យុវវ័យ
បង្គោលនៃពន្លឺ
ប្រធាន ម៉នសុន បានបង្រៀនថា យុវវ័យនៃសាសនាចក្រមាន « ការហៅបម្រើមួយដើម្បីឈរជាតំណាងនៃព្រះវិហារបរិសុទ្ធ បញ្ចាំងពន្លឺនៃដំណឹងល្អទៅកាន់ពិភពលោកដែលកាន់តែងងឹត » ។ លោកបានផ្តល់វិធីមួយចំនួនដែលអ្នកអាចធ្វើការណ៍នេះ ៖
-
ការចែកចាយដំណឹងល្អ
-
ជឿ
-
អភិវឌ្ឍសេចក្តីជំនឿ
-
ធ្វើជាពន្លឺមួយដល់អ្នកដទៃ
-
ចិញ្ចឹមបីបាច់ទីន្ទាល់របស់យើង រហូតដល់វាក្លាយជាយុថ្កាមួយសម្រាប់ជីវិតរបស់អ្នក
-
អាន និង សិក្សាព្រះគម្ពីរ
-
អធិស្ឋានជាទៀងទាត់ និង ដោយជាប់លាប់
-
បម្រើ
-
គោរពប្រតិបត្តិតាម
សូមពិចារណាដាក់ពិន្ទុឲ្យខ្លួនឯងពីលេខ ១ ដល់ ៥នៅក្នុងចំណុចទាំងនេះ ។ សម្រាប់ចំណុចណាដែលមានពិន្ទុតិចជាងគេ នោះអ្នកអាចសិក្សាប្រធានបទទាំងនេះនៅក្នុងព្រះគម្ពីរ ឬ ស្រាវជ្រាវវានៅលើគេហទំព័រ LDS.org ។ បន្ទាប់ពីអ្នកបានសិក្សាប្រធានបទទាំងនេះហើយ នោះអ្នកអាចគិតអំពីរបៀបដែលអ្នកអាចពង្រឹងចំណុចទាំងនេះ ហើយដាក់គោលដៅដើម្បីធ្វើតាមនោះ ។