ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស ៖ ‹ ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ ›


« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស ៖ ‹ ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

« ថ្ងៃទី ១៦–២២ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ទារកយេស៊ូវ​ផ្ទុំ​នៅ​ក្នុង​ស្នូក

សុវត្ថិភាព​នៅក្នុង​ក្រោល ដោយ ដាន ប៊ឺរ

ថ្ងៃទី ១៦–២២ ខែ ធ្នូ

បុណ្យគ្រីស្ទម៉ាស់

« ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ »

សម្រាប់​មនុស្ស​មួយចំនួន បុណ្យគ្រីស្ទម៉ាស់​អាច​ជា​គ្រា​ដ៏​រវល់​មួយ ។ សូមពិចារណា​អំពី​របៀប​ដែល​ការ​សិក្សា​​​ព្រះគម្ពីរ​សញ្ញា​ថ្មី​​របស់​បងប្អូន​​អាច​ជួយ​នាំ​វិញ្ញាណ​​​ដ៏​សុខសាន្ដ និង​ពិសិដ្ឋ​ឲ្យ​កើត​មាន​ក្នុង​ជីវិត​របស់​បងប្អូន ។ សូមពិចារណា​អំពីឥទ្ធិពល​នៃ​ការប្រសូត​ និង​បេសកកម្ម​​របស់​ព្រះអង្គសង្គ្រោះដែល​មាន​មក​ក្នុង​ជីវិត​របស់​បងប្អូន ហើយ​កត់ត្រា​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​នានា​​ដែល​កើត​មាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ហេតុអ្វី​បាន​ជា​កំណើត​ទារក​តូចម្នាក់​​អាច​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​អស្ចារ្យដូច្នេះ ? ប្រហែលជា​ដោយសារ​តែ​ទារក​ទើប​កើត​ថ្មី​ជា​និមិត្តសញ្ញា​នៃ​សេចក្ដីសង្ឃឹម​ហើយ​មើល​ទៅ ។ មាន​អ្វីមួយអំពី​លទ្ធភាព​ពេញ​លេញដែល​​ជីវិត​ថ្មី​មាន ​ដែលអញ្ជើញ​ពួក​យើង​ឲ្យ​ពិចារណាអំពីជីវិត​នាពេល​អនាគត​របស់​កុមារ​នោះ និង​អ្វីៗ​ដែល​អស្ចារ្យ​ដែល​គាត់​នឹង​សម្រេច​បាន ។ ការណ៍​​នេះ​បង្ហាញ​កាន់តែ​ពិត​នៅ​ក្នុង​ការប្រសូត​​របស់​ព្រះរាជបុត្រា​នៃ​ព្រះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពុំ​ធ្លាប់​មាន​ការ​ដាក់​​ទីសង្ឃឹមច្រើនទៅលើ​កុមារ​ម្នាក់ ហើយ​ក៏​ពុំ​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ចាប់​កំណើត​មក​​ដោយ​មាននូវការ​សន្យា​ដ៏​ច្រើន​ដូច្នេះ​ឡើយ ។

