សេចក្តី​ណែនាំ​អំពី​កម្មវិធី​សិក្សា
សេចក្តី​ណែនាំ​ស្តីពី​កម្មវិធី​សិក្សា​ឆ្នាំ ២០១៨


រូបភាព
class of children

សេចក្តី​ណែនាំ​ស្តីពី​កម្មវិធី​សិក្សា​ឆ្នាំ ២០១៨

ខាង​ក្រោម​នេះ​ គឺ​ជា​បញ្ជី​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ថ្នាក់កូរ៉ុម និង​ថ្នាក់​ផ្សេងៗ​ទៀត​នៅ​ថ្ងៃ​អាទិត្យ ដែល​សម្ភារ​ទាំងអស់​នេះ​ពុំ​មាន​គ្រប់​ភាសា​ឡើយ ។ វួដ និង​សាខា​ទាំងឡាយ​គួរតែ​មាន​សម្ភារ​ទាំង​នេះ​ច្រើន​ហើយ ។ សម្ភារ​ថ្មីៗ​សម្រាប់​ឆ្នាំ ២០១៨ នឹង​ត្រូវ​បាន​លើក​យក​មក​បង្ហាញ ។

អង្គការ

សម្ភារ​ជា​សៀវភៅ​សិក្សា និង​ធនធាន​នានា

ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្រ្គោះ

សប្តាហ៍​ទី​មួយ ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

សមាជិក​ក្នុង​គណៈប្រធាន ឬ​អ្នកដឹកនាំ​ក្រុម​ ដឹកនាំ​សមាជិក ពេល​ពួកគេ​ប្រឹក្សា​រួមគ្នា ហើយ​ដាក់​ផែនការដើម្បី​​បំពេញ​ទៅតាម​តម្រូវការ​ក្នុង​មូលដ្ឋាន ដោយ​ប្រើ​ប្រាស់​យោបល់​នៅក្នុង Come, Follow Me—For Melchizedek Priesthood and Relief Society (EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣៧–៤៤ ឬ ComeFollowMe.lds.org) ។

ប្រសិនបើ Come, Follow Me—For Melchizedek Priesthood and Relief Society គ្មាន​ជា​ភាសា​របស់​អ្នក​ទេ នោះ​អ្នកដឹកនាំ​កូរ៉ុម​អែលឌើរ អ្នកដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ និង​អ្នក​ដឹកនាំ​សមាគម​សង្គ្រោះ ជា​អ្នក​កំណត់​ពី​ប្រធាន​បទ​សម្រាប់​ការប្រជុំ​ក្រុមប្រឹក្សា​នេះ ។ មាន​ធនធាន​នានា​ដូចជា ព្រះគម្ពីរ ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ០៨៧០២ ) ទស្សនាវដ្ដី​សាសនាចក្រ Daughters in My Kingdom: The History and Work of Relief Society ( ០៦៥០០ ) សៀវភៅ​ណែនាំ​ក្នុង​គ្រួសារ ( ៣១១៨០ ) និង​ធនធាន​ដទៃៗ​ទៀត​ដែល​បាន​អនុមតិ​ក្នុង​សាសនាចក្រ ។

សប្តាហ៍​ទីពីរ និង​ទី​បី

សម្ភារ​ថ្មី​សម្រាប់​ឆ្នាំ ២០១៨

សមាជិក​សិក្សា ពិភាក្សា និង​អនុវត្ត​តាម​សារលិខិត​នៃ​សន្និសីទ​ទូទៅ​មក​ពី​គណៈប្រធាន​ទីមួយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​នៃ​សាសនាចក្រ ដោយ​ប្រើ​ប្រាស់​យោបល់​នៅក្នុង Come, Follow Me—For Melchizedek Priesthood and Relief Society (EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣៧–៤៤ ឬ ComeFollowMe.lds.org) ។

ប្រសិនបើ​សារលិខិត​នៃ​សន្និសីទ​ទូទៅ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ ទាំង EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ឬ​នៅលើ​គេហទំព័រ LDS.org ក៏​គ្មាន​ជាភាសា​របស់​អ្នក​ដែរ​នោះ សូម​ប្រើ ករណីយកិច្ច និង​ពរជ័យ​នៃ​បព្វជិតភាព ផ្នែក ខ ( ៣១១១២ ) ឬ ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ផ្នែក ខ ( ៣១១១៤ ) ។

សប្តាហ៍​ទី​បួន

សមាជិក​សិក្សា​ពី​ប្រធានបទ​គោលលទ្ធិ​មួយ ដែល​ទាក់ទង​នឹង​កិច្ចការ​នៃ​បព្វជិតភាព​មិលគីស្សាដែក និង​សមាគម​សង្រ្គោះ ដោយ​ប្រើ​ប្រាស់​យោបល់​នៅក្នុង Come, Follow Me—For Melchizedek Priesthood and Relief Society (EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៣៧–៤៤ ឬ ComeFollowMe.lds.org) ។

