បុព្វកថា
មានតម្រូវការខ្លាំងនៅក្នុងចំណោមពួកយើងទាំងអស់គ្នា ។ មានសមាជិកជាច្រើនដែលគ្មានភាពខ្លួនទីពឹងខ្លួន ហើយខ្វះសមត្ថភាព « ផ្ដល់ភាពចាំបាច់ខាងវិញ្ញាណ និងខាងសាច់ឈាមនៃជីវិតសម្រាប់ខ្លួនគេ និងគ្រួសារ » ។១ ការនាំមនុស្សឲ្យមានភាពខ្លួនទីពឹងខ្លួនគឺជាកិច្ចការនៃសេចក្តីសង្រ្គោះ ។ ប្រធានថូម៉ាស អេស ម៉នសុន បានបង្រៀនថា « [ ភាពខ្លួនទីពឹងខ្លួន ] ជា… ធាតុសំខាន់មួយចំពោះសុខុមាលភាពខាងវិញ្ញាណ ក៏ដូចជាខាងសាច់ឈាមយើងដែរ ។ … ‹ ចូរយើងធ្វើជាមនុស្សដែលមានភាពខ្លួនទីពឹងខ្លួន និងឯករាជ្យភាព ។ សេចក្ដីសង្គ្រោះមិនអាចទទួលបានតាមគោលការណ៍ណាផ្សេងទៀតឡើយ › » ។២
អស់អ្នកដែលត្រូវការជំនួយដើម្បីឲ្យកាន់តែក្លាយទៅជាមនុស្សខ្លួនទីពឹងខ្លួន អាចរួមមានទាំងអ្នកដែលទទួលបានជំនួយពីដង្វាយតមអាហារ អ្នកត្រឡប់មកពីផ្សព្វផ្សាយសាសនា អ្នកប្រែចិត្តជឿថ្មី សមាជិកមិនសូវសកម្ម និងពួកអ្នកកាន់បព្វជិតភាពក្នុងតំបន់ទាំងឡាយដែលត្រូវការការងារកាន់តែប្រសើរជាងមុន ។ ឥឡូវនេះ តាមរយៈសាសនាចក្ររបស់ទ្រង់ព្រះអម្ចាស់កំពុងតែប្រទានឧបករណ៍ ធនធាន និងដំណើរការថ្មីៗដ៏មានអានុភាពដែលបានពិពណ៌នានៅក្នុងសៀវភៅណែនាំនេះ ដើម្បីជួយសមាជិកទាំងឡាយនៅលើមាគ៌ាឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនរបស់ពួកគេ ។៣
ក្នុងនាមជាថ្នាក់ដឹកនាំបព្វជិតភាព អ្នកគឺជាបុគ្គលម្នាក់ដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា « យើងបានប្រទានដល់អ្នក…នូវកូនសោទាំងឡាយ…សម្រាប់កិច្ចការខាងការងារបម្រើ និងការធ្វើឲ្យពួកបរិសុទ្ធបានល្អឥតខ្ចោះ » ។ ( គ. និង ស.១២៤:១៤៣ ) ហើយ « អ្នកណាដែលត្រូវបានប្រទានកូនសោទាំងនេះ នោះមិនមែនជាពិបាកនឹងបានការចេះដឹងនូវការពិតអំពីសេចក្តីសង្រ្គោះនៃកូនចៅមនុស្ស » ឡើយ ។ ( គ. និង ស. ១២៨:១១ ) ។ សូមអាន « រឿងប្រៀបប្រដូចអំពីអ្នកបើកឡានក្រុង » នៅខាងស្តាំដៃ ។ សូមពិចារណាដោយយកចិត្តទុកដាក់អំពីតួនាទីរបស់អ្នកនៅក្នុងការបើកបរកម្មវិធីដ៏ចាំបាច់នេះឲ្យដំណើរការទៅមុខ ។
សេចក្តីណែនាំនេះត្រូវបានបង្កើតឡើង ដើម្បីជួយអ្នក នៅពេលអ្នកអនុវត្តកូនសោរបស់ខ្លួន ប្រើឧបករណ៍ថ្មីទាំងនេះ ហើយជួយសមាជិកឲ្យជួយខ្លួនឯងឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន ។ នៅពេលអ្នកធ្វើដូច្នេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងដឹកនាំអ្នក ហើយព្រះអម្ចាស់នឹងបណ្តាលឲ្យអ្នកធ្វើជាឧបករណ៍របស់ទ្រង់ នៅក្នុងការជួយដល់ជនក្រីក្រ និងទុគត៌ ហើយពន្លឿនកិច្ចការនៃសេចក្តីសង្រ្គោះរបស់ទ្រង់ ។
បោះពុម្ពដោយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ
ទីក្រុង សលត៍ លេក រដ្ឋយូថាហ៍
© ឆ្នាំ២០១៥ ដោយ Intellectual Reserve, Inc ។
រក្សាសិទ្ធិគ្រប់យ៉ាង ។
អនុមតិជាភាសាអង់គ្លេស ៖ ៨/១៣
អនុមតិការបកប្រែ ៖ ៨/១៣
ការបកប្រែនៃ Leader Guide
Cambodian
១២៣៧៣ ២៥៨