នៅពេល​ទេវតា​បាន​អញ្ជើញ​ពួក​អ្នកគង្វាល​ឲ្យ​ស្វែងរក​ទារក​ទើបនឹង​កើត​នៅ​ក្នុង​ស្នូក ទ្រង់​បាន​ប្រទាន​សារលិខិត​មួយដល់​ពួកគេ​អំពី​ទារក​តូច​នោះ ។ វា​គឺជា​សារលិខិត​មួយ​​នៃ​សេចក្ដីសង្ឃឹម—ថា​ទារក​នេះ​បាន​មក​លើ​ផែនដី​ដើម្បី​បំពេញ​បេសកកម្ម​ដ៏ពិសិដ្ឋ​មួយ ។ ពួក​អ្នកគង្វាល​ « ​ក៏​រ៉ាយរ៉ាប់រឿង… ហើយ​អស់​អ្នក​ណា​ដែល​ឮ​ក៏​មាន​សេចក្តីអស្ចារ្យ​ពី​ពាក្យ​ដែល​ពួកអ្នកគង្វាល​បាន​ប្រាប់​មក ។ តែម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ​ដោយ​រំពឹង​គិតតែ​ក្នុង​ចិត្ត » ( លូកា ២:១៧–១៩ ) ។ ប្រហែល​វា​នឹង​ជា​ការ​ល្អ​ដើម្បី​ធ្វើតាម​គំរូ​របស់​ម៉ារា​ក្នុង​បុណ្យគ្រីស្ទម៉ាស់នេះ ៖ ដើម្បី​ពិចារណា​ក្នុង​ដួងចិត្ត​របស់​បងប្អូន​នូវ​រឿង​ដែល​បងប្អូន​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​ក្នុង​ឆ្នាំ​នេះ ។ តើ​ទ្រង់​បាន​បំពេញ​បេសកកម្ម​នៃ​ការ​ប្រោសលោះ​របស់ទ្រង់​នៅក្នុង​ដំណើររឿង​ដែល​បងប្អូន​បាន​អាន​យ៉ាង​ដូចម្ដេច ? ហើយ​ដែល​សំខាន់​ជាង​នេះ តើ​បេសកកម្ម​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ?

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ចុះ​មក​ប្រសូត​នៅលើ​ផែនដីនៅ​ក្នុង​ចំណោម​ពួក​យើង ។

ទោះ​ជា​បងប្អូន​បាន​អាន ឬ​បាន​ស្ដាប់​ឮ​រឿង​ការប្រសូតរបស់​ព្រះយេស៊ូវ​​គ្រីស្ទ​ជា​ច្រើន​ដង​ពី​មុនមកក៏ដោយ ក៏​សូម​សិក្សា​អំពី​រឿង​នេះ​ក្នុង​ពេល​នេះ​ដោយ​មាន​​គំនិត​នេះ​ក្នុង​ចិត្ត ៖ « បុណ្យគ្រីស្ទម៉ាស់​ពុំ​គ្រាន់តែ​ប្រារព្ធ​អំពី របៀប ដែល​ព្រះយេស៊ូវ​បាន​យាងមក​កាន់​ពិភពលោក​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​ដឹង​ដែរថាទ្រង់​ជា នរណា —ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ—និង​អំពី មូលហេតុ ដែល​ទ្រង់​យាង​មក​ផងដែរ » ( ក្រេហ្គ  ស៊ី គ្រីស្ទីនសិន « The Fulness of the Story of Christmas » [ ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស​របស់​គណៈប្រធានទីមួយ ថ្ងៃទី ៤ ខែ​ ធ្នូ ឆ្នាំ ២០១៦ ] broadcasts.lds.org ) ។

តើ​បងប្អូន​ដឹង​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​មុន​ពេល​ដែល​ទ្រង់​បាន​ប្រសូត​​មក ? ( សូមមើល ឧទាហរណ៍ យ៉ូហាន ១៧:៥; ម៉ូសាយ ៣:៥; គ. និង ស. ៧៦:១៣–១៤, ២០–២៤; ម៉ូសេ ៤:២ ) ។ តើ​ចំណេះដឹង​នេះ​ជះឥទ្ធិពល​លើ​​​អារម្មណ៍​របស់​បងប្អូន​យ៉ាង​ដូចម្ដេច នៅពេល​បងប្អូន​អាន​អំពី​ការប្រសូត​របស់ទ្រង់ ?

តើ​បងប្អូន​ដឹង​អ្វីខ្លះ​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​យាង​មក​កាន់​ផែនដី ? ( សូមមើល ឧទាហរណ៍ លូកា ៤:១៦–២១; យ៉ូហាន ៣:១៦–១៧; នីហ្វៃទី  ៣ ២៧:១៣–១៦; គ. និង ស. ២០:២០–២៨ ) ។ តើ​ចំណេះដឹង​នេះ​ជះឥទ្ធិពល​លើ​​​អារម្មណ៍​​របស់​​បងប្អូន​អំពី​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​វា​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​រស់នៅ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ កូរិនថូសទី ២ ៨:៩; ហេព្រើរ ២:៧–១៨; នីហ្វៃទី ១ ១១:១៣–៣៣; អាលម៉ា ៧:១០–១៣; « The Nativity » ( វីដេអូ LDS.org) ។

