« មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់ ៖ ការទទួលអំណោយទាននៃ ព្រះគុណដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់ ( ឆ្នាំ ២០២៣ )
« មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់ » ឯកសារគ្រូបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ទ្រង់
មេរៀនទី ១៨ ឯកសាររៀបចំសម្រាប់ថ្នាក់
ការទទួលអំណោយទាននៃ ព្រះគុណដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ
តើមានពេលណាខ្លះដែលអ្នកមានអារម្មណ៍ថាបាក់ទឹកចិត្តដោយសារអំពើបាប កំហុស ភាពទន់ខ្សោយ និងគុណវិប្បត្តិរបស់អ្នកដែរឬទេ ? តើអ្នកធ្លាប់និយាយពាក្យបែបនេះដែរឬទេ « ខ្ញុំមិនល្អគ្រប់គ្រាន់ » ឬ « ខ្ញុំនឹងមិនអាចបំពេញតាមការរំពឹងទុកបានទេ ? » នៅពេលអ្នកសិក្សា សូមពិចារណាពីរបៀបដែលព្រះគុណរបស់ព្រះអម្ចាស់អាចជួយអ្នករួចផុតពីការរិះគន់ខ្លួនឯង អាចផ្លាស់ប្តូរពីភាពទន់ខ្សោយរបស់អ្នកទៅជាភាពខ្លាំង ( សូមមើល សូមមើល អេធើរ ១២:២៧ ) ហើយអាចធ្វើឲ្យអ្នកជាបុគ្គលកាន់តែប្រសើរ និងធ្វើល្អកាន់តែច្រើនជាងអ្វីដែលអ្នកអាចធ្វើដោយខ្លួនឯង ។
ផ្នែកទី ១
ហេតុអ្វីខ្ញុំត្រូវការព្រះគុណរបស់ព្រះអង្គសង្រ្គោះ ?
សាវកប៉ុលបានថ្លែងទីបន្ទាល់ថា ៖ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ( ភីលីព ៤:១៣ ) ។ ព្រះចេស្តានៃការពង្រឹង ឬព្រះចេស្តាដែលអាចធ្វើអ្វីគ្រប់យ៉ាងនេះត្រូវបានហៅថា ព្រះគុណ ហើយត្រូវបាន « ផ្តល់ដល់យើងតាមរយៈដង្វាយធួននៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ( Gospel Topics « Grace » ដែលមាននៅលើ គេហទំព័រ topics.ChurchofJesusChrist.org ) ។
ព្រះអង្គសង្គ្រោះបានបង្ហាញអំពីការត្រូវការព្រះគុណរបស់ទ្រង់ របស់យើងនៅក្នុងរឿងប្រៀបប្រដូចអំពីដើមទំពាំងបាយជូរពិត ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍អំពីរឿងប្រៀបប្រដូចនេះ ៖
ព្រះគ្រីស្ទគឺជាអ្វីៗគ្រប់យ៉ាងចំពោះយើង ហើយយើងត្រូវ « នៅជាប់នឹង » ទ្រង់ជាអចិន្ត្រៃយ៍ ឥតងាករេ ខ្ជាប់ខ្ជួន និងជារៀងរហូត ។ ដ្បិតផលផ្លែនៃដំណឹងល្អរីកឡើង ហើយឲ្យពរដល់ជីវិតយើង យើងត្រូវតែនៅជាប់ក្នុងទ្រង់ឲ្យបានមុតមាំ ។… ទ្រង់គឺជាដើមទំពាំងបាយជូរដែលជាប្រភពពិតនៃកម្លាំង និងជាប្រភពតែមួយនៃជីវិតដ៏នៅអស់កល្បជានិច្ច ។ ( « Abide in Me » Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៣២ )
ការនៅជាប់នឹង ឬនៅក្នុងព្រះយេស៊ូវគ្រីស្ទអាចធ្វើឲ្យយើងទទួលបានព្រះគុណរបស់ទ្រង់ ដើម្បីយើងអាចយកឈ្នះលើអំពើបាប និងដឹងពីសក្ដានុពលពេញលេញរបស់យើង ។ លីហៃ បានបង្រៀនថា « គ្មានសាច់ឈាមណាអាចរស់នៅក្នុងវត្តមាននៃព្រះបានឡើយ លើកលែងតែដោយបុណ្យគុណ និងសេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ » ( នីហ្វៃ ទី ២ ២:៨ ) ។ ហើយមរ៉ូណៃបានថ្លែងទីបន្ទាល់ថា តាមរយៈព្រះគុណរបស់ព្រះគ្រីស្ទ នោះយើងអាចក្លាយដូចជាទ្រង់—បានញែកជាបរិសុទ្ធ បានល្អឥតខ្ចោះ និងបរិសុទ្ធ ( សូមមើល មរ៉ូណៃ ១០:៣២–៣៣ ) ។
អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ថា ព្រះគុណដែលមានតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ « ជួយយើងឲ្យមើលឃើញ ធ្វើ និងក្លាយជាមនុស្សល្អក្នុងរបៀបដែលយើងមិនអាចដឹង ឬសម្រេចបានដោយពឹង លើសមត្ថភាពមានកម្រិតក្នុងជីវិតរមែងស្លាប់របស់យើងបានឡើយ » ( « In the Strength of the Lord »Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៤ ទំព័រ ៧៧ ) ។
ផ្នែកទី ២
តើសេចក្តីជំនឿ និងការគោរពប្រតិបត្តិរបស់ខ្ញុំមានតួនាទីអ្វីខ្លះក្នុងការទទួលបានព្រះគុណរបស់ព្រះអង្គសង្គ្រោះ ?
