ថ្នាក់​វិទ្យាស្ថាន
ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៨ ៖ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់


« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៨ ៖ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ ( ឆ្នាំ ២០១៩ )

« ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀន​ទី ២៨ » ឯកសារ​គ្រូបង្រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការស្តារ​ឡើងវិញ

ឯកសារ​រៀបចំ​សម្រាប់​សិស្ស មេរៀនទី ២៨

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់

សន្និសីទូទៅ​នៅឯ​មជ្ឍមណ្ឌល​សន្និសីទ

ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន​ថា ៖ « ទាំងនេះ​គឺជា​ថ្ងៃ​ជាទីរីករាយ ។ ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ចំពោះ​មុខ​យើង ។ វា​ជាទី​រីករាយ​ណាស់ ។ វា​ពិបាក​ណាស់ ។ មាន​តម្រូវការ​ជាច្រើន​ដែល​ទាមទារ​ពី​យើង​—ដែល​មិនធ្លាប់​មាន​ពីមុនមក ។ ហើយ​ក៏​មាន​ការផ្តល់​ឲ្យ​ជាច្រើន​ផងដែរ » ( « ការអញ្ជើញ​ផ្ទាល់ខ្លួន​ឲ្យ​ចូលរៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ » ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០១៩​ChurchofJesusChrist.org ) ។ នៅពេល​​បងប្អូន​សិក្សា​ឯកសារនេះ សូម​ស្វែងរក​វិធី​នានា​ដែល​បងប្អូន​​អាច​ចូលរួម នៅពេល​ព្រះអម្ចាស់​​​ពន្លឿន​កិច្ចការ​របស់​ទ្រង់ ក្នុងការរៀបចំ​សម្រាប់​ការយាងមក​ជាលើកទីពីរ ។

ផ្នែក​ទី ១

តើ​ជោគ​វាសនា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា​អ្វី ?

នៅថ្ងៃអង្គារ ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ មានមនុស្ស​ប្រហែល​ជា ៥០ នាក់ មូលមី​គ្នា​នៅផ្ទះឈើ​របស់​ពេត្រុស វិតមើរ ក្នុង​ភូមិ​ហ្វាយែត រដ្ឋនូយ៉ោក ។ នៅទីនោះ យ៉ូសែប ស្ម៊ីធ ក្រោម​ការដឹកនាំ​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​រៀបចំ​សាសនាចក្រ​របស់ព្រះអម្ចាស់ឡើង​ជាថ្មីទៀត​នៅលើ​ផែនដី ។ ទោះបីជា​សាសនាចក្រ​ចាប់ផ្តើមឡើង​តូចក្តី តែ​ជោគវាសនា​​របស់​សាសនាចក្រ​គឺ​ត្រូវ​បំពេញ​​​ផែនដី​ទាំងមូល ។

ផ្ទះ​ឈើ​របស់​ពេត្រុស វិតមើរ

នៅក្នុងសម័យ​គម្ពីរ​សញ្ញា​ចាស់ ស្ដេច​ក្រុង​បាប៊ីឡូន​ព្រះនាម​នេប៊ូក្នេសា បាន​សុបិន​ឃើញ « ថ្ម [ ដែល ] ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើឡើយ » ( ដានីយ៉ែល ២:៤៥ ) ។ ដុំថ្ម​នេះ​រីកធំឡើងៗ​រហូតដល់​វា « ត្រឡប់​ទៅ​ជា​ភ្នំ​យ៉ាង​ធំ​នៅ​ពេញ​ផែនដី​ទាំង​ដុំ​មូល » ( ដានីយ៉ែល ២:៣៥ ) ។ នៅក្នុង​ការបកស្រាយ​របស់​លោក​ពី​សុបិន្ត​របស់​ស្តេច នោះ​ព្យាការី​ដានីយ៉ែល​បាន​ប្រាប់​ជាមុន​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ ព្រះ​នឹង​បង្កើត​នគរ​មួយឡើង​ដែល​នឹង​មិន​អាច​បំផ្លាញ​បានឡើយ ប៉ុន្តែ​នឹង​ឈរ​ជារៀងរហូត ( សូមមើល ដានីយ៉ែល ២:២៨, ៤៤ ) ។