ប្រសិនបើ Come, Follow Me—For Melchizedek Priesthood and Relief Society គ្មាន​ជា​ភាសា​របស់​អ្នក​ទេ នោះ​អ្នក​អាច​ប្រើប្រាស់​សារលិខិត​គណៈប្រធាន​ទី​មួយ និង​សារលិខិត​បង្រៀន​សួរ​សុខទុក្ខ ។

សប្ដាហ៍​ទី​ប្រាំ

គណៈប៊ីស្សព ឬ​គណៈប្រធាន​សាខា​ដាក់​ផែនការ​​ប្រជុំ ។

ថ្នាក់​បព្វជិតភាព​អើរ៉ុន និង​ថ្នាក់​យុវនារី

Come, Follow Me: Learning Resources for Youth (lds.org/youth/learn)

ប្រសិនបើ​ធនធាន​ទាំងនេះ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ សូម​ប្រើ​ធនធាន​ខាង​ក្រោម​នេះ​ជំនួស​វិញ ៖

សប្តាហ៍​ទី​មួយ ទីបួន និង​ទីប្រាំ

សូម​ប្រើ បព្វជិតភាព​អើរ៉ុន សៀវភៅ​ទី​១ ( ៣៤៨២០ ) និង សៀវភៅ​យុវនារី​ភាគ​១ ( ៣៤៨២៣ ) ។ ប្រសិនបើ​សៀវភៅ​សិក្សា​ទាំងនេះ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ សូម​ប្រើ ករណីយកិច្ច និង​ពរ​ជ័យនៃ​បព្វជិតភាព ផ្នែក ខ ( ៣១១១២ ) និង ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ផ្នែក ខ ( ៣១១១៤ ) ។

សប្តាហ៍​ទីពីរ និង​ទី​បី

សូម​ប្រើ ករណីយកិច្ច និង​ពរជ័យ​នៃ​បព្វជិតភាព​ផ្នែក ក ( ៣១១១១ ) និង ស្ត្រី​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ផ្នែក ក ( ៣១១១៣ ) ។

អង្គការ​បឋម​សិក្សា

ថ្នាក់​ទារកដ្ឋាន ( អាយុ ១៨ ខែ-២ ឆ្នាំ )

មើល​ន៍ កូន​តូចៗ​របស់​អ្នក​រាល់​គ្នា ៖ សៀវភៅ​សិក្សា​ថ្នាក់​ទារកដ្ឋាន ( ៣៧១០៨ )

ថ្នាក់​សាន់ប៊ីម ( អាយុ ៣ ឆ្នាំ )

អង្គការ​បឋម​សិក្សា​ភាគ​ទី ១ ៖ ខ្ញុំ​ជា​កូន​របស់​ព្រះ ( ៣៤៩៦៩ )

ថ្នាក់ ជ.ផ.ត ( អាយុ ៤–៧ ឆ្នាំ )

អង្គការ​បឋម​សិក្សា​ភាគ​ទី ២ ៖ ជ្រើសរើស​ផ្លូវ​ត្រូវ ផ្នែក ក ( ៣៤៤៨៤ )

ថ្នាក់​កុមារ​ក្លាហាន ( អាយុ ៨–១១ ឆ្នាំ )

អង្គការ​បឋម​សិក្សា​ភាគ​ទី ៦៖ ព្រះគម្ពីរ​សញ្ញា​ចាស់ ( ៣៤៦០៣ )

ប្រសិនបើ​សៀវភៅ​សិក្សា​នេះ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ សូម​ប្រើ​សៀវភៅ អង្គការ​បឋមសិក្សា​ភាគ​ទី ៤ ៖ ព្រះគម្ពីរ​មរមន ( ៣៤៥៩៤ ) ។

ពេល​វេលា​ចែកចាយ ( អាយុ ៣–១១ ឆ្នាំ )

សម្ភារ​ថ្មី​សម្រាប់​ឆ្នាំ ២០១៨

គោលការណ៍​ណែនាំ​សម្រាប់​ពេល​វេលា​ចែកចាយ​ឆ្នាំ ២០១៨ ថ្មី ( ១៤៧៥៦ )

ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ

យុវវ័យ ( អាយុ ១២-១៨ ឆ្នាំ )

Come, Follow Me: Learning Resources for Youth (lds.org/youth/learn)

ប្រសិន​បើ​ធនធាន​ទាំងនេះ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ សូម​បង្រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​យុវវ័យ ដោយ​ប្រើ​សម្ភារ​ដែល​មាន​រាយ​នាម​ដូច​តទៅ​នេះ ដែល​ជា​សម្ភារ​សិក្សា​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​សម្រាប់​មជ្ឈិមវ័យ ។

