ចូរ​មក​តាម​ខ្ញុំ
ថ្ងៃទី ១៤–២០ ខែ ធ្នូ ។ មរ៉ូណៃ ១០ ៖ « ចូរមករកព្រះគ្រីស្ទ ហើយបានឲ្យល្អឥតខ្ចោះនៅក្នុងទ្រង់ចុះ »


« ថ្ងៃទី ១៤–២០ ខែ ធ្នូ ។ មរ៉ូណៃ ១០ ៖ ‹ ចូរ​មករក​ព្រះគ្រីស្ទ ហើយឲ្យ​បានល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់ចុះ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ព្រះគម្ពីរ​មរមន ឆ្នាំ ២០២០ ( ឆ្នាំ​ ២០២០ )

« ថ្ងៃទី ១៤–២០ ខែ ធ្នូ ។ មរ៉ូណៃ ១០ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​សាលា​ថ្ងៃ​អាទិត្យ ៖ ឆ្នាំ ២០២០

ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ

ដើម្បី​ឲ្យ​ឯង​បានដឹង​ថា ដោយ ហ្គារី អិល ខាប

ថ្ងៃទី ១៤–២០ ខែ ធ្នូ

មរ៉ូណៃ ១០

« ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យបាន​ល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់​ចុះ »

សិស្ស​របស់​អ្នក​ប្រហែល​ជា​មាន​បទពិសោធន៍​ដ៏​មាន​ន័យ​តាមរយៈ​ការ​អាន​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ ។ សូម​លើក​ឡើង​ពី​បទពិសោធន៍​ទាំង​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​គ្រប់​រូបឲ្យ​សិក្សា​បទគម្ពីរ ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​អ្នក

រូបតំណាង​ចែកចាយ

អញ្ជើញ​ឲ្យ​ចែកចាយ

អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​នឹក​ស្រមៃ​ថា មរ៉ូណៃ​កំពុង​មក​ថ្នាក់​របស់​ពួកគេ ។ តើ​ពួកគេ​នឹង​និយាយ​អ្វីខ្លះ​ទៅ​កាន់​លោក​អំពី​អ្វី​ដែល​លោក​បាន​សរសេរ​នៅ​ក្នុង មរ៉ូណៃ ១០ ? តើ​មាន​ខគម្ពីរ​ណា​មួយ​ដែល​មាន​ន័យ​ជា​ពិសេស​ចំពោះ​ពួកគេ ? ប្រហែល​ជា​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន​ជាមួយ​នឹង​ខគម្ពីរ​ទាំង​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ

មរ៉ូណៃ ១០:៣–៧

ខ្ញុំ​អាច​ដឹង​ការ​ពិត​តាមរយៈ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

  • សិស្ស​អាច​ទទួល​បាន​ការ​យល់ដឹង​ថ្មី ប្រសិន​បើ​ពួកគេ​សិក្សា មរ៉ូណៃ ១០:៣–៥ ដោយ​យក​ចិត្ត​ទុក​ដាក់ ។ ដើម្បី​ជួយ​ពួកគេ អ្នក​អាច​សរសេរ​ឃ្លា​សំខាន់ៗ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​នៅ​លើ​ក្រដាស​តូចៗ ហើយឲ្យ​ក្រដាស​មួយ​ដល់​សិស្ស​ម្នាក់ៗ ឬ​ក្រុម​មួយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា ឬ​ពិភាក្សា​ពី​អត្ថន័យ​នៃ​ឃ្លា​របស់​ពួកគេ រួម​ទាំង​អ្វី​ដែលពួកគេ​អាច​ធ្វើ​ដើម្បី​អនុវត្ត​វា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផង​ដែរ ។ បន្ទាប់មក អ្នក​អាច​អាន មរ៉ូណៃ ១០:៣–៥ រួម​គ្នា ហើយ​ឈប់​នៅ​ពេលអ្នក​ដល់​ត្រង់​ឃ្លា​ដែល​សិស្ស​ម្នាក់​បាន​សិក្សា​ដើម្បី​ឲ្យ​សិស្ស​អាច​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយបទពិសោធន៍​ដែល​ពួកគេ​ធ្លាប់​មាន​ជាមួយ​នឹង​ការ​ធ្វើ​តាម​ការ​អញ្ជើញ​របស់​មរ៉ូណៃ​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​នឹក​ស្រមៃ​ថា ពួកគេ​កំពុង​ព្យាយាម​ដើម្បី​លើក​ទឹក​ចិត្ត​មិត្ត ឬ​សមាជិកគ្រួសារ​ម្នាក់​ដើម្បី​ទទួល​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន ។ តើ​ពួកគេ​អាច​ប្រើ មរ៉ូណៃ ១០:៣–៧ តាម​របៀបណា ? តើ​ពួកគេ​អាច​ចែកចាយ​បទពិសោធន៍​អ្វីខ្លះ ? តើ​យើង​អាច​ជួយ​មនុស្ស​ដទៃ​ឲ្យ​យល់​ពី​អត្ថន័យ​នៃ​ការ​ស្គាល់​អ្វី​មួយ « តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ » តាម​របៀប​ណា ? ( មរ៉ូណៃ ១០:៥ ) ។