ព្រះអម្ចាស់​បាន​បង្ហាញ​ការព្យាករ​របស់ ដានីយ៉ែល ទៅ​ព្យាការី​យ៉ូសែប ស្ម៊ីធ ម្តងទៀត នៅ ១៨ ខែ​បន្ទាប់ពី​ការបង្កើត​សាសនា​ចក្រ​ឡើង នៅគ្រា​ដែល​មាន​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយមាន​តែ ៦០០ នាក់​ប៉ុណ្ណោះ​នៅលើ​ផែនដី​ទាំងមូល ។ នៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៦៥:២ យើង​អានថា « កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ព្រះ ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ពេល​នេះ​ត​ទៅ ដំណឹង​ល្អ​នឹង​ត្រូវ​រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ដូច​ជា​ថ្ម​ដែល​ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​ដៃ​ណា​ធ្វើ នឹង​រមៀល​ចេញ​ទៅ​រហូត​ដល់​បាន​ពេញ​ផែនដី​ទាំង​មូល » ។

ពីរឆ្នាំ​កន្លះ​ក្រោយមក នៅក្នុងខែ មេសា ឆ្នាំ ១៨៣៤ ព្យាការី យ៉ូសែប ស៊្មីធ បាន​ធ្វើ​ការ​ព្យាករ​ដ៏​អស្ចារ្យ​មួយ​អំពី​ជោគវាសនា​របស់​សាសនា​ចក្រ​ទៅកាន់​ក្រុម​អ្នក​កាន់​បព្វជិតភាព​មួយក្រុម​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ។

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ដែល​បាន​នៅក្នុង​ការប្រជុំ បាន​ថ្លែងថា ៖

ប្រធាន​វិលហ្វូឌ វូឌដ្រុព្វ

ព្យាការី​បាន​អំពាវនាវ​ដល់​អ្នក​កាន់​បព្វជិតភាព​ទាំងអស់ ឲ្យ​ជួបជុំ​គ្នា​នៅក្នុង​សាលា​ធ្វើ​ពី​ឈើ​មួយ​ដែល​មាន​នៅទីនោះ ។ វាជា​ផ្ទះ​តូចមួយ ប្រហែលជា ១.៥ ម៉ែត្រ​ការ៉េ ។ ប៉ុន្តែ វា​ដាក់​ពួក​បព្វជិតភាព​ទាំងអស់​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​នៅក្រុង​ខឺតឡង់ ។ … ព្យាការី​បាន​មានប្រសាសន៍ថា « បងប្អូន​ប្រុស… ខ្ញុំ​ចង់​និយាយ​ទៅ​កាន់បងប្អូន​ពីមុខ​ព្រះអម្ចាស់ថា បងប្អូន​ពុំចាំបាច់​ព្រួយបារម្ភ​ពី​ជោគ​វាសនា​របស់​សាសនាចក្រ និង​នគរ​នេះ ជាង​ទារក​ដែល​នៅ​លើ​ភ្លៅ​ម្តាយ​ឡើយ ។ បងប្អូន​ពុំ​យល់​ពី​រឿង​នេះ​ឡើយ » ។ ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ជាង ។ លោក​បានមាន​ប្រសាសន៍ថា « បងប្អូន​ឃើញ​បព្វជិតភាព​មានតែ​បន្តិចនាក់​នៅយប់នេះ ប៉ុន្តែ​សាសនាចក្រនេះ​នឹង​បំពេញ​នៅ​អាមេរិក​ខាងជើង និង​ខាងត្បូង—វា​នឹង​មាន​នៅ​ទូទាំង​ពិភពលោក » ។ ( វិលហ្វូឌ វូឌដ្រុព្វ នៅក្នុង ​Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ១៣៧ )

សូម​មើល​វីដេអូ​នេះ « The Gospel Shall Roll Forth » ( ២:៤៧ ) ហើយ​គិតពិចារណា​អំពី​ការរីកលូតលាស់​របស់​​សាសនាចក្រ​ដែលបាន​ស្តារឡើងវិញ​នេះ គឺជា​ភស្តុតាង​នៃ​ព្រះបំណង​ប្រាថ្នា​របស់​ព្រះវរបិតាសួគ៌ ក្នុងការ​ប្រទានពរជ័យ​ដល់​ពិភព​លោក​ទាំងមូល ។

