ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ ៖ ‹ ឯ​អ្នកណា​ដែល​ឈ្នះ នោះនឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុកជា​មរតក ›


ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ ៖ ‹ អ្នក​ដែល​យក​ឈ្នះ នឹង​ទទួល​គ្រង​អ្វីៗ​ទាំងអស់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ឆ្នាំ ២០១៩ )

ថ្ងៃទី ២៣–២៩ ខែ ធ្នូ ។ វិវរណៈ ១២–២២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ព្រះយេស៊ូវគ្រីស្ទ​ស្វាគមន៍​មនុស្ស​នៅឯ​ការយាងមក​ជា​លើកទីពីរ​របស់​ទ្រង់

ទីក្រុង​អស់កល្បជានិច្ច ដោយ ខេត ឡាសុន

ថ្ងៃទី ២៣–២៩ ខែ ធ្នូ

វិវរណៈ ១២–២២

« ឯ​អ្នកណា​ដែល​ឈ្នះ នោះនឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុកជា​មរតក »

នៅពេល​អ្នកអាន វិវរណៈ ១២–២២ សូម​រក​មើល​រឿងស្របគ្នា​រវាង​អ្វី​ដែល​យ៉ូហាន​បាន​ឃើញ និង​អ្វី​ដែល​បងប្អូន​បាន​មើល​ឃើញ​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន​នេះ ។ សូម​ស្វែងរក​ការ​ដឹកនាំ​ខាង​វិញ្ញាណ​ដើម្បី​ជួយ​បងប្អូន​ឲ្យ​រក​បាន​មេរៀន​ផ្ទាល់​ខ្លួន នៅពេល​បងប្អូន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ភាសា​និមិត្តរូប​របស់​យ៉ូហាន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

សូម​នឹក​ស្រមៃ​អំពី​ស្ត្រី​ម្នាក់​ដែល « មានគ៌ត ក៏​ស្រែក​ដោយ​រៀប​នឹង​សម្រាល​ចេញ » ។ ឥឡូវ​សូម​នឹកស្រមៃ​អំពី « នាគ​ដ៏​ធំ​មាន​សម្បុរ​ក្រហម ដែល​មាន​ក្បាល៧ និង​ស្នែង​១០ » ដែលហោះ​ពី​លើ​ស្ត្រី​នោះ បាន​ប្រុង​នឹង « លេប​កូន​នាង​ក្នុងកាល​ដែល​សម្រាល​ចេញ​មក » ( វិវរណៈ ១២:២–៤ ) ។ ដើម្បី​យល់​អំពី​ខគម្ពីរ​ទាំងនេះ​អំពី​វិវរណៈ​របស់​យ៉ូហាន សូម​ចងចាំ​ថា រូបភាព​ទាំងនេះ​តំណាង​ឲ្យ​សាសនាចក្រ និង​នគរ​នៃ​ព្រះ និង​គ្រោះ​ថ្នាក់​ដែល​ពួកគេ​នឹង​ប្រឈម​មុខ ។ សម្រាប់​ពួកបរិសុទ្ធ​ដែល​ជួប​ប្រទះ​នឹង​ការ​បៀត​បៀន​ដ៏​ខ្លាំង​ក្លា​នៅ​ជំនាន់​របស់​យ៉ូហាន វា​ហាក់​ដូចជា​ពុំ​អាច​យកឈ្នះ​លើ​សេចក្ដីអាក្រក់បានទេ ។ ជ័យជំនះ​នេះ​ក៏​អាច​នឹង​ពិបាក​ដើម្បី​ដឹងមុន​នៅក្នុង​ជំនាន់​មួយ​ដូចជា​ជំនាន់​ពួក​យើង​នេះ​ផងដែរ ជា​ពេល​ដែល​មារសត្រូវ « ច្បាំងនឹង​ពួកបរិសុទ្ធ » ហើយ​មាន « …អំណាច​លើ​គ្រប់​ទាំង​ពូជមនុស្ស គឺ​អស់ទាំង​គ្រួសារ និងភាសា ហើយ​នឹង​អស់ទាំង​សាសន៍​ផង » ( វិវរណៈ ១៣:៧ ) ។ ប៉ុន្តែ​នៅ​ចុង​បញ្ចប់​នៃ​វិវរណៈ​របស់​យ៉ូហាន បាន​បង្ហាញ​យ៉ាង​រុងរឿង​ថា សេចក្ដីល្អ​នឹង​យកឈ្នះ​លើ​សេចក្ដីអាក្រក់ ។ បាប៊ីឡូន​នឹង​រលំចុះ ។ ព្រះយេស៊ូវគ្រីស្ទ​នឹង​គ្រង​រាជ្យ​ជា​ស្ដេច​នៃ​អស់ទាំង​ស្ដេច ។ « ព្រះទ្រង់​នឹង​ជូត​អស់​ទាំង​ទឹកភ្នែក​ពី​ភ្នែក​គេ​ចេញ » ហើយ​ពួកបរិសុទ្ធ​នឹង​គ្រងរាជ្យ​ជាមួយ​នឹង​ទ្រង់ ហើយ « គ្រង​សេចក្ដីទាំងនេះ​ទុក​ជា​មរតក » ( វិវរណៈ ២១:៤, ៧ ) ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

