« មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការស្វែងរកសេចក្តីពិតដ៏បរិសុទ្ធនៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ » ព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១២ ឯកសាររៀបចំសម្រាប់ថ្នាក់
ការស្វែងរកសេចក្តីពិតដ៏បរិសុទ្ធនៅក្នុងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ
ការរស់នៅក្នុងយុគសម័យឌីជីថលបានផ្តល់ឲ្យយើងនូវលទ្ធភាពទទួលបានព័ត៌មានដ៏អស្ចារ្យដែលមិនធ្លាប់មានពីមុនមក ។ ប៉ុន្តែប្រធាន រ័សុល អិម ណិលសុន បានសង្កេតឃើញថា « សម័យរបស់យើងគឺថា មានមនុស្សតិចតួចណាស់ដែលដឹងថាត្រូវងាកទៅរកសេចក្តីពិតនៅឯណា ( « Pure Truth, Pure Doctrine, and Pure Revelation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។ កាលអ្នកគិតអំពីសារលិខិត និងសំឡេងផ្សេងៗដែលប្រកួតប្រជែងចំណាប់អារម្មណ៍របស់អ្នក សូមពិចារណាពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ជាប្រភពនៃសេចក្តីពិតដ៏បរិសុទ្ធ ហើយមានអំណាចក្នុងការដឹកនាំ ពង្រឹង និងផ្លាស់ប្តូរជីវិតរបស់អ្នក ( សូមមើល យ៉ូហាន ១៤:៦ ) ។
ផ្នែកទី ១
តើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទអាចកែលម្អជីវិតរបស់ខ្ញុំដោយរបៀបណា ?
បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានយាងទៅជាមួយសិស្សពីរនាក់ ដែលកំពុងធ្វើដំណើរទៅក្រុងអេម៉ោស ។ ពួកគេពុំបានដឹងថា ទ្រង់គឺជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញនោះទេ ។ កាលដែលពួកគេបានដើរ ព្រះយេស៊ូវបានបង្រៀនចេញពីព្រះគម្ពីរនូវអត្ថន័យនៃបេសកកម្មដ៏ទេវភាពរបស់ទ្រង់ ។ ( សូមមើល លូកា ២៤:១៣–១៧ ) ។
ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយមាន « authority from God » ហើយមិនមែនដូចជាពួកអាចារ្យ និងពួកផារិស៊ីឡើយ ( Joseph Smith Translation, Matthew 7:37 [ នៅក្នុង Matthew 7:29, footnote a ] ) ។ នៅពេលទ្រង់បង្រៀននៅភូមិណាសារ៉ែតជាស្រុកកំណើតរបស់ទ្រង់ ប្រជាជនបាន « នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានបន្ទូលដោយអំណាច » ( លូកា ៤:៣២ ) ។ ប៉ុន្តែ ទោះជាព្រះអម្ចាស់បានបង្រៀនដោយព្រះចេស្ដាក្តី ក៏មនុស្សមួយចំនួនយល់ឃើញថា ការបង្រៀន និងគោលលទ្ធិរបស់ទ្រង់ជាការប្រឈមពេក ហើយបានជ្រើសរើសមិនធ្វើតាមទ្រង់ទេ ។ នៅឱកាសមួយព្រះអម្ចាស់បានសួរពួកសាវករបស់ទ្រង់ថា « អ្នករាល់គ្នាចង់ថយទៅដែរ ? » ( យ៉ូហាន ៦:៦៧ សូមមើលផងដែរ យ៉ូហាន ៦:៦៨–៦៩ ) ។