ជាង ១៦០ ឆ្នាំ​ក្រោយមក បន្ទាប់ពី​សាសនាចក្រ​បាន​រីកលូតលាស់​ ​មាន​សមាជិក​ជាង ១១ លាននាក់ ហើយ​រីកដុះដាល​ក្នុង​ពិភពលោក​ភាគច្រើន ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានបង្រៀនថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ តើ​អ្នក​យល់​ពី​អ្វី​ដែល​យើង​មាន​ដែរ​ឬ​ទេ ? តើ​អ្នក​ស្គាល់​ពី​កន្លែង​យើង​ក្នុង​ព្រឹត្តិការណ៍ដ៏​ធំ​នៃ​ប្រវត្តិសាស្ដ្រ​មនុស្ស​ដែរ​ឬទេ ? នេះ​គឺជា​ចំណុច​រួម​សំខាន់​បំផុត​មួយ ដែល​បាន​បាត់បង់​ពី​ពេល​មុន ។ នេះ​គឺជា​រដូវ​នៃ​ការស្ថាបនា​ឡើងវិញ ។ នេះ​គឺជា​ថ្ងៃ​នៃ​ការស្ដារ​ឡើងវិញ ។… នេះ​គឺជា​សេចក្តី​សង្ខេប​នៃ​សតវត្សរ៍​ទាំងអស់​ចាប់តាំង​ពី​កំណើត​នៃ​ព្រះគ្រីស្ទ ដល់​សម័យ​បច្ចុប្បន្ន និង​អស្ចារ្យ​នេះ ។ ( ហ្គរដុន ប៊ី ហ៊ិងគ្លី « At the Summit of the Ages » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៤ )

ហើយមិន​ដល់​​មួយ​ទសវត្សរ៍​ក្រោយមក ប្រធាន ហ៊ិងគ្លី បាន​ប្រកាសថា ៖

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​កំពុង​កើតឡើង​នៅ​ចំ​ពីមុខ​ភ្នែក​របស់​យើង ។ …

ហើយ​នេះ​គ្រាន់តែ​ជា​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ កិច្ចការ​នេះ​នឹង​បន្ត​រីកចម្រើន និង​លូតលាស់ ហើយ​មាន​នៅពាស​ពេញ​ផែនដី ។ ( ហ្គរដុន ប៊ី ហ៊ីងគ្លី « The Stone Cut Out of the Mountain » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨៣–៨៤ )

រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

ហេតុអ្វី​បងប្អូនគិតថា វាមាន​សារៈសំខាន់​ដែល​ត្រូវ​យល់​ដឹង និង​មាន​ទីបន្ទាល់​ពី​ជោគវាសនា​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ?

ផ្នែក​ទី ២

តើ​ព្រះអម្ចាស់​បាន​ពន្លឿន​កិច្ចការ​របស់​ទ្រង់​យ៉ាងដូចម្តេច ?

និយាយ​ពី​ការពន្លឿន​ការលូតលាស់ និង​ឥទ្ធិពល​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀនថា ៖

ប្រធាន ថូម៉ាស អេស ម៉នសុន

ហេតុផល​ដែល​សាសនាចក្រ​កំពុង​រីកលូតលាស់​នៅ​សព្វថ្ងៃនេះ គឺ​ព្រះអម្ចាស់​បាន​បង្ហាញថា​សាសនាចក្រ​នឹង​រីកចម្រើន ។ នៅ​ក្នុង​គោលលទ្ធិ និង​សេចក្តី​សញ្ញា ទ្រង់​បាន​មាន​បន្ទូលថា « យើង​នឹង​ពន្លឿន​កិច្ចការ​របស់​យើង​ឲ្យ​ឆាប់​កើត​នៅ​ពេល​កំណត់ » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៨:៧៣  ] ។

ក្នុង​នាម​ជា​បុត្រា​បុត្រី​ខាងវិញ្ញាណ​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង យើង​ត្រូវបាន​បញ្ជូន​ឲ្យ​មកកាន់​ផែនដី​នៅពេលនេះ ដើម្បី​យើង​អាច​ចូលរួម​នៅក្នុង​ការពន្លឿន​កិច្ចការ​ដ៏​អស្ចារ្យនេះ ។ ( ថូម៉ាស អេស ម៉នសុន « The Spirit Giveth Life » Liahona ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ៤ )

ឧទាហរណ៍​ខាងក្រោម​គឺជា​វិធីសាស្រ្ត​ពីរបី​ដែល​ព្រះអម្ចាស់ និង​ពួក​អ្នកបម្រើ​របស់ទ្រង់​បាន​អញ្ជើញ​បងប្អូន​ឲ្យ​ចូលរួម​នៅក្នុង​ការពន្លឿនកិច្ចការ​​នៃ​សេចក្តី​សង្រ្គោះ ។ សូម​ពិចារណា​គូសចំណាំ​គោលការណ៍ ឬ​គំនិត​ណាមួយ​ដែល​បងប្អូន​ចាប់​អារម្មណ៍ ហើយ​ត្រៀមខ្លួន​ដើម្បីចែកចាយ​គំនិត​របស់​បងប្អូន​អំពី​វា​នៅក្នុង​ថ្នាក់ ។

ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល

រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូមអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២៩:៤, ៧ ដែល​ជា​ផ្នែក​ខ្លះ​នៃ​វិវរណៈ​ពី​សម័យ​មុន​មកពី​ព្រះអម្ចាស់​ទៅកាន់​ពួក​អែលឌើរ​នៃ​សាសនាចក្រ ។

និយាយ​អំពីការប្រមូលផ្តុំនេះ ប្រធាន រ័សុល អិម ណិលសុន​ បាន​បង្រៀន​ថា ៖

ប្រធាន រ័សុល អិម ណិលសុន

ប្អូនៗប្រុសស្រីវ័យក្មេង​របស់​ខ្ញុំ​អើយ នេះ​គឺ​ជា​ថ្ងៃចុង​ក្រោយ ហើយ​ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​ផ្ដុំ​វង្សអ៊ីស្រាអែល ។ ការ​ប្រមូលផ្ដុំ​នោះ​គឺ​ជាកិច្ចការ​​ដ៏សំខាន់បំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ ។ ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើមជាង ​មានសារៈសំខាន់ជាង និង​មាន​ឬទ្ធិជាងកិច្ចការ​​នេះ​នោះទេ ។…

នៅពេល​យើង​និយាយអំពី​ការប្រមូលផ្ដុំ យើង​គ្រាន់តែ​និយាយ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះនេះ ៖ គ្រប់បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​របស់​យើង នៅទាំង​សងខាង​នៃ​វាំងនន សក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង បើ​ពួកគេ​ចង់​ដឹង​បន្ថែម ។ ( រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » [ ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែមទៅលើ Ensign និង New Era ទំព័រ ៨ នៅលើ​គេហទំព័រ ChurchofJesusChrist.org; អក្សរទ្រេត​តាមច្បាប់ដើម )

ការចែកចាយ​ដំណឹងល្អ

រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១២៣:១២ ដោយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​ព្យាការី យ៉ូសែប ស៊្មីធ អំពី​មនុស្ស​ជាច្រើន​ដែល​ខ្វាក់​ដោយ « ឧបាយកល​ដ៏​ប្រសប់​នៃ​មនុស្ស » ។

សូម​គិត​អំពីការ​បង្រៀន​នេះ​នៅក្នុង​ខគម្ពីរនេះ នៅពេល​បងប្អូន​គិត​អំពី​ការអញ្ជើញ​នេះ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ ដែល​លើក​ទឹកចិត្ត​យើង​ឲ្យ​ជួយ​នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ​តាម​របៀប​ថ្មី​ទាំងឡាយ ៖

អែលឌើរ ដេវីឌ អេ បែដណា

ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់ ហើយ​វាមិនមែន​ជាការចៃដន្យ​ទេ​ដែល…ការច្នៃប្រឌិត និង​ការបង្កើតថ្មី​ដ៏​មានឥទ្ធិពល​​ទាំងឡាយ​​កំពុង​កើតឡើង​នៅក្នុង​គ្រាកាន់​កាប់ត្រួតត្រា​នៃពេលវេលា​ពេញលេញ​នេះ ។ បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​ឧបករណ៍​សាកល ​ដែល​អាច​ជះឥទ្ធិពល​វិជ្ជមាន​ផ្ទាល់​ខ្លួន​ដល់​បុគ្គល និង​ក្រុម​គ្រួសារ​ដ៏​ច្រើន ។ ហើយ​ខ្ញុំ​ជឿ​ថា ពេលវេលា​បាន​មក​ដល់​ហើយ​សម្រាប់​យើង ជា​ពួកសិស្ស​របស់​ព្រះគ្រីស្ទ ដើម្បី​ប្រើប្រាស់​ឧបករណ៍​ដ៏​បំផុស​គំនិត​ទាំងនេះ​ដោយ​ត្រឹមត្រូវ និង​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច ពី​ផែនការ​នៃ​សុភមង្គល​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ និង​ពី​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ដើម្បី​ប្រកាស​ពីការពិត​នៃ​ការ​ស្ដារឡើង​វិញ​​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ និង​ដើម្បី​សម្រេចបាន​កិច្ចការ​របស់​ព្រះអម្ចាស់ ។ ( ដេវីឌ អេ បែដណា « To Sweep the Earth as with a Flood » [ Brigham Young University Education Week devotional ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៤ ] ChurchofJesusChrist.org )

