« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៧ ៖ ការស្ដារបព្វជិតភាពឡើងវិញ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ ( ឆ្នាំ ២០១៩ )
« សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៧ » សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនមូលដ្ឋានគ្រឹះនៃការស្តារឡើងវិញ
សៀវភៅសិក្សាការរៀបចំសម្រាប់សិស្ស មេរៀនទី ៧
ការស្ដារបព្វជិតភាពឡើងវិញ
សូមគិតអំពីពេលវេលាចុងក្រោយ ដែលបងប្អូនបានចូលរួមក្នុងពិធីបរិសុទ្ធបព្វជិតភាព ឬទទួលបានពរជ័យបព្វជិតភាព ។ តើបងប្អូនមានអារម្មណ៍យ៉ាងណាអំឡុងបទពិសោធន៍នោះ ? កាលបងប្អូនសិក្សា សូមពិចារណាពីរបៀបដែលសិទ្ធិអំណាច និងកូនសោទាំងឡាយនៃបព្វជិតភាពត្រូវបានផ្ដល់ដល់បងប្អូន ឲ្យទទួលបានពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
ផ្នែកទី ១
តើព្រះអម្ចាស់បានស្តារសិទ្ធិអំណាចបព្វជិតភាពមកកាន់ផែនដីនេះឡើងវិញដោយរបៀបណា ?
យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បានមានសំណួរអំពីសិទ្ធិអំណាចបព្វជិតភាព កាលពួកលោកបានបកប្រែព្រះគម្ពីរមរមន ។ យ៉ូសែប និង អូលីវើរ បានអានក្នុងនីហ្វៃទី៣ថា ក្រោយពីព្រះយេស៊ូវបានបង្រៀនពួកសិស្សសាសន៍នីហ្វៃទាំងដប់ពីរនាក់របស់ទ្រង់ថា ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់សេចក្ដីសង្គ្រោះ នោះទ្រង់បានប្រទានសិទ្ធិអំណាចបព្វជិតភាពដល់ពួកសិស្សឲ្យជ្រមុជទឹក ( សូមមើល យ៉ូសែប ស្ម៉ីធ—ប្រវត្តិ ១:៦៨, នីហ្វៃទី៣ ១១:២១–២៧ ) ។
យ៉ូសែប និង អូលីវើរបានឆ្ងល់ពីការបង្រៀនទាំងនេះ ។… យ៉ូសែបមិនធ្លាប់បានជ្រមុជទឹកឡើយ ហើយលោកចង់ដឹងបន្ថែមទៀតអំពីពិធីបរិសុទ្ធ និងសិទ្ធិអំណាចដែលចាំបាច់ដើម្បីធ្វើពិធីនេះ ។
នៅថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ១៨២៩ ភ្លៀងបានរាំង ហើយយ៉ូសែប និង អូលីវើរបានដើរទៅក្នុងព្រៃក្បែរទន្លេសុសគ្វីហាណា ។ ដោយលុតជង្គងចុះ ពួកលោកបានទូលសួរព្រះអំពីពិធីបុណ្យជ្រមុជទឹក និងការផ្ដាច់បាប ។ កាលពួកលោកបានអធិស្ឋាន នោះសំឡេងព្រះប្រោសលោះបានមានបន្ទូលមកកាន់ពួកលោក ហើយទេវតាមួយអង្គបានបង្ហាញព្រះកាយលើពពកដ៏ភ្លឺមួយ ។ លោកបានណែនាំខ្លួនថាជាយ៉ូហាន បាទីស្ទ ហើយបានដាក់ដៃរបស់លោកលើក្បាលរបស់ពួកលោក ។ សេចក្ដីអំណរបានពោរពេញក្នុងដួងចិត្តរបស់ពួកលោក កាលសេចក្ដីស្រឡាញ់របស់ព្រះបានហ៊ុមព័ទ្ធពួកលោក ។( ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ វ៉ុល ១ បទដ្ឋាននៃសេចក្តីជំនឿ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ៦៦–៦៧ )
