« ទស្សនាវដ្តីគ្រួសារសកលរបស់សាសនាចក្រ » ខែ វិច្ឆិកា ឆ្នាំ ២០២១ ។
ទស្សនាវដ្តីគ្រួសារសកលរបស់សាសនាចក្រ
ចាប់ពីខែ មករា ឆ្នាំ ២០២១ សាសនាចាប់ផ្តើមបោះពុម្ពផ្សាយ ទស្សនាវដ្តីសកលចំនួនបីច្បាប់ ៖ ទស្សនាវដ្តីប្រិយមិត្ត ( សម្រាប់កុមារដែលមានអាយុ ៣–១១ ឆ្នាំ ) ទស្សនាវដ្តីដើម្បីកម្លាំងនៃយុវជន ( សម្រាប់យុវវ័យដែលមានអាយុ ១១–១៨ ឆ្នាំ ) និង ទស្សនាវដ្តីលីអាហូណា ( សម្រាប់មជ្ឈិមវ័យ )។ ទស្សនាវដ្ដីទាំងនេះបានជំនួសទស្សនាវដ្ដីសាសនាចក្រទាំងបួនពីមុន ដែលក្នុងនោះទស្សនាវដ្តីចំនួនបីត្រូវបានបោះពុម្ពតែជាភាសាអង់គ្លេសប៉ុណ្ណោះ ។
នៅពេលពួកលោកប្រកាសអំពីទស្សនាវដ្ដីថ្មីទាំងនេះ គណៈប្រធានទីមួយបានថ្លែងថា« បំណងប្រាថ្នារបស់យើងចង់ឲ្យសមាជិកគ្រប់ទីកន្លែងនឹងជាវ ហើយស្វាគមន៍ឥទ្ធិពលដែលទ្រទ្រង់ដោយសេចក្តីជំនឿនេះឲ្យចូលទៅដល់ដួងចិត្ត និងគេហដ្ឋានរបស់ពួកគេ » ។ ( សារលិខិតគណៈប្រធានទីមួយចុះថ្ងៃ ទី ១៤ ខែ សីហា ឆ្នាំ ២០២០ ) ។
យើងកំពុងខិតខំធ្វើការយ៉ាងខ្លាំងដើម្បីប្រាកដថាមិនថាអ្នកមកពីប្រទេសស្លូវេនី ឬអេស្ប៉ាញ ប្រទេសម៉ាដាហ្គាស្កា ឬទីក្រុងម៉ាសាឈូសេតនោះទេ នេះគឺជាទស្សនាវដ្ដីសម្រាប់អ្នក ។ ដូច្នេះ មិនថាអ្នកនិយាយភាសាកូរ៉េ ឬគីរីបាទី មិនថា ផ្ទះរបស់ អ្នកធ្វើពីឥដ្ឋ ឬពីឫស្សី មិនថាអ្នកបានទទួលពិធីបុណ្យជ្រមុជទឹកកាលពី ៨០ ឆ្នាំមុន ឬកាលពីម្សិលមិញនោះទេ អត្ថបទទាំងនេះឆ្លុះបញ្ចាំងពីទីបន្ទាល់របស់អ្នក បទពិសោធន៍របស់អ្នក និងសេចក្តីជំនឿគ្រួសាររបស់អ្នក ។ នោះគឺជាពរជ័យដ៏អស្ចារ្យមួយនៃទស្សនាវដ្ដីសកលទាំងនេះ ៖ វាបានរួបរួមយើង ហើយរំឭកយើងថា យើងទាំងអស់គ្នាជាកម្មសិទ្ធិរបស់ក្រុមគ្រួសារសាសនាចក្រទូទាំងពិភពលោក ។
ការមានទស្សនាវដ្តីសកលចំនួនបីនឹងអនុញ្ញាតឲ្យសមាជិក ៩៧ ភាគរយ បានទទួលទស្សនាវដ្តីដែលបានបោះពុម្ពហើយ ជារៀងរាល់ខែ ឬរៀងរាល់ពីរបីខែ ទៀត ។ (កាលពីមុន ភាសាខ្លះទទួលបានទស្សនាវដ្ដីតែមួយប៉ុណ្ណោះក្នុងមួយឆ្នាំ ! ) សូមពិនិត្យមើលទំព័រសំណួរដែលត្រូវបានគេសួរជាញឹកញាប់ សម្រាប់ព័ត៌មានបន្ថែម អំពីថាតើមាតិកាទស្សនាវដ្តីនឹងត្រូវបានបោះពុម្ពជាភាសាផ្សេងៗគ្នាញឹកញាប់ប៉ុណ្ណា ។
នៅក្នុងការចងក្រងទស្សនាវដ្តីនៅក្នុងបណ្ណាល័យដំណឹងល្អ អ្នកនឹងឃើញផ្ទាំងមួយសម្រាប់ទស្សនាវដ្ដីសកលទាំងបី ក៏ដូចជាផ្ទាំងមួយសម្រាប់ការបោះពុម្ព ថ្មីសម្រាប់ តែឌីជីថល សម្រាប់យុវមជ្ឈិមវ័យដែលហៅថា យុវមជ្ឈិមវ័យប្រចាំសប្ដាហ៍ ប៉ុណ្ណោះ។ អ្នកអាចស្វែងយល់បន្ថែមអំពីការបោះពុម្ពនីមួយៗទាំងនេះនៅក្នុងផ្នែក « អំពីទស្សនាវដ្តីទាំងឡាយរបស់សាសនាចក្រ » ។