ការងារបម្រើ

អំឡុងពេល​កាបង្រៀន​នៅពេល​ទ្រង់មាន​ព្រះជន្ម​​​របស់​ទ្រង់ ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ពួកសិស្ស​របស់ទ្រង់​ថា ទ្រង់ « បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ទ្រង់នោះ​ទេ គឺ​នឹង​បំរើ​គេ​វិញ » ( ម៉ាថាយ ២០:២៨ ) ។ ទ្រង់​បានបម្រើ​ កាល​ទ្រង់ « បានយាង​ចុះឡើង​ធ្វើការល្អ » ( កិច្ចការ ១០:៣៨ ) ។ នៅក្នុង​វិវរណៈ​ទៅកាន់​យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់ បាន​អញ្ជើញ ហ្វ្រែឌើរិក ជី វិលលាម្ស ឲ្យ​ធ្វើការងារ​បម្រើ​ដល់​អ្នកដទៃ ។

រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥ ។

យើង​មាន​ការហៅឲ្យ​ធ្វើការងារ​បម្រើ​មួយ​ស្រដៀងគ្នា ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​ពួក​សាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ផ្ទាល់ថា ការកែ​សម្រួលនេះ [ ចេញពី​ការបង្រៀន និង​ការ​សួរសុខទុក្ខ​តាម​ផ្ទះ​ទៅជា​ការងារបម្រើ ] គឺជា…ភស្តុតាង​បន្ថែម​ដែល​ព្រះអម្ចាស់​គឺ​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់​នៅ​ក្នុង​សម័យ​នេះ ។…

សូម​ឲ្យ​យើង​ធ្វើ​ការ​រួមគ្នា​ជាមួយ​ព្រះអម្ចាស់​នៃ​ចម្ការទំពាំង​បាយ​ជូរ [ សូមមើល យ៉ាកុប ៥:៧០–៧២ ] ដើម្បី​ជួយ​ដល់​ព្រះ និង​​ព្រះវរបិតា​របស់​យើង​​ទាំងអស់​គ្នា​ឲ្យ​ឆ្លើយតប​នឹង​ការ​អធិស្ឋាន ផ្ដល់​ការ​លួងលោម​ចិត្ត ជូតទឹកភ្នែក និង​ពង្រឹង​ជង្គង់​ដែល​ញ័រ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញ ៨១:៥ ] ។ បើ​យើង​នឹង​ធ្វើ​ដូចនោះ នោះ​យើង​នឹង​កាន់តែ​ក្លាយជា​សិស្ស​ពិត​របស់​ព្រះគ្រីស្ទ ដែល​យើងគួរ​ប្រែក្លាយ ។ ( ជែហ្វ្រី អ័រ ហូឡិន « Be With and Strengthen Them » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០១, ១០៣ )

ស៊ិស្ទើរ លីនដា ខេ ប៊ើតុន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ក៏​បាន​ចែកចាយ​ដូច​តទៅ​នេះ ៖

ស៊ីស្ទើរ លីនដា ខេ ប៊ើតុន

សូមស្រមៃ​ជាមួយខ្ញុំ​​អំពី​ទីសម្គាល់ « ត្រូវការ​ជំនួយ » ខាងវិញ្ញាណ​ដែល​អាច​កើតឡើង​មួយចំនួន ដែល​ជា​ទីសម្គាល់​ទាក់ទង​នឹង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ៖

  • ត្រូវការជំនួយ ៖ ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​បង្រៀន​កូនចៅ​របស់​ពួកគេ​នៅក្នុង​ពន្លឺ និង​សេចក្ដីពិត

  • ត្រូវការជំនួយ ៖ កូនស្រី និង​កូនប្រុស បងប្អូនស្រី និង​បងប្អូនប្រុស មីង និង​ពូ បងប្អូនជីដូនមួយ ជីដូនជីតា និង​មិត្តភក្តិ​ពិតប្រាកដ​ដើម្បី​បម្រើ​ជា​អ្នក​ណែនាំ និង​ផ្តល់​ជំនួយ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា

  • ត្រូវការជំនួយ ៖ អស់អ្នក​ដែល​ស្តាប់តាម​ការបំផុសគំនិត​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ហើយ​ធ្វើតាម​ចំណាប់​អារម្មណ៍​ដែល​ទទួលបាន

