ឆ្នាំ​២០១៧
គោលបំណង​នៃ​សមាគម​សង្គ្រោះ
January 2017


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

គោលបំណង​នៃ​សមាគម​សង្គ្រោះ

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។

Woman helping older man

ស៊ិស្ទើរ លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ មាន​ប្រសាសន៍​ថា គោលបំណង​នៃ​សមាគម​សង្គ្រោះ​គឺ​ដើម្បី « រៀបចំ​ស្ត្រី​សម្រាប់​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ តាមរយៈ​សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ​នោះ​ហើយ ដែល​យើង​រួម​ចំណែក​នៅក្នុង « ផ្នែក​ដ៏​សំខាន់​នៅក្នុង​កិច្ចការ » របស់​យើង ។

ខារ៉ូល អិម ស្ទេហ្វិន ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​មាន​ប្រសាសន៍​ថា សមាគមសង្គ្រោះ « គឺ​ជា​កិច្ចការ​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ។ « នោះ​គឺ​ជា​កិច្ចការ​ដែល​ស្ត្រី​នានា​បាន​ធ្វើ​នៅក្នុង​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ ហើយ​ជា​កិច្ចការ​ដែល​យើង​បន្ត​ធ្វើ » ។

នៅពេល​យើង​មើល​ទៅ​ស្ត្រី​សាសន៍​សាម៉ារី​នៅ​អណ្តូង​ទឹក ដែល​បាន​ទុក​ក្អម​ទឹក​ចោល ហើយ​បាន​រត់​ទៅ​ប្រាប់​មនុស្ស​ដទៃ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្យាការី ( សូមមើល យ៉ូហាន ៤:៦–៤២ ) ឬ នាង​ភីបេ ដែល​បម្រើ​មនុស្ស​ដទៃ​យ៉ាង​រីករាយ​ពេញ​មួយ​ជីវិត​របស់​នាង ( សូមមើល រ៉ូម ១៦:១–២ ) នោះ​យើង​ឃើញ​ពី​គំរូ​របស់​ស្ត្រី​នៅ​ក្នុង​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ ដែល​មាន​ភាព​សកម្ម​ក្នុង​ការមក​ឯ​ព្រះគ្រីស្ទ ។ ទ្រង់​គឺ​ជា​អង្គ​ដែល​បើក​ផ្លូវ​របស់​យើង​ទៅកាន់​ជីវិត​អស់កល្ប​ជានិច្ច ( សូមមើល យ៉ូហាន ៣:១៦ ) ។

នៅពេល​យើង​មើល​ពី​បងប្អូន​ស្រី​ត្រួសត្រាយ​របស់​យើង​នៅ​ទីក្រុង ណៅវូ រដ្ឋ អិលលីណោយ ដែល​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់ សារ៉ា ឃឹមបឹល កាល​ពី​ឆ្នាំ ១៨៤២ ដើម្បី​បង្កើត​អង្គការ​ផ្ទាល់​របស់​ពួកគាត់ នោះ​យើង​ឃើញ​ពី​ផែនការ​របស់​ព្រះ ក្នុងការ​នាំ​ឲ្យ​សមាគម​សង្គ្រោះ​មាន​រូបរាង​ឡើង ហើយ​ធ្វើ​តាម​អ្នក​កាន់​បព្វជិតភាព ។ បន្ទាប់​ពី អ៊ីឡៃស្សា អរ ស្នូ បាន​សរសេរ​ច្បាប់​នោះ​ហើយ ព្យាការី យ៉ូសែប ស៊្មីធ បាន​ពិនិត្យ​ច្បាប់​នោះ​ឡើង​វិញ ។ លោក​បាន​ដឹង​ថា​សាសនាចក្រ នឹង​មិន​អាច​បាន​រៀបចំ​ឡើង​បាន​ពេញលេញ​ឡើយ លុះត្រា​ក្រុម​ស្រ្តី​ត្រូវ​បាន​បង្កើត​ឡើង ។ លោក​បាន​មាន​ប្រសាសន៍​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការបូជា​របស់​ពួកគេ ប៉ុន្តែ​មាន​អ្វីៗ​ជាច្រើន​ដែល​កាន់តែ​ប្រសើរ ។ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​នឹង​រៀប​ចំ​ស្ត្រី​នៅ​ក្រោម​បព្វជិតភាព ទៅ​តាម​គន្លង​នៃ​បព្វជិតភាព » ។

« សមាគម​សង្គ្រោះ​មិន​ត្រឹម​តែ​ជា​ក្រុម​មួយ​ផ្សេង​ទៀត​របស់​ស្ត្រី ដែល​ព្យាយាម​ធ្វើ​កិច្ចការ​ល្អៗ​នៅក្នុង​ពិភពល​លោក​នេះ​ឡើយ ។ វា​ខុស​ពី​នោះ ។ វា​គឺ​ជា ‹ ក្រុម​មួយ​ដ៏​ប្រសើរ › ដោយសារ​ក្រុម​នេះ​ត្រូវបាន​បង្កើត​ឡើង​ក្រោម​សិទ្ធិ​អំណាច​បព្វជិតភាព ។ អង្គការ​នេះ​គឺ​ជា​ជំហាន​ដ៏​ចាំបាច់​នៅក្នុង​ការបើក​បង្ហាញ​កិច្ចការ​របស់​ព្រះ​នៅលើ​ផែនដី​នេះ » ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:២–៣, ១០; ៨៨:៧៣,គេហទំព័រ reliefsociety.lds.org

Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

កំណត់​ចំណាំ

  1. លីនដា ខេ ប៊ើតុន នៅក្នុង Sarah Jane Weaver « Relief Society Celebrates Birthday and More March 17 » Church News ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០១៥ news.lds.org ។

  2. លីនដា ខេ ប៊ើតុន នៅក្នុង Weaver « Relief Society Celebrates Birthday » ។

  3. ខារ៉ូល អិម ស្ទេហ្វិន នៅក្នុង Weaver « Relief Society Celebrates Birthday » ។

  4. យ៉ូសែប ស៊្មីធ នៅក្នុង Daughters in My Kingdom: The History and Work of Relief Society ( ឆ្នាំ ២០១១ ) ទំព័រ ១១–១២ ។

  5. Daughters in My Kingdom ទំព័រ ១៦ ។