មរ៉ូណៃ ១០:៨–២៥

« កុំ​បដិសេធ​អំណោយ​ទាន​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ » ។

  • ហេតុអ្វី​ការដាស់​តឿន « កុំ​បដិសេធ​អំណោយ​ទាន​ទាំង​ឡាយ​នៃ​ព្រះ​ឡើយ »​មាន​សារៈសំខាន់​ជា​ពិសេស​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ? ( មរ៉ូណៃ ១០:៨ ) ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ពិចារណា​សំណួរ​នេះ នៅ​ពេល​ពួកគេ​អាន មរ៉ូណៃ ១០:៨–១៨ ។ ដើម្បី​ជួយ​ពង្រឹង​ជំនឿ​របស់​សិស្ស​លើ​អំណោយ​ទាន​ខាង​វិញ្ញាណ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​គំរូ​របស់​មនុស្ស​ដែលកំពុង​ប្រើ​អំណោយទាន​នីមួយៗ​ដែល​បាន​សរសេរ​នៅ​ក្នុង មរ៉ូណៃ ១០:៩–១៦ ។ គំរូ​អាច​យកចេញ​ពី​បទគម្ពីរ ពី​ប្រវត្តិសាសនាចក្រ ឬ​មក​ពី​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ ( គំរូ​ដក​ស្រង់​មក​ពី​ព្រះគម្ពីរ​មរមន​ត្រូវ​បាន​ណែនាំ​នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ) ។ អ្នក​ក៏​អាច​ពិភាក្សា​ពី​របៀប​ដែល​អំណោយទាន​មួយ​ចំនួន​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន​ផង​ដែរ ។ ហេតុអ្វី​វាមាន​សារៈសំខាន់​ចំពោះ​មនុស្ស​ម្នាក់​ដែល​កំពុង​ស្វែង​រក​ទីបន្ទាល់​មួយ​អំពី​ព្រះគម្ពីរ​មរមន​ដើម្បី​ជឿ​លើ​អំណោយទាន​ខាង​វិញ្ញាណ ? តើ​ពេលខ្លះ​យើង​ធ្វើ​អ្វីខ្លះ​ដើម្បី « បដិសេធ »​អំណោយទាន​ទាំងឡាយ​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង ? តើ​អំណោយទាន​ទាំង​នេះ​ជួយ​យើង​« មក​រក​ព្រះ​គ្រីស្ទ ហើយ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់ » តាម​របៀបណា ? ( សូម​មើល មរ៉ូណៃ ១០:៣០–៣៣  ) ។

