ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ២៥–៣១ ខែ មីនា ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; យ៉ូហាន ៥–៦ ៖ ‹ កុំ​ខ្លាច​ឡើយ ›


« ថ្ងៃទី ២៥–៣១ ខែ មីនា ។ ម៉ាថាយ ១៤–១៥, ម៉ាកុស ៦–៧, យ៉ូហាន ៥–៦ ៖ ‹ កុំ​ខ្លាច​ឡើយ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០១៩ ( ២០១៩ )

« ថ្ងៃទី ២៥–៣១ ខែ មីនា ។ ម៉ាថាយ ១៤–១៥, ម៉ាកុស ៦–៧, យ៉ូហាន ៥–៦ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​ថ្នាក់​បឋមសិក្សា ៖ ឆ្នាំ ២០១៩

ព្រះគ្រីស្ទ​ប្រទាន​អាហារ​ដល់​ហ្វូង​មនុស្ស

ប្រទាន​អាហារ​ដល់​ពួកគេ ដោយ ចច កូកូ

ថ្ងៃទី ២៥–៣១ ខែ មីនា

ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧; យ៉ូហាន ៥–៦

« កុំ​ខ្លាច​ឡើយ »

នៅ​ពេល​អ្នក​រៀបចំ​ការបង្រៀន​អំពី ម៉ាថាយ ១៤–១៥; ម៉ាកុស ៦–៧ និង យ៉ូហាន ៥–៦ សូម​រកមើល​សារលិខិត​ដែល​ទាក់ទង​នឹង​ជីវិត​របស់​កុមារ​ដែល​អ្នក​បង្រៀន ។ តើ​អ្នក​គិត​ថា អ្វី​ទៅ​ដែល​នឹង​ជួយ​ឲ្យ​ពួកគេ​យល់​ពី​សារលិខិត​ទាំងនេះ ? គម្រោង​មេរៀន​នេះ​នឹង​ផ្ដល់​គំនិត​មួយ​ចំនួន​ដល់​អ្នក ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែក​ចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

សូម​បង្ហាញ​រូបភាព​ព្រះយេស៊ូវ​យាង​លើ​ទឹក​មួយ​សន្លឹក ( សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ) ហើយ​សូម​ឲ្យ​កុមារ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រឿង​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​តូចៗ

យ៉ូហាន ៥:១–៩

ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​អំពី​អ្វី​ដែល​យើង​ត្រូវការ ហើយ​ទ្រង់​អាច​ជួយ​យើង​បាន ។

ពេល​អ្នក​អាន​អំពី​ព្រះយេស៊ូវ​ព្យាបាល​មនុស្ស​នៅឯ​ស្រះ​បេថែសដា សូម​សញ្ជឹង​គិត​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​ដល់​កុមារ​ឲ្យ​មើល​ឃើញ​អ្វី​ដែល​រឿង​នេះ​បង្រៀន​អំពី​សន្ដានចិត្ត​ល្អ សេចក្ដីស្រឡាញ់ និង​គុណលក្ខណៈ​ផ្សេង​ទៀត​របស់​ព្រះយេស៊ូវ ។

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​រូបភាព ព្រះគ្រីស្ទ​ព្យាបាល​ពួក​អ្នក​ឈឺ​នៅ​បេថែសដាសៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៤២ ) ដើម្បី​តំណាល​ប្រាប់​រឿង​នៅក្នុង យ៉ូហាន ៥:១–៩ ដល់​កុមារ ។ ឬ សូម​បង្ហាញ​វីដេអូ « Jesus Heals a Man on the Sabbath » ( LDS.org ) ។ សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​គឺជា​មនុស្ស​ដែល​ព្រះយេស៊ូវ​បាន​ព្យាបាល ។ តើ​ពួកគេ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​ព្រះយេស៊ូវ​បាន​ព្យាបាល​ពួកគេ​នោះ ?

  • សូម​ឲ្យ​កុមារ​សរសេរ​នូវ​ការណ៍​មួយ​ចំនួន​ដែល​លំបាក​ចំពោះ​ពួកគេ ឬ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ក្រៀមក្រំ ។ សូម​ប្រាប់​ពួកគេ​អំពី​គ្រា​មួយ​នៅក្នុង​ជីវិត​របស់​អ្នក នៅពេល​ដែល​អ្នក​បាន​ទទួល​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​អំឡុង​ឧបសគ្គ​ដ៏​ពិបាក​មួយ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​ជ្រាប​អំពី​បញ្ហា​របស់​យើង​ទាំងអស់ ហើយ​ចង់​ជួយ​យើង ។

ម៉ាថាយ ១៤:១៣–២១

យើង​ធ្វើតាម​គំរូ​របស់​ព្រះយេស៊ូវ នៅពេល​យើង​មាន​សន្ដានចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