នៅសម័យរបស់យើង យើងក៏អាចទទួលការប្រឈមដោយការបង្រៀន និងគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ នៅពេលខ្លះយើងថែមទាំងមានអារម្មណ៍ឲ្យ « ថយទៅ » ដែរ ។ ដើម្បីនៅតែមានភាពស្មោះត្រង់ពេញមួយជីវិតរបស់យើង វានឹងមិនគ្រប់គ្រាន់ទេ ដែលគ្រាន់តែស្តាប់ព្រះបន្ទូលទ្រង់នោះ ។
បន្ទាប់ពីការបង្រៀនទៅកាន់ពួកផារិស៊ីម្នាក់ដែលមានឈ្មោះថា នីកូដេម ពីសារៈសំខាន់នៃដំណឹងល្អដ៏ពិត ព្រះអម្ចាស់បានមានព្រះបន្ធូលថា « តែអ្នកណាដែល ប្រព្រឹត្តតាមសេចក្ដីពិត វិញ នោះតែងមកឯពន្លឺ ដើម្បីឲ្យអំពើដែលខ្លួនប្រព្រឹត្ត បានសម្តែងមកឲ្យដឹងថា បានធ្វើដោយនូវព្រះ » ( យ៉ូហាន ៣:២១ បានបន្ថែមការគូសបញ្ជាក់ ) ។
នៅពេលផ្សេងទៀត ខណៈដែលកំពុងបង្រៀននៅឯព្រះវិហារបរិសុទ្ធ ព្រះយេស៊ូវមានព្រះបន្ទូលថា « បើអ្នកណាចង់ ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ » ( យ៉ូហាន ៧:១៧ បានបន្ថែមការគូសបញ្ជាក់) ។ ក្រោយមក ព្រះយេស៊ូវបានធ្វើជាគំរូនៃការបម្រើដល់ពួកសិស្សរបស់ទ្រង់តាមរយៈការលាងជើងឲ្យពួកគេ ទ្រង់មានព្រះបន្ទូលថា « បើអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ » ( យ៉ូហាន ១៣:១៧ បានបន្ថែមការគូសបញ្ជាក់ ) ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានពន្យល់ពីសារៈសំខាន់នៃការធ្វើតាមការបង្រៀនទាំងឡាយរបស់ព្រះយេស៊ូវគ្រីស្ទ ៖
« ហេតុដូច្នេះ តើត្រូវធ្វើដូចម្ដេច ? » ខ្ញុំគិតថា នោះជាអ្វីដែលព្រះអង្គសង្គ្រោះបានឆ្លើយអស់រយៈពេលជាយូរ ជាធាតុដែលមិនអាចបំបែកចេញពីការបង្រៀន និងការផ្សព្វផ្សាយរបស់ទ្រង់បានទេ ។ ទេសនកថា និងការរំឭកដាស់តឿនរបស់ទ្រង់នឹងមិនមានប្រយោជន៍ឡើយ ប្រសិនបើជីវិតពិតរបស់ពួកសិស្សរបស់ទ្រង់មិនបានផ្លាស់ប្តូរនោះ ។
« ហេតុដូច្នេះ តើត្រូវធ្វើដូចម្ដេច ? » អ្នក និងខ្ញុំដឹងថាមនុស្សជាច្រើនមិនបានផ្សារភ្ជាប់រវាងអ្វីដែលពួកគេនិយាយថាពួកគេជឿ និងរបៀបដែលពួកគេរស់នៅពិតប្រាកដឡើយ ។ ( « Teaching, Preaching, Healing » Ensign ខែ មករា ឆ្នាំ ២០០៣ ទំព័រ ៣៧ )
ផ្នែកទី ២
តើការបង្រៀនណាមួយរបស់ព្រះអម្ចាស់ដែលចាំបាច់បំផុតសម្រាប់សេចក្តីសង្រ្គោះរបស់ខ្ញុំ ?