វិវរណៈ ១២:៧–១៧

សង្គ្រាមនៅស្ថានសួគ៌​បន្ដ​មាន​នៅលើ​ផែនដី ។

យើង​ពុំ​ដឹង​ច្រើន​អំពី​សង្គ្រាម​នៅ​លើ​ស្ថានសួគ៌​នោះទេ ប៉ុន្តែ​មាន​ភស្ដុតាង​ច្បាស់លាស់​មួយ​ដែល​ពិពណ៌នា​ដោយ​សង្ខេប​នៅក្នុង វិវរណៈ ១២:៧–១១ ។ នៅពេល​បងប្អូន​អាន​ខគម្ពីរ​ទាំងនេះ សូម​ស្រមៃ​ថា​ខ្លួន​បងប្អូនស្ថិត​នៅក្នុង​ជម្លោះនៃ​ជីវិត​មុន​ឆាក​ជីវិត​នេះ ។ តើ​ខគម្ពីរ​ទាំងនេះ​បង្រៀន​អ្វីខ្លះ​អំពី​របៀប​ដែល​បងប្អូន និង​កូនស្មោះត្រង់​ដទៃទៀត​របស់​ព្រះ​បាន​យកឈ្នះ​លើ​សាតាំង ? តើ​ការណ៍​នេះ​បញ្ជាក់​អ្វីខ្លះ ​អំពី​របៀប​ដែល​បងប្អូន​អាច​យកឈ្នះ​លើ​វា​នៅ​ក្នុង​ជំនាន់​របស់​យើង នៅពេល​វា​បន្ដ « ច្បាំង​នឹង [ អស់​អ្នក​ដែល ] មាន​សេចក្តី​បន្ទាល់​ពី​ព្រះយេស៊ូវ » ? ( ខ​ទី  ១៧ ) ។

សូមមើល នីហ្វៃទី ១  ១៤:១២–១៤; « War in Heaven » Gospel Topics នៅ​គេហទំព័រ topics.lds.org; Bible Dictionary « Michael » « War in Heaven » ។

វិវរណៈ ១៤:៦–៧

តើ​នរណា​ជា​ទេវតា​ដែល​យ៉ូហាន​បាន​មើល​ឃើញ​ថា​កំពុង​ផ្សាយ​ដំណឹងល្អ ?

ការ​បំពេញ​នូវការ​ព្យាករ​មួយ​នៅ​ក្នុង​ខគម្ពីរទាំង​នេះ​បាន​កើត​ឡើង​នៅពេល​មរ៉ូណៃ​បាន​លេច​មក​ឯយ៉ូសែប ស្ម៊ីធ ហើយ​បាន​នាំ​គាត់​ឲ្យ​ទៅ​កាន់​កំណត់ត្រា​ដែល​គាត់​បាន​បកប្រែ​ ហើយ​បាន​បោះពុម្ព​ជា​ព្រះគម្ពីរមរមន ។ គម្ពីរវិវរណៈនេះ​មាននូវ « ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច » ដែល​យើង​ត្រូវ​ទទួលខុសត្រូវ​ដើម្បី​ផ្សាយ​ទៅកាន់ « គ្រប់​អស់​ទាំង​សាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា និង​គ្រប់ទាំង​គ្រួសារ​ដែរ » ( វិវរណៈ ១៤:៦ ) ។