របៀប​មួយ​ដែល​ព្រះយេស៊ូវ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ​គឺ ចម្អែត​ដល់​អ្នកដើរ​តាម​របស់​ទ្រង់ កាល​ពួកគេ​ស្រេក​ឃ្លាន ។ តើ​អ្នក​អាច​ជួយ​កុមារ​ឲ្យ​រៀន​បម្រើ​ដល់​មនុស្ស​ដទៃ ដូចជា​ព្រះយេស៊ូវ​បាន​ធ្វើ​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​កន្ដ្រក​មួយ និង​នំប៉័ង​ខ្លះៗ​ដល់​កុមារ កាល​អ្នក​តំណាល​រឿង​នៅក្នុង ម៉ាថាយ ១៤:១៣–២១ ។ សូម​ពន្យល់​ថា ទោះបីជា​ព្រះយេស៊ូវ​បាន​ព្យាយាម​ស្វែងរក​ទីកន្លែង​មួយ​ដើម្បី​ទៅ​តែ​អង្គ​ឯង​ក្ដី ក៏​មនុស្ស​បាន​ចង់​នៅក្បែរ​ទ្រង់​ដែរ ។ សូម​ចែកចាយ​រឿង​ទាំងស្រុង​ដល់​កុមារ ហើយ​សូម​ឲ្យ​ពួកគេ​ស្ដាប់​រក​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ដើម្បី​បង្ហាញ​សន្ដាន​ចិត្ត​ល្អ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួកគេ ។

  • សូម​ឲ្យ​កុមារ​ចែកចាយ​ពី​របៀប​ដែល​នរណាម្នាក់​មាន​សន្ដាន​ចិត្ត​ល្អ​ចំពោះ​ពួកគេ ។ តើ​ពួកគេ​អាច​ធ្វើ​អ្វីខ្លះ​នា​សប្ដាហ៍​នេះ​ដើម្បី​បង្ហាញ​សន្ដាន​ចិត្ត​ល្អ​ដល់​មនុស្ស​ដទៃ ? សម្រាប់​រាល់​ចម្លើយ​ដែល​ពួកគេ​ឆ្លើយ សូម​គូស​រូប​នំប៉័ង​មួយ ឬ​ត្រី​មួយ​នៅលើ​ក្ដារខៀន ។ សូម​ប្រាប់​កុមារ​ថា នៅពេល​ពួកគេ​ធ្វើ​ការណ៍​ទាំងនេះ នោះ​ពួកគេ​កំពុង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ កាល​ទ្រង់​បាន​ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់​ដែល​បាន​ស្រេក​ឃ្លាន ។

ម៉ាថាយ ១៤:២២–៣៣

សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​អាច​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច ។

ពេត្រុស​បាន​បង្ហាញ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ កាល​លោក​បាន​ដើរ​លើ​ទឹក​ដើម្បី​ទៅឯ​ព្រះយេស៊ូវ ។ តើ​មាន​មេរៀន​អ្វីខ្លះ​នៅ​ត្រង់​ចំណុច​នេះ​ដែល​កុមារ​អាច​រៀន​ពី​រឿង​នេះ​បាន ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ប្រើ​រូបភាព ព្រះគ្រីស្ទ​យាង​ដើរ​លើ​ទឹកសៀវភៅ​រូបភាព​ដំណឹងល្អ ទំព័រ ៤៣ ) កាល​អ្នក​តំណាល​ប្រាប់​រឿង​ជា​សម្ដី​របស់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​ប្រើ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ ដើម្បី​ជួយ​កុមារ​ឲ្យ​តំណាល​ប្រាប់​រឿង​ដល់​អ្នក​វិញ ។ អ្នក​ក៏​អាច​យក​កូន​ចាន​ក្រឡូម​មួយ​ដាក់​ទឹក​ពេញ ហើយ​សុំ​ឲ្យកុមារ​ធ្វើ​ជា​ដាក់​ម្រាមដៃ​របស់​ពួកគេ « ដើរ » លើ​ផ្ទៃ​ទឹក​នោះ ។

  • សូម​បង្ហាញ​វីដេអូ « Wherefore Didst Thou Doubt ? » ( LDS.org ) ហើយ​សូម​ឲ្យ​កុមារ​រក​មើល​អ្វី​ដែល​បាន​បណ្ដាល​ឲ្យ​ពេត្រុស​បែរ​ជា​ភ័យខ្លាច​ទៅ​វិញ ។ បន្ទាប់មក សូម​ឲ្យ​ពួកគេ​ប្រាប់​អំពី​គ្រា​នានា​ដែល​ពួកគេ​បាន​មាន​អារម្មណ៍​ភ័យខ្លាច ហើយ​ចែកចាយ​អ្វី​ដែល​បាន​ជួយ​ដល់​ពួកគេ ។ សូម​ជួយ​ដល់​ពួកគេ​ឲ្យ​មើល​ឃើញ​ថា សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​សេចក្ដី​ភ័យ​ព្រួយ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

