អំពី​ទស្សនាវដ្តីទាំងឡាយសាសនាចក្រ
សំណួរបន្ថែម​ដែល​សួរ​ជាញឹកញាប់
សំណួរបន្ថែម​ដែល​សួរ​ជាញឹកញាប់


« សំណួរបន្ថែម​ដែល​សួរ​ជាញឹកញាប់ » ក្នុង​ខែ មករា ឆ្នាំ ២០២១ ។

សំណួរបន្ថែម​ដែល​សួរ​ជាញឹកញាប់

រូបភាព
ម្ដាយ និង កូនស្រី

តើ​ខ្ញុំ​អាច​សួរ​សំណួរ​អំពី​ការជាវ​ទស្សនាវដ្តី​របស់​ខ្ញុំ​បាន​ដោយ​របៀបណា ?

ចំពោះ​សំណួរ​អំពី​ការជាវ​ទស្សនាវដ្តី​របស់​អ្នក​សូម​មើល store.ChurchofJesusChrist.org ហើយ​ស្វែងរក​លេខ​សម្រាប់​តំបន់​របស់​អ្នក នៅ​ពី​ក្រោម « ទំនាក់ទំនង​មក​កាន់​យើង​ខ្ញុំ » ។

តើ​នរណា​អាច​ទទួល​ការ​ជាវ​ទស្សនាវដ្តី​បោះ​ពុម្ព​ដោយ​ឥត​គិត​ថ្លៃ​បាន ?

គណៈប្រធាន​ទីមួយ​បាន​លើក​ទឹកចិត្ត​ដល់អ្នក​ដឹកនាំ​វួដ និង​សាខា​ឲ្យ​ជួយ​សមាជិក​ចូល​មើល​មាតិកា​ទស្សនាវដ្តី​បោះពុម្ព ឬ​ជា​ឌីជីថល​ពី​សាសនាចក្រ​តាម​វិធី​ខាងក្រោម ៖

ផ្តល់​ជូន​ទស្សនាវដ្ដី​ដល់​សមាជិក​ថ្មី​ដែល​បាន​ទទួល​ពិធី បុណ្យ​ជ្រមុជទឹក ៖ បន្ទាប់ពី​សមាជិកថ្មី​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ពួកគេ​គួរតែ​ត្រូវ​បាន​បង្ហាញ​ពី​របៀប​ចូលមើល​ទស្សនាវដ្ដី​សាសនាចក្រ​នៅ​ក្នុង​កម្មវិធី បណ្ណាល័យ​ដំណឹងល្អ ឬ​តាម​អ៊ីនធឺណិត ។ ប្រសិនបើ​ពួកគេ​ចងបាន​ទស្សនាវដ្តី​​បោះពុម្ព​ជាង សូម​ផ្តល់​ជូន​ការជាវ​ទស្សនាវដ្តី​ពេញ​មួយ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ពួកគេ ដោយ​ប្រើប្រាស់​ថវិកា​របស់​អង្គភាព ។

សូម​ផ្តល់​ទស្សនាវដ្ដី​ដល់​យុវជន និងកុមារ ៖ ដោយ​ប្រើ​ថវិការ​របស់​អង្គភាព​ហើយ​សូម​បន្ត​ការជាវ​ជូន​ដល់​កុមារ និង​យុវវ័យ​ទាំងអស់​ដែល​មក​ព្រះវិហារ​ដោយ​គ្មាន​ឪពុក ឬ​ម្តាយ ឬ​អាណាព្យាបាល ។

តើ​ខ្ញុំ​បញ្ជូន​អត្ថបទ អំពី​ទស្សនៈ និង​មតិ​កែ​លម្អ ទៅ​កាន់​ទស្សនាវដ្តី ទាំងឡាយ​ដោយ​របៀបណា ?