រួចហើយយ៉ូហាន បាទីស្ទបានប្រគល់បព្វជិតភាពអើរ៉ុនដល់ពួកលោក ដូចបានកត់ត្រានៅក្នុង យ៉ូសែប ស៊្មីធ—ប្រវត្តិ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ។
មួយរយៈក្រោយពីយ៉ូសែប ស្ម៉ីធ និង អូលីវើរ ខៅឌើរី បានទទួលបព្វជិតភាពអើរ៉ុនពីយ៉ូហានបាទ្ទីសហើយ ពួកលោកទទួលបព្វជិតភាពមិលគីស្សាដែកពីពេត្រុស យ៉ាកុប និងយ៉ូហាន ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២–១៣ ) ។ កាលបរិច្ឆេទជាក់លាក់នៃព្រឹត្តិការណ៍នេះមិនមាននរណាដឹងទេ ។ ប៉ុន្ដែ ភស្ដុតាងខាងប្រវត្តិសាស្ដ្របានផ្តល់យោបល់ថា វាកើតឡើងនៅខែ ឧសភា ឬ មិថុនា ឆ្នាំ ១៨២៩ ។ ( សូមមើល ឡារី ស៉ី ផតទើរ « The Restoration of the Aaronic and Melchizedek Priesthoods » Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ទំព័រ ៣០–៤៧ ) ។
ព្រះអម្ចាស់បានបើកសម្ដែងបន្ថែមទៀតបន្ដិចម្ដងៗអំពីបព្វជិតភាព និងមុខងាររបស់វា ហើយបានបញ្ជូនសារទូតដែលបានផ្ដល់កូនសោបព្វជិតភាពបន្ថែមទៀតដល់យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី ។ តារាងខាងក្រោមបង្ហាញពីការស្ដារឡើងវិញនេះ ។
ការស្ដារឡើងវិញនៃសិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹង
កាលបរិច្ឆេទ |
សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ |
សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ |
---|---|---|
កាលបរិច្ឆេទ ឆ្នាំ ១៨២៩ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ យ៉ូហាន បាទីស្ទ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រគល់សិទ្ធិអំណាច និងកូនសោទាំងឡាយនៃបព្វជិតភាពអើរ៉ុន ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣ ) |
កាលបរិច្ឆេទ ឆ្នាំ ១៨២៩ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ ពេត្រុស យ៉ាកុប និង យ៉ូហាន | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រគល់បព្វជិតភាពមិលគីស្សាដែក និងកូនសោទាំងឡាយនៃនគរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១២–១៣ ) |
កាលបរិច្ឆេទ ឆ្នាំ ១៨៣០ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានបើកសម្ដែងដំណើរការនៃពិធីបុណ្យជ្រមុជទឹក និងពិធីសាក្រាម៉ង់ ហើយបានបង្ហាញពីកាតព្វកិច្ចរបស់អ្នកកាន់បព្វជិតភាព |
កាលបរិច្ឆេទ ឆ្នាំ ១៨៣២ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានបើកសម្ដែងប្រវត្តិសាស្ដ្រ គោលបំណង និងសេចក្ដីសញ្ញានៃបព្វជិតភាព |
កាលបរិច្ឆេទ ឆ្នាំ ១៨៣១, ឆ្នាំ ១៨៣៥ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានបើកសម្ដែងឈ្មោះ ការគ្រប់គ្រង និងរចនាសម្ព័ន្ធនៃតំណែង និងកូរ៉ុមបព្វជិតភាព |