វិវរណៈ ១៧–១៨

ព្រះអម្ចាស់​អញ្ជើញ​ខ្ញុំ​ឲ្យ​​រត់​ចេញ​ពី​​ក្រុងបាប៊ីឡូន និង​អំពើបាប​របស់​វា ។

វិវរណៈ ១៧–១៨ មាននូវ​រូបភាព​ដ៏​រំខាន​ដែល​ពិពណ៌នា​អំពី​អំពើបាប សម្ភារនិយម និង​តណ្ហា​នៃ​ក្រុង​​បាប៊ីឡូន—ជានិមិត្តរូប​នៃ​សេចក្ដីទុច្ចរិត និង​ខាង​លោកិយ ។ សូម​គិត​អំពី​ឧទាហរណ៍​នៃ​ស្ថានភាព​ក្រុង​បាប៊ីឡូន ដែល​មាន​នៅក្នុងពិភពលោក​សព្វថ្ងៃនេះ ហើយ​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ដើរតាម​ការ​ប្រឹក្សា​ឲ្យ « ចេញ » ពី​បាប៊ីឡូន ហើយ « កុំ​ឲ្យ​ត្រូវ​មាន​ចំណែក​ក្នុង​អំពើបាប​វាឡើយ » ( វិវរណៈ ១៨:៤ ) ។

វិវរណៈ ២០:១២–១៥

គ្រប់កូន​របស់​ព្រះ​នឹង​ត្រូវ​ជំនុំជម្រះ​ចេញ​មកពី​សៀវភៅ​នៃ​ជីវិត ។

សូមសន្មត​ថា អ្នកនិពន្ធ​ម្នាក់​​បាន​សុំ​​​សរសេរ​សៀវភៅ​មួយ​អំពី​ជីវិត​របស់​បងប្អូន ។ តើ​ព័ត៌មានលម្អិត ឬ​បទពិសោធន៍​អ្វីខ្លះ​ដែល​បងប្អូន​ចង់​សរសេរ​ចូល​ក្នុង​សៀវភៅ​នោះ ? បើ​បងប្អូន​បាន​ដឹង​ថា សកម្មភាពនា​ពេល​អនាគត​របស់​បងប្អូន​នឹង​ត្រូវ​បាន​កត់ត្រាទុក តើ​បងប្អូន​នឹង​ប្រព្រឹត្ត​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ខុស​ប្លែក​ពី​ឥឡូវ​យ៉ាង​ដូចម្ដេច ? ចូរ​គិតអំពី​រឿង​នេះ​នៅពេល​បងប្អូន​អាន​អំពី​ថ្ងៃ​ជនុំជម្រះ​នៅក្នុង វិវរណៈ ២០:១២–១៥ ។ តើ​បងប្អូន​សង្ឃឹម​ថា​ គេ​នឹង​កត់ត្រា​ទុក​​​អ្វីខ្លះ​​អំពី​បងប្អូន​នៅក្នុង​សៀវភៅ​នៃ​ជីវិត ?

សូមមើល​ផងដែរ Bible Dictionary « Book of life » ។

វិវរណៈ ២១; ២២:១–៥

បើ​ខ្ញុំ​ស្មោះត្រង់ នោះ​ខ្ញុំនឹង​ទទួល​បាន​សិរីល្អ​សេឡេស្ទាល ។

ផ្ទុយ​ពី​ការ​ពិពណ៌នា​អំពី​​ក្រុងបាប៊ីឡូន វិវរណៈ ២១–២២ ពិពណ៌នា​អំពី​សិរីល្អ​សេឡេស្ទាល​ដែល​រង់ចាំ​ពួកអ្នកដើរតាម​ស្មោះត្រង់​របស់​ព្រះគ្រីស្ទ ។ តើ​រូបភាព ឃ្លា ឬ​ការ​សន្យា​អ្វីខ្លះ​នៅក្នុង​ជំពូកនេះ ដែល​បាន​បំផុសគំនិត​បងប្អូន​ឲ្យ​បន្ដ​នៅ​ស្មោះត្រង់​ទោះ​ជា​ក្នុង​ពេល​មានការ​លំបាក​ក្ដី ?