កុមារ​ធំៗ

យ៉ូហាន ៥:១៧–៤៧

ព្រះយេស៊ូវគ្រីស្ទ​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ ។

តើ​ការបង្រៀន​របស់​ព្រះយេស៊ូវ​អំពី​ព្រះបិតា​របស់​ទ្រង់ អាច​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ព្រះវរបិតា​សួគ៌​ដោយ​របៀប​ណា ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្កើត​ការ​ផ្គូផ្គង​ត្រូវ​គ្នា​ពីរ​ឈុត ដែល​សរសេរ​ពាក្យ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ​ដើម្បី​បង្រៀន​អំពី​ព្រះវរបិតាសួគ៌​នៅក្នុង យ៉ូហាន ៥ ដូចជា ស្រឡាញ់ ជីវិត និង ការងារ ( សូមមើល យ៉ូហាន ៥:២០, ២៦, ៣៦ ) ។ សូម​ផ្កាប់​កាត​ទាំងនោះ​ចុះ ហើយ​សូម​ឲ្យ​កុមារ​ផ្គូផ្គង​គូ​វា​ដោយ​ត្រឡប់​កាត​ម្តងពីរៗ ។ កាល​គូ​នីមួយៗ​ត្រូវ​គ្នា​ហើយ សូម​អាន​ខគម្ពីរ​ដែល​មាន​ពាក្យ​នោះ ហើយ​សូម​សួរ​កុមារ​ថា​តើ​ពាក្យ​អ្វី​ដែល​បង្រៀន​យើង​អំពី​ព្រះវរបិតាសួគ៌ ។

  • សូម​ឲ្យ​កុមារ​អាន យ៉ូហាន ៥:៣០ ហើយ​បន្ទាប់មក សូម​បំពេញ​ប្រយោគ​នេះ ៖ « ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ … » ។ តើ​ព្រះគ្រីស្ទ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតាសួគ៌​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​យើង​អាច​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះវរបិតាសួគ៌​ដោយ​របៀបណា ?

យ៉ូហាន ៦:៥–១៤

ដង្វាយ​ដ៏​តូចតាច​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​មួយ ។

វា​គឺជា​ក្មេង​ប្រុស​ម្នាក់​ដែល​បាន​ផ្ដល់​នំប៉័ង និង​ត្រី​ដែល​ព្រះយេស៊ូវ​បាន​ប្រើ​ដើម្បី​ចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់ ។ តើ​អ្នក​អាច​ជួយ​កុមារ​ដែល​អ្នក​បង្រៀន​ឲ្យ​ឃើញ​ពី​របៀប​ដែល​ពួកគេ​អាច​រួមចំណែក​ដល់​កិច្ចការ​នៃ​ព្រះអម្ចាស់​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​ចែក​នំ​ពីរ​បី ឬ​នំប៉័ង​ពីរ​បី​ចំណិត​ដល់​កុមារ ។ សូម​ជួយ​ពួកគេ​ឲ្យ​ស្រមៃ​ថា តើ​ហ្វូង​មនុស្ស​ប្រាំ​ពាន់​នាក់​នោះ​នឹង​ធំ​ប៉ុណ្ណា​ទៅ ។ តើ​វា​មាន​សភាព​យ៉ាង​ណា​ទៅ ដែល​ត្រូវ​ចម្អែត​មនុស្ស​ច្រើន​យ៉ាង​នោះ​ដោយ​មាន​តែ​នំប៉័ង​ប្រាំ​ចំណិត និង​ត្រី​តែ​ពីរ​នោះ ?

  • សូម​ឲ្យ​កុមារ​ម្នាក់​ប្រាប់​រឿង​អំពី​ការចម្អែត​មនុស្ស​ប្រាំ​ពាន់​នាក់​ជា​សម្ដី​របស់​គេ​ផ្ទាល់ ។ តើ​យើង​អាច​ក្លាយ​ដូចជា​ក្មេង​ប្រុស​នៅក្នុង យ៉ូហាន ៦:៩ ដោយ​របៀបណា ? សូម​ឲ្យ​កុមារ​គូរ​រូប​នំប៉័ង និង​ត្រី​នៅលើ​ក្រដាស ហើយ​សរសេរ​លើ​រូប​នោះ​នូវ​ការណ៍​មួយ​ចំនួន​ដែល​ពួកគេ​អាច​ធ្វើ​ចំពោះ​ព្រះអម្ចាស់​ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​ទ្រង់ ។