កាលបរិច្ឆេទ ឆ្នាំ ១៨៣៦ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ ម៉ូសេ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រគល់កូនសោទាំងឡាយដើម្បីប្រមូលផ្ដុំវង្សអ៉ីស្រាអែល ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១ ) |
កាលបរិច្ឆេទ ឆ្នាំ ១៨៣៦ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ អេលីយ៉ាស | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រគល់ « គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១២ ) |
កាលបរិច្ឆេទ ឆ្នាំ ១៨៣៦ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ អេលីយ៉ា | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រគល់កូនសោទាំងឡាយសម្រាប់អំណាចផ្សារភ្ជាប់ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ) |
កាលបរិច្ឆេទ ឆ្នាំ ១៨៣៩ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានបើកសម្ដែងចំណេះដឹងអំពីការប្រព្រឹត្តរបស់អ្នកកាន់បព្វជិតភាព |
កាលបរិច្ឆេទ ពុំស្គាល់ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ អ័ដាម កាព្រីយ៉ែល រ៉ាផាអែល និងទេវតាជាច្រើន | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានប្រកាសគ្រាកាន់កាប់ត្រួតត្រារបស់ពួកលោក សិទ្ធិ កូនសោទាំងឡាយ និងអំណាចនៃបព្វជិតភាពរបស់ពួកលោក ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:២១ ) |
កាលបរិច្ឆេទ ឆ្នាំ ១៩៧៨ | សារទូតមកពីសា្ថនសួគ៌ និងវិវរណៈ | សិទ្ធិអំណាចបព្វជិតភាព កូនសោទាំងឡាយ និងចំណេះដឹងដែលបានស្ដារឡើងវិញ បានបើកសម្ដែងថា ពួកសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទដែលជាបុរសស័ក្តិសមទាំងអស់អាចទទួលបានបព្វជិតភាព |
កំណត់ចំណាំ ៖ អត្ថន័យនៃកូនសោបព្វជិតភាពជាក់លាក់នឹងត្រូវពិភាក្សាបន្ថែមទៀតនៅក្នុងមេរៀនទី ១៦ « ព្រះវិហារបរិសុទ្ធខឺតឡង់ និងកូនសោបព្វជិតភាពទាំងឡាយ » ។
ផ្នែកទី ២
តើមានទំនាក់ទំនងអ្វីរវាងសិទ្ធិអំណាចបព្វជិតភាព និងកូនសោបព្វជិតភាព ?
ប្រធាន យ៉ូសែប អេហ្វ ស្ម៉ីធ បានបង្រៀន ៖
ជាទូទៅ បព្វជិតភាពគឺជាសិទ្ធិអំណាចដែលត្រូវបានប្រទានដល់បុរសឲ្យធ្វើកិច្ចការសម្រាប់ព្រះ ។ មនុស្សគ្រប់រូបដែលបានតែងតាំងទៅតាមកម្រិតនានានៃបព្វជិតភាព មានសិទ្ធិអំណាចនេះដែលបានផ្ទេរដល់គាត់ ។
ប៉ុន្ដែវាចាំបាច់ថា រាល់ទង្វើដែលសម្ដែងឡើងនៅក្រោមសិទ្ធិអំណាចនេះគួរតែធ្វើឡើងនៅពេល និងកន្លែងសមរម្យ តាមរបៀបត្រឹមត្រូវ និងបន្ទាប់ពីមានការបញ្ជាត្រឹមត្រូវ ។ អំណាចនៃការដឹកនាំកិច្ចការទាំងនេះបង្កើតជាកូនសោនៃបព្វជិតភាព ។( Teachings of Presidents of the Church: Joseph F. Smith [ ឆ្នាំ ១៩៩៨ ] ទំព័រ ២២៤ ) ។