កូរិនថូសទី ១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ១ ពេត្រុសទី ២:២១–២៥

ព្រះយេស៊ូវគ្រីស្ទ​​បានបំពេញ​បេសកកម្ម​របស់​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​គ្រង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​បាន ។

ទោះ​ជា​ដំណើររឿង​អំពី​ការប្រសូតរបស់​ព្រះគ្រីស្ទ​ត្រូវ​បានហ៊ុមព័ទ្ធ​ទៅដោយ​ព្រឹត្តិការណ៍​ប្រកប​ដោយអព្ភូតហេតុ​ជាច្រើន​ក្ដី ក៏​ទ្រង់​នឹង​ដូចជា​ការ​ចាប់កំណើត​របស់​អ្នកដទៃទៀត​ផងដែរ បើ​ពុំ​មែន​ដោយ​សារ​តែ​កិច្ចការដ៏​មហិមា​ដែល​ទ្រង់​បាន​សម្រេច​នៅ​​ក្នុង​ជីវិត​របស់​ទ្រង់នា​ពេល​ក្រោយមកទេនោះ ។ ដូចជា​ប្រធាន ហ្គរដុន  ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ « ទារក​យេស៊ូវ​នៃ​ភូមិ​បេថ្លេហិម ក៏នឹងដូចជា​ទារក​ផ្សេងៗទៀត​ដែរ បើ​ពុំ​​ជា​ព្រះគ្រីស្ទ​ដ៏ប្រោសលោះ​នៅ​ឯសួនច្បារគែតសេម៉ានី និង​កាលវ៉ារី ហើយ​នឹង​ភាព​ពិត​ដ៏ជោគជ័យ​នៃ​ការ​រស់ឡើងវិញ​ទេ​នោះ » (« The Wondrous and True Story of Christmas » Ensign ខែ ធ្នូ ឆ្នាំ ២០០០ទំព័រ ៥ ) ។

ព្រះយេស៊ូវ​​លុតជង្គង់​នៅ​សួន​​ច្បារ​គែតសេម៉ានី

សួនច្បារគែតសេម៉ានី ដោយ ជេ ឃើក រីឆាដ

ភស្ដុតាង​នៃ​បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដីស្រឡាញ់​ប្រកប​ដោយ​អានុភាព​របស់​ទ្រង់​ចំពោះ​អ្នកដទៃ គឺ​អាច​រក​បាន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ។ តើ​វគ្គ​បទគម្ពីរ ឬ​ដំណើររឿង​ណា​ខ្លះ​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ? បងប្អូ​នអាច​នឹង​ត្រឡប់ទៅ​មើល​ធនធាន​នេះ ឬ​កំណត់ហេតុ​ការ​សិក្សា​របស់​បងប្អូន ហើយ​រំឭក​អំពី​ចំណាប់អារម្មណ៍​មួយចំនួន​ដែល​បងប្អូន​បាន​កត់ត្រា ។ បងប្អូន​ក៏​អាច​អាន កូរិនថូសទី  ១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ពេត្រុសទី ១ ២:២១–២៥ ហើយ​ពិចារណា​អំពី​របៀ​ប​ដែល​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់​បាន​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន ។ តើបងប្អូន​ទទួលអារម្មណ៍​បំផុសគំនិត​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ? តើ​បងប្អូននឹងប្រើប្រាស់​​​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?​

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារបងប្អូន ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០

តើ​បងប្អូនអាច​​ប្រារព្ធការប្រសូត​របស់​ព្រះយេស៊ូវ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? នេះ​ជា​គំនិត​យោបល់​មួយចំនួន ឬ​បងប្អូន​អាច​បង្កើត​ដោយ​ខ្លួន​ឯង​ផ្ទាល់ ៖

  • សូមអាន ហើយ​ដើរតួ​រឿង​ប្រសូតកម្ម​ជាមួយគ្នា ។

  • សូមមើល​វីដេអូ « The Nativity » ( LDS.org) ។

  • សូម​រុករក​ធនធាន​មួយចំនួន​នៅលើ christmas.mormon.org; jesuschrist.lds.org; ឬ « Christmas » Gospel Topics នៅ​គេហទំព័រ topics.lds.org ។