  • ត្រូវការជំនួយ ៖ អស់អ្នក​ដែល​រស់នៅតាម​ដំណឹងល្អ​ជារៀងរាល់ថ្ងៃ តាមរបៀប​តូចតាច និង​ងាយៗ

  • ត្រូវការជំនួយ ៖ ពង្សប្រវត្តិ និង​ពួកអ្នក​ធ្វើការ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​តភ្ជាប់​ក្រុមគ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច

  • ត្រូវការជំនួយ ៖ ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​ទាំងឡាយ​ដើម្បី​ផ្សព្វផ្សាយ​ពី « ដំណឹងល្អ » —​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ

  • ត្រូវការជំនួយ ៖ ពួក​អ្នកសង្រ្គោះ​ដើម្បី​ស្វែងរក​អស់​អ្នក​ដែល​វង្វេងផ្លូវ

  • ត្រូវការជំនួយ ៖ ពួក​អ្នក​រក្សា​សេចក្តី​សញ្ញា​ដើម្បី​ឈរ​រឹងមាំ​សម្រាប់​សេចក្តីពិត និង​ត្រឹមត្រូវ

  • ត្រូវការជំនួយ ៖ ពួកសិស្ស​ពិតប្រាកដ​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​…

…​វា​មិនសំខាន់​ថា​តើ​យើង​​ល្អ​ឥតខ្ចោះ និង​ពេញលេញ​​ហើយ​ឬ​នៅ​នោះ​ទេ​ ។… យើង​អាច​ដើរជាមួយគ្នា ជា​ពួកសិស្ស ជា​ពួក​អ្នកបម្រើ​ដែល​មាន​ដួងចិត្ត និង​ដៃ​ដែល​ស្មោះត្រង់​ដើម្បីពន្លឿន​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ ។ នៅពេល​ដែល​យើង​ធ្វើដូច្នោះ នោះយើង​នឹង​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្រ្គោះ ។ ( លីនដា ខេ ប៊ឺតុន « Wanted: Hands and Hearts to Hasten the Work » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ១២៤ )

ការគោរព​ថ្ងៃ​ឈប់​សម្រាក

រូបតំណាង ការសិក្សា

សិក្សា​​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៩–១០ ដើម្បី​រៀន​អំពី​អ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​ពួក​បរិសុទ្ធ​អំពី​ការ​គោរព​ថ្ងៃឈប់​សម្រាក​ឲ្យបរិសុទ្ធ ។

ប្រធាន អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​ពី​អំណាច​នៃ​ការគោរព​ថ្ងៃឈប់សម្រាក ៖

ប្រធាន អិម រ័សុល បាឡឺដ

ក្នុង​ចំណោម​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ ឬ គោលនយោបាយ ឬ​ការបំពាក់បំប៉ន​គោលលទ្ធិ​ទាំងអស់​ដែល​អាច​ពន្លឿន​កិច្ចការ​នៃ​សេចក្តីសង្រ្គោះ​នៅពេលនេះ យើងបាន​រកឃើញថា ការតម្លើង​វិញ្ញាណ និង​អំណាច​នៃ​ថ្ងៃឈប់សម្រាក​នឹង​មាន​ឥទ្ធិពល​បំផុត​ក្នុង​ការ​ទាញ​សមាជិក និង​ក្រុមគ្រួសារ​ឲ្យ​មកជិត​ព្រះអម្ចាស់​​យេស៊ូវ​គ្រីស្ទ ។ ( អិម រ័សុល បាឡឺដ នៅក្នុង ឆាត អេច វិប « The Sabbath Day » [ ការចាក់ផ្សាយពី [ថ្នាក់សិក្ខាសាលា និង ថ្នាក់វិទ្យាស្ថាន​សាសនា ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៥ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

រូបតំណាងកំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

តើ​ភស្តុតាង​អ្វីបន្ថែមទៀត​ដែល​បងប្អូន​បានឃើញថា ព្រះអម្ចាស់​​កំពុង​ពន្លឿន​កិច្ចការ​របស់ទ្រង់​នៅក្នុង​សម័យ​របស់​យើង ? តើ​វិធី​ជាក់លាក់​អ្វីខ្លះ​ដែល​បងប្អូនចង់​ជួយ​បន្ថែម​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ? សូម​កត់ត្រា​ចម្លើយ​របស់​បងប្អូន​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​បងប្អូន ឬ​នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ​ខាងក្រោម​នេះ ។