២០១៥
ក្នុង​នាម​ជា​គ្រូ អាយុ ១៤ ឆ្នាំ ម្នាក់ តើ​ខ្ញុំ​ពិត​ជា​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការបង្រៀន​តាម​ផ្ទះ ?
ខែ កក្កដា ឆ្នាំ ២០១៥


ក្នុង​នាម​ជា​គ្រូ អាយុ ១៤ ឆ្នាំ ម្នាក់ តើ​ខ្ញុំ​ពិត​ជា​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី ចូល​រួម​ចំណែក ក្នុង ការបង្រៀន​តាម​ផ្ទះ ?

យោង​តាម​ព្រះគម្ពីរ គោលបំណង​នៃ​គ្រូបង្រៀន​តាម​ផ្ទះ​គឺ​ដើម្បី « ទៅ​ផ្ទះ​នៃ​សមាជិ​ម្នាក់ៗ ដើម្បី​សួរ​សុខ​ទុក្ខ ហើយ​ទូន្មាន​ពួកគេ​ឲ្យ​អធិស្ឋាន​ឲ្យ​ឮ និង នៅ​ទី​អាថ៌កំបាំង ហើយ​ឲ្យ​ធ្វើ​កាតព្វកិច្ច​គ្រួសារ​គ្រប់​យ៉ាង » ( គ. និង ស. ២០:៥១ ) ។ គ្រូ​បង្រៀន​តាម​ផ្ទះ « មើល​ការ​ខុស​ត្រូវ … ហើយ​នៅ​ជាមួយ និង ចម្រើន​កម្លាំង » ដល់​មនុស្ស​ដែល​ពួកគេ​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​បង្រៀន ( គ. និង ស. ២០:៥៣ ) ។ ពួកគេ « ព្រមាន ពន្យល់ ទូន្មាន និង បង្រៀន ហើយ អញ្ជើញ​មនុស្ស​ទាំងអស់ ឲ្យ​មក​រក​ព្រះគ្រីស្ទ » ( គ. និង ស. ២០:៥៩ ) ។

ឥឡូវ​នេះ​ចូរ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​ធ្វើ​ការណ៍​ទាំង​នោះ​បាន​ទេ ? » ចម្លើយ​គឺ បាន ។ សួរ​ដៃគូ​របស់​អ្នក​ថា​អ្នក​អាច​ចូលរួម​ចំណែក​បាន​ដោយ​របៀប​ណា ។ គាត់​អាច​ជួយ​អ្នក​រៀន​ធ្វើ​ការណាត់​ជួប ថ្លែង​ទីបន្ទាល់ ផ្ដល់​មេរៀន និង អ្វីៗ​ជា​ច្រើន​ថែម​ទៀត ។ បន្ទាប់​មក​អ្នក​អាច​ឃើញ​ដោយ​ខ្លួន​ឯង​ពី​របៀប​ដែល​អ្នក​អាច​ផ្ដល់​ពរ​ដល់​ជីវិត​នៃ​អ្នក​ទាំងឡាយ​ដែល​អ្នក​សួរ​សុខ​ទុក្ខ ហើយ​អ្នក​នឹង​មាន​ទំនុក​ចិត្ត​អំពី​ការ​ប្រើប្រាស់​អំណោយទាន​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នក ដើម្បី​បំពេញ​ការណ៍​នេះ និង ភារកិច្ច​បព្វជិតភាព​ជា​ច្រើន​ទៀត​អស់​មួយ​ជីវិត​របស់​អ្នក ។