឆ្នាំឬ ?
នៅពេលប្រធាន ថូម៉ាស អេស ម៉នសុន បានប្រកាសអំពីការផ្លាស់ប្ដូរអាយុដែលអាចទៅបម្រើជាអ្នកផ្សព្វផ្សាយសាសនា នោះលោកមានប្រសាសន៍ថា « ខ្ញុំពុំឲ្យយោបល់ថា គ្រប់យុវជនទាំងអស់ នឹង— ឬ គួរតែ— បម្រើនៅពេលដល់អាយុនេះនោះទេ ។ ប៉ុន្ដែដោយផ្អែកលើកាលៈទេសៈរបស់បុគ្គល ក៏ដូចជាផ្អែកទៅលើការសម្រេចចិត្ត ដោយអ្នកដឹកនាំបព្វជិតភាពនានា នោះជម្រើសនេះ បានអនុវត្តក្នុងពេលឥឡូវនេះ ។1 ចូរពិចារណាអំពីសុខភាពខាងរាងកាយ និងខាងសតិអារម្មណ៍របស់អ្នក ការរៀបចំខាងថវិកា និងការរៀបចំខាងវិញ្ញាណ ។ អ្នកអាចប្រឹក្សាជាមួយឪពុកម្ដាយ និងអ្នកដឹកនាំបព្វជិតភាព អំពីពរជ័យទាំងនេះ នៅពេលសម្រេចចិត្តអំពីពេលត្រឹមត្រូវដើម្បីបម្រើ ។
ស្ដីអំពីយុវនារី ប្រធាន ម៉នសុន បានមានប្រសាសន៍ថា « យុវនារី… ពុំស្ថិតនៅក្រោមការបង្គាប់ដូចគ្នានេះ ដើម្បីបម្រើដូចជាយុវជននោះទេ ។ ទោះយ៉ាងណា យើងសូមអះអាងនឹងយុវនារីទាំងឡាយក្នុងសាសនាចក្រថា ពួកគេនឹងចូលរួមចំណែក យ៉ាងមានតម្លៃក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ហើយយើងសូមស្វាគមន៍ចំពោះការបម្រើរបស់ពួកគេ » ។2