« ការអញ្ជើញមកជួបពី យ៉ូហាន បាទីស្ទ » ទស្សនាវដ្តី ប្រិយមិត្ត ខែ កុម្ភៈ ឆ្នាំ ២០២១
សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២១
ការអញ្ជើញមកជួបពី យ៉ូហាន បាទីស្ទ
នៅថ្ងៃមួយ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី បានមានសំណួរមួយ ។ តើរបៀបមួយណាជារបៀបត្រឹមត្រូវដើម្បីធ្វើពិធីបុណ្យជ្រមុជទឹក ? ពួកគាត់អធិស្ឋានទូលសូមចម្លើយ ។
ទេវតាមួយអង្គបានយាងមក ។ ទេវតានោះគឺជា យ៉ូហាន បាទីស្ទ ។ លោកបានធ្វើពិធីបុណ្យជ្រមុជទឹកឲ្យ ព្រះយេស៊ូវ ។ លោកបានប្រាប់ពួកគេថា ពួកគេត្រូវការបព្វជិតភាពដើម្បីធ្វើពិធីបុណ្យជ្រមុជទឹកឲ្យមនុស្សគ្រប់គ្នា ។
យ៉ូហាន ប្រសិទ្ធពរដល់យ៉ូសែប និងអូលីវើរ ។ លោកបានប្រគល់ដល់ពួកគាត់នូវបព្វជិតភាព ។ ឥឡូវនេះ ពួកគេអាចធ្វើពិធីបុណ្យជ្រមុជទឹកតាមរបៀបដែលព្រះយេស៊ូវ បានទទួលបុណ្យជ្រមុជទឹកហើយ ។
យ៉ូសែប បានធ្វើបុណ្យជ្រមុជទឹកឲ្យ អូលីវើរ នៅក្នុងទន្លេ ។ បន្ទាប់មក អូលីវើរ បានធ្វើបុណ្យជ្រមុជទឹកឲ្យយ៉ូសែប ។ ក្រោយមកមនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹកផងដែរ ។
ពីព្រោះព្រះវរបិតាសួគ៌បានឆ្លើយតបការអធិស្ឋានរបស់ យ៉ូសែប ស៊្មីធ នោះបព្វជិតភាពក៏មានឡើងនៅលើផែនដីម្តងទៀត ។ ខ្ញុំអាចទទួលពិធីបុណ្យជ្រមុជទឹកដូចព្រះយេស៊ូវ បានទទួលដែរ ។
© 2021 by Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា ។ អនុមតិជាភាសាអង់គ្លេស ៖ ៦/១៩ ។ អនុមតិឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, January 2021. Cambodian. 17464 258