សូមពិចារណាអំពីរូបភាពដែលភ្ជាប់មកជាមួយទាំងពីរនេះ ។ រូបភាពទាំងនេះអាចតំណាងឲ្យទិដ្ឋភាពទាំងពីរនៃព្រះគុណដ៏ទេវភាព ។ មនុស្សខ្លះគិតថាព្រះគុណគឺជាអំណោយទានដែលត្រូវបានផ្តល់ឲ្យដោយឥតគិតថ្លៃ មិនថាយើងធ្វើអ្វីក្នុងជីវិតនោះទេ ។ មនុស្សខ្លះជឿថា យើងអាចទទួលបានព្រះគុណរបស់ព្រះតាមរយៈកិច្ចការល្អរបស់យើង ។ អែលឌើរ ហូឡិន បានមានប្រសាសន៍អំពី ទស្សនៈមិនពេញលេញទាំងពីរនេះ ៖
អំណោយទានមួយចំនួនដែលមកពីដង្វាយធួនគឺសាកល គ្មានទីបញ្ចប់ និងគ្មានលក្ខខណ្ឌ ។ ទាំងនេះរួមបញ្ចូលតម្លៃលោះរបស់ទ្រង់សម្រាប់ការរំលងរបស់លោកអ័ដាមតាំងពីដំបូង…[ និង ] ការរស់ឡើងវិញ ។…
ទិដ្ឋភាពផ្សេងទៀតនៃអំណោយទាននៃដង្វាយធួនរបស់ព្រះគ្រីស្ទគឺមានលក្ខខណ្ឌ ។ វាអាស្រ័យលើភាពឧស្សាហ៍ព្យាយាមរបស់មនុស្សម្នាក់ក្នុងការរក្សាបទបញ្ញត្តិរបស់ព្រះ ។ ឧទាហរណ៍ ខណៈពេលដែលសមាជិកទាំងអស់នៃគ្រួសារមនុស្សលោក ត្រូវបានផ្តល់ឲ្យការលើកលែងទោសពីអំពើបាបរបស់លោកអ័ដាមដោយសេរីដែលជាអំពើបាបដែលពួកគេមិនបានប្រព្រឹត្តដោយខ្លួនពួកគេតែពួកគេមិនបានទទួលការលើកលែងទោសពីអំពើបាបរបស់ពួកគេឡើយ លុះត្រាតែពួកគេប្តេជ្ញាចិត្តថាត្រូវមានសេចក្តីជំនឿលើព្រះគ្រីស្ទ [ និង ] ត្រូវប្រែចិត្តពីអំពើបាបទាំងនោះសិន ។ …
ជាក់ស្តែងពរជ័យដោយឥតលក្ខខណ្ឌនៃដង្វាយធួនគឺពុំទាន់បានឡើយ ប៉ុន្តែពរជ័យដែលមានលក្ខខណ្ឌក៏មិនបានផ្តល់ឲ្យពេញលេញដែរ ។ តាមរយៈការរស់នៅដោយស្មោះត្រង់ និងរក្សាព្រះបញ្ញត្តិនៃព្រះ នោះមនុស្សម្នាក់អាចទទួលបានឯកសិទ្ធិបន្ថែម ប៉ុន្តែពួកគេនៅតែទទួលបានដោយសេរី ពុំចាំបាច់ខិតខំនោះទេ ។ ( « The Atonement of Jesus Christ » Ensign ខែ មីនា ឆ្នាំ ២០០៨ ទំព័រ ៣៦–៣៧ )
បើនិយាយអំពីលក្ខខណ្ឌអំណោយទាននៃព្រះគុណដែលកើតមានតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនីហ្វៃបានមានប្រសាសន៍ថា « ដ្បិតយើងដឹងថា មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ( នីហ្វៃទី២ ២៥:២៣ ) ។ អ្នកខ្លះមានអារម្មណ៍វឹកវរចំពោះ ឃ្លា « បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ។ ដើម្បីជួយអ្នកយល់កាន់តែច្បាស់ចំពោះប្រសាសន៍របស់នីហ្វៃ សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយថ្នាក់ដឹកនាំសាសនាចក្រ ៖
ខ្ញុំឆ្ងល់ថាតើពេលខ្លះយើងបកស្រាយឃ្លានេះខុសឬអត់ « បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន » ។ យើងត្រូវតែយល់ថាពាក្យ « បន្ទាប់ពី » មិនមានន័យថា « ដោយសារ » នោះទេ ។
