«មេរៀនទី ២១០—គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ ៖ ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ២១០ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ពុម្ពគំរូ ៖ ការបង្រៀនរបស់ថ្នាក់ដឹកនាំសាសនាចក្រ
ការសិក្សា និងការអនុវត្តតាមការបង្រៀនរបស់ពួកអ្នកបម្រើរបស់ព្រះអម្ចាស់
ពេញមួយឆ្នាំនៃថ្នាក់សិក្ខាសាលា សិស្សនឹងមានឱកាសជាច្រើនដើម្បីសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រ ។ គំរូនេះផ្ដល់ឲ្យអ្នកនូវគំនិតដើម្បីជួយសិស្សសិក្សាសារលិខិតមកពីថ្នាក់ដឹកនាំសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចាប់ផ្ដើមមេរៀន
-
ចែកចាយសំណួរដែលធ្វើឲ្យមានការគិតពិចារណាអំពីសារលិខិតនេះ ហើយអញ្ជើញសិស្សឲ្យពិភាក្សាអំពីវាដោយសង្ខបៗ ឬកត់ត្រាចម្លើយដំបូងរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។
-
ចែកចាយរូបភាពឬមេរៀនប្រើវត្ថុដែលប្រើជាផ្នែកមួយនៃសារលិខិតរបស់ពួកគេ ហើយពិភាក្សាយ៉ាងខ្លីអំពីមូលហេតុដែលវាត្រូវបានប្រើ ។
-
ចែកចាយដំណើររឿងមកពីសារលិខិតរបស់អ្នកនិយាយ ។ វាជាការល្អបំផុតក្នុងការមិនចែកចាយដំណើររឿងទាំងមូលនៅពេលចាប់ផ្តើមមេរៀន ប៉ុន្តែអាចជាចែកចាយល្មមគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្ស ។ ក្រោយមកនៅក្នុងមេរៀន ដំណើររឿងនេះអាចត្រូវបានបញ្ចប់ដើម្បីបង្ហាញអំពីគោលបំណងនៃសារលិខិតរបស់អ្នកនិយាយបាន ។
-
អ្នកអាចចែកចាយប្រធានបទនៃសុន្ទរកថា និងអញ្ជើញសិស្សឲ្យកត់ត្រាសំណួរមួយចំនួនដែលពួកគេមានទាក់ទងទៅនឹងប្រធានបទនេះ ។ សូមលើកទឹកចិត្តពួកគេឲ្យស្វែងរកចម្លើយក្នុងអំឡុងពេលមេរៀន ។
សិក្សាសារលិខិត
-
ការស្វែងរក សូមពិចារណាប្រកបដោយការអធិស្ឋានអំពីតម្រូវការរបស់ថ្នាក់របស់អ្នក និងកំណត់ « ការស្វែងរក » ដែលអាចត្រូវបានប្រើប្រាស់នៅពេលសិស្សសិក្សាអំពីសុន្ទរកថានេះ ។ ឧទាហរណ៍អំពី « ការស្វែងរក » អាចមានដូចខាងក្រោម ៖ សេចក្ដីពិតដ៏អស់កល្បជានិច្ច ការអញ្ជើញ និងពរជ័យទាំងឡាយដែលបានសន្យា ។ សិស្សក៏អាចស្វែងរកចម្លើយចំពោះសំណួរ ឬកង្វល់ដែលពួកគេអាចមានផងដែរ ។
វាប្រហែលជាសមរម្យក្នុងការអនុញ្ញាតឲ្យសិស្សជ្រើសរើសអ្វីមួយដែលពួកគេចង់ស្វែងរកនៅក្នុងសុន្ទរកថានេះ ។ អ្នកអាចចែកចាយអំពីប្រធានបទនៃសុន្ទរកថានេះ ហើយផ្ដល់ឱកាសដល់សិស្សឲ្យសរសេរសំណួរជាច្រើនអំពីប្រធានបទនោះនៅលើក្តារខៀន ។ បន្ទាប់ពីសិក្សាហើយ អ្នកអាចកំណត់ថា តើសំណួរណាមួយដែលសិស្សមានអារម្មណ៍ថាត្រូវបានឆ្លើយ ហើយដោយរបៀបណា ។