  • សូម​មើល​ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធានទីមួយ ( broadcasts.lds.org ) ។

  • សូមច្រៀង​ទំនុកតម្កើង​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​គ្នា ឬ​ជ្រើសរើស​អ្នកជិតខាង ឬ​មិត្តភក្ដិ​ដើម្បី​ទៅ​សួរសុខទុក្ខ ហើយ​ច្រៀង​សម្រាប់​ពួកគេ ( សូមមើល ទំនុកតម្កើង លេខ ២០១–១៤ ) ។

  • សូម​ធ្វើ​​ការ​បម្រើមួយ ។

  • ចូរ​សុំ​ឲ្យ​សមាជិក​គ្រួសារ​ស្វែងរក​ព័ត៌មាន​លម្អិត​នៅក្នុង​រឿង​ប្រសូតកម្ម​ដែល​ផ្ដល់ជា​គំនិត​យោបល់​ដល់​ពួកគេក្នុង​ការ​​តុបតែង ឬ​ដាក់តាំង ដើម្បី​ពួកគេ​អាច​ធ្វើ​ការ​រំឭកចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

កូរិនថូសទី ១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ១ ពេត្រុសទី ២:២១–២៥

ហេតុអ្វី​យើង​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក ? តើ​ទ្រង់​បាន​ប្រទាន​អំណោយ​​អ្វីខ្លះដល់​យើង ? តើ​យើង​អាច​បង្ហាញ​នូវការ​ដឹងគុណ​របស់​យើង​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

« ព្រះគ្រីស្ទ​​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់នៃ​​ពួកសាវក »

បើ​សិនជា​បងប្អូន​ចង់​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ប្រហែលជា​បងប្អូន​អាច​ចំណាយ​ពេល​ខ្លះៗ​អាន និង​សិក្សា​ជា​មួយ​គ្នា​ក្នុង « ព្រះគ្រីស្ទ​​ដ៏មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក »Ensignលីអាហូណា ខែ ​ឧសភា ឆ្នាំ ២០១៧ នៅ​ខាង​ក្នុងក្រប​មុខ ) ។ ប្រហែលជា​បងប្អូន​អាច​ទន្ទេញចាំ​វគ្គ​មក​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឬ​ស្វែងរក​ការ​ពិពណ៌នា​អំពី​ជីវិត​របស់​ព្រះអង្គសង្គ្រោះនៅក្នុង​ព្រះគម្ពីរសញ្ញា​ថ្មី​ដែល​គាំទ្រ​ដល់​សេចក្ដីថ្លែង​នានា​នៅក្នុង​វគ្គ​នោះ​ ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​សរសេរ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បើ​មាន​ការ​បំផុសគំនិត​ខ្លាំង សូម​អាន​អំពី​ទីបន្ទាល់​នោះ​ទៅ​ដល់​គ្រួសារ​ទាំងមូល ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ដល់​ការ​សិក្សា​ផ្ទាល់​ខ្លួន

សូម​ស្វែង​រក​ព្រះយេស៊ូវ​គ្រីស្ទ ។ បទគម្ពីរ​បង្រៀន​យើង​ថា រឿងទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦២–៦៣ ) ដូច្នេះ​យើង​គួរ​តែ​ស្វែងរក​ទ្រង់​នៅ​គ្រប់​រឿង​ទាំងអស់ ។ នៅពេល​បងប្អូន​អាន​បទគម្ពីរ​នេះ សូមពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​បងប្អូន​អំពី​ទ្រង់ ។ សូម​ចំណាយ​ពេល​​ខ្លះ​ក្នុង​មួយ​ថ្ងៃៗរហូត​ដល់ថ្ងៃ​​បុណ្យគ្រីស្ទម៉ាស់​ដើម្បី​រកមើល​រឿង​នៅជុំវិញ​បងប្អូន​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ារា, យ៉ូសែប, និង​ពួក​អ្នកគង្វាល និង​ទារក​យេស៊ូវ

រឿងប្រសូតិកម្ម ដោយ ប្រាយអិន ខល