ប្រធាន ដាល្លិន អេក អូក នៃគណៈប្រធានទីមួយក៏បានបង្រៀន ៖
« កូនសោបព្វជិតភាពគឺជាសិទ្ធិអំណាចព្រះ ដែលបានប្រទានដល់[ អ្នកកាន់ ]បព្វជិតភាពដើម្បីដឹកនាំ គ្រប់គ្រង និងត្រួតត្រាការប្រើប្រាស់បព្វជិតភាពរបស់ទ្រង់នៅលើផែនដី » [ សៀវភៅក្បួនខ្នាតភាគទី ២ ៖ ការគ្រប់គ្រងសាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ២.១.១ ] ។ រាល់កិច្ចការ ឬពិធីបរិសុទ្ធ ដែលធ្វើក្នុងសាសនាចក្រគឺធ្វើឡើងក្រោមការអនុញ្ញាតដោយផ្ទាល់ ឬប្រយោលពីបុគ្គលម្នាក់ ដែលកាន់កូនសោសម្រាប់មុខងារនោះ ។ ដូចអែលឌើរ អិម រ័សុល បាឡឺដ បានពន្យល់ថា « បុគ្គលដែលមានកូនសោបព្វជិតភាពអនុញ្ញាតឲ្យបុគ្គលទាំងអស់ ដែលបម្រើដោយស្មោះត្រង់ក្រោមការដឹកនាំរបស់ខ្លួនអនុវត្តសិទ្ធិអំណាចបព្វជិតភាព ហើយមានសិទ្ធិប្រើអំណាចបព្វជិតភាពនោះបាន » ។…
នៅទីបំផុត រាល់កូនសោបព្វជិតភាពបានកាន់ដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលបព្វជិតភាពនេះជារបស់ផងទ្រង់ ។ ទ្រង់ជាអង្គដែលកំណត់ថា កូនសោណាមួយត្រូវប្រទានដល់មនុស្ស និងពីរបៀបប្រើប្រាស់កូនសោទាំងនោះ ។ ( ដាល្លិន អេក អូក « កូនសោ និង សិទ្ធិអំណាចនៃបព្វជិតភាព » Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥០ )
ផ្នែកទី ៣
តើពិធីបរិសុទ្ធនៃបព្វជិតភាពជួយយើងឲ្យទទួលបានអំណាចនៃដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
នៅក្នុងសាសនាចក្រ ពិធីបរិសុទ្ធគឺជាពិធីដ៏ពិសិដ្ឋ ជាផ្លូវការមួយ ដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធខ្លះគឺចំាបាច់ចំពោះភាពលើកតម្កើងរបស់យើង ។ ពិធីបរិសុទ្ធទាំងនេះត្រូវបានហៅថា ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះ ។ វារួមមាននូវពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ការតែងតាំងដល់បព្វជិតភាពមិលគីស្សាដែក ( សម្រាប់បុរស ) អំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ និង ពិធីផ្សារភ្ជាប់អាពាហ៍ពិពាហ៍ ។ ជាមួយនឹងពិធីបរិសុទ្ធនីមួយៗនៃពិធីបរិសុទ្ធទាំងនេះ យើងចូលទៅក្នុងសេចក្ដីសញ្ញាដ៏មុតមាំជាមួយព្រះអម្ចាស់ ។( « Ordinances Gospel Topics នៅលើគេហទំព័រ topics.ChurchofJesusChrist.org )
អែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ពីអំណាច ដែលយើងទទួលបានតាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាព ៖