  • វិធី​មួយ​ទៀត​ដើម្បី​រុក​រក​នូវ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ គឺ​ការ​សរសេរ​សំណួរ​ដូច​តទៅ​នេះ​នៅ​លើ​ក្ដារខៀន តើ​អំណោយទាន​ខាង​វិញ្ញាណ​គឺជា​អ្វី ? តើ​វា​ត្រូវ​បាន​ផ្ដល់​ដល់​នរណា​ខ្លះ ? ហេតុអ្វី​វា​ត្រូវ​បាន​ផ្ដល់​ឲ្យ ? និង តើ​យើង​ទទួល​វា​តាម​របៀបណា ? បន្ទាប់មក សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្រាវ​ជ្រាវ មរ៉ូណៃ ១០:៨–២៥ ដើម្បី​ស្វែង​រក​ចម្លើយ ។ ( សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ព្រិកហាំ យ៉ង់ និង​ប្រធាន ដាល្លិន អេក អូក នៅ​ក្នុង « ធនធាន​បន្ថែម​ទាំងឡាយ » ក៏​អាច​ជួយ​បាន​ដែរ ) ។ បន្ថែម​ពី​លើ​អំណោយទាន​ខាង​វិញ្ញាណ​ដែល​មាន​នៅ​ក្នុង ខទី ៩–១៦​ តើ​អំណោយទាន​អ្វី​ផ្សេង​ទៀត « ​របស់​ព្រះ » ដែល​យើង​ធ្លាប់​ទទួល ឬ​បាន​ទទួល​ពរ​តាមរយៈ​វា ?( មរ៉ូណៃ ១០:៨ ) ។ អ្នក​គួរ​ចែកចាយ​អ្វី​ដែល​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀនថា « អំណោយទាន​ទាំងឡាយ​ខាង​វិញ្ញាណ​មាន​ច្រើន​សន្ធឹកសន្ធាប់ និង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ឡើយ ។ អំណោយទាន​ទាំងឡាយ​ដែល​មាន​សម្ដែង​ចេញ​នោះ គឺ​ជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ការចាក់​បង្ហូរ​ព្រះគុណ​ដ៏​ឥត​ព្រំដែន ដែល​ព្រះ​ដ៏​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា ប្រទាន​ដល់​បុគ្គល​ដែល​ស្រឡាញ់ ហើយ​បម្រើ​ទ្រង់ » ( A New Witness for the Articles of Faith [ ឆ្នាំ ១៩៨៥ ] ទំព័រ ៣៧១ ) ។

មរ៉ូណៃ ១០:៣០–៣៣

ខ្ញុំអាច​ល្អ​ឥត​ខ្ចោះ​តាមរយៈ​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • តើ​អ្នក​មាន​អារម្មណ៍​ថាអ្វី​ទៅ​ដែល​នឹង​ជួយ​សិស្ស​រ​បស់​អ្នក​ទទួល​យក​ការ​អញ្ជើញ​របស់​មរ៉ូណៃ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាលល្អ​ឥតខ្ចោះ​នៅក្នុង​ទ្រង់​ចុះ ? » ( មរ៉ូណៃ ១០:៣២ ) ។ ប្រហែលជា​ការ​ចាប់ផ្ដើមនឹង​ទំនុក​តម្កើង​មួយ​អំពី​ប្រធាន​បទ​នេះ ដូចជា « ចូរ​មក​តាម​ខ្ញុំ »​( ទំនុក​តម្កើង ល.រ.៦៣ ) អាចយាង​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ការ​ពិភាក្សា​របស់​អ្នក ហើយ​សិស្ស​អាច​ចែកចាយ​ទំនាក់ទំនង​ណាមួយ​ដែល​ពួកគេមើល​ឃើញរវាង​ទំនុក​តម្កើង និង​សេចក្ដីពិត​ដែល​មាន​នៅ​ក្នុង មរ៉ូណៃ ១០:៣០–៣៣ ។ តើ​យើង​រៀន​អ្វីខ្លះ​មក​ពី​ខគម្ពីរ​ទាំង​នេះ និង​ទំនុក​តម្កើង​នេះ​អំពី​អត្ថន័យ​នៃ​ការ​មករក​ព្រះគ្រីស្ទ ? តើ​ការ​ « ឲ្យ​ល្អ​ឥតខ្ចោះ​ក្នុង​ទ្រង់​ » មានន័យ​ដូចម្ដេច ?​( សូម​មើល​ផង​ដែរគ. និង ស. ៧៦:៥០–៥៣, ៦៩ ) ។ សូម​ចែកចាយ​អារម្មណ៍​របស់​អ្នក​អំពី​អត្ថន័យ​នៃ « ឲ្យ​ល្អ​ឥត​ខ្ចោះ​តាម​រយៈ​ព្រះ​យេស៊ូវ​ » ( ​គ. និង ស. ៧៦:៦៩ ) ហើយ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ។