-
ដាក់លេខកថាខណ្ឌ និងប្តូរសុន្ទរកថាគ្នា សរសេរ ឬវាយបញ្ចូលលេខកថាខណ្ឌនៅលើច្បាប់ចម្លងនៃសុន្ទរកថា ។ ផ្តល់ច្បាប់ចម្លងដល់សិស្សម្នាក់ៗ ហើយអញ្ជើញសិស្សឲ្យជ្រើសរើសអ្វីមួយដើម្បីស្វែងរក ។ សិស្សអាចអានកថាខណ្ឌមួយ ឬច្រើនដោយគូសសម្គាល់វា និងសរសេរកំណត់ចំណាំនៅលើគែម ។ ក្រដាសនេះអាចហុចទៅសិស្សបន្ទាប់ដោយធ្វើតាមគំរូស្រដៀងគ្នានេះ ។ បន្ទាប់ពីពួកគេសិក្សាគ្រប់កថាខណ្ឌអស់ហើយ សូមប្រគល់ក្រដាសនោះទៅឲ្យសិស្សដើមវិញ ហើយអនុញ្ញាតឲ្យពួកគេមើលយោបល់ដែលបានចែកចាយដោយសមាជិកផ្សេងទៀតនៅក្នុងថ្នាក់រៀន ។
-
សាច់រឿងដែលពាក់ព័ន្ធ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលសុន្ទរកថាដែលបានសិក្សាអាចយកទៅអនុវត្តចំពោះក្មេងជំទង់ម្នាក់នៅថ្ងៃនេះ ឬឧបសគ្គផ្ទាល់ខ្លួនដែលក្មេងជំទង់អាចជួបនឹងប្រទះ ។ រៀបចំខ្លួន និងបង្ហាញអំពីសាច់រឿងមួយនៅដើមថ្នាក់ ឬសិស្សអាចបង្កើតជាសាច់រឿងមួយអំពីក្មេងជំទង់ម្នាក់ដែលកំពុងជួបការលំបាកជាមួយនឹងស្ថានភាព ឬសំណួរមួយ ។ សិស្សអាចបន្ថែមព័ត៌មានលម្អិតដែលទាក់ទងទៅនឹងសាច់រឿងដែលត្រូវគ្នាទៅនឹងតម្រូវការរបស់ក្មេងជំទង់នៅក្នុងតំបន់របស់អ្នក ។
-
បទគម្ពីរដែលបានលើកឡើង ឬទាក់ទងគ្នា សិស្សអាចស្វែងរកបទគម្ពីរដែលបានលើកឡើងនៅក្នុងសុន្ទរកថា ឬកំណត់ចំណាំ ។ សិស្សអាចអានខគម្ពីរ ហើយកត់ចំណាំអំពីរបៀបដែលសុន្ទរកថាជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីបទគម្ពីរដែលបានលើកឡើង ឬរបៀបដែលបទគម្ពីរដែលបានលើកឡើងជួយពួកគេឲ្យយល់កាន់តែច្បាស់ពីសារលិខិតរបស់សុន្ទរកថា ។ នៅក្នុងបណ្ណាល័យដំណឹងល្អ សិស្សអាចភ្ជាប់ទៅនឹងបទគម្ពីរដែលបានលើកឡើងនៅក្នុងសុន្ទរកថា ឬគូសចំណាំនៅលើបទគម្ពីរជាក្រដាសរបស់ពួកគេ ។
បង្កើនការយល់ដឹងឲ្យកាន់តែស៊ីជម្រៅ
-
សូមផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទ សូមពិចារណាដាក់រូបរបស់ព្រះអង្គសង្រ្គោះនៅលើក្ដារខៀន ។ សូមអញ្ជើញសិស្សឲ្យសរសេរពាក្យ ឬឃ្លាបំផុសគំនិតនៅជុំវិញរូបភាពដែលពួកគេបានរកឃើញនៅក្នុងសុន្ទរកថា ។ សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ និងរបៀបដែលពួកគេមានអារម្មណ៍ថាពាក្យ ឬឃ្លានោះអាចជួយមនុស្សម្នាក់ឲ្យស្គាល់បុគ្គលិកលក្ខណៈ គុណលក្ខណៈ និងតួនាទីទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចចែកចាយអំពីរបៀបដែលការបង្រៀនទាំងនោះអាចជួយពួកគេធ្វើតាមព្រះអង្គសង្រ្គោះ និងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយនឹងទ្រង់ ។
-