វិវរណៈ ២២:១៨–១៩

តើ​ខគម្ពីរ​ទាំងនេះ​មានន័យ​ថា ពុំ​អាច​មាន​គម្ពីរ​បន្ថែម​ក្រៅ​ពី​ព្រះគម្ពីរ​ប៊ីប​ឬ ?

មនុស្ស​ខ្លះ​បាន​ដកស្រង់ វិវរណៈ ២២:១៨–១៩ ធ្វើ​ជា​មូលហេតុ​មួយ​ដើម្បី​បដិសេធ​ព្រះគម្ពីរមរមន និង​គម្ពីរ​ថ្ងៃ​ចុង​ក្រោយ​ដទៃទៀត ។ ទោះជា​យ៉ាងណា អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា ៖

« ឥឡូវ​នេះ​មាន​នូវ​ឯកច្ឆន្ទ​ដ៏​លើស​លុប​​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ប្រាជ្ញ​ខាង​គម្ពីរ​ប៊ីប​ស្ទើរ​តែ​គ្រប់​រូប​ថា ខគម្ពីរ​នេះ​អនុវត្ត​តែ​ចំពោះ​គម្ពីរ​វិវរណៈ​ប៉ុណ្ណោះ ពុំ​មែន ព្រះគម្ពីរ​ប៊ីប​ទាំង​មូល​នោះ​ទេ ។ ពួក​អ្នក​ប្រាជ្ញ​ទាំង​នោះ​នៅក្នុង​ជំនាន់​របស់​យើង​បាន​ទទួល​ស្គាល់​ថា ‹ គម្ពីរ › ​ជាច្រើន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ភាគច្រើន​ត្រូវ​បាន​សរសេរ​ឡើង​យ៉ាង​ពិត​ប្រាកដ បន្ទាប់​ពី យ៉ូហាន​បាន​ទទួល​វិវរណៈ​នៅ​លើ​កោះ​ប៉ាត់ម៉ុស ។ …

ប៉ុន្ដែ​មាន​ចម្លើយ​កាន់តែ​ងាយ​ស្រួល​មួយ ។ … តាម​ដែល​យើង​បាន​ដឹង ព្រះគម្ពីរ​ប៊ីប​ទាំងមូល—គឺ​ជា​ការ​ចងក្រង​នូវ​អត្ថបទ​ទាំងឡាយ​មក​ជា​សៀវភៅ​តែមួយ—ហើយ​វា​ពុំ​មាន​វត្តមាន​នៅពេល​ដែល​ខនោះ​ត្រូវ​បាន​កត់ត្រា​ទុកនោះទេ » ( « My Words … Never Cease » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០០៨ ទំព័រ ៩១ ) ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការ​សិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួប​ជុំ​ក្រុមគ្រួសារ

នៅពេល​បងប្អូន​អាន​គម្ពីរ​ជា​មួយ​នឹង​គ្រួសារ​របស់បងប្អូន នោះ​ព្រះវិញ្ញាណ​អាច​ជួយ​បងប្អូន​ឲ្យ​ស្គាល់​ថា​គោលការណ៍​អ្វី​ដែល​ត្រូវ​គូស​បញ្ជាក់ និង​ពិភាក្សា​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​គ្រួសារបងប្អូន ។ នេះ​គឺ​ជាការ​ផ្ដល់​យោបល់​មួយ​ចំនួន ៖

វិវរណៈ ១២, ១៩, ២១

សមាជិកគ្រួសារ​ខ្លះ​អាច​នឹង​រីករាយ ហើយ​ទទួល​ប្រយោជន៍​មកពី​ការ​គូររូប​អំពី​ការ​និមិត្ត​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​​គម្ពីរ​វិវរណៈ ។ ឧទាហរណ៍ ការ​គូរ​រូប​ដោយ​ផ្អែក​ទៅលើ វិវរណៈ ១២ អាច​នាំ​ទៅរក​ការ​ពិភាក្សា​អំពី​សង្គ្រាម​នៅ​លើ​ស្ថានសួគ៌ ( សូមមើល ខទី ៧–១១ ) ។ រូបភាព​ទាំងឡាយ​ដែល​ផ្អែក​ទៅលើ វិវរណៈ ២១ អាច​បំផុស​ឲ្យ​មាន​ការ​សន្ទនា​អំពី​នគរ​សេឡេស្ទាល ។ បងប្អូន​ក៏​អាច​បង្ហាញ​រូបភាព​ដែល​មាន​មក​ជាមួយ​នឹង​គម្រោងមេរៀន​នេះ ហើយ​សុំ​ឲ្យ​សមាជិក​គ្រួសារ​ស្វែងរក​ខគម្ពីរ​នៅក្នុង វិវរណៈ ១៩ ដែល​រូបភាព​នេះ​កំពុង​បង្ហាញ​ផងដែរ ។

