« ថ្ងៃទី ២៨ ខែមករា–ថ្ងៃទី ៣ ខែកុម្ភៈ ។ ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣ ៖ : ‹ ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២៨ ខែមករា–ថ្ងៃទី ៣ ខែកុម្ភៈ ។ ម៉ាថាយ ៣ ម៉ាកុស ១ លូកា ៣ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩
ថ្ងៃទី ២៨ ខែមករា–ថ្ងៃទី ៣ ខែកុម្ភៈ
ម៉ាថាយ ៣; ម៉ាកុស ១; លូកា ៣
« ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ »
ចាប់ផ្ដើមដោយការអាន ម៉ាថាយ ៣; ម៉ាកុស ១; និង លូកា ៣ ។ នៅពេលអ្នកអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធឲ្យជួយអ្នកយល់អំពីជំពូកទាំងនេះ នោះទ្រង់នឹងប្រទានយោបល់ដល់អ្នក ដែលវាមានជាពិសេសសម្រាប់អ្នក ។ សូមកត់ត្រាចំណាប់អារម្មណ៍ទាំងនេះ ហើយធ្វើផែនការដើម្បីអនុវត្តវា ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់អាចផ្លាស់ប្ដូរអ្នក ។ លូកា បានដកស្រង់ការព្យាករណ៍របស់លោកអេសាយពីបុរាណដែលពិពណ៌នាអំពីបេសកកម្មរបស់យ៉ូហាន បាទីស្ទ ហើយនឹងឥទ្ធិពលនៃការយាងមករបស់ព្រះអង្គសង្គ្រោះនឹងមាន ៖ « គ្រប់ទាំងច្រកភ្នំនឹងបានលុបឲ្យពេញ គ្រប់ទាំងភ្នំធំតូចនឹងត្រូវបន្ទាបទៅ ផ្លូវក្ងិចក្ងក់នឹងទៅជាត្រង់ ហើយផ្លូវរដិបរដុបនឹងបានរាបស្មើទៅវិញ » ( លូកា ៣:៥សូមមើលផងដែរអេសាយ ៤០:៤ ) ។ នេះ គឺជាសារលិខិតមួយសម្រាប់យើងទាំងអស់គ្នា រួមទាំងអ្នកទាំងឡាយដែលគិតថាពួកគេពុំអាចផ្លាស់ប្ដូរបាន ឬពុំចាំបាច់ត្រូវការផ្លាស់ប្ដូរ ។ ប្រសិនបើមានអ្វីដែលនៅនឹងជាអចិន្ត្រៃយ៍ដូចជាភ្នំ អាចត្រូវបានរាបស្មើរ នោះព្រះអម្ចាស់ពិតជាអាចជួយយើងឲ្យតម្រង់ផ្លូវរដិបរដុបរបស់យើងបាន ( សូមមើលលូកា ៣:៤–៥ ) ។ នៅពេលយើងទទួលយកការអញ្ជើញរបស់យ៉ូហាន បាទីស្ទ ឲ្យប្រែចិត្ត ហើយផ្លាស់ប្ដូរ យើងរៀបចំគំនិត និងដួងចិត្តរបស់យើងដើម្បីទទួលព្រះយេស៊ូវគ្រីស្ទ ដើម្បីយើងអាច « នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះ » (លូកា ៣:៦) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ដំណឹងល្អរបស់ម៉ាកុស
តើ ម៉ាកុស ជានរណា ?
នៅក្នុងចំណោមអ្នកនិពន្ធដំណឹងល្អទាំងឡាយ នោះយើងស្គាល់ម៉ាកុស តិចតួចណាស់ ។ យើងដឹងថាលោកគឺជាដៃគូផ្សព្វផ្សាយសាសនារបស់ប៉ុល ពេត្រុស និងអ្នកផ្សព្វផ្សាយសាសនាដទៃច្រើនទៀត ។ មានអ្នកប្រាជ្ញខាងគម្ពីរបរិសុទ្ធជាច្រើនបានជឿថា ពេត្រុសបានដឹកនាំម៉ាកុសឲ្យកត់ត្រាព្រឹត្តការណ៍នានាអំពីជីវិតរបស់ព្រះអង្គសង្គ្រោះ ។ ដំណឹងល្អរបស់ម៉ាកុស ទំនងជាត្រូវបានសរសេរពីមុនមនុស្សបីនាក់ទៀត ។
សូមមើលផងដែរ Bible Dictionary « Mark » ។
ម៉ាថាយ ៣:១–១២; ម៉ាកុស ១:១–៨; លូកា ៣:២–១៨
ការប្រែចិត្តគឺជាការផ្លាស់ប្តូរដ៏ធំមួយក្នុងគំនិត និង ដួងចិត្ត ។
បេសកកម្មរបស់យ៉ូហានបាទីស្ទ គឺត្រូវរៀបចំដួងចិត្តមនុស្សឲ្យទទួលព្រះអង្គសង្គ្រោះ ហើយប្រែក្លាយកាន់តែដូចជាទ្រង់ ។ តើលោកធ្វើបានតាមរបៀបណា ? លោកបានប្រកាស « ឲ្យប្រែចិត្តចុះ » (ម៉ាថាយ ៣:២) ។ លោកបានប្រើរូបភាពដូចជាផ្លែឈើរ និងស្រូវសាលី ដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រែចិត្ត ដើម្បី ទទួលព្រះគ្រីស្ទ ( សូមមើល លូកា ៣:៩, ១៧) ។
តើរូបភាពផ្សេងទៀតដែលអ្នករកឃើញនៅក្នុងដំណើររឿងនៃការបម្រើរបស់យ៉ូហានបាទីស្ទមានអ្វីខ្លះ ? សូមពិចារណាធ្វើការគូសចំណាំវានៅ ក្នុងគម្ពីររបស់អ្នក ឬគូរូបវានៅក្នុងសៀវភៅកត់ត្រាការសិក្សា ។ តើរូបភាពទាំងនេះបង្រៀនអំពីគោលលទ្ធិ និងភាពចាំបាច់នៃ ការប្រែចិត្តយ៉ាងណាខ្លះ ?
ការប្រែចិត្តពិតប្រាកដ គឺជា « ការផ្លាស់ប្តូគំនិត ការយល់ដឹងថ្មីអំពីព្រះ អំពីខ្លួនរបស់យើងផ្ទាល់ និងអំពីពិភពលោកនេះ ។… [វាមានន័យថា]គឺ « ការបែរដួងចិត្ត និង ឆន្ទៈទៅរកព្រះ » ( Bible Dictionary, « Repentance ») ។ នៅក្នុង លូកា ៣:៧–១៤, តើមានការផ្លាស់ប្ដូរអ្វីខ្លះ ដែលយ៉ូហាន អញ្ជើញមនុស្សឲ្យផ្លាស់ប្ដូរ ដើម្បីរៀបចំខ្លួនទទួលព្រះគ្រីស្ទ ? តើការប្រឹក្សានេះអាចអនុវត្តចំពោះអ្នកយ៉ាងដូចម្ដេច ? តើអ្នក អាចបង្ហាញថាអ្នកប្រែចិត្តដោយពិតយ៉ាងដូចម្ដេច ? ( សូមមើល លូកា ៣:៨) ។
សូមមើលផងដែរ ការបកប្រែរបស់យ៉ូសែប ស្ម៊ីធ, លូកា ៣:៤–១១ ( នៅក្នុង the Bible appendix ); Bible Dictionary, « John the Baptist »; ឌី. ថត គ្រីស្តូហ្វឺសិន, « The Divine Gift of Repentance, » Ensign ឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨-៤១ ) ។
តើពួកផារិស៊ី និងពួកសាឌូស៊ីជានរណា ?
ពួកផារិស៊ី គឺជាសមាជិកនៃបក្សសាសនាយូដាមួយដែលមានអំនួតចំពោះខ្លួនឯងក្នុងការអង្កេតតាមច្បាប់របស់ម៉ូសេយ៉ាងតឹងរឹង ។ ពួកគេមានទំនោរដើម្បីកាត់បន្ថយសាសនាឲ្យទៅអង្កេតតាមឥរិយាបទនៃពិធីផ្សេងៗជាច្រើនវិញ ។ ពួកសាឌូស៊ី ជាពួកសាសន៍យូដាមានសម្បត្តិស្ដុកស្ដមដែលស្ថិតក្នុងលំដាប់មួយដ៏សំខាន់ក្នុងសាសនា និងមានឥទ្ធិពលខាងនយោបាយ ។ ពួកគេមិនជឿលើគោលលទ្ធិនៃការរស់ឡើងវិញទេ ។ ក្រុមទាំងពីរនេះ បានវង្វេងចេញពីបំណងដើមនៃក្រឹត្យវិន័យរបស់ព្រះ ហើយសមាជិករបស់ពួកគេជាច្រើនបានបដិសេធន៍មិនទទួលយកសារលិខិតរបស់ព្យាការីនៃព្រះ ជាយ៉ូហាន បាទីស្ទ ។
សូមមើលផងដែរ ម៉ាថាយ ២៣:២៧; យ៉ូហាន ១:១៩–២៤; Bible Dictionary, « Pharisees » និង « Sadducees » ។
ម៉ាថាយ ៣:១៣–១៧; ម៉ាកុស ១:៩–១១; លូកា ៣:១៥–១៦, ២១–២២
ព្រះយេស៊ូវគ្រីស្ទបានជ្រមុជទឹកដើម្បី« បំពេញសេចក្ដីសុចរិតគ្រប់យ៉ាង » ។
នៅពេលអ្នកជ្រមុជទឹក អ្នកបានដើរតាមគំរូរបស់ព្រះអង្គសង្គ្រោះ ។ សូមប្រៀបធៀបអ្វីដែលអ្នកបានរៀនមកពីដំណើររឿងនៃបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះទាំងនេះ ទៅនឹងអ្វី ដែលបានកើតឡើងអំឡុងពេលពិធីបុណ្យជ្រមុជទឹករបស់អ្នក ។
តើនរណាជ្រមុជទឹកថ្វាយព្រះយេស៊ូវ ហើយគាត់កាន់សិទ្ធិអំណាចអ្វី ? |
តើនរណាបានជ្រមុជទឹកឲ្យអ្នក ហើយគាត់កាន់សិទ្ធិអំណាចអ្វី ? |
តើព្រះយេស៊ូវបានជ្រមុជទឹកនៅទីណា ? |
តើអ្នកបានជ្រមុជទឹកនៅកន្លែងណា ? |
តើព្រះយេស៊ូវបានជ្រមុជទឹកយ៉ាងដូចម្ដេច ? |
តើអ្នកទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច ? |
ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទជ្រមុជទឹក ? |
ហេតុអ្វីអ្នកជ្រមុជទឹក ? |
តើព្រះវរបិតាសួគ៌បង្ហាញថាទ្រង់សព្វព្រះទ័យនឹងព្រះយេស៊ូវយ៉ាងដូចម្ដេច ? |
តើព្រះវរបិតាសួគ៌បង្ហាញថាទ្រង់សព្វព្រះទ័យនៅពេលអ្នកជ្រមុជទឹកតាមរបៀបណា ? តើទ្រង់បានបង្ហាញពីការអនុញ្ញាតរបស់ទ្រង់ចាប់តាំងពីពេលនោះមកយ៉ាងដូចម្ដេច ? |
នីហ្វៃបានកត់ត្រាអំពីការបង្រៀនសំខាន់ៗមួយចំនួនអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ ។ តើពាក្យសម្ដីរបស់លោកនៅក្នុង នីហ្វៃទី ២ ៣១ បង្រៀនអ្នកអ្វីខ្លះ ? សូមពិចារណាធ្វើការកត់ត្រាបទពិសោធន៍ពិធីបុណ្យជ្រមុជទឹករបស់អ្នកនៅក្នុងសៀវភៅកត់ត្រាមួយ ។
សូមមើលផងដែរ យ៉ូហាន ១:៣២–៣៣; ម៉ូសាយ ១៨:៨–១១; គោលលទ្ធិ និង សេចក្តីសញ្ញា ១៣:១; ២០:៣៧, ៦៨–៧៤; « ពិធីបុណជ្រមុជទឹករបស់ព្រះយេស៊ូវ » ( វីដេអូ, LDS.org ) ។
ម៉ាថាយ ៣:១៦–១៧; ម៉ាកុស ១:៩–១១; លូកា ៣:២១–២២
តើព្រះគម្ពីរបរិសុទ្ធបង្រៀនថាសមាជិកនៃក្រុមព្រះគឺជាតួអង្គបីដាច់ផ្សេងពីគ្នាដែរឬទេ ?
ព្រះគម្ពីរបរិសុទ្ធ មាននូវភស្ដុតាងជាច្រើនដែលថាសមាជិកនៃក្រុមព្រះគឺជាតួអង្គបីដាច់ផ្សេងពីគ្នា ។ ឧទាហរណ៍ ដំណើររឿងអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះ គាំទ្រដល់គោលលទ្ធិថាព្រះគឺជាព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធ មានតួអង្គបីដាច់ផ្សេងពីគ្នា ។ ព្រះជាព្រះវរបិតា បានមានបន្ទូលមកពីស្ថានសួគ៌ ហើយព្រះវិញ្ញាណបរិសុទ្ធ ( តំណាងដោយសត្វព្រាបស ) បានចុះមកលើព្រះអង្គសង្គ្រោះពេលទ្រង់ត្រូវបានជ្រមុជទឹក ។ ទាំងនេះគឺជាបទគម្ពីរផ្សេងទៀតមួយចំនួនដែលបង្រៀនអំពីសេចក្ដីពិតដូចគ្នានេះ ៖ លោកុប្បត្តិ ១:២៦–២៧; ម៉ាថាយ ១៧:១–៥; យ៉ូហាន ១៧:២០–២៣; កិច្ចការ ៧:៥៥–៥៦; និងគោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
យ៉ូហាន បាទីស្ទ កាន់បព្វជិតភាពអើរ៉ុន តើយើងអាចរៀនអ្វីខ្លះអំពី បព្វជិតភាពអើរ៉ុន នៅពេលយើងសិក្សាអំពីលោក ? តើគំរូរបស់យ៉ូហានអាចជួយដល់អ្នកកាន់បព្វជិតភាពអើរ៉ុនបំពេញកាតព្វកិច្ចរបស់ពួកគេយ៉ាងដូចម្ដេច ? ( សូមមើលផងដែរ គ. និងស. ១៣:១; ២០:៤៦–៦០ ) ។
ដើម្បីបង្រៀនសមាជិកគ្រួសារអំពីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ សូមពិចារណាធ្វើការដាក់តាំងវត្ថុកខ្វក់មួយ ហើយឲ្យសមាជិកគ្រួសារលាងសម្អាតវាដោយទឹក ។ តើសកម្មភាពនេះតំណាងឲ្យពិធីបុណជ្រមុជទឹកយ៉ាងដូចម្ដេច ? បន្ទាប់មកសុំឲ្យសមាជិកគ្រួសារនិយាយអំពីលក្ខណៈនៃការសម្អាតដោយភ្លើងខ្លះៗ ។ ហេតុអ្វីអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ត្រូវបានពិពណ៌នាថាជា « ពិធីបុណជ្រមុជទឹកដោយភ្លើង » ? ( សូមមើល Bible Dictionary, « Holy Ghost, ») ។
តើនៅពេលណាដែលយើងមានអារម្មណ៍ថាព្រះសព្វព្រះទ័យនឹងយើង ? តើយើងអាចធ្វើអ្វីខ្លះជាគ្រួសារដើម្បីឲ្យព្រះសព្វព្រះទ័យ ?
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។