ដើម្បី​បញ្ជូន​អត្ថបទ គំនិត និង​មតិ​កែ​លម្អ ទៅ​កាន់​ទស្សនាវដ្តី ទាំងឡាយ​សូម​ប្រើ​តំណភ្ជាប់​ខាង​ក្រោម ៖

លីអាហូណា​សូម​ផ្ញើ​អត្ថបទ គំនិត​និង​មតិ​កែ​លម្អ មក​កាន់​ទស្សនាវដ្តី លីអាហូណា អនឡាញ ។

យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍ ៖ សូម​ផ្ញើ​អត្ថបទ គំនិត​និង​មតិ​កែ​លម្អ មក​កាន់​ទស្សនាវដ្តី យុវមជ្ឈិមវ័យ​ប្រចាំ​សប្ដាហ៍ អនឡាញ ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ សូម​ផ្ញើ​អត្ថបទ គំនិត​និង​មតិ​កែ​លម្អ មក​កាន់​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន អនឡាយ ឬ​អ៊ីម៉ែល​មក​កាន់​យើង ftsoy@ChurchofJesusChrist.org ។

ទស្សនាវដ្តី​ប្រិយមិត្ត ៖ សូម​ផ្ញើ​អត្ថបទ គំនិត​និង​មតិ​កែ​លម្អ មក​កាន់​ទស្សនាវដ្តី ប្រិយមិត្ត អនឡាយ ឬ​អ៊ីម៉ែល​មក​កាន់​យើង friend@ChurchofJesusChrist.org ។

ហេតុអ្វី​បានជា Ensign និង New Era ផ្លាស់ប្តូរ ?

អស់​ជាច្រើន​ឆ្នាំ សាសនាចក្រ​បាន​បោះពុម្ពផ្សាយ​ទស្សនាវដ្តី​ជា​ភាសា​អង់គ្លេស​ចំនួន​បី​ច្បាប់​គឺ ( ទស្សនាវដ្តី​ប្រិយមិត្ត​ New Era និង Ensign ) ព្រម​ទាំង​ទស្សនាវដ្តី​មួយ​ច្បាប់​ទៀត​ត្រូវ​បាន​បោះពុម្ព ជា​ភាសា​ផ្សេងៗ ( លីអាហូណា ) ។

ចាប់​ពី​ខែ មករា ឆ្នាំ ២០២១ ទស្សនាវដ្តី​ទាំងនេះ​នឹង​ជំនួស​ឲ្យ​ដោយ​ទស្សនាវដ្តី​ចំនួន​បី​ច្បាប់​នេះ​ដែល​នឹង​បម្រើ​ដល់​សមាជិក​ទូទាំង​ពិភពលោក​នៅ​ក្នុង​ភាសា​ជាច្រើន ៖ ទស្សនាវដ្តី​ប្រិយមិត្ត​សម្រាប់​កុមារ​ដែល​មាន​អាយុ ៣–១១ ឆ្នាំ ទស្សនាវដ្តី​ដើម្បី​កម្លាំង​នៃ​យុវជន​សម្រាប់​យុវវ័យ​ដែល​មាន​អាយុ ១១–១៨ ឆ្នាំ និង ទស្សនាវដ្តី​លីអាហូណា​សម្រាប់​មជ្ឈិមវ័យ ។

ទស្សនាវដ្តី​សកល​ទាំងនេះ​នឹង​ជួយ​ចែកចាយ​សារលិខិត​ដែលមាន​ការរួបរួម​គ្នា​កាន់តែច្រើន​សម្រាប់​ក្រុមអ្នក​អាន​ដ៏ទូលំទូលាយ ។ ភាពងាយស្រួល​នេះ​ក៏​អនុញ្ញាត​ឲ្យ​សាសនាចក្រ​បញ្ជូន​អត្ថបទ​មាតិកា​ទៅកាន់​តំបន់ផ្សេងៗ​នៃ​ពិភពលោក​កាន់តែ​ញឹកញាប់​ដែល​មិនធ្លាប់​មាន​ពីមុនមក​ផងដែរ ។

តើ​ខ្ញុំ​អាច​ជាវ​ដោយ​របៀប​ណា ?