  • ដោយសារ​ការ​ពិភាក្សា​នេះ​គឺជា​ការ​ពិភាក្សា​ចុង​ក្រោយ​របស់​សិស្ស​អ្នក​អំពី​ព្រះគម្ពីរ​មរមន​នៅ​ឆ្នាំ​នេះ អ្នក​គួរ​សុំ​ឲ្យ​សិស្ស​ចែកចាយ​ពី​អារម្មណ៍​មួយ​ចំនួន​ដែល​ពួកគេ​មាន និង​អ្វី​ដែល​ពួកគេ​បាន​រៀន នៅពេលពួកគេ​បាន​សិក្សា​ព្រះគម្ពីរ​នេះ ។ ដើម្បី​ជួយ​សិស្ស​ធ្វើ​កិច្ចការ​នេះ អ្នក​អាច​អាន មរ៉ូណៃ ១០:៣២–៣៣ រួម​គ្នា ហើយ​សុំ​ឲ្យ​សិស្ស​ចំណាយ​ពេល​ពីរ​បី​នាទី​ពិចារណា​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ជួយ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ ។ អ្នក​អាច​សួរ​ថា តើ​ព្រះគម្ពីរ​មរមន​បាន​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យ៉ាង​ដូចម្ដេច ? តើ​វា​បាន​ជួយ​យើង​ឲ្យ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​ព្រះគុណ​របស់​ព្រះគ្រីស្ទ​តាម​របៀបណា ? តើ​វា​បាន​ជួយ​យើង « កុំ​ឲ្យ​បដិសេធ »​ ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​តាម​របៀបណា ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ថ្លែងទីបន្ទាល់​របស់​ពួកគេ​ពី​ព្រះគម្ពីរ​មរមន និង​សាក្សី​របស់​ព្រះគម្ពីរ​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

រូប​តំណាង​ការ​រៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទឹង​រង់​ចាំ​សិក្សា​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​នៅ​ឆ្នាំ​ក្រោយ អ្នក​អាច​រំឭក មរ៉ូណៃ ១០:៩–១៦ ហើយ​ពនន្យល់​ថា អំណោយទាន​ទាំង​នេះ​គឺមាន​នៅ​ក្នុង​សាសនាចក្រ​សព្វ​ថ្ងៃ​នេះ ។ នៅពេល​យើងអាន​គោលលទ្ធិ និង​សេចក្ដីសញ្ញា យើង​នឹង​ឃើញ​ពី​របៀប​ដែល​អំណោយទាន និង​ព្រះចេស្ដា​របស់​ព្រះ​ត្រូវបាន​ប្រើ​ដើម្បី​ធ្វើ​កិច្ចការ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ។

រូប​តំណាង​ធនធាន​នានា

ធនធាន​បន្ថែម​ទាំងឡាយ

ការ​បើក​បង្ហាញ​ពី​អំណោយទាន​ខាង​វិញ្ញាណ​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

ទីបន្ទាល់​របស់​ប្រធាន ព្រិកហាំ យ៉ង់​អំពី​អំណោយទាន​ខាង​វិញ្ញាណ ។

« សេចក្ដីជំនឿ ។ នៅពេល​អ្នក​ជឿ​គោលការណ៍ទាំងឡាយ​នៃ​ដំណឹងល្អ ហើយទទួល​បាន​សេចក្ដីជំនឿ ដែល​ជា​អំណោយទាន​មួយ​របស់​ព្រះ នោះ​ទ្រង់​បន្ថែម​សេចក្ដី​ជំនឿ​បន្ថែម​ទៀត ដោយការ​ផ្ដល់​សេចក្ដីជំនឿ​យ៉ាង​ច្រើន​ជា​បន្ត​បន្ទាប់​ទៀត ។ …