  • សូម​ឲ្យ​ល្បែង​តម្រៀប​រូប​មួយ​តូច​ដល់​កុមារ​ផ្គុំ ។ តើ​នឹង​មាន​អ្វី​កើតឡើង ប្រសិនបើ​បំណែក​រូប​មួយ​នៃ​ល្បែង​តម្រៀប​នេះ​បាត់​នោះ ? សូម​ពន្យល់​ថា យើង​ម្នាក់ៗ​គឺ​ដូចជា​បំណែក​នៃ​ល្បែង​តម្រៀប​រូប​នេះ​ដែរ​—​យើង​ទាំងអស់​គ្នា​មាន​អ្វីមួយ​ដែល​សំខាន់​ដើម្បី​ធ្វើ​ការរួម​ចំណែក​ជួយ​ដល់​ជីវិត​របស់​មនុស្ស​ដទៃ ។ តើ​កុមារ​នឹង​ធ្វើ​ការរួម​ចំណែក​ដល់​គ្រួសារ ឬ​ថ្នាក់រៀន​របស់​ពួកគេ​ដោយ​របៀប​ណា ?

នំប៉័ង និង​ត្រី

ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ នាក់ ជាមួយ​នឹង​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ក្បាល ។

ម៉ាថាយ ១៤:២២–៣៣

សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវ​អាច​ជួយ​យើង​មិន​ឲ្យ​ភ័យ​ខ្លាច ។

សេចក្ដី​ជំនឿ និង​ភាពភ័យខ្លាច​ដើរ​តួ​យ៉ាង​សំខាន់​នៅក្នុង​រឿង​របស់​ព្រះយេស៊ូវ និង​ពេត្រុស​ដែល​ដើរ​នៅ​លើ​ទឹក ។ តើ​កុមារ​អាច​រៀន​ពី​ដំណើររឿង​នេះ​អ្វីខ្លះ ?

សកម្មភាព​ដែល​អាច​ជ្រើសរើស

  • សូម​បង្ហាញ​រូបភាព​នៅក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​ឲ្យ​កុមារ​រក​បទគម្ពីរ​មួយ​នៅក្នុង ម៉ាថាយ ១៤ ដែល​រៀបរាប់​អំពី​រូបភាព​នេះ ។

  • សូម​ឲ្យ​កុមារ​រកមើល​ទីសម្គាល់​នៃ​សេចក្ដី​ជំនឿ និង​ទីសម្គាល់​នៃ​ភាព​ភ័យខ្លាច កាល​ពួកគេ​អាន ម៉ាថាយ ១៤:២២–៣៣ ។ អ្នក​ក៏​អាច​បង្ហាញ​វីដេអូ « Wherefore Didst Thou Doubt ? » ( LDS.org ) បាន​ដែរ ។ តើ​ការមាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​មាន​ន័យ​យ៉ាងណា ? តើ​យើង​ជំនួស​ភាពភ័យខ្លាច​ដោយ​សេចក្ដី​ជំនឿ​បាន​ដោយ​របៀប​ណា ?

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា ពួកគេ​បាន​នៅ​ក្នុង​វត្តមាន​នោះ ហើយ​បាន​មាន​ម៉ាស៊ីន​ថតរូប កាល​ព្រះយេស៊ូវ និង​ពេត្រុស​បាន​ដើរ​នៅលើ​ទឹក ។ តើ​ចំណុច​ពេលវេលា​មួយ​ណា​ដែល​ពួកគេ​នឹង​ជ្រើសរើស​ដើម្បី​ថតរូប ហើយ​ហេតុអ្វី ? សូម​ឲ្យ​ពួកគេ​សិក្សា ម៉ាថាយ ១៤:២២–៣៣ ដើម្បី​រក​គំនិត​ផ្សេងៗ ។ សូម​ឲ្យ​ពួកគេ​គូរ​រូបភាព​នៃ​គ្រា​ដែល​ពួកគេ​បាន​ជ្រើសរើស​នោះ ចែកចាយ​រូបភាព​របស់​គេ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​យក​ចំណុច​ពេលវេលា​នោះ ។

រូបតំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ប្រសិនបើ​កុមារ​បាន​បំពេញ​ទំព័រ​សកម្មភាព​សប្ដាហ៍​នេះ​ហើយ សូម​ឲ្យ​ពួកគេ​ប្រើ​វា​ដើម្បី​បង្រៀន​ដល់​គ្រួសារ​របស់​ពួកគេ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅ​ថ្ងៃនេះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

អញ្ជើញ​ឲ្យ​ចែកចាយ សូម​សួរ​កុមារ​អំពី​គំនិត អារម្មណ៍ និង​បទពិសោធន៍​របស់​ពួកគេ ។ អ្នក​នឹង​ឃើញ​ថា ជា​ញឹកញាប់​ពួកគេ​មាន​យោបល់​សាមញ្ញ ប៉ុន្ដែ​ប្រសើរ​ក្រៃ​លែង ។