២០១៩
ការការពារ​កុមារ​ពី​ការណ៍​អាសគ្រាម
ខែ តុលា ឆ្នាំ ២០១៩


ការការពារ​កុមារ​ពី​ការណ៍​អាសគ្រាម

mother and her son walking down a path

រូបភាព​គ្រួសារ​នៅក្រោម​ឆ័ត្រ កុមារា​អង្គុយ​នៅ​កាច់ជ្រុង​ផ្លូវ និង​រូប​កុមារ​ជា​ក្រុម​បាន​មក​ពី Getty Images បាន​ប្រើប្រាស់​សម្រាប់​គោលបំណង​បង្ហាញ​រូបភាព បាន​បង្ហាញ​ដោយ​ម៉ូដែល

ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បង្ហាញ​ថា សេចក្តីស្រឡាញ់​គឺ​ជា​អាវុធ​ដ៏​ខ្លាំង​មហិមា​បំផុត​ប្រឆាំង​នឹង​ការណ៍​អាសគ្រាម ៖ « ដូច​ឃ្លា​ដ៏​ល្បី​មួយ​ថ្លែង​ថា ‹ ការណ៍អាសគ្រាម​សម្លាប់​សេចក្តីស្រឡាញ់ › ប៉ុន្តែ​ចូរ​ចាំ​ថា សេចក្តីស្រឡាញ់​ក៏​សម្លាប់​ការណ៍អាសគ្រាម​វិញ​បាន​ដែរ » ។ នេះ​គឺជា​របៀប​បី​យ៉ាង​ដែល​ការបង្ហាញ​សេចក្តីស្រឡាញ់​ការពារ​កុមារ​ទាស់​នឹង​ឥទ្ធិពល​នៃ​ការណ៍អាសគ្រាម ។

ការការពារ ៖ « ខ្ញុំ​ស្រឡាញ់អ្នក »

បង្កើត​ទំនាក់ទំនង​មួយ​ដែល​កូនៗ​របស់​អ្នក​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព និង​មាន​គេ​ស្រឡាញ់ ។

ការឆ្លើយ​តប ៖ « ខ្ញុំ​នៅតែ​ស្រឡាញ់អ្នក »

សូម​និយាយ​អំពី​ការណ៍អាសគ្រាម​ជាមួយ​កូនៗ​របស់​អ្នក ហើយ​អញ្ជើញពួកគេ​ឲ្យ​មក​សួរ​អ្នក​ពេល​ពួកគេ​មាន​សំណួរ ។

ការព្យាបាល ៖ « ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​ជានិច្ច »

សូម​ធ្វើ​ការបញ្ជាក់​ប្រាប់​កូនៗ​របស់​អ្នក​ម្តង​ហើយ​ម្តង​ទៀត​ថា ទោះបី​ពួកគេ​មាន​បញ្ហា​ជាមួយ​ការណ៍​អាសគ្រាម​ក្តី ក៏​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ពុំ​ប្រែប្រួល​ឡើយ ។