ពួកសាវកនៅជុំវិញពិភពលោក
អែលឌើរស្ទីវ៉ែនសុនទៅទស្សនាប្រទេសឈីលី
ពួកសាវកធ្វើដំណើរជុំវិញពិភពលោក ដើម្បីផ្តល់ការងារបម្រើដល់មនុស្ស ហើយបង្រៀនពួកគេអំពីព្រះយេស៊ូវគ្រីស្ទ ។
អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន និងស៊ីស្ទើរ ឡេសា ស្ទីវ៉ែនសុន បានធ្វើដំណើរជាមួយប្រធាន រ័សុល អិម ណិលសុន និងស៊ីស្ទើរ វិនឌី ណិលសុន ទៅប្រទេសឈីលីសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយ ។ ព្រះវិហារបរិសុទ្ធថ្មីមួយត្រូវបានឧទ្ទិសឆ្លងនៅក្នុងទីក្រុងខនសិបសិន !
ព្រះវិហារបរិសុទ្ធថ្មីដ៏ស្រស់ស្អាតនេះគឺជាព្រះវិហារបរិសុទ្ធទីពីរដែលត្រូវសាងសង់នៅក្នុងប្រទេសឈីលី ហើយជាព្រះវិហារបរិសុទ្ធទី ១៨ នៅក្នុងអាមេរិកខាងត្បូង ។
មានការរញ្ជួយដីជាច្រើនកើតឡើងនៅក្នុងប្រទេសឈីលី ។ ព្រះវិហារបរិសុទ្ធ ខនសិបសិន ឈីលី មានគ្រឹះយ៉ាងពិសេសដើម្បីរក្សាវាពីការរងគ្រោះថ្នាក់ ប្រសិនបើមានផែនដីរញ្ជួយកើតឡើងនៅទីនោះ ។
ឡរ៉ា និង អាលីសៀ អូ បានជួយដាក់ថ្មចុងក្រោយគេនៅខាងក្រៅព្រះវិហារបរិសុទ្ធ ។ នេះត្រូវបានហៅថា ថ្មជ្រុងនៃព្រះវិហារបរិសុទ្ធ ។ បន្ទាប់មកព្រះវិហារបរិសុទ្ធរួចរាល់ដើម្បីឧទ្ទិសឆ្លង ។
កុមារបានមកជាមួយឪពុកម្តាយរបស់ពួកគេដើម្បីស្តាប់ប្រធានណិលសុនអធិស្ឋានពិសេសមួយដើម្បីឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ។
ឥឡូវនេះ សមាជិកស័ក្តិសមនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចចូលទៅខាងក្នុងព្រះវិហារបរិសុទ្ធ ដើម្បីផ្សារភ្ជាប់ក្រុមគ្រួសារពួកគេ ហើយបម្រើតាមរយៈការធ្វើបុណ្យជ្រមុជទឹកក្នុងព្រះវិហារបរិសុទ្ធ !
នេះជាអ្វីដែលអែលឌើរស្ទីវ៉ែនសុនបានថ្លែងអំពីការឧទ្ទិសឆ្លង ៖