ដើម្បីឲ្យព្រះរាជបំណងរបស់ព្រះបិតាសួគ៌បានសម្រេច ព្រះចេស្តាដ៏ធួនរបស់ព្រះគ្រីស្ទចាំបាច់ត្រូវមានសម្រាប់កូនចៅរបស់ព្រះ [ សូមមើល នីហ្វៃទី១ ១១:៣១; នីហ្វៃទី២ ២:៨ ] ។ បព្វជិតភាពផ្ដល់នូវឱកាសទាំងនេះ ។… បព្វជិតភាពគឺសំខាន់ណាស់ ដោយសារពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដ៏ចាំបាច់នៅលើផែនដីត្រូវបានធ្វើឡើងតែតាមរយៈសិទ្ធិអំណាចនេះប៉ុណ្ណោះ ។ បើបព្វជិតភាពពុំបានផ្ដល់ឱកាសដើម្បីជាប្រយោជន៍មកពីព្រះចេស្តាដ៏ធួនរបស់ព្រះអង្គសង្គ្រោះទេ តើគោលបំណងរបស់វាជាអ្វីទៅ ?…
…តាមរយៈបព្វជិតភាព អំណាចនៃសេចក្ដីល្អ គឺបង្ហាញឡើងនៅក្នុងជីវិតនៃអស់អ្នកដែលធ្វើ ហើយរក្សាសេចក្ដីសញ្ញានៃដំណឹងល្អ ហើយទទួលពិធីបរិសុទ្ធដែលជាប់ទាក់ទង [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១៩–២១ ] ។ នេះគឺជារបៀបដែលយើងម្នាក់ៗមករកព្រះគ្រីស្ទ គឺត្រូវបានធ្វើឲ្យបរិសុទ្ធ ហើយត្រូវបានផ្សះផ្សារនឹងព្រះ ។ ព្រះចេស្តាដ៏ធួនរបស់ព្រះគ្រីស្ទ គឺមានឡើងតាមរយៈបព្វជិតភាព ។ ( ឌែល ជី រេនឡាន់ « បព្វជិតភាព និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦៥ )
ប្រធាន អូកក៏បានផ្ដល់ការពន្យល់ដូចតទៅនេះអំពីរបៀបដែលបព្វជិតភាពអើរ៉ុនគឺជាបណ្ដាញមួយ ដើម្បីទទួលបានអំណាចសម្អាតរបស់ព្រះអម្ចាស់ ៖
ពិធីបុណ្យជ្រមុជទឹក គឺសម្រាប់ការផ្ដាច់បាប ហើយពិធីសាក្រាម៉ង់ គឺរំឭកសេចក្ដីសញ្ញា និងពរជ័យទាំងឡាយនៃពិធីបុណ្យជ្រមុជទឹក ។ ទាំងពីរ គួរតែដើរឈានមុខដោយការប្រែចិត្ត ។ …
គ្មាន [ យើង ] ណាម្នាក់បានរស់នៅដោយគ្មានអំពើបាបសោះ ចាប់តាំងពីពិធីបុណ្យជ្រមុជទឹក [ របស់យើង ] ទៅនោះទេ ។ បើគ្មានការផ្ដល់នូវការលាងសម្អាតបន្ថែមខ្លះៗ ក្រោយពីពិធីបុណ្យជ្រមុជទឹកយើងទេ នោះយើងម្នាក់ៗនឹងត្រូវវង្វេងនូវរឿងខាងវិញ្ញាណមិនខាន ។
យើងត្រូវបានបញ្ជាឲ្យប្រែចិត្តពីអំពើបាបរបស់យើង ហើយមករកព្រះអម្ចាស់ដោយដួងចិត្តសង្រេង និងវិញ្ញាណទន់ទាប ហើយទទួលទានសាក្រាម៉ង់ដោយការគោរពតាមសេចក្ដីសញ្ញានានានៃពិធីសាក្រាម៉ង់ ។ នៅពេលយើងរំឭកពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងតាមវិធីនេះ នោះព្រះអម្ចាស់នឹងរំឭកឥទ្ធិពលនៃការលាងសម្អាតនៃពិធីបុណ្យជ្រមុជទឹករបស់យើង ។ …
យើងពុំអាចថ្លែងបំផ្លើសពីសារសំខាន់នៃបព្វជិតភាពអើរ៉ុនក្នុងនេះនោះទេ ។ ជំហានសំខាន់ៗទាំងអស់នេះមាននូវការផ្ដាច់បាប ដែលត្រូវធ្វើឡើងតាមរយៈពិធីបរិសុទ្ធនៃការសង្គ្រោះនៃពិធីបុណ្យជ្រមុជទឹក និងការរំឭកពិធីបរិសុទ្ធនៃពិធីសាក្រាម៉ង់ ។ ( ដាល្លិន អេក អូក « The Aaronic Priesthood and the Sacrament » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៣៨ )