វិវរណៈ ១២:១១

តើ​ឃ្លា​ « សេចក្ដីបន្ទាល់​របស់​គេ » មានន័យ​យ៉ាងណា ? តើ​ទីបន្ទាល់​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ និង​អ្នកដទៃ​ឲ្យ​យកឈ្នះលើ​សាតាំង​យ៉ាង​ដូចម្ដេច ?

វិវរណៈ ១៣:១១–១៤

តើ​សមាជិកគ្រួសារ​របស់​បងប្អូន​មាន​គំនិត​អ្វីខ្លះ​អំពីសត្វ​បញ្ឆោត ? តើ​យើង​ត្រូវបានការពារ ហើយ​ចៀសផុតពី​ការ​បញ្ឆោត​ដែល​យើង​មើល​ឃើញ​នៅ​ជំនាន់​សព្វថ្ងៃនេះ​យ៉ាងដូចម្ដេច ?

វិវរណៈ ២០:២–៣

តើ នីហ្វៃទី ១ ២២:២៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៣:៣០–៣១ ជួយ​យើងឲ្យ​​យល់​អំពី​អត្ថន័យ​ថា ​សាតាំង​នឹង​ត្រូវបាន « ចង » យ៉ាង​ដូចម្ដេចខ្លះ ?

វិវរណៈ ២២:១–៤

តើ​​អ្វី​អាច​ជា​អត្ថន័យ​និមិត្តសញ្ញានៃ​ការ​មាន​ព្រះនាម​របស់​ព្រះអង្គសង្គ្រោះ​នៅ « លើ​ថ្ងាស​របស់​ [ យើង ] » ? ( វិវរណៈ ២២:៤ សូមមើល​ផងដែរ វិវរណៈ ១៣:១៦–១៧ ) ។

សម្រាប់គំនិតបន្ថែមដើម្បី​បង្រៀនកុមា​រ សូមមើល គម្រោង​មេរៀន​​សប្ដាហ៍នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​អង្គការ​បឋមសិក្សា​  ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​តាមដាន​ការអញ្ជើញឲ្យ​ធ្វើ​សកម្មភាព ។ « នៅ​ពេលបងប្អូន​​តាមដាន​ការ​អញ្ជើញ​មួយ​ដើម្បី​ធ្វើ​សកម្មភាព នោះ​បងប្អូន​បង្ហាញ​ដល់ [ គ្រួសារ​របស់​បងប្អូន​ ] ​ថា បងប្អូន​យកចិត្ត​ទុកដាក់​នឹង​ពួកគេ ហើយបងប្អូន​​ក៏​បង្ហាញ​ពី​​របៀប​ដែល​ដំណឹងល្អ​កំពុង​ប្រទានពរ​ដល់​ជីវិត​ពួកគេ​​យ៉ាងណា​ផងដែរ ។ បងប្អូន​​ក៏​ផ្ដល់​ឱកាស​ដល់ពួកគេ​ឲ្យ​​ចែកចាយ​បទពិសោធន៍​របស់ពួកគេ​ផងដែរ ដែល​ពង្រឹង​ដល់​ការ​តាំង​ចិត្ត​ ហើយអនុញ្ញាត​ឲ្យ​ពួកគេ​គាំទ្រ​ដល់គ្នា​ទៅវិញ​ទៅមក​ក្នុងការ​រស់នៅ​តាម​ដំណឹងល្អ » ( ការបង្រៀន​តាម​របៀប​​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​យាង​លើ​សេះ​ចុះ​មកពី​ស្ថានសួគ៌​នៅ​ឯ​ការ​យាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់

ព្រះគ្រីស្ទក្នុង​សម្លៀកបំពាក់​ពណ៌​ក្រហម​គង់​នៅ​លើ​សេះស​មួយ ។