បង្រៀនគ្នាទៅវិញទៅមក អ្នកអាចអញ្ជើញសិស្សឲ្យបង្កើតសុន្ទរកថា ឬមេរៀនមួយដែលមានរយៈពេលពីបីទៅប្រាំនាទី ដែលបង្រៀនអំពីសារលិខិតដែលពួកគេបានសិក្សា ។ សិស្សអាចដាក់បញ្ចូលនូវបទពិសោធន៍ផ្ទាល់ខ្លួន ឬសេចក្ដីយោងបន្ថែមនៃបទគម្ពីរដែលគាំទ្រដល់សារលិខិតនោះ ។ សិស្សអាចអនុវត្តការចែកចាយសុន្ទរកថារបស់ពួកគេជាមួយដៃគូ ជាក្រុមតូច ឬ ជាថ្នាក់ ។
-
កត់ត្រាអារម្មណ៍ទាំងឡាយ សូមពិចារណាអញ្ជើញសិស្សឲ្យសរសេរគំនិត និងអារម្មណ៍ដែលពួកគេមានពេលពួកគេបានសិក្សាអំពីសុន្ទរកថានោះ ។ សិស្សអាចកត់ត្រាសកម្មភាពណាមួយដែលព្រះវិញ្ញាណបានបំផុសគំនិតឲ្យពួកគេធ្វើ ។ តាមការគួរ អ្នកអាចសុំឲ្យសិស្សដែលស្មគ្រ័ចិត្តចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។
-
បង្កើតអ្វីមួយ ដោយប្រើអ្វីដែលពួកគេបានរៀននៅក្នុងសុន្ទរកថានោះ អ្នកអាចផ្ដល់ពេលវេលាដល់សិស្សដើម្បីបង្កើតរូបភាព គំនូរ ប័ណ្ណប្រកាស meme ការចុះផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬអ្វីមួយដែលស្រដៀងគ្នានេះ ។ វាអាចជាការរំឭក ឬអ្វីមួយដើម្បីបំផុសគំនិតដល់អ្នកដទៃ ។ សិស្សអាចចែកចាយជាមួយក្រុម ឬថ្នាក់នូវអ្វីដែលពួកគេបានបង្កើត ។
-
ចែកចាយជាមួយនឹងអ្នកដទៃ អ្នកអាចនឹងលើកទឹកចិត្តសិស្សឲ្យចែកចាយសារលិខិតមួយចេញពីសុន្ទរកថាជាមួយគ្រួសាររបស់ពួកគេ ជាមួយមិត្តភក្តិ ឬនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ( ឧទាហរណ៍ដូចជាការចុះផ្សាយមួយ វីដេអូមួយ ឬ meme មួយ ) ។ ពេលពួកគេចែកចាយ សិស្សអាចដាក់បញ្ចូលទីបន្ទាល់សាមញ្ញមួយ និងការអញ្ជើញមួយឲ្យរៀនបន្ថែមទៀត ។
ការអនុវត្តអ្វីដែលអ្នកបានសិក្សា
-
សូមធ្វើតាមការបំផុសគំនិត សូមលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតដែលពួកគេមាននៅពេលកំពុងសិក្សាសុន្ទរកថានេះ ។ ពួកគេអាចទទួលបានអារម្មណ៍ដើម្បីធ្វើការផ្លាស់ប្ដូរជាក់លាក់ណាមួយក្នុងជីវិតរបស់ពួកគេ ដើម្បីបំពេញលើគោលដៅផ្ទាល់ខ្លួនមួយរបស់ពួកគេ ឬដើម្បីចែកចាយសារលិខិតនេះជាមួយមនុស្សម្នាក់ទៀត ។
-
ដាក់ផែនការ សិស្សអាចបំពេញការបំផុសគំនិតខាងក្រោមនេះដើម្បីជួយពួកគេឲ្យអនុវត្តនូវអ្វីដែលពួកគេបានរៀន ។ សិស្សខ្លះអាចចង់ចែកចាយផែនការរបស់ពួកគេជាមួយសមាជិកគ្រួសារ ឬមិត្ដភក្ដិដើម្បីជួយពួកគេឲ្យសម្រេចគោលដៅនោះ ។
-
ដោយសារតែសុន្ទរកថានេះ ខ្ញុំនឹង ។
-
ជំហានបន្ទាប់ដែលខ្ញុំនឹងធ្វើដើម្បីបំពេញផែនការរបស់ខ្ញុំគឺ ។
-
ខ្ញុំនឹងព្យាយាមធ្វើបែបនេះនៅ ( កាលបរិច្ឆេទ ) ។
-
ខ្ញុំនឹងរំឭកខ្លួនឯងអំពីផែនការរបស់ខ្ញុំតាមរយៈ ។