អំពី​ទស្សនាវដ្តីទាំងឡាយសាសនាចក្រ
ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ៖ ជា​ទស្សនាវដ្ដី ថ្មីមួយ​សម្រាប់​យុវវ័យ
ដើម្បី​កម្លាំង​នៃ​យុវជន


« ដើម្បី​កម្លាំង​នៃ​យុវជន ៖ ជា​ទស្សនាវដ្ដី ថ្មីមួយ​សម្រាប់​យុវវ័យ » ខែ មករា​ឆ្នាំ ២០២១ ។

ដើម្បី​កម្លាំង​នៃ​យុវជន ៖ ជា​ទស្សនាវដ្ដី ថ្មីមួយ​សម្រាប់​យុវវ័យ

ការរកឃើញ​អំណរ​នៅក្នុង​ព្រះគ្រីស្ទ

រូបភាព
យុវនារី​កំពុង​ប្រើ​ទូរសព្ទ​ដៃ

ទស្សនាវដ្ដី យុវវ័យ​ជា​សកល​សម្រាប់​តែ​អ្នក​ប៉ុណ្ណោះ !

ដើម្បី​កម្លាំង​នៃ​យុវជនគឺជា​ទស្សនាវដ្ដី​សម្រាប់​តែ​យុវវ័យ​ប៉ុណ្ណោះ ។ មួយ​ច្បាប់ៗ​មាន​សារលិខិត​ដែល​លើក​ស្ទួយ​ខាង​វិញ្ញាណ​មកពី​ពួកសាវក និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត ទីបន្ទាល់ និង​បទពិសោធន៍​មកពី​យុវវ័យ ទូទាំង​ពិភពលោក​រួម​ទាំង​សកម្មភាព​សប្បាយៗ និង​អ្វីៗ​ជាច្រើន​ទៀត ។ នៅក្នុង​ទំព័រ​នីមួយៗ​អ្នក​អាច​ស្វែង​រក​ការបំផុស​គំនិត​និង​កម្លាំង​ដែល​អាច​ជួយ​អ្នក​ឲ្យ​រកឃើញ​សេចក្តី​អំណរ ក្នុង​នាម​ជាសិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ការគាំទ្រ​សម្រាប់​សៀវភៅ ចូរ​មក​តាម​ខ្ញុំ

អត្ថបទ និង​សកម្មភាព​ជាច្រើន​នៅក្នុង ដើម្បី​កម្លាំង​នៃ​យុវជន គាំទ្រ​ដល់​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នៅក្នុង សៀវភៅ​ចូរ​មក​តាម​ខ្ញុំ ជារៀង​រាល់ខែ ។ ដែល​ការណ៏​នេះ​អាច​ជួយ​ពង្រឹង​ដល់​ការ​សិក្សា​ព្រះម្ពីរ​របស់​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​នឹង​ភ្ជាប់​ទំនាក់​ទំនង​របស់​អ្នក​ជាមួយនឹង​យុវវ័យ​ទូទាំង​ពិភព​លោក​កាល​ដែល​ពួកគេ​សិក្សា​ព្រះគម្ពីរ​ដូចគ្នា ។ មិនថា​អ្នក​រស់​នៅទីណា​នោះទេ​អត្ថបទ​នេះ​នឹង​បំផុស​គំនិត​ហើយ​ជួយ​អ្នក ខណៈពេល​ដែល​អ្នក​ព្យាយាម​រស់​នៅតាម​អ្វី​ដែល​អ្នក​កំពុង​រៀន​ពី​ព្រះគម្ពីរ​ជារៀង​រាល់ថ្ងៃ ។

សូម​ផ្ញើ​ដំណើរ​រឿង​របស់​អ្នក​មក​កាន់​យើង

ទស្សនាវដ្តី​ដើម្បី​កម្លាំង​នៃ​យុវជន ចង់​ឮ​ពី​អ្នក ! អ្នក​អាច​ជួយ​ប្រទាន​ពរ​ដល់​យុវវ័យ​ដូចជា​អ្នក​នៅ​ទូទាំង​ពិភពលោក ។ សូម​ចែកចាយ​បទ​ពិសោធន៍​ជាមួយ​នឹង​ការរស់​នៅ​តាម​ដំណឹងល្អ ដែល​អាច​បំផុស​គំនិត​ដល់​យុវវ័យ​នៅ​គ្រប់​ទីកន្លែង ។

សូម​ផ្ញើ​មក​កាន់​យើង​ដូច​ខាង​ក្រោម ៖

  • ពេលមួយ​ដែល​អ្នក​ជ្រើរើស​រស់​នៅតាម​ដំណឹងល្អ​ដោយ​ស្មោះត្រង់​ទោះ​ជា​មាន​ការលំបាក​យ៉ាង​ណា​ក្ដី

  • ជា​បញ្ហា​ប្រឈម​មួយ​ដែល​ជំនឿ​របស់​អ្នក​លើព្រះ​បានជួយ​អ្នក​ឲ្យ​ឆ្លងកាត់​វាបាន

  • ជា​ការយល់​ដឹងអំពី​អ្វីទៅ​ជាសមាជិក​នៃសាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ នៅកន្លែង​ដែលអ្នករស់នៅ

  • បទពិសោធន៍​មួយ​ដែល​នរណា​ម្នាក់​បាន​បង្ហាញ​អ្នក​នូវ​សេចក្តី​ស្រឡាញ់​ពិត​ដូច​ព្រះគ្រីស្ទ

  • ពីទីបន្ទាល់​របស់​អ្នក

  • ដំណើរ​រឿង​ផ្សេងៗ​ដែល​បង្ហាញ​ថា​ដំណឹងល្អ​បាន​ប្រទានពរ​ដល់​ជីវិត​របស់​អ្នក

សូម​ផ្ញើ​ដំណើរ​រឿង​របស់​អ្នក​ទៅកាន់ ftsoy@ChurchofJesusChrist.org ។

អត្ថបទ​ឌីជីថល​បន្ថែម​ទៀត

តើ​អ្នក​ដឹង​ទេ​ថា ទស្សនាវដ្តី​ដើម្បី​កម្លាំង​នៃ​យុវជន បោះពុម្ព​ផ្សាយ​មាតិកា​កាន់តែ​ច្រើនជាង​អ្វី​ដែល​អ្នក​នឹង​រក​ឃើញ​នៅ​ក្នុង​ទស្សនាវដ្ដី​ដែល​បាន​បោះពុម្ព​ដែរ​ឬ​ទេ ? ការបន្ថែម​ទស្សនាវដ្តីជា ឌីជីថល​ទាំងនេះ​អាច​រកឃើញ​នៅលើ​គេហទំព័រChurchofJesusChrist.org ឬ​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ។

សម្រាប់​មាតិកា​ដែល​សប្បាយ​រីករាយ​និង​លើក​តម្កើង​សូម​សាកល្បង​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ ! វាមាន មតិ​ព័ត៌មាន ដែល ពោរពេញ ទៅដោយ សំណួរ វីដេអូ គន្លឹះ សិក្សា ព្រះគម្ពីរ ផ្ទាំងរូបភាព និង​អ្វីៗ ជាច្រើន ទៀត ។

សូមមើល « ជម្រើស​ឌីជីថល » សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​មាតិកា​ឌីជីថល​សម្រាប់​យុវវ័យ ។

បោះពុម្ព