អ្នក​អាច​ជាវ​នៅ​លើ​គេហទំព័រ store.ChurchofJesusChrist.org តាមរយៈ​មជ្ឈមណ្ឌល​ចែកចាយ​ក្នុង​មូលដ្ឋាន ឬ​តាម​រយៈ​ការ​ទាក់ទង​ទៅ​នាយកដ្ឋាន​សេវាកម្ម​ទូទាំង​ពិភពលោក ។ សម្រាប់​ជំនួយ​គាំទ្រ​នៅ​សហរដ្ឋ និង​ប្រទេស​កាណាដា សូម​ទូរសព្ទ​ទៅកាន់​លេខ ១-៨០០-៥៣៧-៥៩៧១ ។

តើ​ខ្ញុំ​អាច​ទទួល​បាន​ទស្សនាវដ្តី​ញឹកញាប់​ប៉ុណ្ណា​ដែរ ?

ចាប់​ពី​ខែ មករា ឆ្នាំ ២០២១ ទស្សនាវដ្តី​ដែល​បោះពុម្ព​ជា​សៀវភៅ និង​ជា​ឌីជីថល​នឹង​មាន​ឲ្យ​ប្រើប្រាស់​ជា​រៀងរាល់​ខែ ដែល​មាន​ក្នុង​ភាសា​ដូច​តទៅ ៖ ស៊ីប៊ូអាណូ, ចិន, ចិនសម្រាយ, ដាណឺម៉ាក​, ហូឡង់​, អង់គ្លេស, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ហុងគ្រី, អ៊ីតាលី, ជប៉ុន​, កូរ៉េ, ណ័រវ៉េ, ព័រទុយហ្គាយ, រុស្សី, សាម័រ, អេស៉្បាញ, ស៊ុយអែត, តាកាឡុក, ថៃ, តុងហ្គា និង អ៊ុយក្រែន ។

ភាសា​ដូច​តទៅនេះ នឹង​មាន​ជា​ទស្សនាវដ្តី​បោះពុម្ព និង​ជា​ឌីជីថល​នឹង​មានជា​រៀងរាល់​ពីរខែ​ម្តង ( ប្រាំមួយ​ដង​ក្នុង​មួយឆ្នាំ ) ៖ អាល់បានី​, អាមេនី, ប៊ីស៊ីឡា, ប៊ុលហ្គារី, ខ្មែរ, ក្រូអាត, ឆែក, អេស្តូនី, ហ្វីជី, ក្រិក, អ៊ីស្លង់,​ឥណ្ឌូណេស៊ី, គិរីបាទី, ឡាវៀ, លីទុយអានី, ម៉ាឡាកា, ម៉ាស្សែ, ម៉ុងហ្គោលី, ប៉ូឡូញ, រ៉ូមានី​, ស្លូវានី, ស្វាហីលី, តាហ៊ីទី និង​វៀតណាម ។ បន្ថែម​ពី​លើ​នេះ មាតិកា​ទស្សនាវដ្តី​ដែល​បាន​ជ្រើស​រើស​ដែល​នឹង​មាន​ជា​ភាសា​ទាំងនេះ​ជា​ឌីជីថល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​ទស្សនាវដ្តី​បោះពុម្ព​ជាសៀវភៅ​មិនមាន ។

ភាសា​ដូច​តទៅនេះ នឹង​មាន​មាតិកា​ទស្សនាវដ្តី​ដែល​បាន​ជ្រើសរើស​ជារៀងរាល់ខែ​តែជា​ឌីជីថល​ប៉ុណ្ណោះ ៖ អាហ្វ្រិក, អាម៉ារី, អារ៉ាប់, ភូមា, ឆូគី, អ៊ីហ្វក, ហ្វូនី, ហ្សកហ្ស៊ី, ហៃទី, ហឺស, ហិណ្ឌូ, ហិណ្ឌូ (ហ្វីជី), ម៉ុង, អ៊ីកបូ, អ៊ីឡូកាណូ, គីនីវ៉ាន់ដា, កូសារ៉េន, ឡាវ, លីនដាឡា, ម៉ាឡេ, ម៉ាល់តា, នេប៉ាល់, ប៉ាឡាអួន, ផឺនផេន, អេស សូថូ, ស៊ែប៊ី, សូណា, ស៊ីហាឡា, ស្លូវ៉ាគី, តាមិល, តេលេហ្គូ, ហូលីបា, ស្វាណា, ទួរគី, ធ្វី, អ៊ូរឌូ, ហ្សូសា, យ៉ាប៉ាយ, យូរូវ និង​ ហ្សូលូ ។

បោះពុម្ព