« អំណោយទាន​នៃ​ការ​ព្យាបាល  ខ្ញុំ​នៅ​ទីនេះ​ដើម្បី​ថ្លែងទីបន្ទាល់​ចំពោះ​ករណី​ជាច្រើន​ដែល​បុរស ស្ត្រី និង​កុមារ​ត្រូវ​បាន​ព្យាបាល​ដោយ​ព្រះចេស្ដា​របស់​ព្រះ តាមរយៈ​ការ​ដាក់​ដៃ​លើ ហើយ​ខ្ញុំ​បាន​ឃើញ​មនុស្ស​ជាច្រើន​ដែល​ហៀប​នឹង​ស្លាប់ ប៉ុន្តែបន្ត​នៅ​មាន​ជីវិត ហើយ​ខ្លះ​ទៀត វិញ្ញាណ​របស់​ពួកគេ​បាន​ចាក​ចេញ​ពី​រូបកាយ ហើយ​បាន​ត្រឡប់​មក​វិញ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ខ្ញុំ​បាន​ឃើញ​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ដោយ​ការ​ដាក់​ដៃ​លើ ស្រប​តាម​ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ។ …

« ការព្យាករ, វិវរណៈ និង​ចំណេះដឹង ។ បុរស​ស្ត្រីគ្រប់​រូប​អាច​ក្លាយ​ជា​អ្នក​ទទួល​វិវរណៈ​ហើយ​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ដែល​ជា​វិញ្ញាណ​នៃ​ការ​ព្យាករ ហើយ​មើល​ឃើញ​ជាមុន​នូវ​ព្រះតំរិះ និង​ព្រះទ័យ​របស់​ព្រះ​ចំពោះ​ពួកគេ ចៀស​វាង​ពី​អំពើ​អាក្រក់ ហើយ​ជ្រើស​យក​អ្វី​ដែល​ល្អ » ( Teachings of Presidents of the Church: Brigham Young [ ឆ្នាំ​១៩៩៧ ] ទំព័រ ២៥២–២៥៣ ) ។

« ចូរ​យក​នូវ​អំណោយទាន​ដ៏​ល្អ​ទាំង​អស់ » ។

ប្រធាន ដាល្លិន អេក អូក បានប្រាប់​ពី​របៀប​ដែល​ការស្វែង​រក​អំណោយទាន​ខាង​វិញ្ញាណ​បាន​ផ្ដល់​ពរជ័យ​ដល់​ម្ដាយ​របស់​លោក ៖ « ដោយ​បាត់​បង់​ស្វាមី​រ​បស់​គាត់ ម្ដាយ​របស់​ខ្ញុំ​ដែល​ជា​ស្ត្រី​មេម៉ាយ​គឺ​ជួប​នូវការ​លំបាក ។ របៀប​ដែល​គាត់​បាន​អធិស្ឋាន​សូម​នូវ​អ្វី​ដែលគាត់​ត្រូវការ​ចាំបាច់​ដើម្បី​បំពេញ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ក្នុង​ការ​ចិញ្ចឹម​បីបាច់កូនតូចៗ​ទាំង​បី​នាក់​របស់គាត់ គឺ​អស្ចារ្យ​ណាស់ ! គាត់​បាន​ស្វែងរក គាត់​មាន​ភាពស័ក្ដិសម ហើយ​គាត់​បាន​ទទួល​ពរជ័យ ! ការ​អធិស្ឋាន​របស់​គាត់​បា​នទទួ​ល​ចម្លើយតាម​របៀប​ជាច្រើន រួម​ទាំង​ការ​ទទួល​អំណោយទាន​ខាង​វិញ្ញាណ​ផង​ដែរ ។ គាត់​មាន​អំណោយទាន​ជាច្រើន ប៉ុន្តែ​អំណោយទាន​មួយ​ដែលដក់​ជាប់​នៅ​ក្នុង​គំនិត​របស់ខ្ញុំ​គឺ​អំណោយទាន​នៃ​សេចក្ដីជំនឿ ទីបន្ទាល់ និង​ប្រាជ្ញា » ( « Spiritual Gifts » Ensign ខែ​កញ្ញា ឆ្នាំ ១៩៨៦ ទំព័រ ៧២ ) ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

សូម​ទុក​ពេល​ឲ្យ​សិស្ស​បាន​ចែកចាយ ។ « នៅ​ពេល​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន នោះ​ពួកគេ​មិន​គ្រាន់តែ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​លើក​ទឹកចិត្ត​សិស្ស​ផ្សេង​ទៀត​ក្នុង​ថ្នាក់​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​សម្រាប់​ខ្លួន​ឯង​ផងដែរ » ( ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៣០ ) ។