២០១៩
សួស្តី​មក​ពី​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ !
ខែ តុលា ឆ្នាំ ២០១៩


សួស្តី មក​ពី​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ !

Hello from the Democratic Republic of the Congo

ជម្រាបសួរ​ពួក​យើង​ឈ្មោះ ម៉ាហ្គោ និង ប៉ោឡូ ។

ពួកយើង​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ។

សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ មាន​ទីតាំង​ស្ថិត​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល ។ មាន​ប្រជាជន​ប្រមាណ​ជា ៨០ លាន​នាក់​រស់នៅ​ទី​នោះ ។

ផ្នែក​ដ៏​ធំ​មួយ​នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ត្រូវបាន​គ្រប​ដណ្តប់​នៅក្នុង​ព្រៃដែល​កើត​ពី​ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង ។ វា​ជា​ជម្រក​ដល់​សត្វ​គួរ​ឲ្យ​ចាប់អារម្មណ៍​គ្រប់​ប្រភេទ​ដូចជា សត្វ​ដំរី ស្វា​ធំ និង​រមាស ។ សត្វ​នេះ​ត្រូវបាន​ហៅ​ថា​អូកាពី ។

សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​មានភាព​ល្បីល្បាញ​ដោយសារ​សិល្បៈ​ប្រពៃណី​ដ៏​ល្អ​ប្រពៃ​របស់​ប្រទេស​នេះ រួមទាំង​រូប​ចម្លាក់​ធ្វើ​ពី​ឈើ កន្ត្រក់​តម្បាញ និង​ម៉ាស់​តម្បាញ ។

ពួក​អ្នកផ្សព្វផ្សាយ​សាសនា​មក​ពី​សាសនាចក្រ​យើង​បាន​ចាប់ផ្តើម​បង្រៀន​ប្រជាជន​នៅ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ក្នុង​ឆ្នាំ ១៩៨៦ ។ ឥឡូវ​នេះ​មាន​ប្រជាជន​ជិត ៦០០០០ នាក់​ជា​សមាជិក​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

នៅ​ក្នុង​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ភាគច្រើន​ប្រជាជន​និយាយ​ភាសា​បារាំង​នៅ​ព្រះវិហារ ។ នោះ​គឺ​ជា​ភាសា​ផ្លូវការ​របស់​ប្រទេស​នេះ ។ ប៉ុន្តែ​មាន​ភាសា​ជិត ២៥០ ភាសា​ផ្សេង​ទៀត​ដែល​គេ​និយាយ​នៅក្នុង​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ !

ឆ្នាំ​នេះ សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​បាន​ទទួល​ព្រះវិហារ​បរិសុទ្ធ​ដំបូង​មួយ ! សមាជិក​សាសនាចក្រ​មាន​ចិត្ត​រីករាយ​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ប្រទេស​របស់​ពួកគេ ។

សូម​អរគុណ​ចំពោះ​ការ​មក​ការទស្សនា​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ជាមួយ​ពួកយើង ។ ជួប​គ្នា​ពេល​ក្រោយ​ទៀត !