មជ្ឈិមវ័យ

សារបានសញ្ញា​ចាស់ សៀវភៅណែនាំការ​សិក្សា​គោលលទ្ធិ​ដំណឹង​ល្អ សម្រាប់​គ្រូ​បង្រៀន ( ៣៥៥៧០ ) និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ព្រះគម្ពីរ​សញ្ញា​ចាស់​សម្រាប់​សិស្ស ( ៣៤៥៩២ )

ប្រសិនបើ​ធនធាន​ទាំងនេះ​គ្មាន​ជា​ភាសា​របស់​អ្នក​ទេ សូម​ប្រើ សៀវភៅ​មរមន សៀវភៅ​គោលលទ្ធិ​នៃ​ដំណឹងល្អ សម្រាប់​គ្រូបង្រៀន ( ៣៥៦៨៣ ) និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ព្រះគម្ពីរ​មរមន សម្រាប់​សិស្ស ( ៣៥៦៨៤ ) ។

គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ( ០៦១៩៥ ) គឺ​ជា​វគ្គសិក្សា​មួយ​សម្រាប់​សាសនាគន់ការី សមាជិក​ថ្មី និង​សមាជិក​ដែល​ត្រឡប់​មក​សកម្ម​ឡើង​វិញ ។

ប្រសិនបើ​កំណែថ្មី​នៃ គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ គ្មាន​ជា​ភាសា​របស់​អ្នក សូម​ប្រើបា្រស់​ការបោះពុម្ព​ចាស់​នៃ​សៀវភៅ​នោះ ( ៣១១១០ ) ។ ប្រសិនបើ​គ្មាន​សៀវភៅ​ទាំង​ពីរ​ទេ សូម​ប្រើ មូលដ្ឋានគ្រឹះ​នៃ​ដំណឹងល្អ ( ៣១១២៩ ) ។

ទាំងអស់

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន

ការ​បង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ( ១៣៣០១ )

វគ្គ​សិក្សា​ជម្រើស ( ប្រសិនបើ​មាន​សៀវភៅ​សិក្សា​ទាំង​នេះ )

សម្ភារ​ជា​សៀវភៅ​សិក្សា និង​ធនធាន​នានា

ការរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ

អំណោយទាន​ពី​ឋានលើ ៖ សៀវភៅ​សិក្សា​ថ្នាក់​សិក្ខា​សាលា​ត្រៀម​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រូ​បង្រៀន ( ៣៦៨៥៤ ) និង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ព្រះវិហារ​បរិសុទ្ធ ( ៣៦៧៩៣ )

ទំនាក់​ទំនង​អាពាហ៍​ពិពាហ៍ និង​ក្រុម​គ្រួសារ

សៀវភៅ​សិក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ សម្រាប់​គ្រូបង្រៀន( ៣៥៨៦៥ ) និង សៀវភៅ​មគ្គុទេសន៍​ការសិក្សា​ទំនាក់ទំនង​អាពាហ៍ពិពាហ៍ និង​គ្រួសារ សម្រាប់​សិស្ស( ៣៦៣៥៧ )

សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី​សិក្សា​ថ្ងៃ​អាទិត្យ និង​ការរៀបចំ​កូរ៉ុម និង​ថ្នាក់​នានា សូម​មើល ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រចំណុច ៧.៨.១ ( បព្វជិតភាព​មិលគីស្សាដែក ), ចំណុច ៩.៤.១ ( សមាគម​សង្គ្រោះ ), ចំណុច ៨.១១ ( បព្វជិតភាព​អើរ៉ុន ), ចំណុច ១០.៦ ( ក្រុម​យុវនារី ), ចំណុច ១១.៤ ( អង្គការ​បឋម​សិក្សា ) និង ចំណុច ១២.៤ ( ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ) ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ធ្វើ​ឲ្យ​ការរៀន​សូត្រ និង​ការបង្រៀន​ដំណឹងល្អ​កាន់តែ​ប្រសើរ​ឡើង សូម​មើល ក្បួនខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ចំណុច ៥.៥, ១២.៥ ។

ដើម្បី​បញ្ជា​ទិញ​សម្ភារ​ទាំងឡាយ​ក្នុង​ទម្រង់​ជា​សំឡេង អក្សរ​សម្រាប់​ជន​ពិការ​ភ្នែក​ជា​ទំហំ​ធំ ឬ​ដោយ​មាន​ចំណងជើង សូម​ចូល​ទៅ​កាន់ store.lds.org រួច​ចុច Materials for Those with Disabilities ( សម្ភារ​ទាំងឡាយ​សម្រាប់​ជន​ពិការ ) ។

បោះពុម្ព