« ថ្ងៃទី ២២–២៨ខែមេសា ។ ម៉ាថាយ ១៨; លូកា ១០ ៖ ‹ តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? ›» ។ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០១៩( ឆ្នាំ ២០១៩ )
« ថ្ងៃទី ២២-២៨ខែមេសា ។ ម៉ាថាយ ១៨ លូកា ១០ »ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩
ថ្ងៃទី ២២–២៨ខែមេសា
ម៉ាថាយ ១៨, លូកា ១០
« តើខ្ញុំត្រូវធ្វើដូចម្ដេចដើម្បីឲ្យបានជីវិតអស់កល្បជានិច្ច ? »
នៅពេលអ្នកអាន និងពិចារណាម៉ាថាយ ១៨ និង លូកា ១០,ប្រកបដោយការអធិស្ឋាន សូមយកចិត្តទុកដាក់នឹងការបំផុសគំនិតដោយស្ងាត់ស្ងៀមមកពី ព្រះវិញ្ញាណបរិសុទ្ធ ។ ទ្រង់នឹងប្រាប់អ្នកពីរបៀបនៃការបង្រៀន និងរឿងទាំងអស់នេះអនុវត្តចំពោះអ្នក ។ សូមកត់ត្រាចំណាប់អារម្មណ៍ដែល អ្នកទទួល ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលអ្នកសួរសំណួរព្រះអម្ចាស់ អ្នកអាចទទួលបានចម្លើយមួយដែលអ្នកមិនរំពឹងទុក ។ តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ ? អ្នកទាំងឡាយណាដែលត្រូវការជំនួយ និងសេចក្ដីស្រឡាញ់របស់អ្នក ។ តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ ? កុមារម្នាក់ ។ តើវាគ្រប់គ្រាន់ទេដើម្បីអភ័យទោសដល់អ្នកដែល ធ្វើខុសប្រាំពីរដងនោះ ? ទេ អ្នកគួរតែអភ័យទោសប្រាំពីរចិតសិបដង ។ ( សូមមើល លូកា ១០:២៩–៣៧; ម៉ាថាយ ១៨:៤, ២១–២២ ) ។ ប្រសិនបើអ្នកកំពុ ងស្វែងរកព្រះឆន្ទៈរបស់ព្រះអម្ចាស់ ពុំគ្រាន់តែ « ចង់សម្ដែង[ ខ្លួនរបស់អ្នក ]» (លូកា ១០:២៩) ប៉ុន្តែដោយសារអ្នកពិតជាចង់រៀនពីទ្រង់ នោះព្រះអម្ចាស់នឹងបង្រៀនអ្នកពីរបៀបរស់នៅតាមរបៀបមួយដែលដឹកនាំទៅ រកជីវិតអស់កល្បជានិច្ចជាមួយនឹងទ្រង់ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
បើខ្ញុំទទួលបានការអភ័យទោសមកពី ព្រះអម្ចាស់ នោះខ្ញុំត្រូវតែអភ័យទោសដល់អ្នកដទៃ ។
យោបល់របស់ពេត្រុសថា លោកអាចអភ័យទោសនរណាម្នាក់ប្រាំពីរដង ដែលវាហាក់ដូចជាសប្បុរសណាស់ ប៉ុន្តែព្រះយេស៊ូវបានបង្រៀនច្បាប់កាន់តែខ្ពស់ជាង ។ ចម្លើយរបស់ទ្រង់គឺ « ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត » ទ្រង់កំពុងបង្រៀន ពុំមែនអំពីចំនួនដងនោះទេ ប៉ុន្តែទ្រង់បង្រៀនអំពីអាកប្បកិរិយាដូចជាព្រះគ្រីស្ទក្នុងការអភ័យទោសវិញ ។ នៅពេលអ្នកអានរឿងប្រៀបប្រដូចអំពីអ្នកបម្រើគ្មានក្តីមេត្តាករុណា ចូរពិចារណាអំពីចំនួនដងដែលអ្នកបានទទួលអារម្មណ៍ដឹងពីក្ដីមេត្តាករុណារបស់ព្រះ ។ តើមាននរណាម្នាក់ដែលត្រូវការដឹងពីសេចក្តីមេត្តាករុណារបស់អ្នកឬទេ ?