ប្រធាន ប៊យដ៍ ឃេ ផាកកឺ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
សេចក្តីពិតទាំងអស់គឺមានតម្លៃនឹងដឹង ។ សេចក្តីពិតខ្លះមានសារៈប្រយោជន៍ច្រើន ប៉ុន្តែក៏មានសេចក្តីពិតជាច្រើនដែលមានតម្លៃដើម្បីដឹងបំផុតដែរ ។ ( « Truths Most Worth Knowing » [ ការប្រជុំធម្មនិដ្ឋានប្រព័ន្ធអប់រំសាសនាចក្រសម្រាប់យុវមជ្ឈិមវ័យ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
យើងអាចមើលទៅព្រះអង្គសង្រ្គោះសម្រាប់ការណែនាំអំពីអ្វីដែលអាចមានតម្លៃបំផុតដើម្បីដឹង ។ បន្ទាប់ពីការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ព្រះយេស៊ូវបានបង្ហាញព្រះកាយទៅកាន់មនុស្សជាច្រើន រួមទាំងពួកសាវករបស់ទ្រង់ផងដែរ ។ ទ្រង់បានចាត់ពួកដប់ពីរនាក់ឲ្យផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ទៅកាន់មនុស្សទាំងអស់ ។ ទ្រង់ក៏បានធានាដែរថា អស់អ្នកដែលបានជឿលើដំណឹងល្អរបស់ទ្រង់ ហើយបានទទួលបុណ្យជ្រមុជទឹកនឹងបានសង្រ្គោះ ។ ( សូមមើល ម៉ាកុស ១៦:១៥–១៦ ) ។
នៅពេលព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ទ្រង់បានបង្រៀនពួកគេនូវអត្ថន័យនៃដំណឹងល្អរបស់ទ្រង់ និងមូលហេតុដែលវាចាំបាច់ចំពោះសេចក្តីសង្រ្គោះរបស់ពួកគេ ។
បងប្រុស ដានីយ៉ែល ខេ ជឺដ អតីតទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានសាលាថ្ងៃអាទិត្យទូទៅ បានមានប្រសសន៍ ៖
ខណៈដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទមាននូវរាល់សេចក្ដីពិត នោះពុំមែនរាល់សេចក្ដីពិតមានតម្លៃស្មើគ្នានោះទេ ។ ព្រះអង្គសង្គ្រោះបានបង្រៀនយ៉ាងច្បាស់ថា ដំបូង និងសំខាន់បំផុត ដំណឹងល្អ របស់ទ្រង់ គឺជាពលិកម្មដ៏ធួនរបស់ទ្រង់ ។ ដំណឹងល្អរបស់ទ្រង់ក៏ជាការអញ្ជើញឲ្យបានពរជ័យនៃដង្វាយធួនតាមរយៈសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក ការទទួលព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ …
…វាគឺជារឿងដ៏សំខាន់ដែលយើងចិញ្ចឹមបីបាច់មនុស្សដែលយើងបង្រៀន និងដឹកនាំដោយផ្ដោតលើគោលលទ្ធិគ្រឹះ… ជំនួសឲ្យការចំណាយពេលដ៏មានតម្លៃអំពីប្រធានបទ និងប្រភពដើមដែលមានសារៈសំខាន់តិចជាង ។ ( « Nourished by the Good Word of God » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៩៣–៩៤ )
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ពេលនោះជាទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានផ្ដល់ការប្រឹក្សាដូចតទៅនេះ ៖
បើអ្នកគិតថា ដំណឹងល្អពុំផ្ដល់ប្រយោជន៍គួរសមដល់អ្នកទេ ខ្ញុំសូមអញ្ជើញអ្នក ឲ្យថយក្រោយបន្ដិច ក្រឡេកមើលជីវិតអ្នកពីលើទីខ្ពស់ រួចធ្វើឲ្យដំណើរជីវិតមានភាពសាមញ្ញចំពោះភាពជាសិស្ស ។ សូមផ្ដោតអារម្មណ៍លើគោលលទ្ធិ គោលការណ៍សំខាន់ៗ និង ការអនុវត្តន៍នៃដំណឹងល្អ ។ ខ្ញុំសូមសន្យាថា ព្រះនឹងដឹកនាំ ហើយប្រទានពរអ្នកនៅលើមាគ៌ាទៅកាន់ជីវិតដ៏ពេញលេញ ហើយដំណឹងល្អនឹងពិតជាផ្ដល់ប្រយោជន៍កាន់តែច្រើនដល់អ្នក ។ ( « It Works Wonderfully! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ )