« ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ ២០២០ ) ។
« ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ក្បួនខ្នាតទូទៅ ។
១៦.
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
កិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះផ្តោតទៅលើការទទួលខុសត្រូវចំនួនបួនដែលបានតែងតាំងដោយព្រះ ( សូមមើល ១.២ ) ។ ការទទួលខុសត្រូវទីមួយគឺការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងរស់នៅតាមដំណឹងល្អ នៅពេលយើង ៖
-
អនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។
-
ប្រែចិត្តជារៀងរាល់ថ្ងៃ ។
-
ចុះសេចក្តីសញ្ញាជាមួយនឹងព្រះ នៅពេលយើងទទួលពិធីបរិសុទ្ធនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។
-
កាន់ខ្ជាប់ដរាបដល់ចុងបំផុតតាមរយៈការរក្សាសេចក្ដីសញ្ញាទាំងនោះ ។
នៅពេលយើងរស់នៅតាមដំណឹងល្អ ហើយដកពិសោធន៍នូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងមានបំណងប្រាថ្នាចង់ជួយសមាជិកគ្រួសារ និងមនុស្សដទៃឲ្យទទួលបានពរជ័យរបស់ព្រះដែរ ( សូមមើល នីហ្វៃទី១ ៨:១០–១២ ) ។ យើងរៀន និងបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅផ្ទះ និងនៅព្រះវិហារ ។ យើងក៏ខិតខំដើម្បីក្លាយជាមនុស្សមានភាពខ្លួនទីពឹងខ្លួននៅក្នុងការផ្គត់ផ្គង់ដល់ខ្លួនរបស់យើង និងក្រុមគ្រួសាររបស់យើង ទាំងខាងវិញ្ញាណ និងខាងសាច់ឈាមផងដែរ ។
ការរស់នៅតាមដំណឹងល្អមាននូវកត្តាផ្សេងទៀតនៃកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើង ។ កត្តាទាំងនេះរួមមានការមើលថែដល់អ្នកខ្វះខាត ការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ និងការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។