អែលឌើរ ដាវីឌ អ៊ី សូរេនសិន នៃពួកចិតសិបនាក់ បានបង្រៀនថា ៖ « ខ្ញុំចង់ប្រាប់យ៉ាងច្បាស់ថា ការអភ័យទោសអំពើបាប ពុំគួរច្រឡំជាមួយនឹងការអត់ទ្រាំនឹងសេចក្ដីអាក្រក់នោះទេ ។… ទោះជាយើងត្រូវអភ័យទោសនឹងអ្នកជិតខាងដែលធ្វើឲ្យយើងរងគ្រោះក្ដី ក៏យើងគួរតែធ្វើការការពារ ជាប្រយោជន៍កុំឲ្យការរងគ្រោះនោះកើតមានសារជាថ្មីទៀត » (« Forgiveness Will Change Bitterness to Love, » Ensignឬលីអាហូណាខែឧសភា ឆ្នាំ ២០០៣ ទំព័រ ១២ ) ។
សូមមើលផងដែរ « Forgiveness, » Gospel Topics, topics.lds.org ) ។
តើពួកចិតសិបនាក់ជានរណា ?
នៅខាងក្រោមនេះ គឺជាលំនាំមួយដែលបានបង្កើតនៅក្នុងជំនាន់ព្រះគម្ពីរសញ្ញាចាស់ ( សូមមើល និក្ខមនំ ២៤:១; ជនគណនា ១១:១៦), ព្រះយេស៊ូវគ្រីស្ទ « បានតែងតាំងពួកចិតសិបនាក់ » បន្ថែមពីលើពួកសាវកដប់ពីរនាក់របស់ទ្រង់ ដើម្បីធ្វើជាសាក្សីពីទ្រង់ ផ្សាយដំណឹងល្អរបស់ទ្រង់ ហើយជួយទ្រង់នៅក្នុងកិច្ចការរបស់ទ្រង់ ។ លំនាំនេះបន្ដនៅ ក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ ។ ពួកចិតសិបនាក់ត្រូវបានហៅឲ្យបម្រើដល់ពួកដប់ពីរនាក់នៅក្នុងបេសកកម្មរបស់ពួកគេក្នុងនាមជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ពិភពលោកទាំងមូល ។ ពួកចិតសិបនាក់ គឺត្រូវបានរៀបចំជាកូរ៉ុម ។ សមាជិកនៃកូរ៉ុមពីរដំបូង គឺញែកចេញជាពួកចិតសិបនាក់ដែលមានសិទ្ធិអំណាចទូទៅ ខណៈដែលសមាជិកនៃកូរ៉ុមដទៃទៀត គឺញែកចេញជាពួកចិតសិបនាក់ប្រចាំតំបន់ ។ ( សូមមើលផងដែរ គ និង ស ១០៧:២៥–២៦, ៣៣–៣៤, ទំព័រ ៩៧) ។
ដើម្បីទទួលបានជីវិតដ៏អស់កល្បជានិច្ច ខ្ញុំត្រូវស្រឡាញ់ព្រះ ហើយស្រឡាញ់អ្នកជិតខាងរបស់ខ្ញុំឲ្យដូចខ្លួនខ្ញុំ ។
វាជាជំនួយដើម្បីចងចាំថា រឿងប្រៀបប្រដូចអំពី សាសន៍សាម៉ារីល្អ គឺជារបៀបរបស់ព្រះយេស៊ូវឆ្លើយតបចំពោះសំណួរមួយថា ៖ « តើនរណាជាអ្នកជិតខាងរបស់ខ្ញុំ ? » នៅពេលអ្នកអានរឿងប្រៀបប្រដូចនេះ សូមចាំសំណួរនេះក្នុងចិត្ត ។ តើអ្នករកបានចម្លើយអ្វី ?
