ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ព្យាការី​មរមន


« ព្យាការី​មរមន » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ២០២៣ )

ពាក្យ​សម្ដី​នៃ​មរមន ១; មរមន ១–៨

3:23

ព្យាការី​មរមន

ការសរសេរ​ព្រះគម្ពីរ​មរមន

មនុស្ស​ជាច្រើន​បង្កើត​អាវុធ មរមន​ជា​កុមារ ហើយ​ម្តាយ​របស់​លោក​ឈរ​នៅ​ក្បែរ​តុ​ដែល​មាន​ដាវ​ជាច្រើន​លើ​នោះ

មរមន​ជា​សាសន៍​នីហ្វៃ​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​ធំ​ឡើង​នៅក្នុង​ពេល​ដែល​មនុស្ស​ជាច្រើន​មិន​បាន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ​នោះ​ទេ ។ ប្រជាជន​បាន​ប្លន់ និង​សម្លាប់​គ្នា​ទៅវិញ​ទៅមក​ដើម្បី​លុយ និង​អំណាច ។ មាន​សង្គ្រាម​ជាច្រើន ។

នីហ្វៃទី៣ ៥:១២–១៣; នីហ្វៃទី៤ ១:២៧–៤៩; មរមន ១:១–៣, ១៥, ១៨–១៩

អាំម៉ារ៉ុន​និយាយ​ទៅកាន់​មរមន និង​ម្តាយ​របស់​លោក​នៅពេល​ដែល​ពួកគេ​ប្រមូល​ផលដំណាំ ហើយ​មនុស្ស​ជាច្រើន​ធ្វើការ​ក្នុង​វាល​នៅក្បែរ​នោះ

នៅ​ពេល​ដែល​មរមន​មាន​អាយុ ១០​ឆ្នាំ​ បុរស​ម្នាក់​ឈ្មោះ​អាំម៉ារ៉ុន បាន​មក​រក​លោក ។ អាំម៉ារ៉ុន​បាន​រក្សា​បញ្ជី​ទាំងឡាយ​នៃ​ប្រវត្តិសាស្រ្ត​សាសន៍​នីហ្វៃ ។ អាំម៉ារ៉ុន​ទុកចិត្ត​លើ​មរមន ហើយ​បាន​ប្រាប់​លោក​ថា បញ្ជី​ទាំងនោះ​ត្រូវបាន​លាក់​នៅក្នុង​ភ្នំ​មួយ ។ អាំម៉ារ៉ុន​បាន​និយាយ​ថា នៅពេល​ដែល​មរមន​មាន​អាយុ ២៤ឆ្នាំ មរមន​គួរតែ​សរសេរ​អ្វី​ដែល​លោក​បាន​ឃើញ​អំពី​ប្រជាជន​របស់​ពួកលោក ហើយ​បន្ថែម​វា​ទៅក្នុង​បញ្ជី​ទាំងនោះ ។

នីហ្វៃទី៤ ១:៤៧–៤៩; មរមន ១:២–៤

មរមន​ជា​ក្មេង​ជំទង់​អធិស្ឋាន​នៅក្នុង​ព្រៃ ហើយ​មាន​ពន្លឺ​នៅ​ជុំវិញ​លោក

នៅពេល​ដែល​មរមន​ធំ​ឡើង លោក​បាន​ចងចាំ​អ្វី​ដែល​អាំម៉ារ៉ុន​បាន​សុំ​ឲ្យ​លោក​ធ្វើ ។ នៅពេល​ដែល​មរមន​មាន​អាយុ ១៥ឆ្នាំ ព្រះអម្ចាស់​បាន​យាង​មកជួប​លោក ។ មរមន​បាន​រៀន​អំពី​សេចក្ដីល្អ​របស់​ព្រះយេស៊ូវ ។

មរមន ១:៥, ១៥

មរមន​ជា​ក្មេងជំទង់​ពាក់​គ្រឿងសឹក ហើយសម្លឹងមើល​កងទ័ព​សាសន៍​នីហ្វៃ

ទោះបីជា​មរមន​នៅ​ក្មេង តែ​លោក​រឹងមាំ ។ ពួកសាសន៍​នីហ្វៃ​បាន​ជ្រើសរើស​លោក ដើម្បី​ដឹកនាំ​កងទ័ព​របស់​ពួកគេ ។ មរមន​ស្រឡាញ់​ប្រជាជន​អស់​ពី​ដួងចិត្ត​របស់​លោក ។ លោក​ចង់​ឲ្យ​ពួកគេ​គោរព​តាម​ព្រះ និង​មាន​ភាពរីករាយ ។

មរមន ២:១–២, ១២, ១៥, ១៩; ៣:១២

មរមនជា​យុវជន​ពេញវ័យ​មើលទៅសោកសៅ ហើយ​អធិស្ឋាន និង​ដែនដី​ដែល​ឆេះ​សន្ធោរ​សន្ធៅ​នៅ​ខាងក្រោយ

