យុវវ័យ
យើងអរគុណទ្រង់ចំពោះព្យាការី
តើព្យាការីរបស់យើង ប្រធានថូម៉ាស អេស ម៉នសុន បានជះឥទ្ធិពលដល់រូបអ្នកយ៉ាងណាខ្លះ ? តើអ្វីទៅដែលអ្នកនឹងចងចាំជាងគេបំផុតអំពីលោក ? សូមពិចារណាសរសេរនៅក្នុងទិនានុប្បវត្តិរបស់អ្នកអំពីប្រធានម៉នសុន និងជីវប្រវត្តិរបស់លោក — ដូចដែលលោកបានពិពណ៌នានៅក្នុងសារលិខិតរបស់លោកអំពីឥទ្ធិពលរបស់ព្យាការីមួយរូបៗដែលលោកចងចាំ ។
អ្នកក៏គួរជ្រើសយកពាក្យដកស្រង់របស់លោកដែលអ្នកចូលចិត្ត ហើយសរសេរវាដាក់នៅកន្លែងដែលអ្នកអាចមើលឃើញជារឿយៗ ដូចជានៅលើគម្របសឺម៊ី ឬសារខ្លីមួយក្នុងបន្ទប់របស់អ្នក ។ អ្នកថែមទាំងអាចធ្វើជារូបភាពមួយដែលមានពាក្យដកស្រង់នោះ ហើយដាក់ជារូបភាពផ្ទៃខាងក្រោយនៃទូរសព្ទរបស់អ្នក ! រាល់ពេលអ្នកឃើញពាក្យដកស្រង់នេះ អ្នកអាចសញ្ជឹងគិតអំពីសារៈសំខាន់នៃព្យាការីមួយរូបដែលនៅរស់ ហើយចងចាំថា លោកនៅទីនេះដើម្បីស្រឡាញ់ ហើយដឹកនាំយើងសព្វថ្ងៃ ។