នៅជំនាន់របស់ព្រះយេស៊ូវ គំនុំរវាងពួកសាសន៍យូដា និងសាសន៍សាម៉ារី គឺមាននៅរាប់សតវត្សរ៍ ។ សាសន៍សាម៉ារី គឺជាកូនចៅរបស់ពួកសាសន៍យូដាដែលរស់នៅក្នុងស្រុកសាម៉ារី ដែលបានរៀបការនឹងពួកសាសន៍ដទៃ ។ ពួកសាសន៍យូដាមានអារម្មណ៍ថា ពួកសាសន៍សាម៉ារីបានពុករលួយដោយសារតែទំនាក់ទំនងរបស់ពួកគេជាមួយនឹងពួកសាសន៍ដទៃ ហើយបានក្បត់សាសនា ។ ពួកសាសន៍យូដានឹងធ្វើដំណើររាប់គីឡូវាងផ្លូវដើម្បីកុំឲ្យដើរកាត់ស្រុកសាម៉ារី ។ ( សូមមើលផងដែរ លូកា ៩:៥២–៥៤,១៧:១១–១៨,យ៉ូហាន ៤:៩,៨:៤៨) ។
ហេតុអ្វីអ្នកគិតថាព្រះអង្គសង្គ្រោះបានជ្រើសរើសសាសន៍សាម៉ារី ជាសាសន៍មួយដែលត្រូវសាសន៍យូដាស្អប់ មកធ្វើជាឧទាហរណ៍អំពីសេចក្ដីមេត្តាករុណា និងការស្រឡាញ់ដល់អ្នកជិតខាងទៅវិញ ? តើរឿងប្រៀបប្រដូចនេះបំផុសគំនិតអ្នកឲ្យធ្វើអ្វីខ្លះដើម្បីបង្ហាញពីក្ដីមេត្តាករុណាកាន់តែច្រើនទៅអ្នកដទៃ ?
សូមមើលផងដែរ ម៉ូសាយ ២:១៧; « រឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អ » ( វីដេអូ, LDS.org); « Lord, I Would Follow Thee,» ទំនុកតម្កើង, លេខ. ២២០ ។
យើងជ្រើសរើស « ចំណែកដ៏ល្អ » ដោយការធ្វើការជ្រើសរើសដែលនាំទៅរកជីវិតអស់កល្បជានិច្ច ។
ស៊ិស្ទើរ ប៉ូនី ឌី ផាកកិន ជាអតីតប្រធានសមាគមសង្គ្រោះ បានបង្រៀនថា ៖ « ម៉ារា និងម៉ាថា គឺជារូបអ្នក និងខ្ញុំ ។… អ្នកទាំងពីរនេះស្រឡាញ់ព្រះអម្ចាស់ ហើយចង់បង្ហាញសេចក្ដីស្រឡាញ់នោះ ។ នៅគ្រានេះ ចំពោះខ្ញុំវាហាក់ដូចជាម៉ារីបានបង្ហាញសេចក្ដីស្រឡាញ់របស់នាងដោយការស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ខណៈដែលម៉ាថាបានបង្ហាញសេចក្ដីស្រឡាញ់របស់នាងដោយការបម្រើទ្រង់ ។… ព្រះយេស៊ូវពុំបដិសេធកង្វល់របស់ម៉ាថាទេ ប៉ុន្តែផ្ទុយទៅវិញបាននាំការផ្ដោតអារម្មណ៏របស់នាងត្រឡប់មកវិញ ដោយការមានបន្ទូលថាឲ្យជ្រើសរើស ‹ ចំណែកដ៏ល្អ › ។ ហើយនោះជាអ្វីទៅ ?… រឿងមួយដែលចាំបាច់ គឺត្រូវជ្រើសរើសជីវិតអស់កល្បជានិច្ច [ សូមមើលនីហ្វៃទី២ ២:២៨] ។ យើងជ្រើសរើសប្រចាំថ្ងៃ » (« Choosing Charity: That Good Part, » Ensign ឬ លីអាហូណា, ខែវិច្ឆិការ ឆ្នាំ ២០០៣, ទំព័រ ១០៤ ) ។ តើអ្នកនឹងសង្ខេបការប្រឹក្សារបស់ព្រះអម្ចាស់ទៅកាន់ម៉ាថាដោយពាក្យសម្ដីផ្ទាល់របស់អ្នកយ៉ាងដូចម្ដេច ? សូមពិនិត្យមើលកាលវិភាគរបស់អ្នក—តើមានអ្វីមួយ « ចាំបាច់ » ដែលត្រូវការការយកចិត្តទុកដាក់របស់អ្នកកាន់តែច្រើនឬទេ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្រុមគ្រួសារ
នៅពេលអ្នកអានគម្ពីរជាមួយនឹងគ្រួសាររបស់អ្នក នោះព្រះវិញ្ញាណអាចជួយអ្នកស្គាល់ថាគោលការណ៍អ្វីដែលត្រូវគូសបញ្ជាក់ និងពិភាក្សាដើម្បីបំពេញតាមតម្រូវការរបស់គ្រួសារអ្នក ។ នេះ គឺជាការផ្ដល់យោបល់មួយចំនួន ៖
តើមានទំនុកតម្កើងអ្វីខ្លះដែលគ្រួសាររបស់អ្នកអាចច្រៀង ទាក់ទងទៅ នឹងសេចក្ដីពិតដែលបានបង្រៀននៅក្នុងជំពូកទាំងនេះ ? មានឧទាហរណ៍ពីរគឺ« Lord, I Would Follow Thee » និង « Have I Done Any Good? » ទំនុកតម្កើង, លេខ. ២២០,២២៣, ប៉ុន្តែមានបទជាច្រើនទៀត ។ តើទំនុកនៅក្នុងទំនុកតម្កើងទាំងនេះជួយគ្រួសាររបស់អ្នកយល់ដឹងអំពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះកាន់តែល្អប្រសើរដោយរបៀបណា ?
ហេតុអ្វីក៏ព្រះយេស៊ូវចង់ឲ្យយើងប្រែក្លាយដូចជាកុមារតូច ? តើចរិតលក្ខណៈរបស់កុមារតូចៗមួយចំនួនណាខ្លះដែលនឹងធ្វើឲ្យយើងកាន់តែដូចព្រះគ្រីស្ទ បើយើងយកវាមកដាក់នៅក្នុងជីវិតរបស់យើង ? ( សូមមើល ម៉ូសាយ ៣:១៩) ។
តើអ្វីខ្លះធ្វើឲ្យរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីល្អ មានទំនាក់ទំនងនៅក្នុងជីវិតគ្រួសាររបស់អ្នក ? តើពួកគេរីករាយនឹងពាក់ខោអាវសម្ដែង ហើយដើរតួដែរឬទេ ? សូមប្រាកដថាត្រូវជួយដល់សមាជិកគ្រួសារឲ្យមើលឃើញពីរបៀបដែលពួកគេអាចក្លាយដូចជាសាសន៍សាម៉ារីល្អ ។ តើមាននរណាម្នាក់មានតម្រូវការនៅក្នុងសាលារៀន ឬនៅព្រះវិហារដែលយើងអាចមើលរំលងដែរឬទេ ? តើយើងអាចធ្វើអ្វីខ្លះសម្រាប់បុគ្គលម្នាក់នេះ ?
តើវាលំបាកដែរឬទេដើម្បីដាក់រឿងខាងវិញ្ញាណឲ្យចូលទៅក្នុងកាលវិភាគគ្រួសាររបស់អ្នក ? រឿងអំពីម៉ារា និងម៉ាថា អាចបំផុសគំនិតក្រុមប្រឹក្សាគ្រួសារ ឬរាត្រីជួបជុំក្រុមគ្រួសារអំពីរបៀបធ្វើកិច្ចការនេះ ។ អ្នកអាចធ្វើបញ្ជីមួយអំពីរបៀបដើម្បីជ្រើសរើស « ចំណែកដ៏ល្អ » ជាក្រុមគ្រួសារ ( សូមមើលលូកា ១០:៤២) ។
សម្រាប់គំនិតបន្ថែមដើម្បីបង្រៀនកុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់ថ្នាក់អង្គការបឋមសិក្សា ។