ចូរ​មក​តាម​ខ្ញុំ
ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ


« ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញាថ្មីឆ្នាំ ២០១៩( ឆ្នាំ​២០១៩ )

« ការ​ប្រើ​ប្រាស់​សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ »ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០១៩

ការ​ប្រើ​ប្រាស់សៀវភៅ​ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ

តើ​ធនធាន​នេះ សម្រាប់​នរណា ?

ធនធាន​នេះ​គឺ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ទាំងអស់​នៅ​ក្នុង​សាសនាចក្រ ។ វា​ត្រូវ​បាន​រៀបចំ ឡើង​ដើម្បី​ជួយ​អ្នក​រៀន​ដំណឹងល្អ—ទោះ​ជា​ដោយ​ខ្លួនឯង ឬ​ជា​មួយ​ក្រុមគ្រួសារ​ក្ដី ។ ប្រសិន​បើ​អ្នក​ពុំ​បាន​សិក្សា​ដំណឹងល្អ​ជា​ទៀងទាត់​កាល​ពី​មុនៗ​មក​ទេ ធនធាន​នេះ​គឺ​អាច​ជួយ​អ្នក​ដើម្បី​ចាប់​ផ្ដើម​បាន ។ ប្រសិន​បើ​អ្នក​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​ដំណឹងល្អ​រួច​ហើយ ធនធាន​នេះ​អាច​ជួយ​អ្នក​មាន​បទពិសោធន៍​កាន់​តែ​មាន​អត្ថន័យ ។

តើ​ខ្ញុំ​ប្រើបា្រស់​ធនធាន​នេះ​បាន​យ៉ាង​ដូច​ម្តេច ?

សូម​ប្រើ​ធនធាន​នេះ​តាម​របៀប​ណា​ដែល​ជា​ជំនួយ​ដល់​អ្នក ។ អ្នក អាច​រក​ឃើញ​ថា​វា​ជា​ជំនួយ​ក្នុង​ការ​ណែនាំ ឬ​ជា​ជំនួយ​បន្ថែម​ទៅ​លើ​ការ​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន និង​ជា​គ្រួសារ ។ អ្នក​ក៏​អាច​ប្រើ​ប្រាស់​វា​សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​ផងដែរ ។ គម្រោង​នេះ​មាន​គូស​ចំណាំ​គោលការណ៍​សំខាន់ៗ​នៅក្នុង​ព្រះគម្ពីរ សញ្ញាថ្មី យោបល់​ការ​សិក្សា និង​សកម្មភាព​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ ផ្ដល់​ជា​កន្លែង​កត់ត្រា​អំពី​ចំណាប់​អារម្មណ៍​របស់​អ្នក ។

អ្នក និង​គ្រួសារ​អ្នក អាច​នឹង​បាន​សិក្សា​ដំណឹងល្អ​ជា​ទៀងទាត់​រួច​ហើយ ។ ប្រហែល​ជា​អ្នក​មាន​គោលដៅ​អាន​ព្រះគម្ពីរមរមន ។ ឬ​ប្រហែល​ជា​អ្នក​កំពុង​អាន​គម្ពីរ​ផ្សេងៗ​ទៀត​សម្រាប់​ថ្នាក់​សិក្ខាសាលា ឬ​ថ្នាក់​វិទ្យាស្ថាន ។ចូរ​មក​តាម​ខ្ញុំ ពុំ​មែន​ជំនួស ឬ​បំពេញ​ដោយ​រឿងល្អៗ​ដែល​អ្នក​កំពុង​ធ្វើ​នោះទេ ។ ប្រហែល ជា​វា​មាន​វិធី​ជា​ច្រើន​ដើម្បី​រៀន​មក​ពី​ព្រះគម្ពីរសញ្ញាថ្មី​ជា​ទៀងទាត់ ហើយ​នៅ តែ​សម្រេច​គោលដៅ​ការ​សិក្សា​ដទៃទៀត​របស់​អ្នក ។ ឧទាហរណ៍ អ្នក​អាច​បន្ត​អាន​ព្រះគម្ពីរមរមន​សម្រាប់​ការ​សិក្សា​ផ្ទាល់ខ្លួន ហើយអាន​ព្រះគម្ពីរ​សញ្ញា​ថ្មី​ជាមួយ​គ្រួសារ​អ្នក ( ឬ​បញ្ច្រាស់​ពី​នោះ ) ។ ឬ​នៅ ពេល​អ្នក​អាន​ព្រះគម្ពីរ​សញ្ញាថ្មី អ្នក​អាច​រក​មើល​វគ្គ​គម្ពីរ​ក្នុង​ព្រះគម្ពីរមរមន ដែល​ជាកម្លាំង​បន្ថែម​ទៅលើ​អ្វី​ដែល​អ្នក​កំពុង​រៀន ។ សូម​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដើម្បី​កំណត់​អំពី​របៀប​ដើម្បី​សិក្សា​ព្រះបន្ទូល​របស់​ព្រះ​ដោយ​ផ្ទាល់ខ្លួន​របស់​អ្នក ។

តើ​ធនធាន​នេះ​ទាក់ទង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

គម្រោង​នៅ​ក្នុង​ធនធាន​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​កាលវិភាគ​អាន​ប្រចាំ​សប្ដាហ៍ ។ មេរៀន​ដែល​បាន​បង្រៀន​នៅក្នុង​ថ្នាក់​អង្គការ​បឋមសិក្សា និង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ធ្វើ​តាម​កាលវិភាគ​ដូចគ្នា ។ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​រៀន ហើយ​រស់នៅ​តាម​ដំណឹងល្អ​នៅ​ក្នុង​ផ្ទះ គ្រូបង្រៀន​របស់​អ្នក​នឹង​ផ្ដល់​ឱកាស​ដល់​អ្នក​ដើម្បី​ចែកចាយ​បទពិសោធន៍ គំនិត និង​សំណួរ​អំពី​វគ្គ​បទគម្ពីរ ដែល​អ្នក​កំពុង​សិក្សា​អំឡុង​សប្ដាហ៍ ។

ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋម​សិក្សានិង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ មាន​ដាក់​បញ្ចូល​គម្រោង​នានា​សម្រាប់​សប្ដាហ៍​នីមួយៗ​នៅ​ក្នុង​ឆ្នាំ លើក​លែង​តែ​ថ្ងៃ​អាទិត្យ​ពីរ​ថ្ងៃ ចំ​ពេល​ដែល​មាន​សន្និសីទ​ទូទៅ ។ នៅពេល​ការ​ប្រជុំ​ក្នុង​សាសនាចក្រ​ជា​ទៀងទាត់ មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​តែ​សន្និសីទ​ស្ដេក ឬ​មូលហេតុ​ផ្សេងទៀត​នោះ អ្នក​ត្រូវ​បាន​អញ្ជើញ ឲ្យ​បន្ដ​ការ​សិក្សា​ព្រះគម្ពីរសញ្ញាថ្មី​នៅ ផ្ទះ ។ ថ្នាក់រៀន​នៅ ព្រះវិហារ​របស់​អ្នក អាច​រំលង​មេរៀន​ដែល​បាន​ដាក់​កាលវិភាគ​សម្រាប់​ថ្ងៃ​ទាំង​នោះ ឬ​បញ្ចូល​មេរៀន​ពីរ​ជាមួយ​គ្នា​ដើម្បី​បង្រៀន​ឲ្យទាន់​តាម​កាលវិភាគ ។

តើ​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ​តាម​កាលវិភាគ​ឬ ?

កាល​វិភាគ​នឹង​ជួយ​អ្នក​បង្រៀន​មេរៀន​នៅ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​បាន​ទាន់​តាម​កាលវិភាគ ប៉ុន្តែ​ពុំ​ចាំបាច់​មានអារម្មណ៍​តានតឹង​ពី​វា​ទេ កាលវិភាគ​គឺ​គ្រាន់តែ​ជា​ការ​ណែនាំ​មួយ​ដើម្បី​ជួយ​អ្នក​ធ្វើ​ដំណើរ​ដោយ​រលូន​ប៉ុណ្ណោះ ។ រឿង​សំខាន់​គឺ​ថា អ្នក​កំពុង​រៀន​ដំណឹងល្អ​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុមគ្រួសារ ។

ក្រុម​គ្រួសារ​កំពុង​អាន​ព្រះគម្ពីរ