យើងពុំអាចត្រូវបានសង្គ្រោះ ‹ ដោយសារ › អ្វីៗដែលយើងអាចធ្វើនោះទេ ។ តើមានពួកយើងណាម្នាក់បានធ្វើ អ្វីៗទាំងអស់ដែលយើងអាចធ្វើបានឬទេ ? តើព្រះរង់ចាំដល់យើងបានចំណាយអស់រាល់ការខិតខំ ទើបទ្រង់ធ្វើអន្តរាគមន៍ក្នុងជីវិតយើង ដោយនូវព្រះគុណនៃសេចក្តីសង្គ្រោះទ្រង់ឬ ? …
ខ្ញុំដឹងប្រាកដថា នីហ្វៃស្គាល់ថា ព្រះគុណនៃព្រះអង្គសង្គ្រោះ អនុញ្ញាតនិង ធ្វើឲ្យយើងយកឈ្នះអំពើបាប [ សូមមើល នីហ្វៃទី២ ៤:១៩–៣៥ អាលម៉ា ៣៤:៣១ ] ។ នេះជាមូលហេតុដែលនីហ្វៃ ធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបញ្ចុះបញ្ចូលកូនចៅ និងពួកបងប្អូនលោក « ឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ »[ នីហ្វៃទី ២ ២៥:២៣ ] ។ ( ឌៀថើរ អេស្វ អុជដូហ្វ « The Gift of Grace » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ ។
យើងពុំចាំបាច់ទទួលបានសមត្ថភាព ឬសេចក្ដីល្អក្នុងកម្រិតទាបបំផុត មុនពេលព្រះនឹងជួយនោះទេ—ជំនួយព្រះអាចជារបស់យើងនៅគ្រប់ម៉ោងរាល់ថ្ងៃ មិនថាយើងនៅកន្លែងណា នៅលើផ្លូវនៃការគោរពប្រតិបត្តិនោះទេ ។ ការអង្វរករបស់ខ្ញុំគឺថា សូមទទួលយកទំនួលខុសត្រូវជាធម្មតា ហើយទៅធ្វើការ ដើម្បីមានអ្វីមួយឲ្យព្រះជួយយើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « Free Forever, to Act for Themselves » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ១៩ )
អំណោយទាននៃព្រះគុណរបស់ព្រះអង្គសង្គ្រោះ មិនចាំបាច់មានកាលកំណត់ទេ « បន្ទាប់ពី » អ្វីទាំងអស់ដែលយើងអាចធ្វើបាននោះ ។ យើងអាចទទួលបានព្រះគុណរបស់ទ្រង់ពីមុន អំឡុងពេល និងក្រោយពេលដែលយើងពង្រីកការខិតខំរបស់យើងផ្ទាល់ ។ ( ប្រូស ស៊ី ហាហ្វិន The Broken Heart: Applying the Atonement to Life’s Experiences ឆ្នាំ [ ១៩៨៩ ] ទំព័រ ១៥៥–៥៦ ) ។
ផ្នែកទី ៣
តើព្រះគុណរបស់ព្រះអង្គសង្រ្គោះអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំដោយរបៀបណា ?
ព្រះយេស៊ូវគ្រីស្ទបានដកពិសោធន៍រាល់ការឈឺចាប់ ការល្បួង ពិការភាពនិងភាពទន់ខ្សោយនៃជីវិតរមែងស្លាប់ ដើម្បីទ្រង់ជ្រាបពីរបៀបជួយយើង ( សូមមើល ហេព្រើរ ២:១៨ ៤:១៥ អាលម៉ា ៧:១១–១២ គោលលទ្ធិ និង សេចក្តីសញ្ញា ៦២:១ ) ។ ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះដែលមានព្រះទ័យ និងមានសមត្ថភាព នោះយើងអាច« មកដល់បល្ល័ង្កនៃព្រះគុណដោយ ក្លាហានដើម្បីនឹង ទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណ សម្រាប់នឹងជួយដល់ពេលត្រូវការចុះ » ( ហេព្រើរ ៤:១៦ ) ។