មរមន​បាន​ព្យាយាម​ជួយ​ប្រជាជន ។ លោក​បាន​អធិស្ឋាន​សម្រាប់​ពួកគេ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប្រជាជន​បាន​ដឹង​ថា ពួកគេ​កំពុង​ធ្វើ​រឿង​អាក្រក់ ប៉ុន្តែ​ពួកគេ​នឹង​មិន​ប្រែចិត្ត​ទេ ។ ពួកគេ​មិនមាន​អំណាច​របស់​ព្រះ ដើម្បី​ជួយ​ពួកគេ​ទៀត​ទេ ។ ដោយសារ​តែ​ពួកគេ​មិនមាន​សេចក្ដី​ជំនឿ អព្ភូតហេតុ​បាន​បញ្ឈប់ ។ ពួកគេ​បាន​បន្ត​ប្រយុទ្ធ ហើយ​ពួកគេ​ជាច្រើន​បាន​ស្លាប់ ។ មរមន​បាន​សោកសៅ ។

មរមន ១:១៣–១៤, ១៦–១៩; ២:២៣–២៧; ៣:១–១២; ៤:៥, ៩–១២; ៥:១–៧

មរមន​សរសេរ​នៅលើ និង​រៀបចំ​ផ្ទាំង​លោហៈ​ទាំងឡាយ

នៅពេល​ដែល​មរមន​មាន​អាយុ​ប្រហែល ២៤​ឆ្នាំ លោក​បាន​ទៅ​ភ្នំ​ដែល​បញ្ជី​ទាំងឡាយ​ត្រូវ​បាន​លាក់​ទុក ។ លោក​បាន​ចាប់ផ្តើម​សរសេរ​រឿងរ៉ាវ និង​ការបង្រៀន​ទាំងឡាយ​របស់​ប្រជាជន​នៅលើ​ផ្ទាំង​លោហៈ​ទាំងនោះ ។ ព្រះ​បាន​ជួយ​លោក​ឲ្យ​ដឹង​ពី​អ្វី​ដែល​លោក​គួរ​សរសេរ ។ មរមន​បាន​ធ្វើការ​លើ​បញ្ជី​នោះ​អស់​ជាច្រើន​ឆ្នាំ ។ សព្វ​ថ្ងៃ​នេះ បញ្ជី​នេះ​ត្រូវបាន​ហៅ​ថា ព្រះគម្ពីរ​មរមន ។

ពាក្យ​សម្ដី​នៃ​មរមន ១:៣–៩; មរមន ១:៣–៤; ២:១៧–១៨

មរមន ភរិយា​របស់​លោក និង​កូនៗ​របស់​លោក​ធ្វើដំណើរ

បន្ទាប់ពី​សង្គ្រាម​ជាច្រើន ពួកសាសន៍​លេមិន​បាន​សម្លាប់​ពួកសាសន៍​នីហ្វៃ​ស្ទើរតែ​ទាំងអស់ ។ មរមន​ដឹង​ថា ប្រជាជន​របស់​លោក​នឹង​បាត់អស់​ទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ។ លោក​សោកសៅ ព្រោះ​ពួកគេ​មិន​បាន​ប្រែចិត្ត និង​ទូលសូម​ជំនួយ​ពី​ព្រះ ។ ប៉ុន្តែ​លោក​បាន​អធិស្ឋាន និង​ទូលសូម​ព្រះ​ដើម្បី​ការពារ​ផ្ទាំង​ទាំងឡាយ ។ លោក​បាន​ដឹង​ថា ផ្ទាំង​ទាំងនេះ​នឹង​មាន​សុវត្ថិភាព​ព្រោះ​វា​មាន​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​នោះ ។

ពាក្យ​សម្ដី​នៃ​មរមន ១:១១; មរមន ៥:១១; ៦:៦, ១៦–២២

មរមន​ជា​បុរស​ចំណាស់​ប្រគល់​ផ្ទាំង​លោហៈ​ទៅឲ្យ​កូនប្រុស​របស់លោក មរ៉ូណៃ ។

មរមន​ចង់​ឲ្យ​ប្រជាជន​ជឿ​លើ​ព្រះយេស៊ូវ ។ លោក​សង្ឃឹម​ថា មនុស្ស​ជាច្រើន​នឹង​អាន​គម្ពីរ​នេះ​នា​ពេល​អនាគត ។ ជាពិសេស លោក​ចង់​ឲ្យ​គ្រួសារ​របស់​ពួកសាសន៍​លេមិន​អាន​វា​នៅ​ថ្ងៃ​ណាមួយ ។ ប្រសិនបើ​ពួកគេ​បាន​អាន នោះ​ពួកគេ​នឹង​រៀន​អំពី​ព្រះយេស៊ូវ ។ មុនពេល​មរមន​ស្លាប់ លោក​បាន​ប្រគល់​បញ្ជី​នោះ​ដល់​មរ៉ូណៃ ជា​កូនប្រុស​របស់​លោក​ ដើម្បី​រក្សាឲ្យ​មាន​សុវត្ថិភាព ។

ពាក្យ​សម្ដី​នៃ​មរមន ១:១–២; មរមន ៣:១៧–២២; ៥:៨–២៤; ៦:៦; ; ៨:១